ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញគ្រាប់បែក ជាង១០០គ្រាប់ លាក់ក្នុងរថយន្ត នៅខេត្តជាប់ព្រំដែន មីយ៉ាន់ម៉ា
ប៉ូលិសថៃ បានរកឃើញគ្រាប់បែកចំនួន១១៩គ្រាប់ នៅក្នុងស្រុក Mae Sai នៃខេត្ត Chiang Rai ជាប់ព្រំដែនមីយ៉ាន់ម៉ា ដែលរឿងនេះបង្កជាក្តីកង្វល់ផ្នែកសន្តិសុខរឹតតែខ្លាំងនៅក្នុងប្រទេស។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទទី៨ខែកញ្ញាឆ្នាំ២០២៥ គ្រាប់បែកនេះជាប្រភេទ Stick Bomb ដែលគេនិយមហៅថា «គ្រាប់បែកមានដង»។
គ្រាប់បែកត្រូវបានរកឃើញច្រកបាវ លាក់ក្នុងរថយន្ត Toyota ពណ៌សមួយគ្រឿង ដែលចតចោលលើផ្លូវ Thesaban លេខ៣ ក្បែរហាងមួយក្នុងឃុំ Mae Sai។
នៅក្នុងការឆែកឆេរ ក្រុមដោះគ្រាប់បែកក៏រកឃើញឧបករណ៍បញ្ជាបំផ្ទុះគ្រាប់បែកចំនួន២២៦សំណុំ ផងដែរ ហើយកំពុងបើកការស៊ើបអង្កេតរកប្រភពថាតើគ្រាប់បែកនេះមកពីណា ឬមានទំនាក់ទំនងជាមួយក្រុមណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬក៏អត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាហានរបបសឹកមីយ៉ាន់ម៉ា៦នាក់ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់ក្រុមប្រឆាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


