ព័ត៌មានអន្ដរជាតិ
វៀតណាមរកឃើញគ្រាប់បែកមិនទាន់ផ្ទុះដ៏ធំមួយសល់ពីសម័យសង្គ្រាម កប់នៅក្រោមធនាគារ
អាជ្ញាធរនិងអ្នកស្រុកនៅក្នុងឃុំ Van Mieu ភាគខាងជើងនៃខេត្ត Phu Thoi ប្រទេសវៀតណាមរកឃើញគ្រាប់បែកមិនទាន់ផ្ទុះដ៏ធំមួយ កប់នៅក្រោមធនាគារ ក្បែរទន្លេ He កាលពីព្រឹកថ្ងៃទី២២ខែធ្នូ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។

យោងតាមការវាយតម្លៃរបស់កងកម្លាំងសមត្ថកិច្ចឱ្យដឹងថា គ្រាប់បែកដែលគេជឿថាមានតាំងពីសម័យអាណានិគមបារាំង មានប្រវែងប្រហែល ១,៣ម៉ែត្រ អង្កត់ផ្ចិត ៤០សង់ទីម៉ែត្រ និងមានទម្ងន់ប្រមាណ ៥០០គីឡូក្រាម ហើយ វាអាចបង្កហានិភ័យណាមួយកើតឡើងជាយថាហេតុ។
ក្រោយទទួលបានការរាយការណ៍ កងកម្លាំងខេត្តបានបញ្ជូនអ្នកជំនាញភ្លាមៗទៅកាន់ទីតាំងនោះ ដើម្បីពិនិត្យព័ត៌មាន និងអនុវត្តវិធានការសុវត្ថិភាពជាបន្ទាន់។
មេបញ្ជាការដ្ឋានយោធភូមិភាគខេត្ត Phu Tho បានសម្របសម្រួលជាមួយបញ្ជាការដ្ឋានការពារភូមិភាគទី២ និងគណៈកម្មាធិការប្រជាជនឃុំ Van Mieu ដើម្បីបិទតំបន់នោះ ពង្រាយកងកម្លាំងឆ្មាំគ្រប់ទិសទី និងចេញសេចក្តីជូនដំណឹងដាស់តឿនប្រជាពលរដ្ឋនៅឱ្យឆ្ងាយពីទីតាំងដែលបានជម្រាបជូន ដើម្បីការពារសុវត្ថិភាព។
មេបញ្ជាការដ្ឋានយោធភូមិភាគខេត្ត Phu Tho និងស្ថាប័នពាក់ព័ន្ធ បានរៀបចំផែនការដឹកជញ្ជូន និងបំផ្ទុះគ្រាប់បែកប្រកបដោយសុវត្ថិភាព ស្របតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងលើការចាត់ចែងសម្ភារៈផ្ទុះ ដោយធានាបាននូវសុវត្ថិភាពចំពោះប្រជាជននៅក្នុងតំបន់ និងចាត់ចែងរបោះរបរដែលចាំបាច់នៅជុំវិញនោះទៅកន្លែងផ្សេង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


