ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ពង្រឹងសន្តិសុខខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន
ខណៈកិច្ចប្រជុំកំពូលអាស៊ានកាន់តែខិតជិតមកដល់នោះ ប្រទេសម៉ាឡេស៊ី បានពង្រឹងសន្តិសុខខ្លាំងណាស់ ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំបរទេសក៏ដូចជាមន្ត្រីនានាដែលមកចូលរួម។

តាមការផ្សាយរបស់ The Star កាលពីថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥ ក្នុងអំឡុងកិច្ចប្រជុំលើកទី៤៧នេះ ម៉ាឡេស៊ី បានដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ចជាង ១០ ០០០នាក់នៅតាមគោលដៅផ្សេងៗដើម្បីសម្រួលចរាចរណ៍ ការពារសន្តិសុខនិងកាត់បន្ថយការគំរាមកំហែងដូចជាអំពើភេរវកម្មនិងការតវ៉ា។
ក្នុងនោះនគរបាលម៉ាឡេស៊ី (PDRM) បានដាក់ពង្រាយមន្ត្រីនិងកម្លាំងចំនួន ១០ ១៧០ នាក់មកពីអង្គភាពផ្សេងៗ រួមទាំងមកពីកងកម្លាំងពិសេស អង្គភាពសកម្មភាពពិសេស និងកងកម្លាំងប្រតិបត្តិការផ្លូវអាកាសផងដែរ។ នេះគឺជាប្រតិបត្តិការដ៏ធំបំផុតរបស់កម្លាំងនេះក្នុងឆ្នាំ២០២៥។
ដោយឡែក កម្លាំងដែលមានមន្ត្រីនគរបាលចរាចរណ៍ចំនួន ១ ១១១នាក់ ត្រូវបានចល័តសម្រាប់ការសម្រួលចរាចរណ៍ ការអមដំណើរពិសេសនិងការអនុវត្តច្បាប់។ មន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល ក៏នឹងត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនិងឆ្លើយតបរហ័សចំពោះការរំខានណាមួយផងដែរ។

សាធារណជន ត្រូវបានណែនាំឲ្យបញ្ចៀសផ្លូវដែលរងផលប៉ះពាល់ ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ឬកម្មវិធីនានាដើម្បីសម្រួលដល់ការធ្វើដំណើរ។
លើសពីនេះ បុគ្គលិករដ្ឋនិងឯកជន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយចរាចរណ៍ ត្រូវបានលើកទឹកចិត្តឲ្យធ្វើការពីផ្ទះដើម្បីកាត់បន្ថយការកកស្ទះ។ ម្យ៉ាងសាលារៀននៅជិតមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ (KLCC) ត្រូវប្តូរទៅរៀនតាមអនឡាញ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
ប៉ូលិសក៏តាមដានការគំរាមកំហែងដែលអាចកើតមានពីភាពជ្រុលនិយម អំពើភេរវកម្ម ការវាយប្រហារតាមអ៊ីនធឺណិតនិងបាតុកម្ម ហើយមានការប្រើដ្រូន, កាមេរ៉ាសុវត្ថិភាព CCTV, ប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រដើម្បីធានាសន្តិសុខផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ពង្រឹងសន្តិសុខខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


