គន្លឹះអាជីវកម្ម Archives - Kampuchea Thmey Daily

គន្លឹះ ៦ យ៉ាងជួយបន្ថយល្បឿនធ្វើផែនការហួសហេតុ និងជំរុញទៅមុខជានិច្ច
គ្រប់គ្នា មិនអាចចង់បានអ្វីបានហ្នឹង តាមចិត្ត រហ័សទាន់ពេលនោះទេ។ ចង់បានលិទ្ធផលល្អ ត្រូវដើរសន្សឹមៗ កុំលឿន កុំចង់ចង់ជោគជ័យមុន ដោយមិនបានសិក្សាស្វែងយល់ពីរឿងដែលខ្លួនកំពុងធ្វើ។

ដល់ពេលបរាជ័យក៏តាំងបន្ទោសខ្លួនឯង! នេះក៏ដោយសារយើងមិនយល់មិនបានសិក្សា មិនបានដឹងថាខ្លួនកំពុងនៅឯណា ហើយធ្វើអី។

បើហត់ណាស់ តឹងតែងណាស់ ចាប់ផ្ដើមដោយការ៖

១ បន្ថយ​ល្បឿន​សិន

អ្នក​ជោគជ័យ​ខ្ពស់​តែង​មាន​ទំនោរ​​ធ្វើ​ការងារ​ដោយ​ខ្លួនឯង ​រហូត​ច្រើនពេក​ហួស​ប្រមាណ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​លើ​កាលវិភាគ​ សូម​ចំណាយ​ពេលខ្លះ​ ហើយ​យកចិត្តទុកដាក់​ចំពោះ​អាទិភាព​របស់​អ្នក​វិញ​ម្ដង។

២ ដឹងច្បាស់​ពី​គុណ​តម្លៃ

ជំហាន​ដំបូង​មួយ​ ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ជីវិត​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ គឺ​ត្រូវ​យល់​ពី​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក៖ គ្រួសារ? សេរីភាព​ហិរញ្ញវត្ថុ? ទំនាក់ទំនង​ជាមួយ​ធម្មជាតិ? ធ្វើ​ឲ្យ​ច្បាស់​អំពី​គុណ​តម្លៃ​របស់​អ្នក​ ហើយ​ធ្វើការ​ពី​ទីនោះ។

៣ តែងតែ​ផ្ដល់​ជូន

អ្នក​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់គ្នា​បាន​ទេ​ ប៉ុន្តែ​អ្នក​អាច​បង្កើត​ទំនាក់ទំនង​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក។ វា​ចាប់ផ្ដើម​ដោយ​សេចក្ដី​សប្បុរស។ ចាត់វិធានការ​វាស់វែង​ ដើម្បី​ស្វាគមន៍​អ្នក​រាល់គ្នា​ ដែល​បាន​ដើរ​ចូល​មក​រកយើង។

៤ កំណត់​សញ្ញា​ខ្លួនឯង

អ្វី​ក៏​ដោយ​ដែលយើង​កំពុង​លក់ មិនថា​ជា​អចលនទ្រព្យ​ សេវាកម្ម​ប្រឹក្សា ឬ​កម្លាំង​ពលកម្ម​ដោយ​ដៃ​របស់យើង​ទេ ។ ត្រូវ​ដឹង​ច្បាស់​ថា យើង​ពិតជា​ចង់​ធ្វើ​វា​សម្រាប់​អ្នកណា​ ហើ​យ​ហេតុអ្វី។ កំណត់​ពី​របៀប​ទាក់ទាញ​អតិថិជន​ដ៏​ល្អ​ តាមវិធី​នេះ។យឺតៗ​កុំ​បំបោល​ លឿន​នាំ​តែខាតទេ។

៥ ធ្វើ​ជា​ខ្លួនឯង​ កុំ​ផ្លាស់ប្ដូរ​តាម​គេ​ថា

ភាព​ជា​សហគ្រិន​​នាំ​មក​ជាមួយ​នូវ​ការ​សង្ស័យ​ និង​អ្នក​និយាយ​មិន​ពិតជាច្រើនដាក់យើង។ វិធីល្អល្អ​បំផុត​ ដើម្បី​ជឿជាក់​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដោយ​អស់​ពី​ចិត្ត។ ចំណាយ​ពេលខ្លះ​នៅ​ចុង​សប្ដាហ៍​ ​ដើម្បី​ឆ្លុះ​បញ្ចាំង​និង​កត់ត្រា​អំពី​មនុស្ស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការងារ​របស់យើង។

៦ ដឹង​ថា​ខ្លួនឯង​ឈរ​នៅ​ឯណា

សេរីភាព​ហិរញ្ញវត្ថុ​ គឺ​ជា​ជណ្ដើរ​នៃ​គោលដៅ​ដែល​នីមួយៗ​ នាំ​មក​នូវ​សន្តិសុខ​កម្រិត​ថ្មី។ យល់​ថា​អ្នក​នៅ​ឯណា ​ហើយ​មាន​អ្វី​ធ្វើ​បន្ទាប់​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេរៀនជីវិតចាំបាច់បំផុត ដែលសហគ្រិនត្រូវតែរៀនដាច់ខាត

ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

ចុចអាន៖ពេលចៅហ្វាយធ្វើខុស!

The post គន្លឹះ ៦ យ៉ាងជួយបន្ថយល្បឿនធ្វើផែនការហួសហេតុ និងជំរុញទៅមុខជានិច្ច appeared first on Kampuchea Thmey Daily.

គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់
សេដ្ឋី JeffBezos ម្ចាស់ក្រុមហ៊ុនអាម៉ាហ្សូន អះអាងថា ក្នុងការគ្រប់គ្រងអាជីវកម្មតាមរបៀប ការធ្វើមីក្រូគ្រប់គ្រង គឺការឃ្លាំមើល ត្រួតពិនិត្យ និងបញ្ជាដល់អ្នកក្រោមបង្គាប់ មិនឲ្យរៀនសម្រេចចិត្តជា​ Micromanagement និងជាទូទៅ ត្រូវបានគេចាត់ទុកថា បរិយាកាស​ការងារ​ អវិជ្ជមាន។

សេដ្ឋី JeffBazos

លោកនិយាយប្រាប់ Telegraph ថា កង្វះសេរីភាពនៅកន្លែងធ្វើការបែបនេះ​​ មិនថាយើងមានក្រុមហ៊ុន​ល្អ​ប៉ុណ្ណា ជោគជ័យ​យ៉ាងណា ​វានឹង​ដួល ប្រសិន​យើង​ប្រកាន់ចិត្តមិន​ទុកចិត្តគ្នា​ និងមិនមាន​មនុស្ស​ដែលធ្វើការឯករាជ្យបាន​។
Bezos គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាពហុយក្សារបស់ពិភពលោកគឺ Amazon ។ ដោយមានទ្រព្យសម្បត្តិសុទ្ធជាង ២០០ ពាន់លានដុល្លារ គិតត្រឹមខែ មេសា ឆ្នាំ ២០២១នេះ គាត់គឺជាអ្នកមានបំផុតនៅលើពិភពលោកដដែល យោងទៅតាម Forbes និង Billionaires Index របស់ Bloomberg ។

គាត់ក៏បានទទួលងារថា ជា​អ្នកដឹកនាំ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេទី ២ របស់លោកផ្អែកលើទំហំ​ប្រាក់ចំណូល ។ សេដ្ឋី Bezos បានលើកឡើងថា មាន​ទម្រង់ពីរ នៃ​ការ​ប្រព្រឹត្តិមិនត្រឹមត្រូវ​ទៅកាន់បុគ្គលិក​ ដែលធ្វើឲ្យក្រុមហ៊ុនដួល គឺ ទីមួយ ការគ្រប់គ្រងបែប Micromanaging និងទីពីរ​ ការ​ ជួលមនុស្សខុស Wrong Employee។

លោកថា ការស្វែងរកមនុស្សដែលត្រឹមត្រូវតាមតួនាទី គឺជាសិល្បៈដែល​ត្រូវមានលក្ខខ័ណ្ឌជាក់លាក់ មានប្រពន្ធ័គ្រប់គ្រងធនធានមនុស្សល្អ មានការជ្រើសរើសល្អ និងរក្សា​និយោជិក​ដែលមាន​គុណ​តម្លៃល្អ។

​លោក​ថា ទោះបីជា​ទូករបស់យើង​​លំបាក​ចែវប៉ុណ្ណា​ យើង​នៅតែទៅមុខ​បានដោយសារមាន​មនុស្សដែលជាធនធានល្អ។អាម៉ាហ្សូន ដែលមាន​បុគ្គលិកសរុបជិត ៧ សែននាក់ហើយ។

​លោក Jeff bazos ថា មេដឹកនាំដែលចូលចិត្ត​ត្រួតត្រា Micromanaging មកតែពីពួកគេ​ជា​ ប្រភេទថៅកែ ​ឬអ្នក មើលការខុសត្រូវ​ខ្សោយ​ភាពជាអ្នកដឹកនាំ ហើយ​រើស​យកវិធីសាស្រ្តគ្រប់គ្រងមិនឲ្យមានជម្លោះ​សោះ ចំណែក​បើថាបាន ជោគជ័យ​ខ្លួនយក​ និងបរាជ័យរុញទៅកូនចៅ។

លោកថា កុំចង់បង្កើតឥរិយាបថធ្វើការជាដរាប មិនសម្រាក មិនលេងសើច និងការបន្តឹង​​ហួសហេតុ ព្រោះជាមួយការគ្រប់គ្រង​របៀបនេះ លោកថា និយោជិកមិនអាចមាន​ស្ទីលខុសគ្នាបន្ថែម​ទេ ​ព្រោះគ្មានពេលគិត ឬមិនចង់គិតមិនចង់​សម្រេចចិត្តអ្វីទំាង​អស់។

នេះ​ជាការ​គ្រប់គ្រងពីលើចុះក្រោម ដែលមាន​រង្វាស់ផែនការ​សរុបនិងមាន​ការអនុវត្តរួម​ ដែល​បង្កើតឲ្យមាន​ភាពធុញទ្រាន់ ដោយសារ​ត្រូវ​ធ្វើតាមបញ្ជា​ងងឹតងងុល ​មិនឃើញគោលដៅ​និងមិនមាន​កម្លាំងចិត្ត​ ។

គួរំលឹកថា សេវាកម្មដឹកជញ្ជូនគឺ​ Amazon Prime បច្ចុប្បន្ននេះ​បានទទួលបានអតិថិជនជាង ១០០ លាននាក់នៅទូទាំងពិភពលោក។

កាលពីខែសីហាឆ្នាំមុន Bezos បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ ដែលប្រមូលបានទ្រព្យសម្បត្តិជាង ២០០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម ​​Forbes ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងទោះជាកូវីដ១៩ បានបណ្តាលឲ្យមាន​ការក្ស័យធនជាច្រើន តែ​តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងក្នុងចំណោម​អ្នកជ្រោមសេដ្ឋកិច្ចអាមេរិក។

កិច្ចព្រមព្រៀងរបស់ Bezos ក្នុងការប្រគល់ភាគហ៊ុន ២៥ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ទៅឲ្យអតីតភរិយារបស់គាត់គឺលោក MacKenzie Scott ក្នុងការលែងលះកាលពីឆ្នាំមុន​ នៅទីបំផុតមិនបានបន្ថយល្បឿននៃការកើនឡើងនៃទ្រព្យសម្បត្តិរបស់គាត់ទេ៕

អត្ថបទ៖​ ប៊ុនណារ៉ាក់

ចុចអាន៖ផ្លូវការ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លាឈប់ពីតំណែង CEO

The post គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់ appeared first on Kampuchea Thmey Daily.

ចង់​ឲ្យ​​អតិថិជន​ស្គាល់​ពី​ម៉ាក​យីហោ​ នាមប័ណ្ណ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​មិន​គួរ​រំលង
រាល់​អាជីវកម្ម​ជោគជ័យ​ដែល​តែង​រំពឹង​ថា​ នឹង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ​គួរ​តែ​មាន​គម្រោង​វិនិយោគ​លើ​អ្វី​មួយ។ ដូចគ្នា​នឹង​ផែនការ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ដែរ​ នាមប័ណ្ណ​អាជីវកម្ម​ គឺ​សំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​យើង។ វា​ភ្ជាប់​ក្រុមហ៊ុន​របស់​យើង​​ និង​អតិថិជន​បាន​យ៉ាង​ងាយ​ស្រួល​ ហើយ​ក៏​បង្ហាញ​ថា យើង​ជា​នរណា។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​រចនា​នាមប័ណ្ណ​អាជីវកម្ម​មួយ​បាន​ល្អ?

ដើម្បី​ធ្វើ​នាមប័ណ្ណ​អាជីវកម្ម​របស់​អ្នក​នៅ​​លើ​អ៊ីនធឺណិត​ ដំបូង​អ្នក​គួរ​តែ​យល់​ពី​មាតិកា​ដែល​ត្រូវ​បង្ហាញ​ជា​មុន​សិន។ វា​អាស្រ័យ​លើ​ប្រភេទ​អាជីវកម្ម​ ទាំង​អតិថិជន ​សក្ដានុពល ​ការ​រំពឹង​ទុក​ និង​ថវិកា​របស់​អ្នក​ជាមួយ​ដែរ។

ដូច្នេះ ធ្វើ​មាតិកា​ខ្លីៗ​ ដោយ​ចងចាំ​ថា ​នាមប័ណ្ណ​ត្រូវ​តូច​ល្មម​តែ​មាន​អត្ថន័យ​ល្អ។ នាមប័ណ្ណ​គួរ​តែ​បង្ហាញ​រូបភាព​វិជ្ជមាន​នៃ​ម៉ាក​យីហោ​របស់​អាជីវកម្ម ​រួម​បញ្ចូល​ឈ្មោះ​អាជីវកម្ម​ អ៊ីមែល​ ​និង​ផលិតផល​អាជីវកម្ម។

ដូច្នេះ​ហើយ ​ទើប​អតិថិជន​អាច​​ដឹង​ពី​ទីតាំង និង​ទំនាក់ទំនង​របស់​អាជីវកម្ម​យើង​ តាម​របៀប​ណា​មួយ។

ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​ការ​នាមប័ណ្ណ​អាជីវកម្ម?

១. បង្ហាញ​ចំណាប់​អារម្មណ៍​ដំបូង

នាមប័ណ្ណ​តែងតែ​បង្កើត​ចំណាប់​អារម្មណ៍​ដំបូង​របស់​ម៉ាក​យីហោ​របស់​យើង ដើម្បី​ឲ្យអាជីវកម្ម​​លេចធ្លោ ​​យើង​​ត្រូវ​តែ​ចាប់​យក​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ភ្លាមៗ ​មុន​ពេល​ដែល​ពួកគេ​ កត់​សំគាល់​ផលិតផល​របស់​យើង​។

២. ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​អំពី​អាជីវកម្ម

នាមប័ណ្ណ​នឹង​បង្ហាញ​ព័ត៌មាន​លំអិត ​ទំនាក់ទំនង​ទាំងអស់​អំពី​ម៉ាក​របស់​អ្នក ​ដោយ​ភាព​ច្បាស់លាស់។ អតិថិជន​ជា​ធម្មតា​មិន​មាន​ពេល​វេលា​ដើម្បី​ទៅ​ស្វែង​រក​ហាង​ផ្ទាល់​ទេ​ ដូច្នេះ​ឈ្មោះ​អាជីវកម្ម​ លេខ​ទំនាក់ទំនង ​និង​ទីតាំង​គឺ​ជា​កត្តា​ចាំបាច់​បំផុត។

៣. មាន​ភាព​ជា​របស់​ខ្លួនឯង

នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ​ នាមប័ណ្ណ​អាជីវកម្ម​ផ្ដល់​​ឲ្យនៅ​ភាព​ផ្ទាល់ខ្លួន​ ដ៏​ពិសេស​នៃ​អាជីវកម្ម។ វា​នឹង​​ឲ្យ​អតិថិជន​បាន​សំគាល់​ពី​សក្ដានុពល​របស់​អាជីវកម្ម​យើង ​ហើយ​មិន​អាច​បំភ្លេច​បាន ​និង​ងាយស្រួល​ទាក់ទង​ទៅ​វិញ។

នាមប័ណ្ណ​អាជីវកម្ម​របស់​យើង ​នឹង​ត្រូវ​បាន​ចែករំលែក​ជាមួយ​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​ ដោយសារ​តែ​ឥទ្ធិពល​នៃ​នាមប័ណ្ណ​ដែល​ជា​របស់​ខ្លួនឯង។ ដូច្នេះ​យើង​អាច​ពង្រីក ​ហើយ​ក៏អាច​ឈាន​ទៅ​ដល់​ចំណុច​មួយ​ និង​បង្កើន​ការ​លក់​បាន​មួយ​កម្រិត​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់​វិជ្ជមាន ៦ យ៉ាង​ដែល​អាច​ជំរុញ​ភាព​ជោគជ័យ​សម្រាប់​សហគ្រិន

The post ចង់​ឲ្យ​​អតិថិជន​ស្គាល់​ពី​ម៉ាក​យីហោ​ នាមប័ណ្ណ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​មិន​គួរ​រំលង appeared first on Kampuchea Thmey Daily.

ការរកស៊ីអនឡាញជារបរដ៏ពេញនិយមអំឡុងរោគរាតត្បាត ហេតុអ្វី?
អំឡុងមេរោគកូវីដ-១៩ កំពុងវាយលុយស្ទើរគ្រប់ទីកន្លែង អាជីវកម្មមួយចំនួនធំកំពុងប្រឈមហានិភ័យបាត់បង់ប្រាក់ចំណូល។ មនុស្សម្នាចាប់ផ្ដើមនៅផ្ទះ​ ហើយទម្លាប់នឹងបរិយាកាសទិញទំនិញបែបថ្មី តាមរយៈអ៊ិនធរណិត។

ស្ថិតក្នុងស្ថានភាពចំពោះមុខ ប្រសិនដើរមិនទាន់និន្នាការនេះទេ ប្រាកដណាស់ ម្ចាស់អាជីវកម្មថ្មោងថ្មី ច្បាស់ជាមិនអាចបំពេញតម្រូវការអតិថិជនបានឡើយ។ ដូច្នេះហេតុអ្វីបានត្រូវងាកមកបង្កើតអាជីវកម្មតាមអ៊ិនធរណិត ក្នុងសម័យកាលនេះ?

១. ដើមទុនតិច

ជាការពិត អាជីវកម្មអនឡាញមួយចំនួនត្រូវការដើមទុនច្រើន ប៉ុន្ដែជាទូទៅវាទាមទារឱ្យយើងមានដើមទុនតិចតួចក៏អាចដំណើរការបាន ព្រោះថាអ្នកមិនត្រូវការទីតាំង មិនត្រូវការបុគ្គលិក ឬបុគ្គលិកតិចក៏បាន។ ម្យ៉ាងកម្ពុជា មិនទាន់មានច្បាប់យកពន្ធពីអាជីវកម្មអនឡាញផង។

២. ទីផ្សារទូលាយ

អនឡាញ សំដៅទៅដល់គ្រប់ទីកន្លែងក្នុងពិភពលោកដែលមានភ្ជាប់សេវាអ៊ិនធរណិតប្រើប្រាស់។ ​ ដូច្នេះមិនថា មនុស្សរស់នៅទីណា ពោលទាំងអ្នកក្នុងស្រុកឬក្រៅស្រុក សុទ្ធតែជាអតិថិជនរបស់អ្នក។

៣. ងាយស្រួលផ្សាយពាណិជ្ជកម្ម

អាជីវកម្មអនឡាញ លែងត្រូវការការផ្សាយពាណិជ្ជកម្មតាមកាសែត ​ទូរទស្សន៍ វិទ្យុ ឬប៉ាណូទៀតហើយ ព្រោះជាសម័យកាលឌីជីថល មនុស្សម្នាកំពុងកាន់ទូសព្ទដើម្បីទទួលបានព័ត៌មានដោយខ្លួនឯង។ ​ដូចនេះ ការផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គម កាន់តែមានងាយស្រួល បានទៅដល់អតិថិជនតាមការចង់បានរបស់អ្នកយ៉ាងរហ័ស ហើយវាក៏ចំណាយលុយតិចផងដែរ។

៤. ងាយស្រួលពង្រីកអាជីវកម្ម

ងាយស្រួលម្យ៉ាងទៀតនៃអាជីវកម្មអនឡាញត្រង់ថា បើសិនចង់ពង្រីក វាមិនតម្រូវឱ្យ បង្កើតទីតាំងលក់ថ្មីឡើយ យ៉ាងច្រើនត្រឹមពង្រីកទំហំឃ្លាំងដាក់ទំនិញ និង ជួលបុគ្គលិកមកថែមប៉ុណ្ណោះ។ មួយទៀត គ្រាន់តែមានតំណាងចែកចាយតាមទីតាំងនានា ក៏អាចលក់ចេញផលិតផលបានដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កំហុស​នៃ​ការ​ចំណាយ​មួយ​ចំនួន​ដែល​ថៅកែៗ​គួរ​ចាប់អារម្មណ៍

ចុចអាន៖ គុណវិបត្តិ ៣ យ៉ាង​បញ្ជាក់​ថា​អ្នក​មិន​ទាន់​អាច​ចេញ​រកស៊ី​បាន​ទេ

The post ការរកស៊ីអនឡាញជារបរដ៏ពេញនិយមអំឡុងរោគរាតត្បាត ហេតុអ្វី? appeared first on Kampuchea Thmey Daily.

គោលការណ៍ ៣ ធំ​សម្រាប់​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​
​មុន​ចាប់ផ្ដើម​កិច្ចការ​អ្វីមួយ បុគ្គល​គ្រប់រូប​ត្រូវមាន​គោលការណ៍ គម្រោង ក៏ដូចជា​វិន័យ​ចំពោះ​ខ្លួនឯង​ជាមុនសិន ទើប​សកម្មភាព​ទាំងឡាយ​នោះ ជួប​ហានិភ័យ​តិចតួច​បំផុត​។ ដូចគ្នានេះ ក្នុង​វិស័យ​ជំនួញ ក៏​តម្រូវ​ឲ្យ​សហគ្រិន​ទាំងអស់​មាន​គោលការណ៍​ចំពោះ​ខ្លួន​ច្បាស់លាស់ ទើប​អាជីវកម្ម​អាច​ទទួលជោគជ័យ​ខ្ពស់​។​

​ទាំងនេះ​ជាគោលការណ៍​ទាំង ៣ ដែល​ម្ចាស់​ជំនួញ​ត្រូវ​អនុត្ត​ន៍ ខណៈ​ចង់​រកស៊ី​រីកចម្រើន​៖

១. កសាង​ទំនុកចិត្ត​

​ការកសាង​ទំនុកចិត្ត​មាន​សារៈសំខាន់​មិន​ថា​ចំពោះ​ខ្លួនឯង និង​អ្នកដទៃ​។ បើសិនជា​មិនអាច​កសាង​ភាពស្មោះត្រង់​ជាមួយ​មហាជន​ទេ ពួកគេ​ក៏​គ្មាន​ទំនុកចិត្ត​លើ​យើង​ដែរ ហើយ​ចង់​និយាយ​ឬ​ធ្វើ​អ្វី សាធារណៈជន​ច្បាស់​ជា​មិន​ស្តាប់​ឡើយ​។​

​ដូច្នេះ​ត្រូវ​កសាង​ទំនុកចិត្ត​ពី​សាធារណៈជន​ជាមុន ទើប​អាជីវកម្ម​អាច​ទាញ​បានការ​គាំទ្រ​ពី​អតិថិជន ហើយ​នោះ​ក៏​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​ការ​ស៊ី​ឈានទៅរក​ភាពជោគជ័យ​ផងដែរ​។​

២. គោរព​ពេលវេលា​

​ការគោរព​ពេលវេលា ពិតជា​មានតម្លៃ​ណាស់​! ការ​ទម្លាប់ខ្លួន​ឲ្យ​មាន​លេស​ដោះសារ​ច្រើន​ធ្វើ​ឲ្យ​យើង​មិនអាច​គោរព​ពេលវេលា និង​ក្លាយទៅជា​មនុស្ស​មិនគួរ​ឲ្យ​ទុកចិត្ត​ពី​អ្នក​ជុំវិញខ្លួន​។ បើ​សូម្បីតែ​ពេលវេលា​ក៏​មិនអាច​គោរព​បាន នោះ​គ្មាន​អ្នកណា​នឹង​អាចដាក់​ចិត្ត​មករក​ស៊ី​ជាមួយ​យើង​នោះទេ​។​

​ការគ្រប់គ្រង​ពេលវេលា​សំខាន់​ខ្លាំងណាស់ បើ​មិនអាច​ក្លាយជា​ម្ចាស់​លើ​វា​បាន អ្វីៗ​ពាក់​ព​ន្ធ័​នឹង​ខ្លួន​យើង​នឹង​ពិបាក​ទៅតាម​នោះ​ដូចគ្នា កុំថាឡើយ​តែ​ការរកស៊ី សូម្បី​ទំនាក់ទំនង​ផ្សេងទៀត​ក៏​មិនល្អ​ដែរ​។​

៣. មាន​វិន័យ​ក្នុង​ខ្លួន​

​បើសិនជា​ចង់​ជោគជ័យ ត្រូវមាន​វិន័យ​ក្នុង​ខ្លួន​ក្នុង​ការធ្វើសកម្មភាព​គ្រប់យ៉ាង​។ មិនអាច​នឹកឃើញ​ចង់​ធ្វើ​អ្វី ហើយ​ធ្វើ​ភ្លាមៗ​តាមចិត្ត​នោះទេ ត្រូវ​បណ្តុះ​វិន័យ​ដើម្បី​រៀបចំ​គោលដៅ​ទុកជាមុន ហេតុផល​នេះ​នឹង​ជួយ​បាន​ច្រើនជាង​មុន​ក្នុង​ការសម្រេច​ជោគជ័យ​អ្វីមួយ​។​

​អាជីវកម្ម​នីមួយៗ​ទាមទារ​ឲ្យ​ម្ចាស់​មមាន​វិន័យ​ខ្ពស់ បើ​ធ្វើ​នេះ​បន្តិច នោះ​បន្តិច​តាមចិត្ត​ចង់ ប្រាកដជា​មិនអាច​ធ្វើ​បានល្អ​ទេ រីឯ​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​ក៏​កាន់តែ​ឆ្ងាយ​ដែរ​៕

​ប្រែ​សម្រួល​ ៖ សន្យា​

​ប្រភព​ ៖ Entrepreneur​

ចុចអាន៖ ទម្លាប់​ល្អៗ​នៃ​សហគ្រិន​ជោគជ័យ ដែល​យើង​គួរ​ចងចាំ​ទុក​ជា​មេរៀន​ជីវិត​

ចុចអាន៖ យុវវ័យ​ចង់ប្រលូក​រកលុយ គួរអាន​អត្ថបទនេះ!

The post គោលការណ៍ ៣ ធំ​សម្រាប់​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ appeared first on Kampuchea Thmey Daily.

គិត​ឲ្យ​ច្បាស់​ មុន​ដើរ​ទៅ​ខ្ចីលុយ​ធនាគារ ចរចាឲ្យអស់​រឿងថ្លៃ​សេវា​​រដ្ឋបាល ទាំង ០៥​ នេះ​សិន
អតិថិជន​នៅ​ពេល​ទៅ​រក​កម្ចី​ធនាគារ​ គួរ​ស្វែង​រក​ព័ត៌មានឲ្យ​បានគ្រប់​ជ្រុង​ជ្រោយ​ ដើម្បីកាត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ ពេល​ខ្លះ​មានលក្ខខណ្ឌពិសេស​​អាច​ចរចា​បានថែម​ទៀតផង។ លោក គា បុរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ឲ្យ​ដឹង​ថា ជា​ទូទៅធនាគារ​តែងតែ​គិត​ថ្លៃ​សេវា​រដ្ឋបាលពីអតិថិជន ដែលជា​ថ្លៃ​ចំណាយ​លើ​ការ​រត់​ឯកសារ​ផ្តល់កម្ចី។ គោលការណ៍នេះអនុវត្ត​តាម​សភាព​ជាក់ស្តែង តាម​​ធនាគារនីមួយៗ។

សេវា​រដ្ឋបាល​ដែល​លោក គា បុរាណលើក​ឡើង​មាន​ដូចជា៖

១. ចំណាយ​កម្រៃ​សេវាពី ០.៥% ទៅ ១% នៃទំហំកម្ចី
២. សេវា​ចុះបន្ទុកការីនៅអង្គភាពសុរិយោដី
៣. សេវាមេធាវី
៤. សេវា​ធានារ៉ាប់រង​ប្រចាំ​ឆ្នាំ​
៥. សេវាឆែក​ CBC (Credit Bureau Cambodia)

លោក​ គា បុរាណ ថា ធនាគារ​នឹង​គិត​ថ្លៃ​សេវា​តាម​ទំហំកម្ចី។ ឧទាហរណ៍​អតិថិជន​ទទួល​បាន​កម្ចី ៧០ ០០០ ម៉ឺនដ​ុល្លារ​បើ​ធនាគារ​គិត​កម្រៃ​សេវា ១% អតិថិជន​ត្រូវ​ចំណាយ​ប្រហែល ៧០០ ដុល្លារ ទៅ​ធនាគារ។ អតិថិជន​ក៏​ត្រូវ​បង់​ថ្លៃ​សេវា​ចុះ​បន្ទុក​នៅ​អង្គភាព​សុរិយាដី ដើម្បីបញ្ជាក់​ពី​ការ​ដាក់​ទ្រព្យ​បញ្ចាំ​នៅ​ធនាគារ។

ជាមួយ​​គ្នា​នេះ អតិថិជន​អាច​​បង់ថ្លៃ​មេធាវី ថ្លៃ​​សេវា​ឆែក CBC រួម​ទាំង​ការ​បង់​ថ្លៃ​សេវាធានារ៉ាប់រង​ប្រចាំ​ឆ្នាំ​​លើ​អចលនទ្រព្យ។

បើ​តាម​លោកគា បុរណា ធនាគារ​ខ្លះ​យកការ​ប្រាក់​ទាប តែ​គេ​គិត​ថ្លៃ​សេវា​រដ្ឋបាល​ខ្ពស់ ចំណែកធនាគារ​ខ្លះ​យក​ការ​ប្រាក់ខ្ពស់​ តែ​គេ​អាច​លើកលែង​ថ្លៃ​សេវា​រដ្ឋបាល។ ការ​គិត​ថ្លៃ​សេវា​រដ្ឋបាល​នេះ​​មិន​អនុវត្ត​ជា​ទូទៅ​ទេ អាស្រ័​យ​តាម​​គោលការណ៍​ធនាគារនីមួយៗ រួម​ទាំងការ​ចរចារវាង​អតិថិជន​និង​សាមី​ធនាគារ​ផ្ទាល់។

លោក​គា បុរណា បាន​ក្រើនរំលឹក​ថា មុន​ទៅ​ស្វែង​រក​កម្ចីនៅ​ធនាគារ​ណាមួយ អតិថិជន​ត្រូវសាកសួរ​ព័ត៌មានលម្អិតឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។

តាម​របាយការណ៍​ឆ្នាំ ២០២០ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលរួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦៕

The post គិត​ឲ្យ​ច្បាស់​ មុន​ដើរ​ទៅ​ខ្ចីលុយ​ធនាគារ ចរចាឲ្យអស់​រឿងថ្លៃ​សេវា​​រដ្ឋបាល ទាំង ០៥​ នេះ​សិន appeared first on Kampuchea Thmey Daily.

យុទ្ធសាស្ត្រហាង​ 7-Eleven ដែលឈាន​ចូលទៅ មិនអាចឃាត់ចិត្ត​មិនទិញបាន
ជោគជ័យរបស់ 7-eleven បើយើងវិភាគលើការគ្រប់គ្រងបែបទំនើប និងគំនិត​ច្នៃប្រឌិតដ៏​ពិសេស​លើយុទ្ធសាស្ត្រពាណិជ្ចកម្ម  7-Eleven គឺនិមិត្តរូបនៃការប្រកួតប្រជែងដ៏​ប៉ិន​ប្រសប់លើគ្រប់​កាលៈទេសៈ ។

មិនថា ពេលមាន​បម្លាស់​ប្តូរសេដ្ឋកិច្ច នយោបាយ អាកាសធាតុ វិបត្តិឌីជីថល ​ក្រុមហ៊ុននេះ​បាន​ប្រើប្រាស់នូវ ​ប្រព័ន្ធព័ត៌មានរួម ធនធានទិន្នន័យ ការជជែកស្រាវជ្រាវលើស្ថិតិជំរឿន ​មកជា​អាថ៌កំបាំង នៃការចងក្រងយុទ្ធសាស្ត្រ​ល្អបំផុត ដើម្បី​អភិវឌ្ឍសេវាកម្មថ្មី ផលិតផលថ្មី​ប្រព័ន្ធចែកចាយ​ថ្មីៗ មិនឈប់ឈរ ដែលធ្វើឱ្យ​ឈានជើង​ចូល​ 7-Elevent​ កាលណា​គ្រប់គ្នា​ត្រូវ​តែជក់ចិត្ត​នឹងការទិញ។

តោះទស្សនា បន្តអំពី  7-Eleven និងអាថ៌កំបាំង​នៃ​អជ្ញាប័ណ្ណដ៏ជោគជ័យនេះ។

ដោយ ចម្រើន​​ តារា

ចុចអាន៖ ទម្រាំ​មកដល់ចំណុចកំពូល តើ Starbucks ឆ្លងកាត់ឧបសគ្គអ្វីខ្លះ? (មានវីដេអូ)

ចុចអាន៖ អាថ៌កំបាំងដែលនាំឱ្យ LV ក្លាយជាស្តេច នៃបណ្តាម៉ាកយីហោដ៏ប្រណីតលើលោក

The post យុទ្ធសាស្ត្រហាង​ 7-Eleven ដែលឈាន​ចូលទៅ មិនអាចឃាត់ចិត្ត​មិនទិញបាន appeared first on Kampuchea Thmey Daily.

ពេលណា​ទើបសក្ដិសម​នឹង​រុះរើ រចនាសម្ព័ន្ធក្រុមហ៊ុនមួយឡើងវិញ
តើការរៀបចំរចនាសម្ព័ន្ធឡើងវិញជាអ្វីនិងហេតុអ្វី?

រៀនអំពី ការរុះរើរចនាសម្ព័ន្ធ(Restructure) ពុំមែនជាមេរៀនកម្រិត​ល្មមៗនៃការងារគ្រប់គ្រងទេ។

ភាគច្រើនមាន​តែអ្នកគ្រប់គ្រងចាប់ពីថ្នាក់កណ្តាល​ឡើងទៅ ទើបទទួលបានមេរៀននេះ។នេះជា​សកម្មភាពមួយ របស់ក្រុមហ៊ុដែលចង់ធ្វើការ​កែប្រែយ៉ាងសំខាន់នូវទិដ្ឋភាពហិរញ្ញវត្ថុនិងប្រតិបត្តិការរបស់ខ្លួន។

ការ​ការរុះរើរចនាសម្ព័ន្ធ(Restructure)ជាធម្មតានៅពេលអាជីវកម្មកំពុងប្រឈមនឹងសម្ពាធ​ហិរញ្ញវត្ថុឬការចាកចេញនៃបុគ្គលិកឆ្នើមជាបន្តបន្ទាប់។

ការរៀបចំឡើងវិញនេះ គឺជាសកម្មភាពកែប្រែបំណុលប្រតិបត្តិការឬកាត់ចោល​មេដឹកនាំដែលមានបញ្ហា ឬបុគ្គលិកមិនសកម្មកាត់បន្ថយហានិភ័យហិរញ្ញវត្ថុនិងកែលម្អផលិតភាព ក៏ដូចជាសាមគ្គីភាពក្នុងអាជីវកម្ម។

របៀបរុះរើរចនាសម្ព័ន្ធ(Restructure)

ក្រុមហ៊ុនមួយអាចរៀបចំរចនាសម្ព័ន្ធថ្មី អាស្រ័យលើការព្រមព្រៀងពីម្ចាស់ភាគហ៊ុននិងនាយកប្រតិបត្តិ ដែល​នៅពេលដែលក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធឡើងវិញនៅខាងក្នុងប្រតិបត្តិការដំណើរការផ្នែកនាយកដ្ឋានឬភាពជាម្ចាស់តួនាទីនានា អាចផ្លាស់ប្តូរភ្លាមៗ ដែលអាចធ្វើឱ្យអាជីវកម្មកាន់តែមានសមាហរណកម្មនិងទទួលបានផលចំណេញច្រើនវិញ។

ទីប្រឹក្សាហិរញ្ញវត្ថុនិងច្បាប់ជារឿយៗត្រូវបានជួលឱ្យចរចាផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ផ្នែកខ្លះនៃក្រុមហ៊ុនអាចត្រូវបានលក់ទៅឱ្យវិនិយោគិន ហើយនាយកប្រតិបត្តិថ្មី (នាយកប្រតិបត្តិ) អាចត្រូវបានជួលមក​ដើម្បីជួយអនុវត្តការផ្លាស់ប្តូរ។

ជាការផ្លាស់ប្តូរដែលធ្វើឱ្យមានអ្នកមិនសប្បាយចិត្ត

គ្មានអ្នកណាទទួលយកការផ្លាស់ប្តូរដោយស្ម័គ្រចិត្តទេ។ លទ្ធផលអាចរួមបញ្ចូលទាំងការផ្លាស់ប្តូរនីតិវិធី ប្រព័ន្ធកុំព្យូទ័រ បណ្តាញ ទីតាំងនិងបញ្ហាច្បាប់។ ដោយសារតែមុខតំណែងអាចត្រួតស៊ីគ្នាការងារអាចត្រូវបានលុបចោលខ្លះ ហើយនិយោជិកដែលមិនសកម្ម ត្រូវបានបញ្ឈប់ពីការងារ។

ការរៀបចំឡើងវិញអាចជាដំណើរការច្របូកច្របល់និងឈឺចាប់ នៅពេលរចនាសម្ព័ន្ធខាងក្នុងនិងខាងក្រៅរបស់ក្រុមហ៊ុនត្រូវបានកែតម្រូវ ហើយការងារត្រូវបានកាត់បន្ថយ។ ប៉ុន្តែនៅពេលដែលក្រោយបន្តិច អាជីវកម្មនឹង​កាន់តែរលូននិងមានសម្លេងវិជ្ជមាន​ផ្នែកសេដ្ឋកិច្ច។

ឧទាហរណ៍ធំមួយ​នៃការរុះរើរចនាសម្ព័ន្ធ

នៅចុងខែមីនាឆ្នាំ ២០១៩ ក្រុមហ៊ុន Savers Inc ដែលជាហាងលក់រាយទទួលបាន​ប្រាក់ចំណេញធំបំផុតនៅសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធឡើងវិញដែលកាត់បន្ថយបន្ទុកបំណុលរបស់ខ្លួន ៤០ ភាគរយ ហើយត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Ares Management Corp និងក្រុមហ៊ុន Crescent Capital Group LP ។ ។

ការរៀបចំរចនាសម្ព័ន្ធក្រៅប្រព័ន្ធតុលាការដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន រួមបញ្ចូលទាំងការផ្តល់ហិរញ្ញប្បទានដល់ប្រាក់កម្ចីខ្ចីមុនគេចំនួន ៧០០ លានដុល្លារនិងបន្ថយថ្លៃការប្រាក់របស់អ្នកលក់រាយ។ ក្រោមកិច្ចព្រមព្រៀងនេះអ្នកកាន់កាប់ប្រាក់កម្ចីរយៈពេលដែលមានស្រាប់របស់ក្រុមហ៊ុនទទួលបានប្រាក់ឈ្នួលពេញលេញ ខណៈពេលដែលម្ចាស់ហាងជាន់ខ្ពស់បានដោះបំណុលរបស់ពួកគេសម្រាប់ភាគហ៊ុន។

នៅខែកក្កដាឆ្នាំ ២០១៦ ក្រុមហ៊ុន Arch Coal, Inc បានបញ្ចប់ការដោះស្រាយជាមួយគណៈកម្មាធិការផ្លូវការនៃម្ចាស់បំណុលដែលមិនមានការធានារ៉ាប់រង (UCC) ជាមួយអ្នកផ្តល់ប្រាក់កម្ចីជាន់ខ្ពស់មួយចំនួនរបស់ខ្លួនដែលកាន់កាប់ជាង ៦៦% នៃប្រាក់កម្ចីមានកាលកំណត់ដំបូង។

មតិសរុប

ក្រុមហ៊ុននានា ក៏អាចរៀបចំរុះរើរចនាសម្ព័ន្ធឡើងវិញនៅពេលបុគ្គលិក​ឈ្លោះគ្នាខ្លាំង​ចំណូលធ្លាក់និងវិបត្តិ​សេដ្ឋកិច្ច។ល។

ប្រែសម្រួល៖សុភា

ប្រភព ៖​investopedia

ចុចអាន៖៥ វិធី​ ​ដើម្បី​​ស្វែងរក​ការងារ​ក្នុង​ក្រុមហ៊ុន​ដែល​អ្នក​ពេញចិត្ត

ចុចអាន៖៦ យ៉ាង​ដែល​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន​ការងារ​ដែល​ខ្លួន​ស្រលាញ់

The post ពេលណា​ទើបសក្ដិសម​នឹង​រុះរើ រចនាសម្ព័ន្ធក្រុមហ៊ុនមួយឡើងវិញ appeared first on Kampuchea Thmey Daily.