ជីវិតកម្សាន្ដ
ភរិយាសេដ្ឋីថៃ Noey Chotika ប្រកាសលក់រថយន្តស៊េរីទំនើប តម្លៃមហាសាល
តារាសម្ដែងស្រីនិយមដើរតួឆ្នាស់ឆ្នើមនាង Noey Chotika បានសម្រេចចិត្តប្រកាសលក់រថយន្តស៊េរីទំនើបមួយគ្រឿងដែលជារបស់ប្រើប្រាស់ផ្ទាល់ខ្លួនអស់រយៈពេលយូរឆ្នាំមកហើយ។ ថ្វីបើនាងជាភរិយាអ្នកជំនួញលុយវាល់លានប្រចាំប្រទេសថៃក៏ពិតមែនតែការលក់ឡាននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយផងដែរ។

តាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួនដែលយោងទៅតាមការចុះផ្សាយរបស់កាសែតក្នុងប្រទេសថៃ តារាសម្តែងស្រី Noey Chotika បានបង្ហោះរូបភាពរថយន្ត ដែលមើលទៅស្រស់ស្អាតទាំងក្នុង និងក្រៅ។ វាក៏បង្ហាញថា របស់ប្រើប្រាស់នេះគឺជារបស់សំណព្វចិត្តនិងត្រូវបាននាងយកចិត្តទុកដាក់ថែរក្សាយ៉ាងដិតដល់។
ក្នុងនោះតារាសម្ដែងតួកាចរូបនេះបានសរសេរ Caption តាមរយៈរូបភាពរថយន្តប៉ុន្មានសន្លឹកថា “ពេលនេះខ្ញុំបានសម្រេចចិត្តលក់រយន្តផ្ទាល់ខ្លួន Lexus LM300h ៤កៅអី ឆ្នាំ២០២១, ចំងាយតិច 19,xxx km, ប្រើម្នាក់ឯង ស្ថានភាពល្អខ្លាំងនៅថ្មីស្រឡាង ហើយធានារ៉ាប់រងដល់ទៅមួយឆ្នាំថែមទៀត។ ចំណែកឯតំលៃលក់ ៥.៤៩ លានដុល្លារទំនាក់ទំនងលេខ ០៩២-៤៤៥-៦១៦៥ ឬសាកសួររូបភាពបន្ថែមតាម LINE: @plaboo999 . P.S.”។
ទោះយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូលមកបញ្ចេញមតិដោយសារតែឃើញស្ថានភាពរថយន្តដ៏ប្រណិតអ្នកម្ដាយកូនមួយ Noey Chotika ស្អាតខ្លាំង និងមានមុខងារយ៉ាងពេញលេញសឹងថាលែងខ្វះមុខក្រោយ។ លើសពីនេះទៀតផងដែរ មហាជនជាច្រើនហាក់និយាយដូចៗគ្នាថា ក្រោយបានឃើញរូបភាពដែលនាងបង្ហោះលើបណ្ដាញអ៉ិនធើណេតមក ម្នាក់ៗមានកូនចិត្តចង់ធ្វើធ្វើជាម្ចាស់ខ្លាំងណាស់។ ប៉ុន្តែតម្លៃរាងថ្លៃខ្លាំង ហើយពួកគេថាចាំមើលមុខមាត់ម្ចាស់អចលទ្រព្យម្នាក់ណាមានសំណាង បានឡានស៊េរីទំនើបមួយនេះយកទៅជាកម្មសិទ្ធវិញ។

ស្របពេលជាមួយគ្នានោះ តាមរយៈការបញ្ចេញហូរហែលក្នុងនោះគេសង្កេតឃើញមតិខ្លះបានចោតជាសំណួរទៅកាន់ Noey Chotika ថាហេតុអ្វី នាងបែរជាលក់រថយន្តទំនើបហើយថែមទាំងរបស់ប្រើប្រាស់សណព្វចិត្តថែមទៀត។ តើនាងមានបញ្ហាហិរញ្ញវត្ថុឬយ៉ាងណា? ជាពិសេសអ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែមានការចាប់អារម្មណ៍ខ្លាំង នោះគឺ នាងមានស្វាមីជាសេដ្ធីប្រាក់លាន ប៉ុន្តែម៉េចក៏ដាច់ចិត្តលក់?
យ៉ាងណាមិញ មិនមានការឆ្លើយតបពីតួឆ្នាស់ឆ្នើម Noey សូម្បីតែបន្តិចណាស់ឡើយ មហាជនមានតែរង់ចាំមើលជាបន្តទៀតថា តើរថយន្តស៊េរីទំនើបដែលប្រើប្រាស់ដោយអ្នកមានស្រុកថៃ បានទៅលើបុគ្គលមានប្រាក់រូបណាតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taew បង្ហោះសារបង្រៀនរបៀបរស់នៅសាមញ្ញ មិនបាច់ខ្វល់អ្នកបំផ្លាញបេះដូង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


