កិច្ចប្រជុំអាស៊ាន Archives - Kampuchea Thmey Daily

The Nation៖ លោក Anutin នឹង​ទៅ​​កិច្ចប្រជុំ​​អាស៊ាន​​ថ្ងៃស្អែក​​វិញ បន្ទាប់ពី​កាន់ទុក្ខមាតាស្តេចថៃ
ក្រោយ​​ប្រកាស​លុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនា​ថ្ងៃសៅរ៍​ទី​២៥​ខែ​តុលា​នេះដើម្បីកាន់ទុក្ខចំពោះព្រះករុណាព្រះមហាក្សត្រី Sirikit ព្រះមហាក្សត្រី ដែលបានសោយទិវង្គតកាលពីល្ងាចថ្ងៃសុក្រ, នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹង​​ដឹកនាំ​គណៈប្រតិភូ​​ទៅ​ចូលរួម​​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ​នា​ថ្ងៃ​អាទិត្យ​ស្អែក​វិញ។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation។

លោក Anutin Charnvirakul (រូបថត៖ Reuters)

ប្រភពពីវិមានរដ្ឋាភិបាលបាននិយាយថា ពេលនេះលោក Anutin នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក ដើម្បីចូលរួមក្នុង​កិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានគេរំពឹងថានឹងស្របពេលជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ ការចុះហត្ថលេខានេះទំនងជាត្រូវផ្លាស់ប្តូរពីពេលរសៀលទៅសម័យប្រជុំ​ពេល​ព្រឹក ហើយ​ប្រសិន​បើ​គណៈប្រតិភូអាមេរិកមិនអាចកែសម្រួលពេលវេលាតាម នាយករដ្ឋមន្ត្រីថៃ​នឹងផ្ទេរភារកិច្ចនេះទៅ​ឲ្យ​រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បី​ចុះហត្ថលេខាជំនួសគាត់។

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប្រទេស​កម្ពុជានិងថៃ ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក ត្រាំ បាន​ជួយ​សម្រុះសម្រួល​បទ​ឈប់​បាញ់​បឋម កាលពី​ថ្ងៃទី២៨ ខែ​កក្កដា។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​​ថ្លែងថា លោក ត្រាំ ទន្ទឹង​រង់ចាំ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នេះ៕

ដោយ៖ ឈាង

លោក Anutin លុបចោលដំណើរកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី​កាន់ទុក្ខមាតាស្តេចថៃ

The post The Nation៖ លោក Anutin នឹង​ទៅ​​កិច្ចប្រជុំ​​អាស៊ាន​​ថ្ងៃស្អែក​​វិញ បន្ទាប់ពី​កាន់ទុក្ខមាតាស្តេចថៃ appeared first on Kampuchea Thmey Daily.

អាមេរិក មិន​រំពឹង​វត្តមាន​ចិន​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ
យោង​តាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ ប្រភព​ពី​មន្ត្រី​អាមេរិក បាន​លើក​ឡើង​ថា ប្រទេសចិនបានដើរតួនាទីមានកម្រិតក្នុងការជួយ​សម្រប​សម្រួល​កិច្ចព្រមព្រៀងសន្តិភាព​រវាងប្រទេសកម្ពុជា និងថៃ ហើយមិនត្រូវរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍​នា​ចុងសប្តាហ៍​នេះ​នៅ​ប្រទេស​​ម៉ាឡេស៊ី​ ពាក់ព័ន្ធ​​នឹង​ការ​ចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀងនេះទេ។

លោក ដូណាល់ ត្រាំ ​និង​លោក ស៊ី ជីនពីង (រូបថត៖ Reuters)

មន្ត្រីអាមេរិក​ជាន់​ខ្ពស់​មួយ​រូប​បានប្រាប់រ៉យទ័រថា «តាមទស្សនៈរបស់សហរដ្ឋអាមេរិក យើងពិតជា​ជឿថា ប្រទេសចិន​មិន​បានដើរតួនាទីយ៉ាងសំខាន់នោះទេ ក្នុងការសម្រេចបាននូវសន្តិភាព។ ខ្ញុំ​មិន​រំពឹង​ថា​នឹង​ឃើញ​ចិន​ចូល​រួម​នោះ​ឡើយ»។

កិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានគោលបំណងបញ្ចប់ជាផ្លូវការនូវភាពតានតឹងនៅតាមព្រំដែនជាច្រើនខែរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខានៅចុងសប្តាហ៍នេះនៅទីក្រុងគូឡាឡាំពួ នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹង​ធ្វើជាសាក្សីនៃការចុះហត្ថលេខានេះ ដែលរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុនបានពណ៌នាថាជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ស្ថិរភាពក្នុងតំបន់»។

កិច្ចព្រមព្រៀងសន្តិភាពដែលបានចរចាក្រោមក្របខណ្ឌរបស់អាស៊ានជាមួយនឹងការគាំទ្រការទូតរបស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយយោធាកាលពី​ខែ​កក្កដានៅតាម​ព្រំដែនកម្ពុជា-ថៃ។

ការកត់សម្គាល់របស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានលើកឡើងថា បើទោះបីជាទីក្រុងប៉េកាំង មានឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកក៏ដោយ ការចូលរួមរបស់ខ្លួនក្នុងដំណើរការសន្តិភាពមានតិចតួច ដែលបង្ហាញពីជំហរការទូតដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ក្រោមការដឹកនាំរបស់លោកត្រាំ។

លោកត្រាំ ក៏គ្រោងនឹង​ជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយក្នុង​ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងបញ្ហាទ្វេភាគីផ្សេងទៀត។ នេះបើយោងតាមមន្ត្រីអាមេរិក។

អវត្ដមាននៃការចូលរួមរបស់ចិននៅក្នុងពិធីឈប់បាញ់បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសហរដ្ឋអាមេរិកកំពុងស្វែងរកការអះអាងឡើងវិញនូវឥទ្ធិពលរបស់ខ្លួន ចំពេលដែលការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងក្លា៕

ដោយ៖ ឈាង

រឿង៥យ៉ាង ពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន លើកនេះ

The post អាមេរិក មិន​រំពឹង​វត្តមាន​ចិន​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

រឿង៥យ៉ាង ពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន លើកនេះ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ទូទាំងពិភពលោក។

(រូបថត៖ Reuters)

តាមការផ្សាយរបស់ Reuters កាលពីថ្ងៃទី២៤ខែតុលា, ឆ្នាំនេះ ប្រទេសម៉ាឡេស៊ី គឺជាប្រធានអាស៊ាន ខណៈកិច្ចប្រជុំនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួក្រោមមូលបទ «បរិយាបន្ននិងចីរភាព»។

មិនខុសពីរាល់ដង កិច្ចប្រជុំលើកនេះ ក៏នៅតែជាព្រឹត្តិការណ៍សំខាន់ក្នុងការដោះស្រាយបញ្ហាតំបន់ ក៏ដូចជាការប្រឈមជាសកល រាប់ចាប់ពីវិស័យពាណិជ្ជកម្មដល់ជម្លោះ។

(រូបថត៖ Reuters)

ខាងក្រោមនេះ គឺជារឿងសំខាន់៥យ៉ាង ដែលពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់កិច្ចប្រជុំលើកនេះ៖

១. វត្តមាន ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀត

(រូបថត៖ Reuters)

លោក Trump ក៏នឹង​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ានដែរ បន្ទាប់មកត្រូវ​បន្ត​ដំណើរ​ទៅ​ប្រទេស​ជប៉ុន  រួចទៅ​កូរ៉េខាងត្បូងទៀត សម្រាប់​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ចាប់ពី​ថ្ងៃទី ៣១ ខែ​តុលា ដល់​ថ្ងៃទី ១ ខែ​វិច្ឆិកា។

លោក ត្រាំ ធ្លាប់​ចូលរួម​កិច្ចប្រជុំ​អាស៊ានម្តង​នៅ​ឆ្នាំ២០១៧ ហើយលើកនេះ លោកនឹងត្រូវដមដំណើរមក​ជាមួយ​មន្ត្រី​ជាន់ខ្ពស់ផ្សេងទៀតរួមមាន រដ្ឋមន្ត្រី​ការបរទេស Marco Rubio, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Scott Bessent និងតំណាង​ពាណិជ្ជកម្ម Jamieson Greer។

ថ្នាក់ដឹកនាំ​ផ្សេងទៀតដែលចូលរួមប្រជុំអាស៊ានមានដូចជា៖ នាយករដ្ឋមន្ត្រី​ចិន Li Qiang, នាយករដ្ឋមន្ត្រី​កាណាដា Mark Carney, ប្រធានាធិបតី​ប្រេស៊ីល Luiz Inacio Lula da Silva, ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង Cyril Ramaphosa, នាយករដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese, និង នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន Sanae Takaichi ក៏ដូចជា​មន្ត្រី​ជាន់ខ្ពស់​មកពី​កូរ៉េខាងត្បូង និង​រុស្ស៊ី, និង​មេដឹកនាំ​នៃ​ប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ វៀតណាម ឡាវ ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា។

២. កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក-ចិន

(រូបថត៖ Reuters)

លោក Bessent និង​លោក Greer នឹងមក​ម៉ាឡេស៊ី មុន​​លោក ត្រាំ ដើម្បី​ជួប​ជាមួយ​មន្ត្រី​ចិន និង​បន្ធូរ​បន្ថយ​ភាព​តានតឹង ជុំវិញ​ការ​រឹតបន្តឹង​ការ​នាំចេញ​រ៉ែ​កម្ររបស់​ទីក្រុង​ប៉េកាំង ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​ត្រៀម​ដាក់​វិធានការ​ពាណិជ្ជកម្ម​ថ្មី បើ​សិន​ជា​កិច្ចព្រមព្រៀង​មួយ​មិន​អាច​សម្រេចបាន​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី​ He Lifeng ដែល​ជា​មន្ត្រី​សេដ្ឋកិច្ច​កំពូល​របស់​ទីក្រុង​ប៉េកាំង នឹងធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម ជាមួយ​លោក Bessent និង​លោក Greer នៅ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៧ ខែ​តុលា។

៣. កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

(រូបថត៖ Reuters)

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប្រទេស​កម្ពុជានិងថៃ ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក ត្រាំ បាន​ជួយ​សម្រុះសម្រួល​បទ​ឈប់​បាញ់​បឋម កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​​ថ្លែងថា លោក ត្រាំ ទន្ទឹង​រង់ចាំ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នេះ។

៤. កិច្ចប្រជុំ​កំពូល RCEP

(រូបថត៖ Reuters)

​ម៉ាឡេស៊ី ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ​ជា​លើកដំបូង​សម្រាប់​ប្លុក​នេះ ​ចាប់តាំងពី​ខ្លួន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំបូង​ក្នុង​ឆ្នាំ ២០២០។ ​ក្នុងនោះ ​ក្រុម​ប្រទេសទាំង​នេះ​នឹង​ពិចារណា​បន្ថែម​សមាជិក​ថ្មី និង​ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​បង្កើន​លំហូរ​ពាណិជ្ជកម្ម។

RCEP ដែល​រួមបញ្ចូល​សមាជិក​អាស៊ាន​ទាំង១០ បូកជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ គឺជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​គ្របដណ្តប់​ស្ទើរតែ​មួយ​ភាគ​បី​នៃ​ប្រជាជន​ពិភពលោក និង​ប្រហែល ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ពិភពលោក។

ប្លុក​នេះ​ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​មើល​ឃើញថា​ ជា​របាំង​ការពារ​ដ៏​មាន​សក្តានុពល​ប្រឆាំង​នឹង​ពន្ធគយដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក ទោះបីជា​បទប្បញ្ញត្តិ​របស់​ខ្លួន​ត្រូវ​បាន​គេ​ចាត់ទុកថា​ខ្សោយ​ជាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ផ្សេងទៀត​ដោយសារ​ផលប្រយោជន៍​ប្រកួតប្រជែង​ក្នុងចំណោម​សមាជិក​របស់​ខ្លួន​ក៏ដោយ។

៥. ការ​ចូល​ជា​សមាជិក​របស់ប្រទេស​ទីម័រ​ខាងកើត

(រូបថត៖ Reuters)

អាស៊ាន​នឹង​ទទួលស្គាល់​ទីម័រ​ខាងកើត​​ជា​សមាជិក​ទី ១១ផ្លូវការ នៅ​ថ្ងៃទី២៦ ខែ​តុលា ដែល​សម្រេច​ដំណើរការ​ចូល​ជា​សមាជិក​ដែល​ចាប់ផ្តើម​ កាលពីជាង​មួយ​ទសវត្សរ៍​មុន។

ទីម័រ​ខាងកើត ដែល​ជា​ប្រទេសមាន​ប្រជាជន​ប្រមាណ ១.៤ លាន​នាក់ បាន​ដាក់សំណើ​ក្លាយជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ២០១១ ហើយ​ត្រូវ​បាន​ផ្តល់​ឋានៈ​ជា​អ្នកសង្កេតការណ៍​នៅ​ឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំណុចសំខាន់ៗ អំពីកិច្ចប្រជុំកំពូលអាស៊ាននៅ ម៉ាឡេស៊ី

The post រឿង៥យ៉ាង ពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន លើកនេះ appeared first on Kampuchea Thmey Daily.

លោក Anutin លុបចោលដំណើរកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី​កាន់ទុក្ខមាតាស្តេចថៃ
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ី ​នា​ថ្ងៃសៅរ៍​ទី​២៥​ខែ​តុលា​នេះ​ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខចំពោះ​ម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេច Vajiralongkorn ដែលសោយទិវង្គតកាលពីថ្ងៃសុក្រ។

លោក Anutin Charnvirakul (រូបថត៖ Reuters)

បរិយាកាស​នៅ​វិមាន​រដ្ឋាភិបាល​ថៃ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​រដ្ឋមន្ត្រី មន្ត្រី​រាជការ ​និង​អ្នក​សារព័ត៌មាន​សុទ្ធ​តែ​ស្លៀកពាក់​ខ្មៅ​ចូល​គោរព​វិញ្ញាណក្ខន្ធ។ នៅ​ម៉ោង​៨​ព្រឹក ទង់ជាតិត្រូវ​បាន​បន្ទាបមកត្រឹម​ពាក់កណ្តាល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Sirikit។

យ៉ាង​ណា​មិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation ប្រភពពីវិមានរដ្ឋាភិបាលថៃ​បាននិយាយថា ឥឡូវនេះលោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យ​ស្អែកវិញ ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងចូលរួម​កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងធ្វើជាសាក្សីក្នុង​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ ពិធីចុះហត្ថលេខាដែលបានគ្រោងទុកដំបូងសម្រាប់ពេលរសៀល អាចត្រូវបានផ្លាស់ប្តូរទៅពេលព្រឹក ដើម្បីសម្រួលដល់ការចូលរួមរបស់​លោក Anutin។ ប្រសិន​បើ​អាមេរិក​មិន​អាច​សម្រប​បាន នោះ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃ​ ​នឹង​ចុះ​ហត្ថលេខា​តាំង​នាម​ជំនួស​ឲ្យ​​នាយក​រដ្ឋមន្ត្រី Anutin។

សូមជម្រាប​ថា ម្ចាស់ក្សត្រី Sirikit សោយទិវង្គតនាវេលាម៉ោង៩:២១នាទី​ ថ្ងៃសុក្រទី២៤ខែតុលាឆ្នាំ២០២៥ នៅមន្ទីរពេទ្យ King Chulalongkorn Memorial។ ទ្រង់​មានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក គេមិនសូវបានឃើញព្រះរាជវត្តមានរបស់ទ្រង់​នោះ​ទេ៕

ម្ចាស់ក្សត្រី Sirikit

មាតាស្តេចថៃ សោយទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា

The post លោក Anutin លុបចោលដំណើរកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី​កាន់ទុក្ខមាតាស្តេចថៃ appeared first on Kampuchea Thmey Daily.

ចំណុចសំខាន់ៗ អំពីកិច្ចប្រជុំកំពូលអាស៊ាននៅ ម៉ាឡេស៊ី
ក្នុងនាមជាប្រធានឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ក្រោមមូលបទ «បរិយាបន្ននិងចីរភាព»។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួ ក្នុងរាជធានីរបស់ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ដល់២៨ខែតុលា។

(រូបថត៖ Reuters)

មេដឹកនាំមកពីរដ្ឋជាសមាជិកអាស៊ានទាំង១០ រួមជាមួយដៃគូសន្ទនាសំខាន់ៗ មកពីក្រៅតំបន់ដូចជា សហរដ្ឋអាមេរិក ចិននិងជប៉ុននឹងចូលរួម ដូចជាប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីចិន Li Qiang ជាដើម។

កិច្ចប្រជុំកំពូលនេះនឹងផ្តោតសំខាន់លើការពង្រឹងភាពជាដៃគូសាកលរបស់អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមប្រធានបទដែលបានលើកឡើង ខណៈក៏មានការទទួលស្គាល់ប្រទេសទីម័រខាងកើត ជាសមាជិកអាស៊ានទី១១ជាផ្លូវការផងដែរ ហើយលើសពីនេះប្រទេសម៉ាឡេស៊ីរំពឹងថានឹងសម្រេចបានឯកសារជាលទ្ធផលប្រមាណ ៨៤។

(រូបថត៖ Reuters)

ប្រធានបទសំខាន់៖

វិបត្តិមីយ៉ាន់ម៉ា៖ មេដឹកនាំទាំងអស់នឹងបន្តដោះស្រាយវិបត្តិនយោបាយនិងមនុស្សធម៌ ដោយទំនងជានឹងអះអាងសារជាថ្មីនូវការទាមទារឲ្យមានដំណើរការសន្តិភាពប្រកបដោយបរិយាបន្ន និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច។

ជម្លោះសមុទ្រចិនខាងត្បូង៖ កិច្ចប្រជុំកំពូលនេះ នឹងដោះស្រាយភាពតានតឹងដែលកាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងត្បូង ជាពិសេសការប្រឈមមុខដាក់គ្នារវាងនាវាចិននិងហ្វីលីពីន ហើយនឹងបន្តធ្វើការឆ្ពោះទៅរកក្រមប្រតិបត្តិ (COC)។

សមាហរណកម្មសេដ្ឋកិច្ច៖ កិច្ចប្រឹងប្រែងនឹងត្រូវធ្វើឡើងដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលសេដ្ឋកិច្ចសំខាន់ៗ រួមទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ប្រកប​ដោយទូលំទូលាយនិងគុណភាពខ្ពស់ និងកិច្ចព្រមព្រៀងបៃតងអាស៊ានឆ្នាំ ២០៣០ ផងដែរ។

ការរួមបញ្ចូលគ្នានៃការតាក់តែងគោលនយោបាយ៖ ប្រទេសម៉ាឡេស៊ីកំពុងដាក់ចេញនូវទម្រង់ថ្មីមួយ ដោយរៀបចំកិច្ចប្រជុំរួមគ្នារវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ច ដើម្បីជំរុញការសម្របសម្រួលឲ្យកាន់តែប្រសើរឡើង រវាងការសម្រេចចិត្តលើគោលនយោបាយការទូត និងសេដ្ឋកិច្ច។

ការគំរាមកំហែងថ្មីៗ៖ បញ្ហាប្រឈមក្នុងតំបន់នៃការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងការជួញដូរមនុស្ស ដែលកំពុងរីករាលដាលយ៉ាងគំហុកនៅក្នុងតំបន់ ក៏ជាផ្នែកមួយនៃរបៀបវារៈផងដែរ។

ក្នុងអំឡុងព្រឹត្តិការណ៍នេះ ក៏មានកិច្ចប្រជុំផ្សេងៗផងដែរ ដូចជាកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន, កិច្ចប្រជុំរួមរបស់រដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ច និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដូចជា អាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាដើម។

កិច្ចប្រជុំកំពូលនេះ គឺជាការជួបជុំដ៏ធំបំផុតមួយរបស់មេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូនៅក្នុងតំបន់។ ម៉ាឡេស៊ី កំពុងប្រើប្រាស់ព្រឹត្តិការណ៍នេះជាវេទិកាដើម្បីបង្ហាញតួនាទីការទូត របស់ខ្លួន។

អ្វីដែលសំខាន់បំផុតសម្រាប់ពលរដ្ឋកម្ពុជាដែលកំពុងទន្ទឹងរង់ចាំ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយភាគីថៃ ដែលមានមេដឹកនាំអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម្ចាស់ផ្ទះម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាអធិបតីផ្ទាល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ សង្ឃឹមថា ទំនាក់ទំនងជាមួយកម្ពុជា នឹងពង្រឹងឡើងវិញ ក្នុងកិច្ចប្រជុំអាស៊ាន

The post ចំណុចសំខាន់ៗ អំពីកិច្ចប្រជុំកំពូលអាស៊ាននៅ ម៉ាឡេស៊ី appeared first on Kampuchea Thmey Daily.

ថៃ សង្ឃឹមថា ទំនាក់ទំនងជាមួយកម្ពុជា នឹងពង្រឹងឡើងវិញ ក្នុងកិច្ចប្រជុំអាស៊ាន
ប្រទេសថៃ បានបង្ហាញជំនឿចិត្តថា ទំនាក់ទំនងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹង ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលរៀបចំធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow (រូបថត៖ Reuters)

ថ្លែងប្រាប់សារព័ត៌មាន Bernama កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥, រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow និយាយថា កិច្ចប្រជុំនេះនិងកិច្ចប្រជុំពាក់ព័ន្ធ នឹងបម្រើជាវេទិកាសម្រេចកិច្ចពិភាក្សាថៃ-កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

លោកលើកឡើងថា៖ «ជាការពិតណាស់ សម្រាប់ប្រទេសថៃ យើងរំពឹងថានឹងសម្រេចកិច្ចការមួយចំនួនជាមួយកម្ពុជា ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន ដូច្នេះយើងអាចបោះជំហានទៅមុខក្នុងទំនាក់ទំនងរបស់យើង។ នោះគឺជាការរំពឹងទុកមួយ»។

មុននេះដែរ បើតាមការអះអាងរបស់លោក, កម្ពុជា-ថៃ កំពុងបង្ហាញសញ្ញាល្អឈានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែន ហើយកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី។

ឡូហ្គោអាស៊ាន (រូបថត៖ Bernama)

លោក Sihasak កត់សម្គាល់ថា វឌ្ឍនភាពក្នុងអំឡុងថ្ងៃដំបូងនៃកិច្ចប្រជុំ GBC គឺភាគីទាំងពីរ បានយល់ព្រមជាគោលការណ៍ចំពោះលក្ខខណ្ឌដែលបានស្នើឡើង។

ក្រៅពីបញ្ហាទំនាក់ទំនងនេះ លោក Sihasak កិច្ចប្រជុំអាស៊ាន ក៏នឹងក្លាយជាវេទិកាដើម្បីជំរុញកិច្ចចរចាសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

សូមជម្រាបជាថ្មី ដោយសារតែជម្លោះព្រំដែនក្នុងខែកក្កដា ធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ ធ្លាក់ចុះដល់ កម្រិតទាបបំផុត ចាប់តាំងពីជម្លោះប្រាសាទព្រះវិហារឆ្នាំ២០១១មក។

ភាគីទាំងពីរបានកោះហៅឯកអគ្គរាជទូតរៀងៗខ្លួនត្រឡប់មកប្រទេសវិញ និងបានបញ្ឈប់កិច្ចសហប្រតិបត្តិការមួយចំនួន។

លើសពីនេះ ប្រទេសថៃបានបិទច្រកព្រំដែនមួយចំនួនជាឯកតោភាគី និងរឹតបន្តឹងលំហូរពាណិជ្ជកម្ម ដែលបណ្តាលឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ៖ កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នឹងចុះហត្ថលេខានៅថ្ងៃសៅរ៍នេះ

The post ថៃ សង្ឃឹមថា ទំនាក់ទំនងជាមួយកម្ពុជា នឹងពង្រឹងឡើងវិញ ក្នុងកិច្ចប្រជុំអាស៊ាន appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ី ពង្រឹងសន្តិសុខខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន
ខណៈកិច្ចប្រជុំកំពូលអាស៊ានកាន់តែខិតជិតមកដល់នោះ ប្រទេសម៉ាឡេស៊ី បានពង្រឹងសន្តិសុខខ្លាំងណាស់ ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំបរទេសក៏ដូចជាមន្ត្រីនានាដែលមកចូលរួម។

(រូបថត៖ The Star)

តាមការផ្សាយរបស់ The Star កាលពីថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥ ក្នុងអំឡុងកិច្ចប្រជុំលើកទី៤៧នេះ ម៉ាឡេស៊ី បានដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ចជាង ១០ ០០០នាក់នៅតាមគោលដៅផ្សេងៗដើម្បីសម្រួលចរាចរណ៍ ការពារសន្តិសុខនិងកាត់បន្ថយការគំរាមកំហែងដូចជាអំពើភេរវកម្មនិងការតវ៉ា។

ក្នុងនោះនគរបាល​ម៉ាឡេស៊ី (PDRM) បាន​ដាក់ពង្រាយ​មន្ត្រីនិង​កម្លាំង​ចំនួន ១០ ១៧០ នាក់​មកពី​អង្គភាព​ផ្សេងៗ រួមទាំង​មកពីកងកម្លាំង​ពិសេស អង្គភាព​សកម្មភាព​ពិសេស និង​កងកម្លាំង​ប្រតិបត្តិការ​ផ្លូវអាកាសផងដែរ។ នេះគឺ​ជា​ប្រតិបត្តិការ​ដ៏ធំ​បំផុត​របស់​កម្លាំង​នេះក្នុង​ឆ្នាំ២០២៥។

ដោយឡែក កម្លាំង​ដែល​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​ចំនួន ១ ១១១នាក់ ​ត្រូវ​បាន​ចល័ត​សម្រាប់​ការសម្រួល​ចរាចរណ៍ ការ​អមដំណើរ​ពិសេសនិង​ការអនុវត្ត​ច្បាប់។ មន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល ក៏នឹងត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនិងឆ្លើយតបរហ័សចំពោះការរំខានណាមួយផងដែរ។

(រូបថត៖ Bernama)

សាធារណជន ត្រូវបានណែនាំឲ្យបញ្ចៀសផ្លូវដែលរងផលប៉ះពាល់ ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ឬកម្មវិធីនានាដើម្បីសម្រួលដល់ការធ្វើដំណើរ។

លើសពីនេះ បុគ្គលិករដ្ឋនិងឯកជន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយចរាចរណ៍ ត្រូវបានលើកទឹកចិត្តឲ្យធ្វើការពីផ្ទះដើម្បីកាត់បន្ថយការកកស្ទះ។ ម្យ៉ាងសាលារៀននៅជិតមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ (KLCC) ត្រូវប្តូរទៅរៀនតាមអនឡាញ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។

ប៉ូលិសក៏តាមដានការគំរាមកំហែងដែលអាចកើតមានពីភាពជ្រុលនិយម អំពើភេរវកម្ម ការវាយប្រហារតាមអ៊ីនធឺណិតនិងបាតុកម្ម ហើយមានការប្រើដ្រូន, កាមេរ៉ាសុវត្ថិភាព CCTV, ប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រដើម្បីធានាសន្តិសុខផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ាឡេស៊ី ពង្រឹងសន្តិសុខខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន

The post ម៉ាឡេស៊ី ពង្រឹងសន្តិសុខខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន appeared first on Kampuchea Thmey Daily.

សម្ដេចធិបតីនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ជាមួយនឹងការគ្រោងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយនឹងការគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយភាគីថៃ។

ដំណើរចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ទៅម៉ាឡេស៊ី រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រួមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលផ្ដោតលើអនាគតរួមគ្នារបស់អាស៊ាន ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក សំដៅឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

នៅទីក្រុងគូឡាឡាំពួ ជាទីដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម។

ជាមួយនឹងវត្តមានចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ត្រៀមនឹងមានការចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ផងដែរ។ ប្រសិនបើមិនមានការប្រែប្រួលទេ កម្ពុជា-ថៃ នឹងចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាព នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន៕

The post សម្ដេចធិបតីនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ជាមួយនឹងការគ្រោងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ appeared first on Kampuchea Thmey Daily.