Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ៖ កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នឹងចុះហត្ថលេខានៅថ្ងៃសៅរ៍នេះ

បានផុស

នៅ

ជាមួយក្តីសង្ឃឹមនៃសុខសន្តិភាព រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow អះអាងថា កម្ពុជា-ថៃ កំពុងបង្ហាញសញ្ញាល្អឈានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែន ហើយកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសៅរ៍ទី២៥ខែតុលាឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow (រូបថត៖ Reuters)

ការអះអាងរបស់លោក Sihasak កើតឡើងក្រោយពេល គណៈប្រតិភូនៃប្រទេសទាំងពីរជួបគ្នាក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី ដែលទទួលបានលទ្ធផលគូរឲ្យចាប់អារម្មណ៍។

តាមការផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥, លោក Sihasak កត់សម្គាល់ថា វឌ្ឍនភាពក្នុងអំឡុងថ្ងៃដំបូងនៃកិច្ចប្រជុំ GBC គឺភាគីទាំងពីរ បានយល់ព្រមជាគោលការណ៍ចំពោះលក្ខខណ្ឌដែលបានស្នើឡើង។

ដោយឡែកសម្រាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងអំឡុងកិច្ចប្រជុំអាស៊ានវិញ គឺនឹងមានការចូលរួមជាសាក្សីពីសំណាក់មេដឹកនាំធំៗ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ផងដែរ ដែលបុរសម្នាក់នេះហើយ បានដើរតួនាទីជាអ្នកសម្របសម្រួលពេញមួយការចរចា។

ជាដំណឹងល្អមួយទៀត ប្រមុខការពារជាតិកម្ពុជា ក៏បញ្ជាក់ដែរថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះនៅមុខលោកត្រាំ នឹងបង្កលក្ខណៈដល់ការដោះលែងយោធិនកម្ពុជាទាំង១៨រូប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជា-ថៃ ឯកភាពបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅតំបន់តានតឹងភូមិជោគជ័យនិងព្រៃចាន់តាមផែនទីដែលបារាំងគូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម