ព័ត៌មានអន្ដរជាតិ
មាតាស្តេចថៃ សោយទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា
ម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេច Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៩៣ព្រះវស្សាដោយសារជំងឺ ឆ្លងមេរោគចូលក្នុងចរន្តឈាម។

តាមការផ្សាយរបស់ Khaosod, ព្រះនាង Sirikit សោយទិវង្គតនាវេលាម៉ោង៩:២១នាទី ថ្ងៃសុក្រទី២៤ខែតុលាឆ្នាំ២០២៥ នៅមន្ទីរពេទ្យ King Chulalongkorn Memorial។
ព្រះនាងមានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក គេមិនសូវបានឃើញព្រះរាជវត្តមានរបស់ព្រះនាងទេ។

ទោះបីជាក្រុមគ្រូពេទ្យបានព្យាបាលអស់ពីលទ្ធភាពក៏ដោយ តែព្រះរោគរបស់ព្រះនាង កាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់យាងសោយទិវង្គតតែម្តង។
សូមជម្រាបថា ព្រះបរមសពនឹងតម្កល់នៅឯព្រះទីនាំងទុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ហើយព្រះមហាក្សត្រប្រកាសឲ្យព្រះរាជវង្សានុវង្សនិងនាម៉ឺនមន្ត្រីក្នុងព្រះរាជសំណាក់ កាន់ទុក្ខរយៈពេល ១ឆ្នាំគិតចាប់ពីថ្ងៃសោយទិវង្គត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ សង្ឃឹមថា ទំនាក់ទំនងជាមួយកម្ពុជា នឹងពង្រឹងឡើងវិញ ក្នុងកិច្ចប្រជុំអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


