កីឡា
កីឡាករបាល់ទឹក ២រូបបង្ហាញភាពរីករាយក្រោយទទួលបានចំណេះដឹងពីគ្រូសិង្ហបុរី
កីឡាករបាល់ទឹក ២រូបរួមមាន អ៊ុក វន្ថា និងកីឡាករ សារ៉ាត់ ជាតូ បង្ហាញភាពរីករាយជាខ្លាំងនៅពេលទទួលបានចំណេះដឹងថ្មីៗពីគ្រូឧន្ទេសពីប្រទេសសិង្ហបុរីក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃមកនេះ។

អ៊ុក វន្ថា និងកីឡាករ សារ៉ាត់ ជាតូ
កីឡាករបាល់ទឹកទាំងពីរខាងលើបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបាល់ទឹក កម្រិត ១ នេះសហព័ន្ធបង្កើតឡើងគឺពិតជាមានសារសំខាន់ណាស់ដល់កីឡាករ ឬគ្រូបង្វឹក ព្រោះបានទទួលនូវចំណេះដឹង បច្ចេកទេសថ្មីៗ និងដឹងពីការអភិវឌ្ឍន៍ផ្សេងៗលើប្រភេទកីឡានេះនៅអន្តរជាតិ។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
អ៊ុក វន្ថា និងកីឡាករ សារ៉ាត់ ជាតូ បន្ថែមទៀតថា ចំណេះដឹងថ្មីៗច្រើនដែលខ្លួនមិនចេះ ប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលដោយគ្រូជំនាញរួចមកពួកគេពិតជាទទួលបានអ្វីដែលថ្មី។ បច្ចេកទេសប្រជែងយកបាល់ក្នុងទឹក និងភាពបត់បែន ផ្លាស់ប្ដូរយុទ្ធសាស្ត្រឡើងវិញដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួត។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទឹកកម្រិត ១ រយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែសីហា ឆ្នាំ២០២៥។ សិក្ខាកាមចូលរួមវគ្គនេះមានសរុប ២៥នាក់ (នារី៣នាក់)។ វគ្គបណ្ដុះបណ្ដាលនេះមានគ្រូឧន្ទេសដោយលោក Leesai Meng អ្នកជំនាញមកពីប្រទេសសិង្ហបុរី៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


