កីឡា
ថៃ ខ្វះលុយប្រមាណ ១៤លានដុល្លារសម្រាប់រៀបចំកីឡាស៊ីហ្គេម នៅខែធ្នូ
នៅសល់ប្រមាណ ៣ ខែទៀតប៉ុណ្ណោះ ប្រទេសថៃ ត្រូវបើកព្រឹត្តិការណ៍ប្រកួតកីឡាធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ស៊ីហ្គេម ប៉ុន្តែពួកគេកំពុងខ្វះលុយប្រមាណ ១៤លានដុល្លារអាមេរិកទៀត។
លោក Kongsak Yodmanee នាយកអាជ្ញាធរកីឡាថៃ (SAT) បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា គម្រោងចំណាយថវិកាមិនទាន់ធ្វើរួចរាល់ទេ។

លោកបានលើកឡើងថា គម្រោងចំណាយប្រមាណ ៥៥លានដុល្លារអាមេរិក ត្រូវគណៈរដ្ឋមន្ត្រីបានអនុម័ត សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ទោះបីជាយ៉ាងណា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥ គណៈកម្មការរៀបចំការប្រកួតនៅខ្វះលុយប្រមាណ ៤៥៩លានបាត ឬស្មើនឹងប្រមាណ ១៤លានដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា ៖«យើងបានស្នើសុំលុយបន្ថែមទៀត ដើម្បីបំពេញទៅតាមការចំណាយដែលចំនួនប្រភេទកីឡាកើនឡើង ចំនួនកីឡាករ កីឡាការិនីក៏កើនឡើង ហើយការចំណាយក៏កាន់តែខ្ពស់»។
កត្តាសំខាន់ ៣ ដែលជំរុញឲ្យ ថៃ ខ្វះលុយសម្រាប់ចំព្រឹត្តិការណ៍កីឡាទាំងពីរ។ ទី១ ការចំណាយបានបង្កើនដោយការដាក់បញ្ចូលកីឡា អត្តពលិក និងការចំណាយប្រតិបត្តិការខ្ពស់ជាងការគ្រោងទុក។ ទី២ ការលាលែងពីតំណែងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ក្នុងខែកញ្ញា ឆ្នាំ២០២៥ និងវិបត្តិនយោបាយផ្ទៃក្នុងកាន់តែទូលំទូលាយ។ ទី៣ ប្រទេសថៃកំពុងជួបប្រទះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច រួមទាំងការព្រួយបារម្ភជាសាធារណៈខ្ពស់អំពីអំពើពុករលួយ អតិផរណា និងភាពអត់ការងារធ្វើ ដែលអាចប៉ះពាល់ដល់អាទិភាពនៃការចំណាយរបស់រដ្ឋាភិបាល។

កីឡាស៊ីហ្គេម លើកទី៣៣ នឹងចាប់ពីថ្ងៃទី ៩ ដល់ ទី២០ ខែធ្នូ ឆ្នាំ ២០២៥ ដោយរៀបចំនៅទីក្រុងបាងកក សុងខ្លា និង ឈុនបុរី ដែលរំពឹងមានកីឡាករ កីឡាការិនីប្រមាណ ១២០០០នាក់មកពី ១១ ប្រទេសចូលរួមប្រកួត លើ៥០ប្រភេទកីឡាដែលមាន ៥៧៤វិញ្ញាសា។
ចំណែកកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នឹងចាប់ពីថ្ងៃ២០ ដល់ ទី២៦ ខែមករា ឆ្នាំ ២០២៦ ដោយមានកីឡាចំនួន ១៩ប្រភេទ ស្មើនឹង ៥៣៦វិញ្ញាសា៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


