Connect with us

KPT+

គុណវិបត្តិ ៣ យ៉ាង​បញ្ជាក់​ថា​អ្នក​មិន​ទាន់​អាច​ចេញ​រកស៊ី​បាន​ទេ

បានផុស

នៅ

កា​ចេញ​រកស៊ី​ដោយខ្លួនឯង​របស់​អាជីវករ និង​អ្នក​ជំនួញ​ទាំងឡាយ​តែងតែ​មាន​មូលហេតុ​ផ្សេងគ្នា។ ​ទោះ​យ៉ាងណា មូលហេតុ​សំខាន់​រួមគ្នាមួយ គឺពួកគេ​ចង់​រក​ប្រាក់​ចំណេញ​ដើម្បី​មាន​ទ្រព្យសម្បត្តិ​ជា​របស់ខ្លួន។

ប៉ុន្តែ​ការ​ចេញ​រកស៊ី​ពិតជា​រឿង​ដែល​មិន​ងាយ​ស្រួល ដូចការ​គិត​នោះ​ទេ។ ដោយ​ហេតុថាដើម្បីជួញដូរទទួលភាពជោគជ័យបានរលូន វាទាមទារ​ឲ្យ​អ្នក​ជំនួញ​ត្រូវមានភាពជាសហគ្រិនដ៏ឆ្នើមម្នាក់។

បើសិនអ្នកមានសញ្ញា ៣ យ៉ាងខាងក្រោមនេះ នោះសបញ្ជាក់ថា អ្នកមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចចេញរកស៊ីបានទេ៖

១. មិនទាន់យល់អ្វីសោះពីអាជីកម្មដែលចង់រកស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើអ្នកចេញរកស៊ីទាំងដែលខ្លួនមិនទាន់ទាំងយល់ពីការងារ ឬអាជីវកម្មដែលអ្នកចង់រកស៊ីផងនោះ តើអ្នកនឹងអាចចាត់ចែង ឬគ្រប់គ្រងការងារនោះឲ្យទទួលបានផ្លែផ្កាយ៉ាងដូចម្ដេចទៅ? កំហុសដ៏ធំរបស់អ្នករកស៊ីថ្មីថ្មោងភាគច្រើនដែលចេញរកស៊ីមិនទាន់ទាំងបានប៉ុន្មានផង ក៏បរាជ័យទៅវិញនោះគឺដោយសារ ពួកគេចេញរកស៊ីតាមគ្នា រកស៊ីដោយឃើញគេរកស៊ីមានបាន ក៏តាំងមានគំនិតចង់រកស៊ីដូចគេដែរ ទាំងដែលខ្លួនមិនមានភាពជាសហគ្រិននេះឯង។

.​ មិនទាន់ចេះអត់ទ្រាំនឹងហានិភ័យ

បើសិនអ្នកមិនទាន់មានការអត់ទ្រាំនឹងហានិភ័យរយៈពេលវែងនោះទេ អ្នកមិនគួរណាចេញរកស៊ីឡើយ។ ហេតុផលគឺថា បើសិនអ្នកគិតចង់ចេញរកស៊ី ហើយរំពឹងនឹងបានក្លាយជាអ្នកមានភ្លាមនោះ សូមគិតឡើងវិញម្ដងទៀត ព្រោះការរកស៊ីដំបូងៗ នោះគ្មានឡើយពាក្យថាគ្មានបញ្ហា។ ដូចនេះអ្នកត្រូវត្រៀមចិត្ត ត្រៀមកាយទទួលរងការឈឺចាប់និងហានិភ័យទាំងនេះទើបអ្នកមិនត្រូវបានខកចិត្តពេលចេញរកស៊ីនៅពេលដំបូងៗ។

៣. មិនទាន់ចេះលក់

គ្រប់អាជីកម្មអាចដើរបានដោយសារការលក់។ ហេតុនេះសាកសួរខ្លួនឯងទៅមើលថា អ្នកមានជំនាញលក់ដ៏ពូកែហើយឬនៅ? បើសិនជាអ្នករកឃើញថា ខ្លួនមិនទាន់មានជំនាញដ៏សំខាន់មួយនេះទេ អ្នកគួរតែទៅរៀនសិក្សា ឬទៅធ្វើការឲ្យគេដើម្បីទទួលបានជំនាញលក់ដ៏ច្បាស់លាស់សិន ចាំចេញរកស៊ី នោះទើបអត្រានៃភាពជោគជ័យរបស់អ្នកមានខ្ពស់ទៅតាមនោះដែរ៕

ប្រែសម្រួល៖ សន្យា        

ចុចអាន៖កំហុស​នៃ​ការ​ចំណាយ​មួយ​ចំនួន​ដែល​ថៅកែៗ​គួរ​ចាប់អារម្មណ៍

ចុចអាន៖    រឿង ៧ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​ម្នាក់ៗ​មាន​លក្ខណៈ​ដូចគ្នា        

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម