Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវការ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លាឈប់ពីតំណែង CEO

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានលាឈប់ពីតំណែង CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះហើយ ។

លោក Bezos បានលាឈប់ពីមុខតំណែងនៅថ្ងៃចន្ទ ពោលចំថ្ងៃគម្រប់ខួប ២៧ ឆ្នាំនៃការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ១៩៩៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bezos បានពង្រីកក្រុមហ៊ុន Amazon ពីការលក់សៀវភៅតាមអនឡាញ ទៅជាក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយ ដែលមានតម្លៃប្រហែល ១.៧៧ ទ្រីលានដុល្លារ ។

យ៉ាងណាមិញ មហាសេដ្ឋីរូបនេះ ក៏ទៅណាមិនឆ្ងាយពីតំណាងកំពូលរបស់ក្រុមហ៊ុននេះដែរ ពោលគឺលោកនឹងចូលកាន់តំណែងថ្មីជាប្រធាននាយកប្រតិ្តបត្តិនៃក្រុមហ៊ុនជំនួសវិញ ។ ប៉ុន្តែលោកត្រូវបានគេរំពឹងថា នឹងផ្តោតលើការវិនិយោគលើលំហអាកាសដែលគាត់បានបង្កើត ។

ទន្ទឹមនោះលោក Bezos ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ទីអវកាសនៅថ្ងៃទី ២០ ខែកក្កដា នៅលើរ៉ុក្កែតដែលបង្កើតឡើងដោយក្រុមហ៊ុន Blue Origin ដែលជាការបណ្តាក់ទុនរបស់ខ្លួន ។

គួរបញ្ជាក់ថា លោក Andy Jessy មន្រ្តីជាន់ខ្ពស់ផ្នែកគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន និងទទួលតំណែងជា CEO របស់ក្រុមហ៊ុនបន្ត ក្រោយការលាឈប់របស់លោក Jeff Bezos ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម