ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញគ្រាប់បែក ៤គ្រាប់ បង្កៃក្នុងគុម្ពចេក ត្រៀមបំផ្ទុះបង្កការបំផ្លិចបំផ្លាញ
កងកម្លាំងថៃ បានរកឃើញគ្រាប់បែក៤គ្រាប់បន្ថែមទៀត ដែលក្រុមផ្តាច់ខ្លួនភាគខាងត្បូងបង្កៃក្នុងគុម្ពចេក ជាមួយគោលបំណងបំផ្ទុះបង្កការបំផ្លិចបំផ្លាញនៅខេត្ត Yala។

តាមការផ្សាយរបស់ Amarin កាលពីរាត្រីថ្ងៃអាទិត្យទី១៥ខែកុម្ភៈឆ្នាំ២០២៦, គ្រាប់បែកទាំងនេះត្រូវបានរកឃើញនៅភូមិបាង៉ូអាដែ ឃុំយ៉ាឡា ស្រុកមឿង។
គ្រាប់បែកទាំង៤ គឺសុទ្ធសឹងជាគ្រាប់បែកកែច្នៃ (IED) ដែលក្នុងនោះមាន ៣ គ្រាប់ស្ថិតក្នុងស្ថានភាពរួចរាល់ដែលត្រៀមចាំតែការបំផ្ទុះប៉ុណ្ណោះ និង ១ គ្រាប់ទៀតកំពុងស្ថិតក្នុងដំណាក់កាលដំឡើង។ គេក៏បានរកឃើញសម្បកកំប៉ុងទឹកក្រូច ដែលជឿថាត្រៀមទុក ធ្វើជាគ្រឿងផ្សំុផលិតគ្រាប់បែកផងដែរ។

ការរកឃើញនេះគឺស្របពេល គ្រាប់បែក៧គ្រាប់ ផ្ទុះបណ្តាក់គ្នាក្នុងស្រុក Yi-ngo និង Rangae នៃខេត្ត Narathiwat ចំទិវានៃក្តីស្រឡាញ់។ គ្រាប់បែកដំបូង ផ្ទុះនៅម៉ោង១១យប់ថ្ងៃសៅរ៍ទី១៤ខែកុម្ភៈ ហើយក៏មានការផ្ទុះជាបន្តបន្ទាប់។
មន្ត្រីក្នុងតំបន់និយាយថា គ្រាប់បែកខ្លះត្រូវគេបង្កៃក្នុងធុងសំរាម ហើយការផ្ទុះបានបង្កការខូចខាតដល់ហាងនានានិងម៉ូតូ-រថយន្តជាច្រើនគ្រឿងដែលចតចោល ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការជនរងគ្រោះនៅឡើយទេ។

តាមការបញ្ជាក់ពីប៉ូលិស, គ្មានអ្វីត្រូវសង្ស័យឡើយ ការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួនមូស្លីម ហើយពួកគេបានបង្កើនប្រតិបត្តិការមុនខែនៃពិធីបុណ្យ រ៉ាម៉ាឌន ចូលមកដល់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


