Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់បែក៧គ្រាប់ ផ្ទុះកក្រើកភាគខាងត្បូងប្រទេសថៃ ចំទិវានៃក្តីស្រឡាញ់

បានផុស

នៅ

គ្រាប់បែកចំនួន៧គ្រាប់បានផ្ទុះបណ្តាក់គ្នាធ្វើឲ្យកក្រើកនៅភាគខាងត្បូងប្រទេសថៃ ចំទិវានៃក្តីស្រឡាញ់។

(រូប៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post, គ្រាប់បែកទាំង៧បានផ្ទុះក្នុងស្រុក Yi-ngo និង Rangae នៃខេត្ត Narathiwat ដោយគ្រាប់បែកដំបូងបានផ្ទុះនៅម៉ោង១១យប់ថ្ងៃសៅរ៍ទី១៤ខែកុម្ភៈ ហើយក៏មានការផ្ទុះជាបន្តបន្ទាប់។

មន្ត្រីក្នុងតំបន់និយាយថា គ្រាប់បែកខ្លះត្រូវគេបង្កៃក្នុងធុងសំរាម ហើយការផ្ទុះបានបង្កការខូចខាតដល់ហាងនានានិងម៉ូតូ-រថយន្តជាច្រើនគ្រឿងដែលចតចោល ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការជនរងគ្រោះនៅឡើយទេ។

(រូប៖ Bangkok Post)

តាមការបញ្ជាក់ពីប៉ូលិស, គ្មានអ្វីត្រូវសង្ស័យឡើយ ការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួនមូស្លីម ហើយពួកគេបានបង្កើនប្រតិបត្តិការមុនខែនៃពិធីបុណ្យ រ៉ាម៉ាឌន ចូលមកដល់។

(រូប៖ Bangkok Post)

សូមជម្រាបជាថ្មី ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតឡើងនៅក្នុងខេត្តចំនួន៤គឺ Narathiwat, Pattani, Yala និង Songkhla។ ជម្លោះនេះអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។ 

(រូប៖ Bangkok Post)

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watchគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម