ព័ត៌មានអន្ដរជាតិ
អាមេរិកលក់គ្រាប់ផ្លោង «ក្នុងគ្រាអាសន្ន» ទៅឲ្យអ៊ីស្រាអែល
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ «ក្នុងគ្រាអាសន្ន» នៃគ្រាប់ផ្លោងចំនួន ១២០០០គ្រាប់ទៅឲ្យអ៊ីស្រាអែលនៅទី៧ខែមីនា ខណៈដែលប្រទេសទាំង២នេះ កំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលកំពុងឆាបឆេះកាន់តែខ្លាំង។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ CNN ។

ការលក់កញ្ចប់គ្រាប់ផ្លោងជិតកន្លះតោន (៤៥០គីឡូក្រាម) ដែលបានស្នើសុំ មានតម្លៃប្រមាណជាទឹកប្រាក់ ១៥១.៨ លានដុល្លារ ត្រូវបានអនុម័តដោយការិយាល័យកិច្ចការនយោបាយ-យោធារបស់ក្រសួងការបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការលក់ដែលបានស្នើឡើង នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់អ៊ីស្រាអែលក្នុងការទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ននិងអនាគត ពង្រឹងការការពារជាតិរបស់ពួកគេ និងបម្រើជាការទប់ស្កាត់ចំពោះការគំរាមកំហែងក្នុងតំបន់»។ បន្ថែមពីលើគ្រាប់ផ្លោងទាំងនោះ ការលក់នេះនឹងរួមបញ្ចូលសេវាកម្មវិស្វកម្មតាមកិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ភស្តុភារកម្ម និងជំនួយបច្ចេកទេស។
បើទោះជាបែនេះក្ដី ក្នុងពេលដែលការលក់អាវុធរបស់អាមេរិក ជាធម្មតាតម្រូវឲ្យមានការយល់ព្រមពីសភាជាមុនសិន ហេតុដូច្នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានចេញលិខិតលើកលែងដោយរំលងការយល់ព្រម ដែលធ្វើឲ្យមន្ត្រីជាប់ឆ្នោតមួយចំនួនមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងដោយដកស្រង់ច្បាប់គ្រប់គ្រងការនាំចេញអាវុធ ថា រដ្ឋមន្ត្រីការបរទេសបានកំណត់ និងផ្តល់យុត្តិកម្មលម្អិតថា ក្នុងគ្រាអាសន្នមួយដែលតម្រូវឲ្យមានការលក់ក្នុងគ្រាអាសន្នទៅរដ្ឋាភិបាលអ៊ីស្រាអែល អនុលោមតាមមាត្រាការពារជាតិ និងសេវាកម្មការពារជាតិខាងលើគឺស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


