KPT+
គន្លឹះ ៦ យ៉ាងជួយបន្ថយល្បឿនធ្វើផែនការហួសហេតុ និងជំរុញទៅមុខជានិច្ច
គ្រប់គ្នា មិនអាចចង់បានអ្វីបានហ្នឹង តាមចិត្ត រហ័សទាន់ពេលនោះទេ។ ចង់បានលិទ្ធផលល្អ ត្រូវដើរសន្សឹមៗ កុំលឿន កុំចង់ចង់ជោគជ័យមុន ដោយមិនបានសិក្សាស្វែងយល់ពីរឿងដែលខ្លួនកំពុងធ្វើ។
ដល់ពេលបរាជ័យក៏តាំងបន្ទោសខ្លួនឯង! នេះក៏ដោយសារយើងមិនយល់មិនបានសិក្សា មិនបានដឹងថាខ្លួនកំពុងនៅឯណា ហើយធ្វើអី។
បើហត់ណាស់ តឹងតែងណាស់ ចាប់ផ្ដើមដោយការ៖
១ បន្ថយល្បឿនសិន

អ្នកជោគជ័យខ្ពស់តែងមានទំនោរធ្វើការងារដោយខ្លួនឯង រហូតច្រើនពេកហួសប្រមាណ។ ប្រសិនបើអ្នកមានអារម្មណ៍ស្ត្រេសខ្លាំងលើកាលវិភាគ សូមចំណាយពេលខ្លះ ហើយយកចិត្តទុកដាក់ចំពោះអាទិភាពរបស់អ្នកវិញម្ដង។
២ ដឹងច្បាស់ពីគុណតម្លៃ
ជំហានដំបូងមួយ ឆ្ពោះទៅរកការបង្កើតជីវិតដែលធ្វើឲ្យអ្នកសប្បាយចិត្ត គឺត្រូវយល់ពីអ្វីដែលសំខាន់បំផុតសម្រាប់អ្នក៖ គ្រួសារ? សេរីភាពហិរញ្ញវត្ថុ? ទំនាក់ទំនងជាមួយធម្មជាតិ? ធ្វើឲ្យច្បាស់អំពីគុណតម្លៃរបស់អ្នក ហើយធ្វើការពីទីនោះ។
៣ តែងតែផ្ដល់ជូន
អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែអ្នកអាចបង្កើតទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ វាចាប់ផ្ដើមដោយសេចក្ដីសប្បុរស។ ចាត់វិធានការវាស់វែង ដើម្បីស្វាគមន៍អ្នករាល់គ្នា ដែលបានដើរចូលមករកយើង។
៤ កំណត់សញ្ញាខ្លួនឯង
អ្វីក៏ដោយដែលយើងកំពុងលក់ មិនថាជាអចលនទ្រព្យ សេវាកម្មប្រឹក្សា ឬកម្លាំងពលកម្មដោយដៃរបស់យើងទេ ។ ត្រូវដឹងច្បាស់ថា យើងពិតជាចង់ធ្វើវាសម្រាប់អ្នកណា ហើយហេតុអ្វី។ កំណត់ពីរបៀបទាក់ទាញអតិថិជនដ៏ល្អ តាមវិធីនេះ។យឺតៗកុំបំបោល លឿននាំតែខាតទេ។
៥ ធ្វើជាខ្លួនឯង កុំផ្លាស់ប្ដូរតាមគេថា

ភាពជាសហគ្រិននាំមកជាមួយនូវការសង្ស័យ និងអ្នកនិយាយមិនពិតជាច្រើនដាក់យើង។ វិធីល្អល្អបំផុត ដើម្បីជឿជាក់លើអ្វីដែលយើងកំពុងធ្វើដោយអស់ពីចិត្ត។ ចំណាយពេលខ្លះនៅចុងសប្ដាហ៍ ដើម្បីឆ្លុះបញ្ចាំងនិងកត់ត្រាអំពីមនុស្សដែលទទួលបានអត្ថប្រយោជន៍ពីការងាររបស់យើង។
៦ ដឹងថាខ្លួនឯងឈរនៅឯណា

សេរីភាពហិរញ្ញវត្ថុ គឺជាជណ្ដើរនៃគោលដៅដែលនីមួយៗ នាំមកនូវសន្តិសុខកម្រិតថ្មី។ យល់ថាអ្នកនៅឯណា ហើយមានអ្វីធ្វើបន្ទាប់ទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេរៀនជីវិតចាំបាច់បំផុត ដែលសហគ្រិនត្រូវតែរៀនដាច់ខាត
ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


