តារាហូលីវូដ Archives - Kampuchea Thmey Daily

គម្រោង​​របស់ Angelina Jolie ជាង​២​ទសវត្សរ៍​មក​នេះ​​នៅកម្ពុជា​​ កំពុង​ហុចផល​វិជ្ជមាន​​លើ​កា​រការ​ពារ​​​ព្រៃ​ឈើ​និង​អភិរក្ស​​​​​សត្វ​កម្រ​
តារាសម្ដែងហូលីវូដ​សញ្ជាតិ​អាមេរិក​​​ដ៏ល្បីល្បាញ​​​ អ្នក​ស្រី​​ Angelina Jolie បានរួមចំណែកដ៏ធំធេងនិងបង្កើតរឿងរ៉ាវដ៏អស្ចារ្យជាច្រើនសឹងមិនគួរឲ្យជឿនៅក្នុងប្រទេសកម្ពុជា។ ស្របពេលថ្មីៗនេះ អ្នកស្រីទើបតែធ្វើដំណើរ​មកកាន់ទឹកដីនៃខេត្តបាត់ដំបង តបតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ។

ដំណើររឿងរបស់អ្នកស្រីបាន​ទទួល​ការ​ចាប់​អារម្មណ៍​​​​​​ជាង​២​​ទសវត្សរ៍​​មកហើយ​ ពោល​គឺ​​​​​ផ្តើម​នៅ​២០០៣ បន្ទាប់ពីបានថតខ្សែភាពយន្តរឿង Lara Croft: Tomb Raider អ្នកស្រី Angelina បានទិញដីដំបូងមានទំហំប្រហែល ៧,៥ ហិកតា នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ កាលណោះ តំបន់មួយនេះគ្រាន់តែជាអតីតសមរភូមិ និងជាកន្លែងដែលសម្បូរទៅដោយការបរបាញ់សត្វព្រៃជិតផុតពូជ​ដោយខុសច្បាប់​ប៉ុណ្ណោះ។ ប៉ុន្តែគាត់បាន​ចំណាយ​​ថវិកា​ និង ខិតខំប្រឹងប្រែងដើម្បីប្រែក្លាយវា ទៅជាតំបន់អភិរក្សសត្វព្រៃដ៏មានសុវត្ថិភាព។

រូបភាព៖Reuters

តាមប្រភពពីសារព័ត៌មាន Eart បន្ទាប់ពីទិញបានដីមួយកន្លែងនោះហើយ តារាសម្ដែងហូលីវូដរូបនេះថែមទាំងបានបង្កើតមូលនិធិមួយមានឈ្មោះថា «Maddox Jolie-Pitt (MJP) » ដែលដាក់ឈ្មោះតាមកូនប្រុសច្បងជាជនជាតិខ្មែរ ដើម្បីគ្រប់គ្រងគម្រោង និងជួយសហគមន៍ក្នុងតំបន់។ ផ្នែកមួយដែលជម្រុញទឹកចិត្តបំផុតនៃការងាររបស់គាត់គឺថា អ្នកស្រីបានជួលអតីតអ្នកប្រមាញ់សត្វព្រៃឲ្យធ្វើការជាអ្នកយាមព្រៃឈើ ដោយផ្តល់ឲ្យអ្នកស្រុកក្នុងតំបន់នោះនូវមធ្យោបាយរកប្រាក់កម្រៃដោយការពារសត្វ ជំនួសឲ្យការធ្វើបាបសត្វដែលជិតផុតពូជ។

តួ​សំដែង​ឯក​​​ក្នុងភាពយន្ត «Maleficent» អ្នកស្រី Angelina បានចាប់ផ្ដើមពង្រីកដីត្រឹមដែលមានទំហំត្រឹម ៧,៥ ហិកតា ​ទៅ​ដល់​រាប់ម៉ឺន​ហិកតា​ ដោយបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីក​​ផ្ទៃដីព្រៃសហគមន៍​​តំបន់​ការ​ពារ​ឲ្យកាន់តែធំជាងមុន រហូតដល់ប្រមាណជា ៦០,០០០ ហិកតា មកទល់នឹងបច្ចុប្បន្ន។

ការស្ទង់មតិថ្មីៗនេះក៏បង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់គាត់កំពុងដំណើរការ ព្រោះព្រៃឈើឥឡូវនេះជាជម្រករបស់សត្វជិតផុតពូជដូចជាដំរីអាស៊ី (ជាសត្វដែលមានតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ ), ខ្លាឃ្មុំព្រះអាទិត្យ (មានទំហំតូចជាងគេបំផុតនៅលើលោក) និងសត្វស្លាបដ៏កម្រជាច្រើនប្រភេទ។

ការលះបង់របស់អ្នកម្ដាយរូបនេះបានផ្លាស់ប្តូរកន្លែងដ៏គ្រោះថ្នាក់ពីតំបន់ដែលធ្លាប់តែមានការបរបាញ់ និងការកាប់បំផ្លាញព្រៃឈើ ទៅជាទីតាំងដ៏ស្រស់ស្អាតមួយពោលគឺ បច្ចុប្បន្នវាបានក្លាយជាតំបន់ការពារសត្វព្រៃ និងព្រៃឈើដ៏សំខាន់ ដែលជួយដល់ការអភិរក្សសត្វកម្រ ជួយដល់ជីវភាពប្រជាជនក្នុងតំបន់តាមរយៈការអប់រំ និងកសិកម្មប្រកបដោយចីរភាព ដែលធម្មជាតិ និងមនុស្សអាចរស់នៅជាមួយគ្នាដោយសន្តិភាព។ ជាក់ស្ដែង សកម្មភាពរបស់គាត់ត្រូវបានគេចាត់ទុកថាជាគំរូដ៏ល្អ ក្នុងន័យការពារបេតិកភណ្ឌធម្មជាតិ។

ក្រៅពីអភិរក្សសត្វព្រៃនៅក្នុងស្រុកសំឡូត Angelina ក៏បានបង្កើតម្រោងសំខាន់ៗផ្សេងទៀតរបស់មូលនិធិ នៅក្នុងខេត្តបាត់ដំបងផងដែរ។ MJP បានវិនិយោគយ៉ាងច្រើនលើការកសាងធនធានមនុស្សនៅក្នុងតំបន់ដាច់ស្រយាលដោយផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតឲ្យមានលទ្ធភាពរៀនសូត្របន្ត ព្រមទាំងសាងសង់សាលារៀនជាច្រើនកន្លែង រួមទាំងវិស័យសុខាភិបាល។

យ៉ាងណាមិញ ទស្សនវិស័យរបស់លោកស្រី Angelina Jolie គឺ «មនុស្ស និងធម្មជាតិត្រូវរស់នៅជាមួយគ្នាដោយសុខដុម»។ បើប្រជាជនមានចំណូល មានការអប់រំ និងមានសុខភាពល្អ ពួកគេនឹងក្លាយជាអ្នកការពារព្រៃឈើដ៏ល្អបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post គម្រោង​​របស់ Angelina Jolie ជាង​២​ទសវត្សរ៍​មក​នេះ​​នៅកម្ពុជា​​ កំពុង​ហុចផល​វិជ្ជមាន​​លើ​កា​រការ​ពារ​​​ព្រៃ​ឈើ​និង​អភិរក្ស​​​​​សត្វ​កម្រ​ appeared first on Kampuchea Thmey Daily.

តារា​សម្ដែង​ជើង​ចាស់​ Michael ​កើត​មហារីក​បំពង់ក​ដំណាក់​កាល​ទី​៤ ​ក្រោយរួម​ភេទ​ជាមួយស្រ្តីម្នាក់
តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការមានវ័យ ៨០ ឆ្នាំ លោក Michael Douglas បានបើកចំហអំពីជីវិតដ៏លំបាករបស់គាត់ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺមហារីកបំពង់កដំណាក់កាលទី៤ ជាយូរណាស់មកហើយ។ គាត់ក៏បានលាតត្រដាងពីប្រភពនៃជំងឺដោយភាពស្មោះត្រង់និងមិនខ្មាស់អៀនថា នេះគឺជាលទ្ធផលនៃ cunnilingus ឬ ការរួមភេទតាមមាត់។

រូបភាព៖AP

ត្រលប់ទៅឆ្នាំ ២០១០ លោកបានបង្ហាញថា គាត់មានការឈឺចាប់មាត់ជាប់រហូត ប៉ុន្តែគ្រូពេទ្យជាច្រើនបានរកឃើញថាគ្មានអ្វីចម្លែកនោះទេ។ក្រោយមកគាត់ជួបវេជ្ជបណ្ឌិតរបស់មិត្តភ័ក្តិនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ទើបគាត់បានរកឃើញដុំសាច់ទំហំ Walnut នៅមូលដ្ឋានអណ្តាតរបស់គាត់ ដែលបង្កឲ្យមានព័ត៌មានដ៏ធំមួយដែលផ្លាស់ប្តូរជីវិតរបស់គាត់។

តារាហូលីវូដរូបនេះក៏បានរំលឹកពីការចងចាំដ៏គួរឲ្យតក់ស្លុតនោះថា «ខ្ញុំនឹងមិនភ្លេចការនិយាយរបស់វេជ្ជបណ្ឌិតនៅថ្ងៃនោះទេ។ គាត់បាននិយាយថា យើងត្រូវធ្វើកោសល្យវិច័យ ព្រោះពួកគេបានរកឃើញដុំពកដ៏ធំ ដែលមិនធ្លាប់មានពីមុនមក»។

មិនយូរប៉ុន្មាន គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកបំពង់កដំណាក់កាលទី៤ ដែលចាត់ទុកថាធ្ងន់ធ្ងរបំផុត។ លោក Douglas បានឆ្លងកាត់ការព្យាបាលដោយគីមី និងវិទ្យុសកម្មរយៈពេលប្រាំបីសប្តាហ៍។ ថ្វីដ្បិតតែមានការឈឺចាប់ ដែលធ្វើឲ្យគាត់មិនអាចញ៉ាំបានធម្មតា ហើយគាត់បានស្រកជាង ២០ គីឡូក្រាមក៏ដោយ គាត់បានជ្រើសរើសមិនដាក់បំពង់បំបៅ។ វាជាពេលវេលាដ៏ឃោរឃៅមួយដោយសារតែគាត់មានកម្លាំងខ្សោយខ្លាំង។ ជាពិសេសការព្យាបាលដោយគីមីមានថាមពលខ្លាំងពេក។ វាបានបំផ្លាញទាំងមេរោគ និងកោសិកាដែលមានសុខភាពល្អនៅក្នុងខ្លួនរបស់គាត់។

មិនតែប៉ុណ្ណោះ លោក Douglas ធ្លាប់បានប្រាប់កាសែត The Guardian ថា វាបណ្តាលមកពីវីរុស HPV ដែលជាធម្មតាត្រូវបានចម្លងតាមរយៈការរួមភេទតាមមាត់។ (cunnilingus) មិន​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន បារី ឬ​គ្រឿង​ស្រវឹង​ទេ។ ទោះបីជាចាប់តាំងពីពេលនោះមកគាត់បានព្យាយាមឃ្លាតឆ្ងាយពីរូបភាពឆ្កួតលីលាផ្លូវភេទ បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្តារឡើងវិញនូវគ្រឿងស្រវឹងនិងពាក្យចចាមអារ៉ាមអំពីការញៀនផ្លូវភេទពីមុនមក។

ជាសំណាងល្អ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺអស់រយៈពេលពីរឆ្នាំ លោកបានទទួលដំណឹងល្អថាស្ថានភាពរបស់គាត់ស្ថិតក្នុងការធូរស្បើយ ហើយគាត់នៅតែមានសុខភាពល្អរហូតមកដល់សព្វថ្ងៃនេះ។ គាត់កំពុងប្រើប្រាស់បទពិសោធន៍ជីវិតរបស់គាត់ ដើម្បីព្រមានសាធារណជនអំពីសុខភាពផ្លូវភេទ និងការត្រួតពិនិត្យជាប្រចាំ។

យ៉ាងណាមិញ លោក Michael Douglas មិនមែនជាមនុស្សដំបូងគេដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកបំពង់កដែលបណ្តាលមកពី HPV នោះទេ។ កាលពីមុន បុរសជនជាតិអង់គ្លេសអាយុ ៦០ ឆ្នាំ ឈ្មោះ Frank Lane បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះ នៅពេលដែលគ្រូពេទ្យបានរកឃើញដុំពកទំហំប៉ុនស៊ុតស្ងោរ នៅក្នុងមាត់របស់គាត់ ដែលគាត់សន្មតថាជាការរួមភេទតាមមាត់ដូចគ្នា។

នេះក៏ជាមេរៀនជីវិតមួយទៀតរបស់តារាល្បីលំដាប់ពិភពលោក ដែលបានចែករំលែកជីវិតឯកជនរបស់គាត់យ៉ាងក្លាហានដោយមិនខ្មាសអៀន។ ដើម្បី​ដាស់តឿន​អ្នក​រាល់​គ្នា​ឲ្យយក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​មាត់​ធ្មេញ និង​ផ្លូវ​ភេទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គល​ល្បី​នៅ​ហូលីវូដ១០រូប មានទ្រព្យសម្បត្តិប្រៀបប្រដូចមហាសេដ្ឋីក្នុង​ឆ្នាំ​២០២៥​

The post តារា​សម្ដែង​ជើង​ចាស់​ Michael ​កើត​មហារីក​បំពង់ក​ដំណាក់​កាល​ទី​៤ ​ក្រោយរួម​ភេទ​ជាមួយស្រ្តីម្នាក់ appeared first on Kampuchea Thmey Daily.

បុគ្គល​ល្បី​នៅ​ហូលីវូដ១០រូប មានទ្រព្យសម្បត្តិប្រៀបប្រដូចមហាសេដ្ឋីក្នុង​ឆ្នាំ​២០២៥​
គិតត្រឹមឆ្នាំ២០២៥ តារាហូលីវូដជាច្រើននាក់បានប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើន ដោយខ្លះទទួលបានឋានៈជាមហាសេដ្ឋីពិភពលោកក្នុងពេលមួយរំពេច។ យោងតាមបញ្ជីឈ្មោះពីទស្សនាវដ្ដី Forbes ឆ្នាំ ២០២៥ ខាងក្រោមនេះ គឺជាតារា​ហូលីវូដ ដែលមានទ្រព្យសម្បត្តិស្តុកស្តម​ច្រើនបំផុត៖

១.លោក​ George Lucas មានទ្រព្យសម្បត្តិ ៥.៥ ពាន់លានដុល្លារ

ភាពល្បីល្បាញសម្រាប់ការបង្កើតសិទ្ធិផ្តាច់មុខរបស់ភាពយន្តហូលីវូដ «Star Wars» បាននាំឲ្យទ្រព្យសម្បត្តិរបស់ ផលិតករភាពយន្ត និងជាសប្បុរសជនជនជាតិអាមេរិកលោក George Lucas កើតឡើងជាចម្បង ពីការលក់ក្រុមហ៊ុនផលិតភាពយន្ត និងទូរទស្សន៍ Lucasfilm ទៅឲ្យ Walt Disney​ក្នុងឆ្នាំ ២០១២។

២. លោក Steven Spielberg មានទ្រព្យសម្បត្តិ ៤.៨ ពាន់លានដុល្លារ

អ្នកដឹកនាំរឿង និងផលិតករដ៏ល្បីវ័យ៧៨ឆ្នាំ បានសាងទ្រព្យសម្បត្តិរបស់គាត់តាមរយៈខ្សែភាពយន្តជោគជ័យជាច្រើនទសវត្សរ៍ និងការបណ្តាក់ទុនអាជីវកម្មជាយុទ្ធសាស្ត្រ។ លោកគឺជាផលិតករភាពយន្តជនជាតិអាមេរិក ក៏ជាឥស្សរជនដ៏សំខាន់នៃយុគសម័យហូលីវូដថ្មី និងអ្នកត្រួសត្រាយផ្លូវនៃភាពយន្តទំនើបនេះ។ មិនតែប៉ុណ្ណោះ លោកត្រូវបានចាត់ទុកថាជាអ្នកដឹកនាំរឿងដ៏អស្ចារ្យបំផុតម្នាក់​នៅ​គ្រប់ពេលវេលា និងជាអ្នកដឹកនាំរឿងដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលវេលា។

៣. កីឡាករបាល់បោះ Michael Jordan មានទ្រព្យសម្បត្តិ ៣.២ ពាន់លានដុល្លារ

ខណៈដែលត្រូវបានគេស្គាល់ជាចម្បង សម្រាប់អាជីពជាកីឡាបាល់បោះរបស់គាត់ ទ្រព្យសម្បត្តិរបស់ Jordan ត្រូវបានជំរុញយ៉ាងខ្លាំងដោយភាពជាដៃគូ និងភាគហ៊ុនរបស់ក្រុមហ៊ុន Nike របស់គាត់ នៅក្នុងសហគមន៍ Charlotte Hornets ដែលជាក្រុមបាល់បោះអាជីពរបស់អាមេរិក។

៤. ពិធីករកម្មវិធី Oprah Winfrey មានទ្រព្យសម្បត្តិ ៣.១ ពាន់លានដុល្លារ

អាណាចក្រប្រព័ន្ធផ្សព្វផ្សាយរបស់ Winfrey រួមទាំងកម្មវិធីជជែករបស់នាង បណ្តាញ OWN និងការវិនិយោគផ្សេងៗបានពង្រឹងឋានៈរបស់ផលិតករទូរទស្សន៍អាមេរិក វ័យ៧១ឆ្នាំ ក្លាយជាតារាដែលមានបំផុតម្នាក់។ ជាពិសេស នា​ង​ត្រូវមហាជនជាច្រើនចាត់ទុកថា ជារាជិនីនៃកម្មវិធីជជែកពិភាក្សាជនជាតិអាមេរិក ផលិតករទូរទស្សន៍ តារាសម្តែង អ្នកនិពន្ធ និងជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញមួយរូប។

៥. តារារ៉េប Jay-Z មានទ្រព្យសម្បត្តិ ២.៥ ពាន់លានដុល្លារ

តារារ៉េប និងសហគ្រិនរូបនេះ បានធ្វើពិពិធកម្មប្រាក់ចំណូលរបស់គាត់តាមរយៈតន្ត្រី ម៉ូដ និងការបណ្តាក់ទុនអាជីវកម្មដូចជា Roc Nation និងស្រាសំប៉ាញ Armand de Brignac ជាដើម។ ដែលទាំងនោះបានជំរុញបន្ថែមឲ្យទ្រព្យសម្បត្តិតារាប្រុសវ័យ៥៥ឆ្នាំ កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

៦. តារាស្រី Kim Kardashian មានទ្រព្យសម្បត្តិ ៧ ពាន់លានដុល្លារ

ទ្រព្យសម្បត្តិរបស់អ្នកជំនួញអាមេរិក Kardashian បានមកពីភាពល្បីល្បាញរបស់ទូរទស្សន៍ ភាពស្រស់ស្អាត និងរូបរាងដ៏លេចធ្លោ ព្រមទាំងការយល់ព្រមផ្សេងៗពីម៉ាក់យីហោល្បីៗ ដែលរូបនាងបានចូលរួមផ្យព្វផ្សាយនាពេលកន្លងមក។

៧. លោក Peter Jackson មានទ្រព្យសម្បត្តិ ១.៥ ពាន់លានដុល្លារ

អ្នកដឹកនាំរឿង The Lord of the Rings និង The Hobbit trilogies ទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីភាពយន្តរបស់គាត់ និងការបណ្តាក់ទុនពាក់ព័ន្ធនានា ព្រមទាំងដៃគូសហាការជាច្រើន។ ដែលទាំងនោះជាធាតុរួមផ្សំ នាំឲ្យទ្រព្យសម្បត្តិក្នុងឆ្នាំ២០២៥ របស់លោក កើនឡើងស្មើនឹងសេដ្ធី។

៨. លោក Tyler Perry មានទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ

ភាពជោគជ័យរបស់លោក Perry ក្នុងនាមជាអ្នកផលិតខ្សែភាពយន្ត អ្នកនិពន្ធរឿង និងម្ចាស់ស្ទូឌីយោ បានធ្វើឲ្យគាត់ក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ហូលីវូដ។

៩. តារាចម្រៀង Rihanna មានទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ

លើសពីអាជីពតន្ត្រីរបស់នាង ម៉ាកយីហោ Fenty Beauty និង Savage X Fenty របស់តារាច្រៀងនិងរ៉េប Rihanna បានរួមចំណែកយ៉ាងសំខាន់ដល់ទ្រព្យសម្បត្តិរបស់នាងនៅក្នុងឆ្នាំថ្មីនេះ។ មិនតែប៉ុណ្ណោះ អ្នកម្ដាយកូន ២រូបនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថា នាងគឺជាសិល្បករដែលលក់ដាច់បំផុតនៃសតវត្សរ៍ទី ២១ យោងតាមកំណត់ត្រាពិភពលោកហ្គីណេស និងជាសិល្បករទោលឌីជីថលក្នុងនាមស្ត្រី ដែលមានការបញ្ជាក់ខ្ពស់បំផុតដោយសមាគមឧស្សាហកម្មថតសំឡេងនៃសហរដ្ឋអាមេរិក។

១០. តារាចម្រៀង Taylor Swift មានទ្រព្យសម្បត្តិ ១.១ ពាន់លានដុល្លារ

ចាប់តាំងអាជីពកាន់តែជោគជ័យ Taylor Swift ទទួលស្រាប់តែទទួលបាននូវឋានៈជាមហាសេដ្ឋីតាមរយៈការលក់តន្ត្រី ដំណើរទេសចរណ៍បំបែកកំណត់ត្រា និងការសម្រេចចិត្តក្នុងអាជីវកម្មជាយុទ្ធសាស្ត្រ។ នាងត្រូវបានទស្សនិកជនស្គាល់ដោយសារការនិពន្ធបទចម្រៀងបែបជីវប្រវត្តិ ភាពប៉ិនប្រសប់ផ្នែកសិល្បៈ និងឥទ្ធិពលវប្បធម៌របស់នាង។ តារាស្រីវ័យ៣៥ឆ្នាំ ក៏ជាសិល្បករលក់ដាច់បំផុតមួយរបស់ពិភពលោក ដែលជាអ្នកដំបូងគេទទួលបានប្រាក់រាប់ពាន់លានដុល្លារ មានតម្លៃជាចម្បងពីសកម្មភាពតន្ត្រីផ្ទាល់ខ្លួនផងដែរ។

បន្ថែមពីនេះ តារាសម្តែងអាមេរិក Jami Gertz ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិ ១២ ពាន់លានដុល្លារ ដែលភាគច្រើនដោយសារតែការរៀបការជាមួយមហាសេដ្ឋីវិនិយោគិនលោក Antony Ressler និងការបណ្តាក់ទុនរួមគ្នារបស់ពួកគេ។

យ៉ាងណាមិញ តួលេខខាងលើនេះបានបង្ហាញពីផ្លូវចម្រុះដែលតារាល្បីៗហូលីវូដបានកសាង និងពង្រីកទ្រព្យសម្បត្តិរបស់ពួកគេ ចាប់ពីការកម្សាន្ត និងការយល់ព្រម រហូតដល់ការវិនិយោគជាយុទ្ធសាស្ត្រ និងភាពជាម្ចាស់អាជីវកម្មមួយរូប៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋីអាមេរិក Warren ប្រាប់អាថ៌កំបាំងអាយុវែង ជាមួយ​ទម្លាប់សាមញ្ញ ៣ប៉ុណ្ណោះ

The post បុគ្គល​ល្បី​នៅ​ហូលីវូដ១០រូប មានទ្រព្យសម្បត្តិប្រៀបប្រដូចមហាសេដ្ឋីក្នុង​ឆ្នាំ​២០២៥​ appeared first on Kampuchea Thmey Daily.

ជើងចាស់ Harrison Ford ប្រកាសចូលនិវត្តន៍ពីអាជីពហូលីវូដ
តារាសម្តែងជើងចាស់ Harrison Ford ដែលបច្ចុប្បន្ននេះមានអាយុ៨២ឆ្នាំ កំពុងរៀបចំចូលនិវត្តន៍ពីអាជីបសម្ដែងភាពយន្តហូលីវូដ ដើម្បីផ្តោតលើជីវិតផ្ទាល់ខ្លួនរបស់គាត់ និងគ្រោងចំណាយពេលវេលាច្រើនជាមួយគ្រួសារ និងបន្តចំណង់ចំណូលចិត្តក្នុងការហោះហើរយន្តហោះវិញ។

យ៉ាងណា Harrison Ford នឹងបង្ហាញខ្លួនដ៏សំខាន់ចុងក្រោយរបស់គាត់ ក្នុងនាមជា Thaddeus “Thunderbolt” Ross ក្នុងរឿង Captain America: The Brave New World ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ គាត់បានបញ្ជាក់ថា គាត់នឹងមិនបន្តក្នុងនាមជា Red Hulk ដោយនិយាយថា ចង់បញ្ចប់អ្វីដែលលោកកំពុងធ្វើឥឡូវនេះឲ្យចប់សព្វគ្រប់សិន។

​ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៦៦ តារាប្រុសជើងចាស់រូបនេះ ទទួលបានភាពល្បីល្បាញជាមួយនឹង The Conversation (១៩៧៤) និងបានពង្រឹងកេរ្តិ៍ដំណែលរបស់គាត់តាមរយៈ Indiana Jones (១៩៧៧) ។ ទោះបីជាគាត់មានអាយុ ៨០ឆ្នាំក៏ដោយគាត់បានបន្តសម្តែងដោយសម្តែងនៅក្នុង Indiana Jones 5 (២០២៣) ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថា Marvel អាចបន្តដំណើររឿង Red Hulk ដែលអាចពន្យារពេលការចូលនិវត្តន៍ពេញលេញរបស់តារាសម្ដែងផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kanye និង Bianca លែងលះគ្នា ដូចការចុះផ្សាយពិតមែន

The post ជើងចាស់ Harrison Ford ប្រកាសចូលនិវត្តន៍ពីអាជីពហូលីវូដ appeared first on Kampuchea Thmey Daily.

ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ
ភ្លើងឆេះព្រៃជាបន្តបន្ទាប់បានបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដែលបណ្តាលឲ្យអ្នកស្រុករាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះ​ ខណៈដែលវាបានលេបត្របាក់ផ្នែកដ៏ធំនៃតំបន់ Los Angeles យ៉ាងឆាប់រហ័ស។ ក្នុងចំណោមមនុស្សជាង៨ម៉ឺននាក់ដែលត្រូវជម្លៀស សុទ្ធសឹងជាផ្ទះសេដ្ឋី អ្នកជំនួញ តារាចម្រៀង និងតារាសម្តែងល្បីៗជាច្រើនរូបផងដែរ។

តារាហូលីវូដជាច្រើននាក់ រួមទាំងប៉ារីស ហ៊ីលតុន បានបាត់បង់ផ្ទះសម្បែងតម្លៃ​រាប់​លាន​ដុល្លារ ដែល​ឥឡូវ​វាបានក្លាយជា​ផេះ។ ផ្ទះតម្លៃ ៦.៥ លានដុល្លាររបស់តារាសម្តែង Leighton Meester និង Adam Brody ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងសង្កាត់ Pacific Palisades ដ៏ធំនៃទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី ០៨ ខែមករា។

រូបថត Paparazzi បង្ហាញផ្ទះវីឡាដែលមានបន្ទប់គេងប្រាំ ដែលមានទេសភាពសមុទ្រ ឥឡូវនេះត្រូវបានកាត់បន្ថយមកត្រឹមតែជារបងការពារដើមឈើប៉ុណ្ណោះ។ យ៉ាងណា តារា​ទាំង​ពីរ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ ឬ​ផ្តល់​ព័ត៌មាន​ថ្មី​ណា​មួយ​ជុំវិញ​ការ​បាត់​បង់​នោះ​ទេ។ ការបង្ហោះ Instagram ចុងក្រោយរបស់តួសម្តែង Gossip Girl គឺមកពីព្រឹត្តិការណ៍ Golden Globes កាលពីប៉ុន្មានថ្ងៃមុន។

តារាសម្តែងវ័យ ៧៣ ឆ្នាំ John Goodman ក៏ស្ថិតក្នុងបញ្ជីតារាដែលបានបាត់បង់ផ្ទះសម្បែងដោយសារភ្លើងឆេះព្រៃដ៏មហន្តរាយ។ ក្នុងពេលដែល Anna Faris ក៏​គ្មាន​ផ្ទះ​សម្រាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ។ វីឡាប៉ាស៊ីហ្វិក Palisades ត្រូវបានទិញដោយ តារាភាពយន្តកំប្លែងហូលីវូដ ក្នុងតម្លៃ ៤.៩លានដុល្លារក្នុងឆ្នាំ ២០១៨។

ងាកមកកាន់វិមានរបស់ Miles Teller និងភរិយា Keleigh Teller ក៏មិនខុសពីអ្នកទាំងប៉ុន្មានខាងល់នោះដែរ។ ទ្រព្យសម្បត្តិទាំងមូលរបស់ពួកគេបានឆេះអស់ បន្សល់ទុកតែគ្រឹះប៉ុណ្ណោះ។ គូស្នេហ៍​មួយ​គូ​នេះ​បាន​ទិញ​វីឡា​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​តម្លៃ ៧.៥ លាន​ដុល្លារ​ក្នុង​រយៈពេល​មិន​ដល់ ២ ឆ្នាំ។

រូបថតមួយពីកន្លែងកើតហេតុបង្ហាញថា វិមានរបស់ Anthony Hopkins ក៏ឆេះព្រមទៅជាមួយគ្នា។ តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការបានទិញផ្ទះតម្លៃ ៦ លានដុល្លារនៅប៉ាស៊ីហ្វិក Palisades ក្នុងឆ្នាំ ២០១៩ ។ ជាមួយគ្នានោះដែរ កូនប្រុសរបស់តារាអាមេរិក Eugene Levy បានចែករំលែករូបថតផ្ទះកំពុងឆេះនៅលើ Instagram Story របស់គាត់ជាមួយនឹងចំណងជើងថា ពិតជាសោកស្ដាយនិងខូចចិត្តសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅ LA ដែលរងគ្រោះដោយភ្លើងសោកនាដកម្មនេះ ។

វិមានដ៏អស្ចារ្យរបស់ Billy Crystal ក៏សល់ត្រឹមតែទីលានវាយកូនបាល់។ គាត់ និងប្រពន្ធ Janice បានបញ្ជាក់ពីការបាត់បង់នេះថា Janice និងខ្ញុំបានរស់នៅក្នុងផ្ទះនេះតាំងពីឆ្នាំ ១៩៧៩។ យើងបានចិញ្ចឹមកូន និងចៅរបស់យើងនៅទីនេះ។ គ្រប់គន្លៀតនៃផ្ទះរបស់យើងគឺពោរពេញទៅដោយសេចក្តីស្រឡាញ់ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

ដោយឡែក នៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី ០៨ ខែមករា តារាចម្រៀង Paris Hilton បាននិយាយថា ផ្ទះនៅមាត់សមុទ្ររបស់នាងនៅ Malibu រដ្ឋកាលីហ្វ័រញ៉ា ត្រូវណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះ។

មិនត្រឹមប៉ុណ្ណឹងទេ តារាស្រីនិងកក្រុមគ្រួសារមិនបានត្រឹមតែអង្គុយមើលព័ត៌មានអំពីផ្ទះរបស់ខ្លួន ហើយក៏ជារឿងដែលគ្មាននរណាម្នាក់គួរជួបប្រទះ។ ផ្ទះនេះគឺជាកន្លែងដែលនាងសាងអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន។ តារាទូរទស្សន៍ការពិត Hilton បានទិញអចលនទ្រព្យរមណីយដ្ឋាននេះក្នុងតម្លៃ ៨.៤ លានដុល្លារក្នុងឆ្នាំ ២០២១។

តួស្រីក្នុងរឿង How i met your mother និងស្វាមីបានទិញផ្ទះតម្លៃ ៥.៦ លានដុល្លារក្នុងឆ្នាំ ២០១៧ ហើយចំណាយពេលមួយឆ្នាំជួសជុលវាឡើងវិញ។ នៅឆ្នាំ២០១៨ នាងបានប្រាប់ Architectural Digest ថាការចំណាយដ៏ធំបំផុតនៅក្នុងផ្ទះគឺការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ។ នាងក៏បានបន្ថែមស្តង់ថតរូបស្វ័យប្រវត្តិដែលមានអាយុ ៤០ ឆ្នាំផងដែរ។

តារាទូរទស្សន៍ Reality លោក Spencer Pratt និង Heidi Montag បានបញ្ជាក់ថា ផ្ទះរបស់ពួកគេក៏ត្រូវបានបាត់បង់ផងដែរ។ ភ្លើងឆេះរាលដាលយ៉ាងលឿនឆ្ពោះទៅផ្ទះរបស់គាត់ដោយមិនអាចអន្តរាគមន៍ទាន់ពេល។ នៅព្រឹកថ្ងៃទី ០៨ ខែមករា Montag បានចែករំលែកព័ត៌មានសោកសៅនៅលើ Snapchat ។

រូបភាព៖REUTERS

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាមេរិក ខាត​បង់​ប្រហែល ៥៧​ពាន់​លាន​ដុល្លារ ព្រោះ​ភ្លើង​ឆេះ​ព្រៃនៅ LA

The post ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ appeared first on Kampuchea Thmey Daily.

តារាហូលីវូដ Maurice សម្លឹងឃើញឱកាសនាំយុវជនខ្មែរទៅសម្តែងក្រៅប្រទេស
តារា​សម្តែង​វាយ​តប់​ហូលីវូដ Maurice Chan ចាប់ផ្តើម​ថត​ខ្សែ​ភាពយន្ត​វាយតប់​ខ្លីនៅ​ក្នុង​ប្រទេស​កម្ពុជា​ ថ្ងៃ​សៅរ៍ ទី​២៣​ ខែ​មីនា ឆ្នាំ​២០២៤​ បន្ទាប់​ពី​លោក​បាន​មក​ហ្វឹក​ហាត់​ត្រៀម​សម្តែង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​ទៅ។

លោក Maurice Chan ដែល​បុរស​ខ្មែរ​កើត​នៅ​ប្រទេស​បារាំង​បាន​ប្រាប់​ថា លោក​បាន​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង​មួយ​សប្តាហ៍ហើយ​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​មាន​ទេព​កោសល្យ​ផ្នែក​ក្បាច់​គុន​សម្រាប់​ការ​ហ្វឹក​ហាត់​ត្រៀម​​ថត​​​ខ្សែ​ភាព​យន្ត​វាយ​តប់​ខ្លី​មួយ។ រឿង​ខ្លី​​នេះ​មាន​យុវជ និង​យុវជន​នារី​ខ្មែរ​ដែល​មាន​បទ​ពិសោធក្បាច់​គុន​ផ្នែក​​ល្បុក្កតោ និង​គុន​ខ្មែរ​ប្រហែល​ជា​១៥​នាក់ត្រូវ​ចូល​រួមសម្តែង​ជា​មួយ​លោក។

បុរស​ដែល​សម្តែង​ជាតួវាយតប់ (Stunt) ក្នុង​ខ្សែ​ភាព​យន្តហូលីវូដ​ជា​ច្រើន​​បាន​បង្ហើប​ថា ភាព​យន្ត​ខ្លី​វាយ​តប់​នេះ​​គឺ​លោក​ចង់​​រំលេច​ចេញ​ពី​វប្បធម៌ និង​ក្បាច់​គុន​ខ្មែរ។ លោក​មិន​ទាន់​បង្ហើប​ពី​ចំណង​ជើង​រឿង​ទេ ប៉ុន្តែ​ជា​រឿង​​​ដែល​មាន​កម្លាំង​ពិសេស​​មួយ​ក្រុម​រួម​ដៃគ្នា​បង្ក្រាប​ពួក​​ជួញ​ដូរ​ថ្នាំ​កាច​សាហាវ។

លោក Maurice បាន​ប្រាប់​ថា លោកមក​ថត​​រឿង​ខ្លី​នៅ​ខ្មែរ​នេះ​មិន​មែន​ដើម្បី​​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង​ទេ ប៉ុន្តែ​ចង់​ចែក​រំលែក​បទពិសោធ ចំណេះ​ជំនាញ​ដែល​ធ្លាប់​សម្តែង​ក្នុង​រឿង​ហូលីវូដ​ដល់​យុវជន​កម្ពុជា​ដែល​មាន​ទេពកោសល្យ។ នេះ​ជា​​លើក​ដំបូង​ដែល​លោក​មក​ថត​រឿង​នៅ​ប្រទេស​​កម្ពុជា។

«នេះ​ជា​អ្វី​ដែល​ខ្ញុំ​មាន​បំណង​​ច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​យល់​ឃើញ​ថា យុវជន​កម្ពុជា​មាន​ទេព​កោសល្យ​ក្បាច់​គុន​ច្រើន ប៉ុន្តែ​​ពួក​គាត់​អត់​មាន​ឱកាស។ អីចឹង​ខ្ញុំ​យក​បទ​ពិសោធ​​ផ្ទាល់​ខ្លួន​មក​ចែក​រំលែក​ដល់​យុវជន​ខ្មែរ​ឲ្យ​យល់​ពី​របៀប​សម្តែង​វាយ​តប់កម្រិត​ស្តង់ដា។ យុវជន​កម្ពុជា​ប្រៀប​ដូច​ជា​ដុំពេជ្រមិន​ទាន់​ច្នៃ ដូច្នេះ​យើង​ច្នៃ​ពួក​គាត់​ឲ្យ​មាន​ពន្លឺ»។ តារាភាពយន្តហូលីវីដបានប្រាប់។

លោក​បាន​​លើក​ឡើង​ថា ភាពយន្ត​វាយ​តប់​ខ្នាត​ខ្លី​នេះ​អាច​ជា​ការ​បើក​ទ្វារ​មួយ​​ដើម្បី​ឲ្យ​ពិភព​ភាពយន្ត​ក្រៅ​​ប្រទេស​ចាប់​អារម្មណ៍​នឹង​ការ​សម្តែង​របស់​ក្រុម​យុវជន​កម្ពុជា។ លោក​​ក៏​​មានគម្រោង​​ផ្ទាល់​ខ្លួន និង​ការងារ​សម្តែង​​​ជា​មួយ​ហូលីវូដ​ជា​ច្រើន។ ​ប្រសិន​បើ​ភាព​យន្ត​​ថ្មី​នេះ​ទាក់​ចិត្តផលិត​ករ​អន្តរជាតិ​ គឺ​ជា​ការ​បើក​ទ្វារ​ទីផ្សារ​​​សម្រាប់​យុវជន​កម្ពុជា។ នៅ​ពេល​គេ​ត្រូវ​ការ​​ក្រុម​សម្តែង​វាយ​តប់ ច្បាស់​ណាស់​​​លោក​នឹង​ជ្រើស​រើស​យក​​ក្រុម​យុវជន​កម្ពុជា​ទៅ​សម្តែង​ជា​មួយ។

លោក​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​មាន​គម្រោង​ផ្ទាល់​ខ្លួន​ច្រើន ហើយ​ក៏​ចង់​នាំ​​ក្រុម​ផលិត​ភាព​យន្ត​នៅ​បារាំង​មក​ថត​នៅ​ខ្មែរ​ដែរ។ ខ្ញុំ​មកនេះ​មិន​ជ្រើស​រើស​យុវជន​មាន​ទេព​កោសល្យ​ទុក​ខ្លួន​ឯង។ ប្រសិន​បើ​ផលិត​កម្មក្រៅ​ប្រទេសដូច​ជា​បារាំង អាមេរិក ឬកន្លែង​ផ្សេង គេចាប់​អារម្មណ៍​នឹង​នាំ​យុវជន​កម្ពុជា​ទៅ។ នេះ​ជា​គោល​ដៅ​ធំ​​របស់​ខ្ញុំ»។

តាម​ការ​ឲ្យ​ដឹង​ពី​លោក Maurice Chan ខ្សែ​ភាព​យន្ត​វាយ​តប់​ដែល​ថត​នៅ​កម្ពុជា​​នឹង​​ដាក់​ផ្សាយ​តាម​អនឡាញ​សម្រាប់​អ្នក​ទស្សនា​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភព​លោក។ លោក​គ្រោង​​ប្រើ​​ពេល​ថត​​២​សប្តាហ៍​នៅ​កម្ពុជាមុន​ពេល​លោក​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​មុន​ពេល​បុណ្យ​ចូល​ថ្មី​ប្រពៃណី​ខ្មែរ។ យុវជន​កម្ពុជា​ដែល​ចូល​រួម​​សម្តែង​​មាន​​ដូច​ជា កញ្ញា សុំ ថារ័ត្ន ដែល​ធ្លាប់​សម្តែង​ក្នុង​រឿង​ហូលីវូដ កីឡាការិនី​ល្បុក្កតោ ចិន្តារ័ត្ន កីឡាករ​ខ្មែរ-បារាំង Derek Bidaut និង​យុវជន​ជា​ច្រើន​រូប​ទៀត។

លោក Maurice Chan ​ធ្លាប់​បាន​សម្ដែងជាតួ​ Stunt ​ក្នុងខ្សែ​ភាពយន្ត​ហូលីវូដ​ជា​ច្រើន។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​ទើប​តែ​បញ្ចប់​ថត​រឿង​​ខ្នាត​ធំ​«Jack Ryan» និង​នៅ​មាន​គម្រោង​ថត​ជា​ច្រើន​ទៀត៕

អត្ថបទ៖​ វីរបុត្រ

The post តារាហូលីវូដ Maurice សម្លឹងឃើញឱកាសនាំយុវជនខ្មែរទៅសម្តែងក្រៅប្រទេស appeared first on Kampuchea Thmey Daily.

តារាជើងចាស់ Arnold ត្រូវគេឃុំខ្លួននៅអាកាសយានដ្ឋានអាល្លឺម៉ង់ ព្រោះនាឡិកាមួយគ្រឿង
របាយការណ៍ពីកាសែត Bild ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៤ បានរាយការណ៍ថា តារាសម្តែងជើងចាស់ Arnold Schwarzenegger អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ាវ័យ៧៦ ឆ្នាំ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអាកាសយានដ្ឋាន Munich  នៃប្រទេសកំណើតខ្លួន ដោយសារ​តែ​មន្ត្រី​ចង់​ផ្ទៀងផ្ទាត់​ព័ត៌មាន​អំពី​នាឡិកា​ប្រណីត​តែ​គាត់មិន​ព្រម​រាយការណ៍​ពី​ការ​បង់ពន្ធ។

នៅក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​ថា​ Arnold  ត្រូវបានបង្ខាំងអស់រយៈពេលជាច្រើនម៉ោង។ ក្នុងពេលដែលក្រុមគយបានហៅ​ទៅ​ពិនិត្យ​មើល​នាឡិកា​ប្រណីត​ដែល​គាត់​បាន​នាំ​ចូល ខណៈដែលមួយគ្រឿងនេះមានតម្លៃថ្លៃជាងដែនកំណត់គយអាល្លឺម៉ង់កំណត់។

កាសែតដដែលនេះក៏បាននិយាយផងដែរថា នាឡិកាដ៏ប្រណិតនោះត្រូវបានរក្សាទុកក្នុងវ៉ាលី មានតម្លៃដល់ទៅ ២០,០០០ អឺរ៉ូ ហើយនឹងត្រូវដាក់លក់ដេញថ្លៃនៅឯពិធីជប់លៀងអាហារពេលល្ងាច សម្រាប់ការរៃអង្គាសថវិកាដើម្បីជួយដល់គម្រោង Schwarzenegger Climate Initiative។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ច្បាប់​អាល្លឺម៉ង់​ចែង​យ៉ាង​ដូច្នេះថា អ្នកធ្វើដំណើរអាចនាំយកវត្ថុមានតម្លៃ ឬគ្រឿងអលង្ការចូលប្រទេសដោយមិនចាំបាច់ប្រកាសថាពួកគេបង់ពន្ធ។ ប៉ុន្តែវាត្រូវតែជារបស់ដែលមានតម្លៃតិចជាង ៤៣០ អឺរ៉ូ ប៉ុន្តែនៅក្នុងករណីរបស់ Arnold តម្លៃនៃនាឡិកានេះលើសពីដែនកំណត់ច្បាប់។ គយអាឡឺម៉ង់នឹងចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងគាត់ដែលហ៊ាននឹងល្មើសនឹងច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភរិយាសេដ្ឋីថៃ Noey Chotika ប្រកាស​លក់​រថយន្ត​ស៊េរីទំនើប តម្លៃមហាសាល

The post តារាជើងចាស់ Arnold  ត្រូវគេឃុំខ្លួននៅអាកាសយានដ្ឋានអាល្លឺម៉ង់ ព្រោះនាឡិកាមួយគ្រឿង appeared first on Kampuchea Thmey Daily.

តារាហូលីវូដ Jodie រិះគន់ក្មេងជំនាន់ក្រោយថា ធ្វើការងារប្រើអារម្មណ៍ជ្រុលហួសហេតុពេក
កាសែត The Guardian បង្ហាញពីផ្នែកនៃបទសម្ភាសន៍ជាមួយតារាសម្តែងដ៏ល្បីល្បាញ Jodie Foster  ដែល​បាន​និយាយថា ​ក្រុមមនុស្ស Gen Z ពិតជាគួរឲ្យរំខាន ​ព្រោះ​ពួកគេ​ពិបាក​ធ្វើ​ការ​ជាមួយ ហើយនាងមិនយល់ពីអាកប្បកិរិយាការងារហួសហេតុរបស់មនុស្សជំនាន់នេះទាល់តែសោះ។

តារាស្រីដែលឈ្នះពានរង្វាន់អូស្ការវ័យ ៦១ ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងដែលធ្វើការជាមួយក្រុមមនុស្ស Gen Z ដោយនិយាយថា វារំខានខ្លាំងណាស់ ព្រោះមនុស្សម្នាក់ៗធ្វើការទៅតាមអារម្មណ៍របស់ពួកគេ។ ថ្ងៃណាដែលពួកគេមានអារម្មណ៍ល្អក៏ធ្វើ  ថ្ងៃដែលពួកគេមិនចង់ធ្វើ ក៏មិនព្រមធ្វើ ហើយ​លើសពីនេះក្រុមនេះមិនទម្លាប់ស្តាប់​យោបល់​របស់​មនុស្ស​ចាស់ឡើយ។

ជាក់ស្ដែងមិនបង្អង់យូរតារាហូលីវូដ Jodie Foster បាននិយាយថា  “ជាទម្លាប់ពួកគេធ្វើដូចជាអត់ខ្វល់ឆ្លើយផាំងៗថា ខ្ញុំមិនមានអារម្មណ៍ទេថ្ងៃនេះទេ។ ខ្ញុំ​នឹង​មក​ធ្វើ​ការ​នៅ​ម៉ោង ១០:៣០ ព្រឹកជាដើម។ ជាឧទាហរណ៍មួយទៀត ដូច​ជា​ការ​សរសេរ​អ៊ីមែល ខ្ញុំ​ព្រមាន​មនុស្ស Gen Z ថា នេះ​មិន​ត្រឹម​ត្រូវទេ តើអ្នកមិនបានពិនិត្យអក្ខរាវិរុទ្ធជាមុនទេ មុននឹងផ្ញើមកកាន់ខ្ញុំ។ ពួកគេបែរឆ្លើយតបថា ហេតុអ្វីត្រូវអ្នកពិនិត្យ? នោះធ្វើឲ្យការងារកាន់តែលំបាកលើសមុន”។\

យ៉ាងណាក៏ដោយ សម្រាប់ Gen Z គឺជាពាក្យដែលសំដៅទៅលើមនុស្សជំនាន់ថ្មីដែលកើតនៅចន្លោះឆ្នាំ ១៩៩៥ និង ២០០៩។ មនុស្សមួយក្រុមនេះនឹងធំឡើងជាមួយនឹងភាពងាយស្រួលជាច្រើននៅជុំវិញពួកគេ។ មាន​សមត្ថភាព​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ផ្សេង​គ្នា​និង​រៀន​យ៉ាង​ឆាប់​រហ័ស​។ ដោយសារតែឪពុកម្តាយប្រើប្រាស់របស់ទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​មនុស្ស​ដំបូង​ដែល​ធំ​ឡើង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ។ ពិភពឌីជីថល បច្ចេកវិទ្យា ផ្ញើសារទៅគ្នាទៅវិញទៅមក ហើយចូលក្នុងជីវិតការងារ។

ជាលទ្ធផល មនុស្សមួយក្រុមនេះមានអាកប្បកិរិយាការងារខុសពីមនុស្សជំនាន់មុន ដែលឧស្សាហ៍ព្យាយាមយ៉ាងខ្លាំងចំពោះការងារ ប៉ុន្តែមនុស្ស Gen Z ផ្តល់សារៈសំខាន់ដល់តុល្យភាពជីវិតការងារដែលជាភាពសុខស្រួលផ្ទាល់ខ្លួនក្នុងការងារ។ មិនត្រូវធ្វើការធ្ងន់​​ ឬធ្វើការលើសពីវិសាលភាពនៃទំនួលខុសត្រូវរបស់ខ្លួន។ នេះបណ្តាលឲ្យមានបញ្ហានៅកន្លែងធ្វើការដោយសារតែអាកប្បកិរិយាការងារដែលខុសពីមនុស្សជំនាន់មុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាបរទេសច្រើនរូប បង្អួតសម្រស់ប្លែកៗគ្នា ក្នុងកម្មវិធីកម្រាលព្រំក្រហម Golden Globes ឆ្នាំ ២០២៤

The post តារាហូលីវូដ Jodie រិះគន់ក្មេងជំនាន់ក្រោយថា ធ្វើការងារប្រើអារម្មណ៍ជ្រុលហួសហេតុពេក appeared first on Kampuchea Thmey Daily.