កីឡា
ស្ថាប័ន WKN ប្រកាសរៀបចំខ្សែក្រវាត់គុនខ្មែរ WKN ពិភពលោក អាចមានកីឡាករខ្មែរ ២ នាក់ដណ្តើម
បណ្តាញកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network) បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ WKN ពិភពលោក ជាលើកដំបូងដែលប្រហែលជាមានកីឡាករគុនខ្មែរលំដាប់កំពូល ២ រូបត្រូវដណ្តើមខ្សែក្រវាត់នាចុងឆ្នាំ ២០២៥។

ព្រឹត្តិការណ៍គុនខ្មែរ WKN ពិភពលោកជាប្រវត្តិសាស្ត្រដំបូងនេះនឹងរៀបចំនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈកិច្ចសហការរវាង ស្ថាប័នប្រដាល់ WKN និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ស្ថាប័នប្រដាល់ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាការទទួលស្គាល់ និងការអភិវឌ្ឍកីឡាគុនខ្មែរដែលជាក្បាច់គុនបុរាណខ្មែរទូទាំងពិភពលោក។ តាមការគ្រោងទុក លោក Stephane Cabrera ប្រធានស្ថាប័ន WKN នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ដើម្បីបើកព្រឹត្តិការណ៍ប្រកួតជាមួយថ្នាក់ដឹកនាំកីឡានៅកម្ពុជា ក្នុងនោះមានលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាដើម។

អ្វីដែលគួរឲ្យកត់សំគាល់ បណ្តាញឃីកបុកស៊ីងពិភពលោក បានឲ្យដឹងថា គិតត្រឹមពេលនេះបានកំពុងឯកភាពគ្នាលើកីឡាករគុនខ្មែរដ៏ឆ្នើម ២ រូបដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការពីកីឡាកររូបណានោះទេ។ ការប្រកាសជាផ្លូវការអំពីសមាសភាពកីឡាករនឹងធ្វើជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខ។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យ«កម្ពុជាថ្មី»ដឹងថា សហព័ន្ធបានកំពុងធ្វើការជាមួយស្ថាប័ន WKN ពិតមែន ដើម្បីរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ WKN ពិភពពលោកនៅទីក្រុងភ្នំពេញ។
កាលពីខែឧសភា ឆ្នាំ ២០២៥ ស្ថាប័នប្រដាល់អន្តរជាតិមួយនេះបង្ហាញរូបរាងខ្សែក្រវាត់គុនខ្មែរពិភពលោករបស់ខ្លួនជាផ្លូវការ។ ខ្សែក្រវាត់នេះបានក្លាយជាមហាកិត្តិយសពិតប្រាកដចំពោះក្បាច់គុនបុរាណរបស់ខ្មែរ។ នេះជាសមិទ្ធផលល្អឯកប្រកបដោយមោទនភាពដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ WKN និងស្មារតីឧត្តភាពនៃកម្ពុជា។ ច្នែបង្កើតឡើងដោយស្បែក និងមាស ខ្សែក្រវាត់នេះយកលំនាំតាមការឌីហ្សាញដើមរបស់ខ្សែក្រវាត់ WKN ប៉ុន្តែបានរចនាបន្ថែមទង់ជាតិកម្ពុជា និងបង្ហាញរូបចម្លាក់នៃអ្នកចម្បាំងខ្មែរពីបុរាណ ដែលជានិម្មិតសញ្ញាដ៏មានឥទ្ធិពលនៃកេរដំណែល ថាមពល និងមោទនភាព។

ស្ថាប័នបណ្តាញកីឡាឃីកបុកស៊ីងពិភពលោក ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៩៤ ដោយលោក Stephane Cabrera ដែលជាប្រធានបច្ចុប្បន្ន ហើយជាបុត្រសម្ព័ន្ធនៃស្ថាប័នប្រដាល់ ISKA ដែលបានទទួលស្គាល់គុនខ្មែរដែរ។
បច្ចុប្បន្ន ស្ថាប័នមួយនេះមានសមាជិកជាច្រើនប្រទេសទូទាំងពិភពលោក ហើយមានកីឡាករ កីឡាការិនីជាច្រើនកំពុងដំណើរការប្រកួតលើវិញ្ញាសាផ្សេងៗដូចជា ប្រភេទ Full Contact, Kickboxing, Orientaal Rules, K-1 Rules និង មួយថៃជាដើម៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


