KPT+
ការរកស៊ីអនឡាញជារបរដ៏ពេញនិយមអំឡុងរោគរាតត្បាត ហេតុអ្វី?
អំឡុងមេរោគកូវីដ-១៩ កំពុងវាយលុយស្ទើរគ្រប់ទីកន្លែង អាជីវកម្មមួយចំនួនធំកំពុងប្រឈមហានិភ័យបាត់បង់ប្រាក់ចំណូល។ មនុស្សម្នាចាប់ផ្ដើមនៅផ្ទះ ហើយទម្លាប់នឹងបរិយាកាសទិញទំនិញបែបថ្មី តាមរយៈអ៊ិនធរណិត។
ស្ថិតក្នុងស្ថានភាពចំពោះមុខ ប្រសិនដើរមិនទាន់និន្នាការនេះទេ ប្រាកដណាស់ ម្ចាស់អាជីវកម្មថ្មោងថ្មី ច្បាស់ជាមិនអាចបំពេញតម្រូវការអតិថិជនបានឡើយ។ ដូច្នេះហេតុអ្វីបានត្រូវងាកមកបង្កើតអាជីវកម្មតាមអ៊ិនធរណិត ក្នុងសម័យកាលនេះ?
១. ដើមទុនតិច

ជាការពិត អាជីវកម្មអនឡាញមួយចំនួនត្រូវការដើមទុនច្រើន ប៉ុន្ដែជាទូទៅវាទាមទារឱ្យយើងមានដើមទុនតិចតួចក៏អាចដំណើរការបាន ព្រោះថាអ្នកមិនត្រូវការទីតាំង មិនត្រូវការបុគ្គលិក ឬបុគ្គលិកតិចក៏បាន។ ម្យ៉ាងកម្ពុជា មិនទាន់មានច្បាប់យកពន្ធពីអាជីវកម្មអនឡាញផង។
២. ទីផ្សារទូលាយ

អនឡាញ សំដៅទៅដល់គ្រប់ទីកន្លែងក្នុងពិភពលោកដែលមានភ្ជាប់សេវាអ៊ិនធរណិតប្រើប្រាស់។ ដូច្នេះមិនថា មនុស្សរស់នៅទីណា ពោលទាំងអ្នកក្នុងស្រុកឬក្រៅស្រុក សុទ្ធតែជាអតិថិជនរបស់អ្នក។
៣. ងាយស្រួលផ្សាយពាណិជ្ជកម្ម

អាជីវកម្មអនឡាញ លែងត្រូវការការផ្សាយពាណិជ្ជកម្មតាមកាសែត ទូរទស្សន៍ វិទ្យុ ឬប៉ាណូទៀតហើយ ព្រោះជាសម័យកាលឌីជីថល មនុស្សម្នាកំពុងកាន់ទូសព្ទដើម្បីទទួលបានព័ត៌មានដោយខ្លួនឯង។ ដូចនេះ ការផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គម កាន់តែមានងាយស្រួល បានទៅដល់អតិថិជនតាមការចង់បានរបស់អ្នកយ៉ាងរហ័ស ហើយវាក៏ចំណាយលុយតិចផងដែរ។
៤. ងាយស្រួលពង្រីកអាជីវកម្ម

ងាយស្រួលម្យ៉ាងទៀតនៃអាជីវកម្មអនឡាញត្រង់ថា បើសិនចង់ពង្រីក វាមិនតម្រូវឱ្យ បង្កើតទីតាំងលក់ថ្មីឡើយ យ៉ាងច្រើនត្រឹមពង្រីកទំហំឃ្លាំងដាក់ទំនិញ និង ជួលបុគ្គលិកមកថែមប៉ុណ្ណោះ។ មួយទៀត គ្រាន់តែមានតំណាងចែកចាយតាមទីតាំងនានា ក៏អាចលក់ចេញផលិតផលបានដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំហុសនៃការចំណាយមួយចំនួនដែលថៅកែៗគួរចាប់អារម្មណ៍
ចុចអាន៖ គុណវិបត្តិ ៣ យ៉ាងបញ្ជាក់ថាអ្នកមិនទាន់អាចចេញរកស៊ីបានទេ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


