Connect with us

អាជីព

ទម្លាប់​ល្អៗ​នៃ​សហគ្រិន​ជោគជ័យ ដែល​យើង​គួរ​ចងចាំ​ទុក​ជា​មេរៀន​ជីវិត​

បានផុស

នៅ

ភាគច្រើន​គ្រប់គ្នា​ប្រាកដ​ជា​ដឹង​ពី​ទម្លាប់​ធម្មតា​របស់​មនុស្ស​ជោគជ័យ ក្រោក​ពី​ព្រលឹម​ញ៉ាំ​អាហារ​ពេល​ព្រឹក​ និង​បង្កើត​បណ្ដាញ​ទាក់ទង។ ចុះ​យ៉ាងណា​ ចំពោះ​ទម្លាប់​ហិរញ្ញវត្ថុ​នៅ​ពី​ក្រោយ​សហគ្រិន​ជោគជ័យ? តើ​ពួកគេ​កំពុង​ធ្វើអ្វី​ខ្លះ​ជា​រៀងរាល់ថ្ងៃ​ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ?

នេះ​គឺ​ជា​ទម្លាប់​ហិរញ្ញវត្ថុ​ចំនួន ៦ ដែល​ត្រូវ​បាន​លើក​ឡើង​ជា​ញឹកញាប់​ របស់​សហគ្រិន​ជោគជ័យ ៖

១. កសាង​បណ្ដាញ​ជាមួយ​អ្នក​អាជីវកម្ម​ដូចគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​អាច​ស៊ាំ​នឹង​ការ​បដិសេធ ​ប៉ុន្តែ​សហគ្រិន​ជោគជ័យ​មិន​ត្រឹមតែ​ចូលចិត្ត​បណ្ដាញ​ទេ ​ពួកគេ​ក៏​ចូលរួម​ពិធី​ជប់លៀង​និង​ពិធី​ជួបជុំ​អាជីវកម្ម​ដែរ។ ពួកគេ​ប្រើ​បណ្ដាញ​បង្កប់​ន័យ។ ភាព​ជា​ដៃគូ​ជា​ប្រសិទ្ធភាព​មួយ​ដើម្បី​ជួយ​ទប់ស្កាត់​ផល​ប៉ះពាល់​ណាមួយ ​នៃ​ផ្នែក​ហិរញ្ញវត្ថុ​របស់​អាជីវកម្ម​ពួកគេ ​នា​ពេល​អនាគត។

ហើយ​ជាពិសេស​បង្កើត​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​ដៃគូ​ ដែល​អាច​ជួយ​យើង​ឲ្យ​រីកចម្រើន។ សហគ្រិន​ជោគជ័យ​យល់​ថា​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញ​វត្ថុ​ មិនមែន​ជា​សំណើ​រយៈ​ពេល​ខ្លី​ទេ។

២. ចំណាយ​តិចតួច​មុន​ពេល​ចំណាយ​ធំ

ជា​ពិសេស​នៅ​ពេល​ទើប​តែ​ចាប់ផ្ដើម​ ត្រូវ​ប្រយ័ត្ន​ពី​របៀប​ដែល​យើង​ត្រូវ​ចំណាយ​លុយ។ ទិញ​តែ​អ្វី​ដែល​ចាំបាច់​បំផុត​ដើម្បី​ធ្វើ​អាជីវកម្ម។ សហគ្រិន​ជោគជ័យ​មិន​ចាប់ផ្ដើម​ដោយ​ការ​ទិញ​វត្ថុ​ប្រណីត​ទេ ​ពួកគេ​ចាប់ផ្ដើម​ដោយ​ការ​ទិញ​តែ​របស់​ចាំបាច់​ប៉ុណ្ណោះ។

៣. ដឹង​ពី​បំណុល

សហគ្រិន​ជោគជ័យ​ម្នាក់​ ដឹង​ពី​បំណុល​ហិរញ្ញ​វត្ថុ​អាជីវកម្ម​របស់​ពួកគេ​ម្នាក់ៗ។ ពួកគេ​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​ ឬ​ពេល​ណា​មួយ​ដែល​​អាជីវកម្ម​ជួប​ការ​លំបាក។

នេះ​ជា​អ្វី​រឿង​ចាំបាច់​ដែល​យើង​ត្រូវ​ដឹង ​​និង​ទទួលខុសត្រូវ​ នៅ​ពេល​​វេលា​ណាមួយ។

៤. រៀន​ពី​ហានិភ័យ​ហិរញ្ញ​វត្ថុ​តូចៗ

សហគ្រិន​ជោគជ័យ​ជា​ច្រើន​បាន​រក​ឃើញ​វិធី​ដើម្បី​សម្រប​ខ្លួន។ ជា​ជាង​ការ​ដាក់​លក់​ផលិតផល​ជាមួយ​នឹង​ការ​វិនិយោគ​ដ៏​ច្រើន​ ពួកគេ​នឹង​អភិវឌ្ឍ​គម្រោង​សាកល្បង​ ហើយ​ដាក់​ចេញ​នូវ​សកម្មភាព​​ហិរញ្ញវត្ថុ​តិចតួច​ ដើម្បី​មើល​ថា ​តើ​ទីផ្សារ​ទទួល​បាន​យ៉ាង​ដូចម្ដេច។ ហើយ​ការ​ដាក់​ចេញ​នូវ​សកម្មភាព​​ហិរញ្ញវត្ថុ​តិចតួច​​នេះ​គឺ​មាន​គោល​បំណង២។

ទី១ សហគ្រិន​សាកល្បង​ទីផ្សារ​ដើម្បី​មើល​ថា​ តើ​មាន​គេ​ចាប់​អារម្មណ៍​ផលិតផល​ថ្មី​ដែរ​ឬ​ទេ។ ទី២​ ការពារ​សហគ្រិន​ពី​ហានិភ័យ។
បើ​យើង​វិនិយោគ​ហិរញ្ញវត្ថុ​តិច ការ​បរាជ័យ​លើ​អាជីវកម្ម​ក៏​មាន​វិបត្តិ​ហិរញ្ញវត្ថុ​តិចតួច​ដែរ។

៥. ដាក់​ទី​ផ្សារ​មុន

សហគ្រិន​ជោគជ័យ​គ្រប់រូប​ត្រូវ​មើល​ទីផ្សារ​ហើយ​ដាក់​ទីផ្សារ​មុន​ខ្លួនឯង ​និង​គំនិត​របស់​ពួកគេ។ មិន​ថា​គំនិត​នេះ​អស្ចារ្យ​ប៉ុណ្ណា​ក៏​ដោយ​ ចាំបាច់​ត្រូវ​តែ​មាន​ផ្នែក​ហិរញ្ញវត្ថុ​ចូល​ទៅ​ក្នុង​ទីផ្សារ​ ដើម្បី​ឲ្យមាន​តម្លៃ។ កុំ​ធ្វើ​តាម​អារម្មណ៍​ មិន​ចឹង​អាជីវកម្ម​អាច​រង​ទុក្ខ​យ៉ាង​ខ្លាំង។

៦. ស្វែងយល់​ពី​សក្ដានុពល​នៃ​លំហូរ​សាច់ប្រាក់

សហគ្រិន​និង​អ្នក​និពន្ធ​ដែល​លក់​ដាច់​បំផុត​លោក Ed O’Keefe ពន្យល់​ថា៖ ” គន្លឹះ​សំខាន់​បំផុត​សម្រាប់​ការ​ចាប់ផ្ដើម​រកស៊ី​គឺ​ត្រូវ​គូស​ផែនទី​អនាគត​ហិរញ្ញវត្ថុ​របស់​អ្នក​។ មាន​សហគ្រិន​ថ្មីៗ​ច្រើន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំភាន់ ដែល​គ្រប់​យ៉ាង​ហាក់​ដូចជា​កំពុង​រីកចម្រើន។

ទាំងនោះ​រួមមាន ការ​ទទួល​បាន​របស់​អតិថិជន​ច្រើន​​ ដោយ​ដើរ​តាម​ទ្រឹស្ដី​អាជីវកម្ម​ជោគជ័យ​មួយ។ ប៉ុន្តែ​បើ​មិន​មាន​លំហូរ​សាច់ប្រាក់​វិជ្ជមាន​គ្រប់គ្រាន់​ ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​ក្នុង​រយៈ​ពេល​ខ្លី​ទេ ​នោះ​អាជីវកម្ម​អាច​ឈាន​ទៅ​រក​ការ​បរាជ័យ​ឥត​ដឹង​ខ្លួន។​​ មុន​ពេល​ចាប់ផ្ដើម​ត្រូវ​ប្រាកដ​ថា អ្នក​អាច​ទប់ទល់​ការ​ចំណាយ​​រយៈពេល​យូរ ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាង​លើកកម្ពស់​ក្រមសីលធម៌​រឹងមាំ​នៅក្នុង​អង្គភាព​

ចុចអាន៖ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម