អាជីព
យុវវ័យចង់ប្រលូករកលុយ គួរអានអត្ថបទនេះ!
Published
3 months agoon
By
Sonyaកិច្ចការរកប្រាក់ជាគោលដៅរបស់មនុស្សគ្រប់គ្នា តែយុវវ័យសម័យនេះ មានសេចក្តីប្រាថ្នាខ្ពស់ជាងសម័យណាណាទាំងអស់ ក្នុងការក្លាយជាអ្នកមាន ទាំងដែលពេលខ្លះ ពួកគេនៅខ្វះជំនាញ និងចំណាយពេលច្រើនហួសហេតុទៅលើដ្រាម៉ាតាមបណ្តាញសង្គម។
ជាមួយ KPT plus អ្នកអាននឹងអភិវឌ្ឍន៍ប្រសើរជាងមុន ក្នុងការត្រៀមលក្ខណៈក្លាយជាអ្នករកប្រាក់ដ៏ចំណាន។ ប្រសិនបើយើងនៅក្មេង មិនទាន់សូវចេះអត់ធ្មត់ មិនសូវរឹតត្បិតខ្លួនឯងរឿងវិន័យ ហើយខ្វះផែនការវែង ចូលចិត្តប្រញាប់ៗ ហើយបោះបង់ចោល កុំភ័យ! មិនអីទេ។

យើងអាចចាប់ផ្តើមអានអត្ថបទនេះដើម្បីសមាធិចិត្ត។ ដើម្បីរកលុយបានយើងអាចចាប់ផ្តើមដោយ៖
១ ស្វែងរកការងារក្រៅម៉ោង
ហេតុអ្វី? មនុស្សគ្រប់គ្នាគួរតែធ្វើការយ៉ាងហោចណាស់មួយ ទោះការងារអ្វីក៏ដោយឱ្យតែស្របច្បាប់វាមិនដែលថោកទាបទេ។ ដើម្បីទទួលបានសាច់ប្រាក់រហ័សគួរតែចាប់ផ្តើមការងារពីតូចតាច តែត្រូវជ្រើសរើសថា ការងារណាដែលយើងងាយជួប Idol ហើយបានរៀនពីគាត់។ ឧទាហរណ៍ កីឡាវាយកូនគោលក្លិបអ្នកមានៗ ឬនៅតាមតំបន់រមណីយដ្ឋាននានាដែលយើងងាយបានឃើញជីវិតឯកជនរបស់ ក្រុមមនុស្សប្រភេទជោគជ័យ ដែលយើងចង់ក្លាយទៅដូចពួកគេនៅថ្ងៃណាមួយ។ លើសពីប្រាក់ដែលយើងទទួលយើងថែមទាំងបានការអប់រំពីជីវិតពិតៗដូចកំពុងរៀនដោយមិនចាំបាច់បង់លុយ។
២ ការសរសេរអត្ថបទលើបណ្តាញសង្គម

យើងរស់នៅក្នុងយុគសម័យកាលដែលមាតិកាលើអ៊ិនធរណេតជាដុំមាស។ ប្រសិនបើយើងមានចរិតអ្នកងប់ងល់នឹងការសរសេរហើយសរសេរមិនចេះនឿយណាយ នេះអាចជាសក្តានុពលដ៏ល្អឥតខ្ចោះមួយសម្រាប់ការរកប្រាក់នៅលើបណ្តាញសង្គម។ អាជីវកម្មទាំងអស់ត្រូវការគេហទំព័រហើយគ្រប់គេហទំព័រត្រូវការអត្ថបទ ចំណែកអត្ថបទដែលអាចផ្សាយចេញលឿនគឺអត្ថបទដែលត្រូវចិត្តអ្នកអានហើយគេជួយចែករំលែកវាចេញឱ្យយើង។
សូម្បីតែ KPT Plus យើងកំពុងស្វែងរក អ្នកពូកែសរសេរដែលមានទេពកោសល្យជាមួយនឹងជំនាញជាក់លាក់ស្តីពីការរស់នៅផ្សារភ្ជាប់នឹងអនាគតកាល មកចូលរួមជាមួយក្រុមយើងដែរ។
៣ ឈ្មួញកណ្តាល

ការទិញមកលក់បន្តនៅតែជាមធ្យោបាយរកប្រាក់មួយដ៏ល្អមកទល់នឹងពេលនេះ។ សហគ្រិនពិតប្រាកដកើតមកជាមួយហ្សែនដែលចូលចិត្តទិញរបស់មកលក់បន្តយកចំណេញ។ ពួកគេឃើញទំនិញអ្វីក៏ជាប្រាក់ចំណេញដែរ ដូច្នេះគេតែងតែជក់ចិត្តក្នុងការស្វែងរកវត្ថុល្អមកលក់បន្ត ទោះចំណេញតិចតួចយ៉ាងណាក្តីការទិញទំនិញរបស់គេមិនមែនខាតលុយទេគឺបានលុយ។ ជំនាញនេះអាចធ្វើឱ្យក្លាយជាអ្នកមានបានយ៉ាងស្រួលដោយហេតុផលពីរ មួយ shopping សប្បាយចិត្ត មិនអស់លុយហើយ ទីពីរបានលុយថែមពីការលក់បន្ត។
ពីដំបូងស្តី្រពាណិជ្ជករអាមេរិកវ័យក្មេង Sophia Amoruso ម្ចាស់ Nasty Gal បានចាប់ផ្តើមគំនិតរកស៊ីរបស់នាងជាមួយលុយក្រោម១០០ដុល្លារ ដោយទិញសម្លៀកបំពាក់ថោកៗមកនៅលើ ebay ក្រោយមកអ្វីៗ ដំណើរការ បានល្អឡើងៗ នាងបានចាប់ផ្តើមបើកហាងលក់តាមអ៊ិនធរណេតដ៏សាមញ្ញមួយឈ្មោះ Nasty Gal។ កាលពីចុងឆ្នាំ២០១៩ នាងមានទុនសរុបដល់តម្លៃ ២៨០ លានដុល្លារហើយ។
ឧទាហរណ៍ដ៏អស្ចារ្យមួយទៀតយើងអាចរៀនបានដែរ គឺ Benjamin Keit អាយុត្រឹមតែ ១៦ ឆ្នាំ បានក្លាយជាសេដ្ឋីដោយសារការដើរប្រមូលទិញនិងលក់បន្តស្បែកជើងកីឡា។
៤ បង្រៀនឯកជនសម្រាប់អ្នកមានប្រាក់
ឥឡូវនេះ ការរៀនបន្ថែមជារឿងចាំបាច់គ្រប់គ្នាចង់រៀន និងចង់អភិវឌ្ឍន៍មិនថាកុមារឬមនុស្សពេញវ័យ។ ប្រសិនបើយើងមានជំនាញមួយដែលអ្នកផ្សេងទៀតចង់រៀន ពួកគេឬឪពុកម្តាយពួកគេនឹងចំណាយប្រាក់មិនខានឧទាហរណ៍ គ្រូបង្វឹកភាសា ឬកាយសម្បទា យូហ្គា ឌីសាញ ថតរូប ឬសន្តិសុខអនឡាញ តន្ត្រី ។ល។ ដែលទទួលប្រាក់ម៉ោង កាន់តែខ្ពស់ឡើងៗ ។
៥ សិល្បៈច្នៃប្រឌិតលើបណ្តាញសង្គម

ឥឡូវយើងកំពុងរស់នៅក្នុងយុគសម័យនៃនិទានកថាដែលបើកភ្នែកឡើង ហ្វេសប៊ុក និង Instagram គឺជាដំបូងគេមួយ។ ជាមួយជំនាញថតរូប យើងនឹងក្លាយជាមនុស្សសំខាន់សម្រាប់បណ្តាតារាៗឬយុវវ័យដែលចង់ទទួលល្អជាមួយរូបថតស្អាតៗ។ ពួកគេមិនខ្លាចនឹងបង់ប្រាក់ដើម្បីការថតរូបបង្អួតលើបណ្តាញសង្គមនោះឡើយ។
ក្រៅពីនោះយើងអាចរកស៊ីជាមួយហ្វេសប៊ុក និងហ្គូហ្គោលដោយបង្កើតអ្វីមួយដែលអ្នកដទៃចង់មើលចូលចិត្តតាមដានដើម្បីចែកប្រាក់ជាមួយបណ្តាញពីរនេះ។ អ្វីដែលបង្កើតមកត្រូវតែមានលក្ខណៈពិសេសមិនច្រំដែល មិនចម្លង និងមិនសាំញ៉ាំផង។
ការកសាងទស្សនិកជនលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវការដឹងពីវិធីដើម្បីបង្កើនលំហូរទស្សនិកជន និង click។ ទោះបីស្រុកយើងនិយមលេងហ្វេសប៊ុកជាងគេ ប៉ុន្តែជាក់ស្តែងទីផ្សារល្អបំផុតសម្រាប់លក់មាតិកា ឬផលិតផលនាអនាគតដ៏ខ្លីខាងមុខនេះ instagram ។ ប្រសិនបើយើងអាចបង្កើតសហគមន៍មួយ (Follower) នៅលើ Instagram គឺអាចរកប្រាក់បានយ៉ាងឆាប់រហ័ស។
៦ ការធ្វើប្លុក

ប្រសិនបើ Instagram មិនមែនជាចំណូលចិត្តរបស់យើង អាចសាកចាប់ផ្តើមបង្កើតប្លុកក៏បាន ។ ធម្មតានឹងមិនរីកចម្រើនលឿនដូចបណ្តាញសង្គមទេប៉ុន្តែ ប្រសិនបើកសាងវាត្រឹមត្រូវវានឹងមានតំលៃវែងឆ្ងាយ។
ហេតុអ្វី? ព្រោះវាជារបស់យើង មិនមែនយើងរស់ពឹងលើ Mark Zuckerberg នោះទេ។ បើយើងធ្វើវាបានល្អ វាក្លាយជាទ្រព្យសម្បត្តិឌីជីថលផ្ទាល់ខ្លួនមួយដែលក្រោយៗទៅនឹងកើតចេញនូវវិធីរាប់លានដើម្បីរកប្រាក់បានមិនថា PR ឬផ្សាយពាណិជ្ជកម្ម ឬលក់ផលិតផលផ្ទាល់ខ្លួន។
៧ Podcast

វិទ្យុសម័យថ្មីដែលគេហៅថា Podcast កំពុងតែរំកិលមកគ្របលើយុគសម័យអ៊ិនធរណេត ហើយទីបំផុតអ្នកដែលពូកែនិយាយ និងរស់បានស្រួល។ យើងអាចប្រើទូរសព្ទ iPhone ជាឧបករណ៍ថតសំលេង ឬអាចវិនិយោគលើមីក្រូហ្វូនកម្រិតស្តង់ដារដែលមានការណែនាំនៅលើអ៊ិនធរណេត។ គុណសម្បត្តិនៃ Podcast គឺវាដើរលឿនសម្រាប់រាល់ឃ្លីបណាដែលនិយាយរឿងរ៉ាវជុំវិញជីវិតពិតរបស់មនុស្សយើង។ អាជីវកម្មនេះអាចរីកលូតលាស់បានល្អបំផុតប្រសិនបើមាតិការយើងល្អ ងាយស្តាប់ងាយយល់ ។
ការងារទាំងនេះយើងអាចចាប់ផ្តើមឡើងតាំងពេលដែលយើងកំពុងរៀន និងមិនទាន់មានជំនាញអ្វីមួយជាក់លាក់។ គ្រាន់តែយើងមានទេពកោសល្យនិងមានការតាំងចិត្តដាក់ខ្លួនទទួលយកមតិកែលម្អ និងត្រៀមលក្ខណៈសម្រាប់ទទួលយកការរិះគន់យើងនឹងអាចឆ្ពោះទៅរកគោលដៅបាន។
អានចប់គិតថាចាប់ផ្តើមមួយណាដែរ?
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ចាប់យកឱកាសឌីជីថល ក្លាយជាអ្នកថតរូបទទួលភាគហ៊ុនពីស្តក់ photostock
ចុចអាន៖ ចង់ថតរូបបានល្អ ដូចអ្នកមានអាជីព? កាំមេរ៉ាល្អមិនគ្រប់ទេ រៀន៦ចំណុចនេះសិន
You may like
-
ដើម្បីអាជីព ដើម្បីមានជីវិតថ្មីដែលល្អជាងនេះ ស្រីៗត្រូវចេះផ្លាស់ប្ដូរ
-
លេសទាំងនេះបង្ហាញថា ហេតុអ្វីមនុស្សខ្លះវ័យជ្រេទៅហើយ នៅតែគ្មានអាជីពច្បាស់លាស់នឹងគេ
-
មានបួនយ៉ាងនេះ មេដឹកនាំពូកែយ៉ាងណា ក៏ក្រុមហ៊ុនដួលក្ស័យបាន
-
ហេតុអ្វីបានជារោគរាតត្បាតគឺជាពេលវេលាដ៏ល្អដើម្បីចាប់ផ្ដើមអាជីវកម្មថ្មី?
-
ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
-
ចៅហ្វាយនាយប្រភេទ Narcissistic ដែលធ្វើឲ្យអាជីពអ្នកអាចដើរថយក្រោយ
ចុច Like Facebook កម្ពុជាថ្មី

ក្រសួងសង្គមកិច្ចគាំទ្រសកម្មភាពរបស់UNICEF បានចូលរួមផ្តល់ជំនួយដល់កុមារនិងមនុស្សចាស់

មូលហេតុការស្លាប់ពលករខ្មែរដែលទើបមកពីប្រទេសថៃ

ជនជាតិចិន៨នាក់ និងអ្នករត់តាក់ស៊ី២នាក់ រត់ទៅខេត្តកោះកុង តេស្តអវិជ្ជមានកូវីដ១៩ទាំងអស់

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា

អភិបាលខេត្តកោះកុង ស្នើឱ្យឥណ្ឌាជួយលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងកសិកម្ម

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ4 days ago
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ1 week ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ1 week ago
មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
-
ព័ត៌មានអន្ដរជាតិ5 days ago
អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ
-
ជំនឿ3 days ago
តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
-
ព័ត៌មានអន្ដរជាតិ4 days ago
គ្មាននរណាអាចបញ្ជាក់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ សូម្បីតែ WHO
-
ព័ត៌មានអន្ដរជាតិ6 days ago
ការស្រាវជ្រាវ៖កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ
-
អាជីព1 day ago
អ្នករកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង