KPT+
ចង់ឲ្យអតិថិជនស្គាល់ពីម៉ាកយីហោ នាមប័ណ្ណគឺជាយុទ្ធសាស្ត្រដែលមិនគួររំលង
រាល់អាជីវកម្មជោគជ័យដែលតែងរំពឹងថា នឹងទទួលបានប្រាក់ចំណូលខ្ពស់ គួរតែមានគម្រោងវិនិយោគលើអ្វីមួយ។ ដូចគ្នានឹងផែនការផ្សព្វផ្សាយដទៃទៀតដែរ នាមប័ណ្ណអាជីវកម្ម គឺសំខាន់ណាស់សម្រាប់អាជីវកម្មរបស់យើង។ វាភ្ជាប់ក្រុមហ៊ុនរបស់យើង និងអតិថិជនបានយ៉ាងងាយស្រួល ហើយក៏បង្ហាញថា យើងជានរណា។
- តើធ្វើដូចម្ដេចដើម្បីរចនានាមប័ណ្ណអាជីវកម្មមួយបានល្អ?
ដើម្បីធ្វើនាមប័ណ្ណអាជីវកម្មរបស់អ្នកនៅលើអ៊ីនធឺណិត ដំបូងអ្នកគួរតែយល់ពីមាតិកាដែលត្រូវបង្ហាញជាមុនសិន។ វាអាស្រ័យលើប្រភេទអាជីវកម្ម ទាំងអតិថិជន សក្ដានុពល ការរំពឹងទុក និងថវិការបស់អ្នកជាមួយដែរ។

ដូច្នេះ ធ្វើមាតិកាខ្លីៗ ដោយចងចាំថា នាមប័ណ្ណត្រូវតូចល្មមតែមានអត្ថន័យល្អ។ នាមប័ណ្ណគួរតែបង្ហាញរូបភាពវិជ្ជមាននៃម៉ាកយីហោរបស់អាជីវកម្ម រួមបញ្ចូលឈ្មោះអាជីវកម្ម អ៊ីមែល និងផលិតផលអាជីវកម្ម។
ដូច្នេះហើយ ទើបអតិថិជនអាចដឹងពីទីតាំង និងទំនាក់ទំនងរបស់អាជីវកម្មយើង តាមរបៀបណាមួយ។
- ហេតុអ្វីបានជាអ្នកត្រូវការនាមប័ណ្ណអាជីវកម្ម?
១. បង្ហាញចំណាប់អារម្មណ៍ដំបូង
នាមប័ណ្ណតែងតែបង្កើតចំណាប់អារម្មណ៍ដំបូងរបស់ម៉ាកយីហោរបស់យើង ដើម្បីឲ្យអាជីវកម្មលេចធ្លោ យើងត្រូវតែចាប់យកចំណាប់អារម្មណ៍របស់អតិថិជនភ្លាមៗ មុនពេលដែលពួកគេ កត់សំគាល់ផលិតផលរបស់យើង។
២. ផ្ដល់នូវព័ត៌មានលម្អិតអំពីអាជីវកម្ម
នាមប័ណ្ណនឹងបង្ហាញព័ត៌មានលំអិត ទំនាក់ទំនងទាំងអស់អំពីម៉ាករបស់អ្នក ដោយភាពច្បាស់លាស់។ អតិថិជនជាធម្មតាមិនមានពេលវេលាដើម្បីទៅស្វែងរកហាងផ្ទាល់ទេ ដូច្នេះឈ្មោះអាជីវកម្ម លេខទំនាក់ទំនង និងទីតាំងគឺជាកត្តាចាំបាច់បំផុត។

៣. មានភាពជារបស់ខ្លួនឯង
នៅក្នុងយុគសម័យឌីជីថលនេះ នាមប័ណ្ណអាជីវកម្មផ្ដល់ឲ្យនៅភាពផ្ទាល់ខ្លួន ដ៏ពិសេសនៃអាជីវកម្ម។ វានឹងឲ្យអតិថិជនបានសំគាល់ពីសក្ដានុពលរបស់អាជីវកម្មយើង ហើយមិនអាចបំភ្លេចបាន និងងាយស្រួលទាក់ទងទៅវិញ។
នាមប័ណ្ណអាជីវកម្មរបស់យើង នឹងត្រូវបានចែករំលែកជាមួយមិត្តភ័ក្ដិ និងក្រុមគ្រួសារ ដោយសារតែឥទ្ធិពលនៃនាមប័ណ្ណដែលជារបស់ខ្លួនឯង។ ដូច្នេះយើងអាចពង្រីក ហើយក៏អាចឈានទៅដល់ចំណុចមួយ និងបង្កើនការលក់បានមួយកម្រិតទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់វិជ្ជមាន ៦ យ៉ាងដែលអាចជំរុញភាពជោគជ័យសម្រាប់សហគ្រិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


