គ្រាប់បែក Archives - Kampuchea Thmey Daily

សំណល់​គ្រាប់​បែក​​​ពី​សង្រ្គាម​លោក​ទី​២ ផ្ទុះ​បណ្តាល​ឲ្យស្លាប់​​​៥ របួស​ជិត​២០​នាក់ និង​បំផ្លាញ​ផ្ទះ​៩ខ្នង​​នៅ​ឥណ្ឌូណេស៊ី​
ប៉ូលិ​ស​ឥណ្ឌូណេស៊ី បាន​​ឱ្យ​​ដឹង​​នៅ​​ថ្ងៃចន្ទនេះ​ ថា គ្រាប់​បែក​​ដែល​សង្ស័យ​ថា នៅ​សេស​សល់​​តាំង​ពី​សង្គ្រាម​លោក​លើកទី២ បាន​ផ្ទុះ​នៅ​ក្រោមតំបន់​ផ្ទះឈើ​​ក្នុងភូមិនេសាទ ប្រទេស​​ឥណ្ឌូណេស៊ី ដោយ​សម្លាប់​មនុស្ស៥​នាក់​ និងរបួសជិត ២០នាក់។

យោង​តាមវីដេអូ​មួយ​ផ្សាយ​ដោយ​​ទូរទស្សន៍ Kompas TV ការ​ផ្ទុះ​នេះ​គឺ​ នៅតំបន់ Papua ភាគខាងកើត​ប្រទេសឥណ្ឌូណេស៊ី បង្ក​ឱ្យ​អ្នក​ស្រុក​ភ្ញាក់​ផ្អើលជាមួយនឹង​សំឡេងផ្ទុះយ៉ាង​ខ្លាំង​ នៅរសៀល​ថ្ងៃអាទិត្យ ​ដោយបញ្ចេញ​អណ្តាតភ្លើងមួយ​ដុំ បន្ទាប់មក​មាន​ផ្សែង​ក្រាស់ៗ ជាពិសេសបំផ្លាញ​​ផ្ទះចំនួន ៩ខ្នង។

ផ្ទុះគ្រាប់​បែក​នៅ​ឥណ្ឌូណេស៊ី​។ រូបភាព៖ People.com

អ្នក​នាំពាក្យប៉ូលិសនៅ​តំបន់​ Papua លោក Cahyo Sukarnito ប្រាប់​ ភ្នាក់​ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ថា៖ « ប្រភពនៃការផ្ទុះ​នេះ​ត្រូវ​បានគេសង្ស័យថា​ជា​គ្រាប់បែក ឬកាំ​ភ្លើងត្បាល់​ដែល​សេសសល់​ពីសង្គ្រាមលោកលើកទី២»។

ហេតុការណ៍​នេះ មនុស្ស​បីនាក់​នៅតែ​បាត់ខ្លួន ប៉ុន្តែ​ លោក Cahyo និយាយថា ផ្នែកខ្លះ​នៃ​​រាង​កាយ​ជាច្រើនមិនទាន់ត្រូវបាន​កំណត់អត្តសញ្ញាណនៅ​ឡើយទេ។

លោកបន្ថែមថា យ៉ាង​ហោចណាស់មានមនុស្ស ១៩នាក់ត្រូវបានយក​ទៅ​​ព្យាបាល​ទាន់ពេល​ ព្រោះ​រង​របួសស្រាល​។លោក Cahyo បន្ថែម​ថា៖ « យើងនឹងផ្តល់ព័ត៌មានថ្មីៗ​បន្ថែមទៀត ពេល​​ស្វែងរក​ជនរងគ្រោះ និងស៊ើបអង្កេត​បញ្ចប់»។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំមុន ជនស៊ីវិល ៩នាក់ស្ថិតក្នុងចំណោម​ ១៣នាក់​ត្រូវបានសម្លាប់​នៅក្នុងខេត្ត​​ Java ពេល​មាន​ការផ្ទុះគ្រាប់​បែក​មួយបានកើត​ឡើង។ ប្រទេសឥណ្ឌូណេស៊ី​គឺជាតំបន់សមរភូមិ​ដ៏សំខាន់​មួយ​ អំឡុង​សង្គ្រាម​លោកលើកទី២ ៕

សម្រួល៖ ណឺ មិនា

The post សំណល់​គ្រាប់​បែក​​​ពី​សង្រ្គាម​លោក​ទី​២ ផ្ទុះ​បណ្តាល​ឲ្យស្លាប់​​​៥ របួស​ជិត​២០​នាក់ និង​បំផ្លាញ​ផ្ទះ​៩ខ្នង​​នៅ​ឥណ្ឌូណេស៊ី​ appeared first on Kampuchea Thmey Daily.

រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ម៉ាលី រង​ការបំផ្ទុះ​គ្រាប់​បែក ស្លាប់​​​ក្នុង​​ផ្ទះ​​ នៅ​ទី​ក្រុង Bamako
រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​ប្រទេសម៉ាលី​នៅ​តំបន់​អាហ្វ្រិក​ លោក Sadio Camara ​ត្រូវបានសម្លាប់​នៅ​ក្នុងការបំផ្ទុះគ្រាប់​បែកអត្តឃាតមួយ​ ក្នុង​លំនៅដ្ឋាន​របស់ខ្លួន​នៅជិតរដ្ឋ​ធានី​ Bamako ។  នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ផ្សាយ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាន​​​រាយការណ៍​ពីការស្លាប់របស់​ លោក Sadio Camara ជាផ្នែកមួយនៃ​រលកនៃការវាយប្រហារសម្រប​សម្រួលដោយ​ពួក​សកម្ម​ប្រយុទ្ធជីហាដ និងក្រុមបំបែកខ្លួននៅ​ទូទាំងប្រទេស។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​ប្រទេសម៉ាលី លោក Sadio Camara. រូបភាព៖ Getty Image

ទូរទស្សន៍រដ្ឋបាន​បញ្ជាក់ពីការស្លាប់នេះ​ច្រើន​​ម៉ោងក្រោយ ដោយ​និយាយ​ថា លោក Sadio Camara បាន​ស្លាប់​ដោយ​សារ​របួស​​ក្នុង​ពេល​ប្រយុទ្ធជាមួយក្រុមវាយប្រហារ។

ក្រុម​ឧទ្ទាម Azawad Liberation Front (FLA) ជាក្រុមបំបែកខ្លួន ​និយាយថា៖ « ទាហានស៊ីឈ្នួលរុស្ស៊ីដែល​ជួលដោយយោធាម៉ាលី បាន​យល់ព្រមដកថយ​ពីទី​ក្រុង​ Kidal បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលពីរថ្ងៃ​»។

គួរ​បញ្ជាក់​ថា អស់​រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេស​ម៉ាលីត្រូវ​បាន​ញាំញីដោយការបះបោរដោយក្រុមដែល​មានទំនាក់ទំនងជាមួយ​អាល់​កៃដា (al-Qaeda) ក្រុមរដ្ឋអ៊ីស្លាម និង FLA ។

ដោយ​ដកស្រង់សម្តីក្រុមគ្រួសារ​របស់ លោក Camara និងប្រព័ន្ធផ្សព្វផ្សាយបារាំង លើក​ឡើង​ថា៖ « ការវាយប្រហារនេះ បាន​ចាប់​ផ្តើម​ដោយ​ពួកសកម្មប្រយុទ្ធ​ដែលមានទំនាក់ទំនងជាមួយអាល់កៃដា ​នៅ​ទីក្រុង Kati កាលពីថ្ងៃសៅរ៍ និង​សម្លាប់សមាជិកគ្រួសារ​របស់ លោក Camara យ៉ាងហោចណាស់បីនាក់ផងដែរ»។

ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក Issa Ousmane Coulibaly លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍មួយនៅ​ល្ងាចថ្ងៃអាទិត្យ ថា៖ « លោក Camara ត្រូវបានសម្លាប់នៅពេលដែល​រថយន្តមួយផ្ទុក​ដោយគ្រឿង​ផ្ទុះ និងបើកបរដោយអ្នកវាយប្រហារ​ម្នាក់​កំណត់គោលដៅលើលំនៅដ្ឋានរបស់រដ្ឋមន្ត្រី»។

យ៉ាង​ណា ការវាយប្រហារនេះ​នាំឱ្យមានការដួលរលំនៃលំនៅដ្ឋាន​របស់ លោក Camara បំផ្លិចបំផ្លាញវិហារអ៊ីស្លាមមួយ​នៅក្បែរនោះ និង​សម្លាប់​អ្នកគោរពបូជាមួយចំនួនផងដែរ៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ម៉ាលី រង​ការបំផ្ទុះ​គ្រាប់​បែក ស្លាប់​​​ក្នុង​​ផ្ទះ​​ នៅ​ទី​ក្រុង Bamako appeared first on Kampuchea Thmey Daily.

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ នៅ​កូឡុំ​ប៊ី សម្លាប់​មនុស្ស​ ១៩នាក់ និង​របួស​ ៣៨នាក់
ការ​វាយប្រហារដោយ​គ្រាប់បែក​លើផ្លូវល្បឿន​លឿន​នៅ​ភាគ​និរតី​ ប្រទេស​កូឡុំប៊ី​បាន​សម្លាប់មនុស្ស ១៩នាក់ និង​មាន​មនុស្ស​យ៉ាងហោច​ណាស់ ៣៨នាក់ រង​របួស​ វាជា​អំពើ​ហិង្សា​ចុង​ក្រោយ​បង្អស់​ មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែក្រោយ។

យោង​តាមភ្នាក់​ងារ​សារព័ត៌មាន​ AFP ផ្សាយ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ ឡានក្រុង និងរថយន្ត​ត្រូវ​បាន​បំផ្លាញនៅ​ក្នុងការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​ លើផ្លូវល្បឿន​លឿន​ Pan-American ។ រថយន្ត​ជា​ច្រើនគ្រឿងបានក្រឡាប់​ដោយ​កម្លាំងផ្ទុះ ​។​

រថយន្ត​ក្រឡាប់ក្នុង​ការ​បាញ់​ប្រហារ​នៅ​កូឡុំ​ប៊ី។ រូប​ភាព៖ AP

អភិបាល​នៃនាយកដ្ឋាន​ Cauca ​បាន​ផ្តល់ព័ត៌មានកាល​ពី​ល្ងាចថ្ងៃសៅរ៍ ពី​​​ចំនួន​អ្នក​ស្លាប់​ ១៤នាក់ មាន​អ្នករងរបួស​ ៣៨នាក់។

មេ​បញ្ជាការ​យោធា លោក Hugo Lopez ប្រាប់​សន្និសីទ​សារព័ត៌​មាន​មួយកាលពីថ្ងៃសៅរ៍ថា៖ « គ្រាប់បែកបានផ្ទុះ បន្ទាប់ពីក្រុមវាយប្រហារ​បាន​បញ្ឈប់ចរាចរណ៍ដោយបិទផ្លូវជាមួយឡានក្រុងនិងយានយន្តមួយផ្សេងទៀត»។

ការ​វាយប្រហារនេះកើត​ឡើង​ជាងមួយខែ មុន​ការបោះឆ្នោតជាតិ ដែល​អ្នក​បោះឆ្នោតនឹងជ្រើសរើសអ្នកស្នងតំណែងពី​ប្រធានាធិបតី លោក​ Gustavo Petro ។

អំពើហិង្សានេះបានកើតឡើង បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែក​កាលពីថ្ងៃសុក្រលើមូលដ្ឋានយោធា​មួយក្នុងទីក្រុង Cali ជាទីក្រុងធំទី​បីរបស់ប្រទេសកូឡុំប៊ី ធ្វើឱ្យមនុស្សពីរនាក់រងរបួស និងបង្កឱ្យមានការ​វាយប្រហារជាបន្តបន្ទាប់ នៅក្នុង​នាយកដ្ឋាន Valle del Cauca និង Cauca ។

ប្រែសម្រួល៖ ណឺ មិនា

The post ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ នៅ​កូឡុំ​ប៊ី សម្លាប់​មនុស្ស​ ១៩នាក់ និង​របួស​ ៣៨នាក់ appeared first on Kampuchea Thmey Daily.

អាមេរិក​លក់គ្រាប់​​ផ្លោង​​ «​ក្នុងគ្រាអាសន្ន​​» ទៅឲ្យអ៊ីស្រាអែល
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ «​ក្នុង​គ្រាអាសន្ន​» នៃគ្រាប់ផ្លោង​ចំនួន ១២០០០គ្រាប់ទៅឲ្យអ៊ីស្រាអែលនៅ​ទី៧ខែមីនា ខណៈដែលប្រទេសទាំង​២​នេះ​ កំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលកំពុងឆាបឆេះកាន់តែខ្លាំង។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ CNN ។

រូបភាព៖Reuters

ការលក់កញ្ចប់គ្រាប់​ផ្លោង​ជិតកន្លះតោន​ (៤៥០គីឡូក្រាម) ដែលបានស្នើសុំ មានតម្លៃប្រមាណជា​​ទឹកប្រាក់​ ១៥១.៨ លានដុល្លារ ត្រូវបានអនុម័តដោយការិយាល័យកិច្ចការនយោបាយ-យោធារបស់ក្រសួងការបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការលក់ដែលបានស្នើឡើង នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព​​យោធា​​របស់អ៊ីស្រាអែលក្នុងការទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ននិងអនាគត ពង្រឹងការការពារជាតិ​របស់​ពួកគេ​ និងបម្រើជាការ​ទប់ស្កាត់​ចំពោះការគំរាមកំហែងក្នុងតំបន់»។ បន្ថែមពីលើគ្រាប់​ផ្លោង​ទាំងនោះ​​ ការលក់នេះនឹងរួមបញ្ចូលសេវាកម្មវិស្វកម្មតាមកិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ភស្តុភារកម្ម និងជំនួយបច្ចេកទេស។

បើទោះជាបែនេះ​ក្ដី ក្នុងពេលដែលការលក់អាវុធរបស់អាមេរិក ជាធម្មតាតម្រូវឲ្យមានការយល់ព្រមពីសភាជាមុនសិន ហេតុដូច្នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​ លោក Marco Rubio បានចេញលិខិតលើកលែងដោយរំលងការយល់ព្រម ដែលធ្វើឲ្យមន្ត្រីជាប់ឆ្នោតមួយចំនួនមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានលើកឡើងដោយដកស្រង់ច្បាប់គ្រប់គ្រងការនាំចេញអាវុធ ថា រដ្ឋមន្ត្រីការបរទេសបានកំណត់ និងផ្តល់យុត្តិកម្មលម្អិតថា ក្នុងគ្រាអាសន្នមួយដែលតម្រូវឲ្យមានការលក់​ក្នុងគ្រាអាសន្ន​ទៅរដ្ឋាភិបាលអ៊ីស្រាអែល​ អនុលោម​តាមមាត្រាការពារជាតិ និងសេវាកម្មការពារជាតិខាងលើគឺស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អាមេរិក​លក់គ្រាប់​​ផ្លោង​​ «​ក្នុងគ្រាអាសន្ន​​» ទៅឲ្យអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

ថៃ រកឃើញគ្រាប់បែក ៤គ្រាប់ បង្កៃក្នុងគុម្ពចេក ត្រៀមបំផ្ទុះបង្កការបំផ្លិចបំផ្លាញ
កងកម្លាំងថៃ បានរកឃើញគ្រាប់បែក៤គ្រាប់បន្ថែមទៀត ដែលក្រុមផ្តាច់ខ្លួនភាគខាងត្បូងបង្កៃក្នុងគុម្ពចេក ជាមួយគោលបំណងបំផ្ទុះបង្កការបំផ្លិចបំផ្លាញនៅខេត្ត Yala។

(រូប៖ Amarin)

តាមការផ្សាយរបស់​ Amarin កាលពីរាត្រីថ្ងៃអាទិត្យទី១៥ខែកុម្ភៈឆ្នាំ២០២៦, គ្រាប់បែកទាំងនេះត្រូវបានរកឃើញនៅភូមិបាង៉ូអាដែ ឃុំយ៉ាឡា ស្រុកមឿង។

គ្រាប់បែកទាំង៤ គឺសុទ្ធសឹងជាគ្រាប់បែកកែច្នៃ (IED) ដែលក្នុងនោះមាន ៣ គ្រាប់ស្ថិតក្នុងស្ថានភាពរួចរាល់ដែលត្រៀមចាំតែការបំផ្ទុះប៉ុណ្ណោះ និង ១ គ្រាប់ទៀតកំពុងស្ថិតក្នុងដំណាក់កាលដំឡើង។ គេក៏បានរកឃើញសម្បកកំប៉ុងទឹកក្រូច ដែលជឿថាត្រៀមទុក ធ្វើជាគ្រឿងផ្សំុផលិតគ្រាប់បែកផងដែរ។

(រូប៖ Amarin)

ការរកឃើញនេះគឺស្របពេល គ្រាប់បែក៧គ្រាប់ ផ្ទុះបណ្តាក់គ្នាក្នុងស្រុក Yi-ngo និង Rangae នៃខេត្ត Narathiwat ចំទិវានៃក្តីស្រឡាញ់។ គ្រាប់បែកដំបូង ផ្ទុះនៅម៉ោង១១យប់ថ្ងៃសៅរ៍ទី១៤ខែកុម្ភៈ ហើយក៏មានការផ្ទុះជាបន្តបន្ទាប់។

មន្ត្រីក្នុងតំបន់និយាយថា គ្រាប់បែកខ្លះត្រូវគេបង្កៃក្នុងធុងសំរាម ហើយការផ្ទុះបានបង្កការខូចខាតដល់ហាងនានានិងម៉ូតូ-រថយន្តជាច្រើនគ្រឿងដែលចតចោល ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការជនរងគ្រោះនៅឡើយទេ។

(រូប៖ Amarin)

តាមការបញ្ជាក់ពីប៉ូលិស, គ្មានអ្វីត្រូវសង្ស័យឡើយ ការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួនមូស្លីម ហើយពួកគេបានបង្កើនប្រតិបត្តិការមុនខែនៃពិធីបុណ្យ រ៉ាម៉ាឌន ចូលមកដល់៕

អត្ថបទ៖ សុខ សុវណ្ណ

គ្រាប់បែក៧គ្រាប់ ផ្ទុះកក្រើកភាគខាងត្បូងប្រទេសថៃ ចំទិវានៃក្តីស្រឡាញ់

The post ថៃ រកឃើញគ្រាប់បែក ៤គ្រាប់ បង្កៃក្នុងគុម្ពចេក ត្រៀមបំផ្ទុះបង្កការបំផ្លិចបំផ្លាញ appeared first on Kampuchea Thmey Daily.

មនុស្ស២២នាក់​បាន​រង​របួស ដោយ​ការវាយប្រហារ​​គ្រាប់​បែកនៅ​ហ្វីលីពីន នៅយប់​ឆ្លង​ឆ្នាំ​
មនុស្ស២២នាក់​បាន​រង​របួស​ បន្ទាប់​ពី​ជន​សង្ស័យ​ពីរ​នាក់​​ជិះ​ម៉ូតូ​គប់​គ្រាប់​បែក​​​ចូល​ទៅ​កន្លែង​​ពិធី​ជប់​លៀង​មួយ​អំឡុងពេល​​ទទួល​ឆ្នាំថ្មី​នៅភូមិ​ Barangay Dalapitan ​ក្នុងទីក្រុង​ Cotabato នៃ​​ខេត្ត​ Matalam ប្រទេស​ហ្វីលីពីន។

កាំជ្រួចថ្ងៃឆ្លងឆ្នាំ។ Reuters

​សារព័ត៌មាន The Philippine Daily Inquirer ប៉ូលិសនៅ​តំបន់​ Matalam បាន​​​ផ្សាយ​ថា បុរស​ទាំង​ពីរនាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង ឆ្លង​កាត់​តាម​ដង​ផ្លូវ​ទៅ​មក​ៗ ហើយ​បាន​គប់​គ្រាប់​បែក​។ អ្នក​ស្រុក​ជឿ​ថា គ្រាប់​បែក​ដែល​គប់​​ចូល​នោះ ជា​គ្រាប់​បែក​ដៃ ដោយ​ផ្អែក​​លើ​សំបក​គ្រាប់ ដែល​ប្រមូល​បាន​ពី​កន្លែង​កើត​ហេតុ​។

ក្រុម​អ្នក​​ស៊ើប​អង្កេត​​កំពុង​​ពិនិត្យ​​មើល​​វីដេអូតាមកាមេរ៉ា​សុវត្ថិភាប​ (CCTV) ក្នុង​​គោល​បំណង​​កំណត់​​អត្តសញ្ញាណ និង​​តាម​​ចាប់​​ជន​សង្ស័យ។

អ​ភិបាល​ក្រុង Cotabato លោក Emmylou Mendoza បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​នេះ​។

លោក Mendoza បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «អំពើ​ហិង្សា​មិនអាច​កើត​ឡើង​ក្នុង​ខេត្ក​នេះ​ដាច់​ខាត​»។ ​

លើស​ពី​នេះ​ លោក Mendoza បាន​បញ្ជា​ឱ្យ​ប៉ូលិស​នៅ​តំបន់​ Matalam កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ ហើយ​នាំ​ពួក​គេ​ទៅ​កាន់​តុលា​ការភ្លាម​ៗ ក្នុង​ករណី​ពួក​គេ​អាច​រត់​គេច​ខ្លួន។ ​

លោក Mendoza ដែល​​​ប្តេជ្ញា​​បន្ត​​រកយុត្តិធម៌​ដល់​​ជន​​រង​​គ្រោះ​​បាន​​និយាយ​​​ថា ជា​​សំណាង​​ល្អ មិន​​មាន​​អ្នក​​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​​ឡើយ។

តែ​យ៉ាង​ណា​អំឡុង​ចូល​ឆ្នាំ​សកល​ឆ្នាំ​នេះ​មាន​ហេតុការណ៍​រន្ធត់ជា​ច្រើន​ បាន​កើត​ឡើង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​​ដូច​ជា​សោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស ថ្ងៃឆ្លងឆ្នាំ និង ផ្ទុះកាំជ្រួច បាញ់អបអរថ្ងៃឆ្លងឆ្នាំនៅបាងកក និង​កន្លែង​មួយ​ចំនួន​ផ្សេង​ទៀត​៕

ប្រែសម្រួល៖ ណឺ មិនា​

The post មនុស្ស២២នាក់​បាន​រង​របួស ដោយ​ការវាយប្រហារ​​គ្រាប់​បែកនៅ​ហ្វីលីពីន នៅយប់​ឆ្លង​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

​វៀតណាម​​​រកឃើញគ្រាប់​បែក​មិនទាន់ផ្ទុះ​ដ៏ធំមួយ​សល់​ពី​សម័យ​សង្គ្រាម​​ កប់​នៅក្រោម​​ធនាគារ​
អាជ្ញាធរ​និង​អ្នក​ស្រុក​នៅ​ក្នុង​ឃុំ​ Van Mieu ភាគ​ខាង​ជើង​នៃ​ខេត្ត Phu Thoi ប្រទេស​វៀត​ណាម​រក​ឃើញ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​ដ៏​ធំ​មួយ កប់​នៅក្រោម​ធនាគារ​ ក្បែរ​ទន្លេ​ He កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​ធ្នូ​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​វៀត​ណាម (VNA)។

អាជ្ញាធរកំពុង​រំដោះ​គ្រាប់​បែក។ VNA

យោង​តាម​ការ​វាយ​តម្លៃ​របស់​កង​កម្លាំង​​សមត្ថកិច្ចឱ្យ​ដឹង​ថា​ គ្រាប់​បែកដែលគេ​ជឿ​ថា​មាន​តាំង​ពី​សម័យ​អាណានិគម​បារាំង មាន​ប្រវែងប្រហែល ១,៣ម៉ែត្រ អង្កត់​ផ្ចិត ៤០សង់​ទី​ម៉ែត្រ និង​មាន​ទម្ងន់ប្រមាណ ៥០០គីឡូក្រាម ហើយ វា​​អាច​បង្កហានិភ័យណា​មួយ​​កើត​ឡើង​ជា​យថា​ហេតុ។

ក្រោយ​ទទួល​បាន​ការ​រាយ​ការណ៍ កង​កម្លាំងខេត្ត​បានបញ្ជូនអ្នក​​ជំនាញ​ភ្លាមៗ​​ទៅ​កាន់​ទីតាំងនោះ​ ដើម្បី​ពិនិត្យ​ព័ត៌មាន និង​អនុវត្ត​វិធាន​ការសុវត្ថិភាព​ជា​បន្ទាន់​។

មេបញ្ជា​ការដ្ឋាន​យោធ​ភូមិ​ភាគ​ខេត្ត Phu Tho បាន​សម្រប​សម្រួល​ជា​មួយបញ្ជា​ការ​ដ្ឋាន​ការពារ​ភូមិភាគ​ទី២ និង​គណៈ​កម្មា​ធិការ​ប្រជាជន​ឃុំ Van Mieu ដើម្បី​បិទ​តំបន់​នោះ​ ពង្រាយ​កង​កម្លាំង​ឆ្មាំ​គ្រប់​ទិស​ទី និង​ចេញ​សេច​ក្តី​ជូន​ដំណឹង​ដាស់​តឿន​ប្រជាពល​រដ្ឋ​នៅ​ឱ្យ​ឆ្ងាយ​ពី​ទី​តាំងដែល​បាន​ជម្រាប​ជូន​ ដើម្បី​ការពារ​សុវត្ថិភាព​។

មេបញ្ជាការ​ដ្ឋាន​យោធភូមិ​ភាគ​ខេត្ត Phu Tho និង​ស្ថាប័ន​ពាក់ព័ន្ធ បានរៀប​ចំ​ផែន​ការ​ដឹក​ជញ្ជូន និង​បំផ្ទុះ​គ្រាប់​បែក​ប្រកប​ដោយ​សុវត្ថិភាព​ ស្រប​តាម​បទ​ប្បញ្ញត្តិ​យ៉ាង​តឹង​រ៉ឹង​លើ​ការ​ចាត់​ចែង​សម្ភារៈ​ផ្ទុះ ដោយធានា​បាន​នូវ​សុវត្ថិភាព​ចំពោះ​ប្រជាជននៅ​​ក្នុង​តំបន់ និងចាត់​ចែង​​របោះ​របរ​ដែល​ចាំ​បាច់នៅ​​ជុំវិញនោះ​ទៅ​កន្លែង​ផ្សេង​​​៕​

ប្រែ​សម្រួល៖ ណឺ មិនា​

The post ​វៀតណាម​​​រកឃើញគ្រាប់​បែក​មិនទាន់ផ្ទុះ​ដ៏ធំមួយ​សល់​ពី​សម័យ​សង្គ្រាម​​ កប់​នៅក្រោម​​ធនាគារ​ appeared first on Kampuchea Thmey Daily.

ថៃ រកឃើញគ្រាប់បែក ជាង១០០គ្រាប់ លាក់ក្នុងរថយន្ត នៅខេត្តជាប់ព្រំដែន មីយ៉ាន់ម៉ា
ប៉ូលិសថៃ បានរកឃើញគ្រាប់បែកចំនួន១១៩គ្រាប់ នៅក្នុងស្រុក Mae Sai នៃខេត្ត Chiang Rai ជាប់ព្រំដែនមីយ៉ាន់ម៉ា ដែលរឿងនេះបង្កជាក្តីកង្វល់ផ្នែកសន្តិសុខរឹតតែខ្លាំងនៅក្នុងប្រទេស។

(រូបថត៖ Amarin TV)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទទី៨ខែកញ្ញាឆ្នាំ២០២៥ គ្រាប់បែកនេះជាប្រភេទ Stick Bomb ដែលគេនិយមហៅថា «គ្រាប់បែកមានដង»។

គ្រាប់បែកត្រូវបានរកឃើញច្រកបាវ លាក់ក្នុងរថយន្ត Toyota ពណ៌សមួយគ្រឿង ដែលចតចោលលើផ្លូវ Thesaban លេខ៣ ក្បែរហាងមួយក្នុងឃុំ Mae Sai។

នៅក្នុងការឆែកឆេរ ក្រុមដោះគ្រាប់បែកក៏រកឃើញឧបករណ៍បញ្ជាបំផ្ទុះគ្រាប់បែកចំនួន២២៦សំណុំ ផងដែរ ហើយកំពុងបើកការស៊ើបអង្កេតរកប្រភពថាតើគ្រាប់បែកនេះមកពីណា ឬមានទំនាក់ទំនងជាមួយក្រុមណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬក៏អត់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទាហានរបបសឹកមីយ៉ាន់ម៉ា៦នាក់ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់ក្រុមប្រឆាំង

The post ថៃ រកឃើញគ្រាប់បែក ជាង១០០គ្រាប់ លាក់ក្នុងរថយន្ត នៅខេត្តជាប់ព្រំដែន មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.