អាជីព
គោលការណ៍ ៣ ធំសម្រាប់ជោគជ័យក្នុងវិស័យជំនួញ
មុនចាប់ផ្ដើមកិច្ចការអ្វីមួយ បុគ្គលគ្រប់រូបត្រូវមានគោលការណ៍ គម្រោង ក៏ដូចជាវិន័យចំពោះខ្លួនឯងជាមុនសិន ទើបសកម្មភាពទាំងឡាយនោះ ជួបហានិភ័យតិចតួចបំផុត។ ដូចគ្នានេះ ក្នុងវិស័យជំនួញ ក៏តម្រូវឲ្យសហគ្រិនទាំងអស់មានគោលការណ៍ចំពោះខ្លួនច្បាស់លាស់ ទើបអាជីវកម្មអាចទទួលជោគជ័យខ្ពស់។
ទាំងនេះជាគោលការណ៍ទាំង ៣ ដែលម្ចាស់ជំនួញត្រូវអនុត្តន៍ ខណៈចង់រកស៊ីរីកចម្រើន៖
១. កសាងទំនុកចិត្ត

ការកសាងទំនុកចិត្តមានសារៈសំខាន់មិនថាចំពោះខ្លួនឯង និងអ្នកដទៃ។ បើសិនជាមិនអាចកសាងភាពស្មោះត្រង់ជាមួយមហាជនទេ ពួកគេក៏គ្មានទំនុកចិត្តលើយើងដែរ ហើយចង់និយាយឬធ្វើអ្វី សាធារណៈជនច្បាស់ជាមិនស្តាប់ឡើយ។
ដូច្នេះត្រូវកសាងទំនុកចិត្តពីសាធារណៈជនជាមុន ទើបអាជីវកម្មអាចទាញបានការគាំទ្រពីអតិថិជន ហើយនោះក៏ជាហេតុផលមួយធ្វើឲ្យការស៊ីឈានទៅរកភាពជោគជ័យផងដែរ។
២. គោរពពេលវេលា

ការគោរពពេលវេលា ពិតជាមានតម្លៃណាស់! ការទម្លាប់ខ្លួនឲ្យមានលេសដោះសារច្រើនធ្វើឲ្យយើងមិនអាចគោរពពេលវេលា និងក្លាយទៅជាមនុស្សមិនគួរឲ្យទុកចិត្តពីអ្នកជុំវិញខ្លួន។ បើសូម្បីតែពេលវេលាក៏មិនអាចគោរពបាន នោះគ្មានអ្នកណានឹងអាចដាក់ចិត្តមករកស៊ីជាមួយយើងនោះទេ។
ការគ្រប់គ្រងពេលវេលាសំខាន់ខ្លាំងណាស់ បើមិនអាចក្លាយជាម្ចាស់លើវាបាន អ្វីៗពាក់ពន្ធ័នឹងខ្លួនយើងនឹងពិបាកទៅតាមនោះដូចគ្នា កុំថាឡើយតែការរកស៊ី សូម្បីទំនាក់ទំនងផ្សេងទៀតក៏មិនល្អដែរ។
៣. មានវិន័យក្នុងខ្លួន

បើសិនជាចង់ជោគជ័យ ត្រូវមានវិន័យក្នុងខ្លួនក្នុងការធ្វើសកម្មភាពគ្រប់យ៉ាង។ មិនអាចនឹកឃើញចង់ធ្វើអ្វី ហើយធ្វើភ្លាមៗតាមចិត្តនោះទេ ត្រូវបណ្តុះវិន័យដើម្បីរៀបចំគោលដៅទុកជាមុន ហេតុផលនេះនឹងជួយបានច្រើនជាងមុនក្នុងការសម្រេចជោគជ័យអ្វីមួយ។
អាជីវកម្មនីមួយៗទាមទារឲ្យម្ចាស់មមានវិន័យខ្ពស់ បើធ្វើនេះបន្តិច នោះបន្តិចតាមចិត្តចង់ ប្រាកដជាមិនអាចធ្វើបានល្អទេ រីឯភាពជោគជ័យក្នុងអាជីវកម្មក៏កាន់តែឆ្ងាយដែរ៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Entrepreneur
ចុចអាន៖ ទម្លាប់ល្អៗនៃសហគ្រិនជោគជ័យ ដែលយើងគួរចងចាំទុកជាមេរៀនជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


