Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ នៅ​កូឡុំ​ប៊ី សម្លាប់​មនុស្ស​ ១៩នាក់ និង​របួស​ ៣៨នាក់

បានផុស

នៅ

ការ​វាយប្រហារដោយ​គ្រាប់បែក​លើផ្លូវល្បឿន​លឿន​នៅ​ភាគ​និរតី​ ប្រទេស​កូឡុំប៊ី​បាន​សម្លាប់មនុស្ស ១៩នាក់ និង​មាន​មនុស្ស​យ៉ាងហោច​ណាស់ ៣៨នាក់ រង​របួស​ វាជា​អំពើ​ហិង្សា​ចុង​ក្រោយ​បង្អស់​ មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែក្រោយ។

យោង​តាមភ្នាក់​ងារ​សារព័ត៌មាន​ AFP ផ្សាយ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ ឡានក្រុង និងរថយន្ត​ត្រូវ​បាន​បំផ្លាញនៅ​ក្នុងការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​ លើផ្លូវល្បឿន​លឿន​ Pan-American ។ រថយន្ត​ជា​ច្រើនគ្រឿងបានក្រឡាប់​ដោយ​កម្លាំងផ្ទុះ ​។​

រថយន្ត​ក្រឡាប់ក្នុង​ការ​បាញ់​ប្រហារ​នៅ​កូឡុំ​ប៊ី។ រូប​ភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាល​នៃនាយកដ្ឋាន​ Cauca ​បាន​ផ្តល់ព័ត៌មានកាល​ពី​ល្ងាចថ្ងៃសៅរ៍ ពី​​​ចំនួន​អ្នក​ស្លាប់​ ១៤នាក់ មាន​អ្នករងរបួស​ ៣៨នាក់។

មេ​បញ្ជាការ​យោធា លោក Hugo Lopez ប្រាប់​សន្និសីទ​សារព័ត៌​មាន​មួយកាលពីថ្ងៃសៅរ៍ថា៖ « គ្រាប់បែកបានផ្ទុះ បន្ទាប់ពីក្រុមវាយប្រហារ​បាន​បញ្ឈប់ចរាចរណ៍ដោយបិទផ្លូវជាមួយឡានក្រុងនិងយានយន្តមួយផ្សេងទៀត»។

ការ​វាយប្រហារនេះកើត​ឡើង​ជាងមួយខែ មុន​ការបោះឆ្នោតជាតិ ដែល​អ្នក​បោះឆ្នោតនឹងជ្រើសរើសអ្នកស្នងតំណែងពី​ប្រធានាធិបតី លោក​ Gustavo Petro ។

អំពើហិង្សានេះបានកើតឡើង បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែក​កាលពីថ្ងៃសុក្រលើមូលដ្ឋានយោធា​មួយក្នុងទីក្រុង Cali ជាទីក្រុងធំទី​បីរបស់ប្រទេសកូឡុំប៊ី ធ្វើឱ្យមនុស្សពីរនាក់រងរបួស និងបង្កឱ្យមានការ​វាយប្រហារជាបន្តបន្ទាប់ នៅក្នុង​នាយកដ្ឋាន Valle del Cauca និង Cauca ។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម