KPT+
កំហុសនៃការចំណាយមួយចំនួនដែលថៅកែៗគួរចាប់អារម្មណ៍
អាជីវកម្មរមែងតែងត្រូវការការចំណាយ ទើបរំពឹងទទួលបានផលចំណេញមកវិញ ក្នុងនោះការចំណាយខ្លះត្រូវបានខ្ជះខ្ជាយនិងខាតបង់ប្រយោជន៍ដោយសារ៖
ធ្វើទីផ្សារមិនត្រឹមត្រូវ
ដើម្បីធ្វើទីផ្សារយើងត្រូវដឹងច្បាស់ពីផលិតផល ឬសេវាកម្មរបស់ខ្លួន ហើយក៏ត្រូវដឹងពីប្រភេទអតិថិជនរបស់ខ្លួនដែរ ព្រោះបើយើងមិនយល់ថាអតិថិជនដែលខ្លួនចង់បានជាមនុស្សប្រភេទណាទេនោះ យើងក៏មិនអាចធ្វើទីផ្សារឲ្យចំគោលដៅបានឡើយ រីឯលទ្ធផលលុយដែលចំណាយលើការធ្វើទីផ្សារនោះប្រៀបដូចជាយកទៅកប់ចោលអ៊ីចឹង។
ប្រើប្រាស់សម្ភារៈមិនចាំបាច់
ពេលខ្លះយើងអាចទិញសម្ភារៈប្រើប្រាស់លើសពីតម្រូវការក្នុងអាជីវកម្ម។ សម្ភារៈប្រើប្រាស់ខ្លះអាចរកទិញបានរបស់មួយទឹក ឬ ម៉ាកធម្មតាដែលមានគុណភាពមិនអន់ជាងគ្នាប៉ុន្មាន ហើយអាចប្រើប្រាស់បានដូចគ្នា។យើងអាចនឹងគិតថា បើប្រើរបស់គុណភាពល្អៗទាំងនោះនឹងធ្វើឲ្យអតិថិជនទុកចិត្ត តែតាមពិតពួកគេមើលទៅលើលទ្ធផលដែលអាជីវកម្មយើងផ្ដល់ឲ្យទៅវិញទេ។ បើសិនសេវាកម្ម ឬទំនិញយើងល្អ ទោះយើងប្រើសម្ភារៈថោកប៉ុនណាក៏ភ្ញៀវមិនខ្វល់ដែរ។
មិនកត់ត្រាការចំណាយ
ទោះបីជាការចំណាយរបស់យើងតិចតួចប៉ុនណាក៏ដោយ ក៏គួរតែកត់ត្រាទុកដែរដើម្បីមើលថាវាចាំបាច់ ឬមិនចាំបាច់ ព្រោះការចំណាយតូចតាចទាំងនោះនៅពេលបូកបញ្ចូលគ្នាអាចក្លាយទៅជាការចំណាយធំមួយ។ នៅពេលយើងកត់ត្រាការចំណាយបានល្អ លុះចុងដល់ខែយើងអាចមើលថា ការចំណាយណាខ្លះដែលមិនសូវចាំបាច់ ដើម្បីកាត់បន្ថយការចំណាយប្រភេទនោះទៀតនៅខែក្រោយ។
បុគ្គលិកច្រើនពេក
អាជីវកម្មខ្លះបែងចែកមុខងារជាច្រើនក្នុងកន្លែងការងាររបស់ខ្លួន រួចក៏ជួលបុគ្គលិកច្រើននាក់តាមផ្នែកនីមួយៗ។ ការធ្វើបែបនេះនឹងកាត់បន្ថយផលិតភាពក្នុងការងារ ព្រោះពាក្យចាស់ពោលថា “គ្នាច្រើនអន្សមឆៅ” ដែលអាចធ្វើឲ្យបុគ្គលិកមិនចុះសម្រុងគ្នា រីឯការចំណាយទៅលើប្រាក់ខែក៏ច្រើន។ ក្នុងនាមជាម្ចាស់អាជីវកម្មបើគិតថា ខ្លួនជួលបុគ្គលិកមកដូចជាលើសពីតម្រូវការហើយ យើងអាចពិនិត្យមើលឡើងវិញថា តើមានផ្នែកណាខ្លះដែលអាចបង្រួមចូលគ្នាបាន ហើយចាប់ផ្ដើមជម្រុះបុគ្គលិកដែលលើសនោះចេញ។
ជួលគេមកពីក្រៅដើម្បីធ្វើការងារដែលអាចធ្វើខ្លួនឯងបាន
ការរកស៊ីជួញដូរនីមួយៗពិតជាពិបាក និងមានការងារជាច្រើនដែលត្រូវធ្វើដើម្បីដំណើរវាឲ្យការល្អទៅបាន។ ដើម្បីភាពងាយស្រួលម្ចាស់អាជីវកម្មមួយចំនួនចូលចិត្តហៅគេមកពីក្រៅសម្រាប់ធ្វើកិច្ចការធម្មតាមួយខ្លះដោយមិនព្រមធ្វើខ្លួនឯង ឬឲ្យបុគ្គលិករបស់ខ្លួនដែលចេះធ្វើ។ ជាការពិតការងារមួយចំនួនទៀត យើងចាំបាច់ត្រូវតែហៅអ្នកជំនាញមកពីក្រៅដើម្បីធ្វើវា ប៉ុន្ដែបើការងារដែលបុគ្គលិកយើងអាចធ្វើបានគួរតែឲ្យពួកគេជួយធ្វើដើម្បីកាត់បន្ថយចំណាយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖បង្កើតវប្បធម៌«ស្ដាប់បុគ្គលិកនិយាយ»បានប្រយោជន៍អីខ្លះ?
ចុចអាន៖ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ! ហេតុអ្វី?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង