ជីវិតកម្សាន្ដ
តារាបរទេសច្រើនរូប បង្អួតសម្រស់ប្លែកៗគ្នា ក្នុងកម្មវិធីកម្រាលព្រំក្រហម Golden Globes ឆ្នាំ ២០២៤
កម្រាលព្រំក្រហម 2024 Golden Globes នៅក្នុងឆ្នាំនេះមានភាពរស់រវើកជាមួយនឹងវត្តមានរបស់តារាបរទេសល្បីៗជាច្រើនក្នុងឈុតអ្នករចនាម៉ូដស៊ិចស៊ីប្លែកៗពីគ្នា។ អ្វីដែលកាន់តែពិសេសខ្លាំងកម្មវិធីកម្រាលព្រំក្រហម២០២៤ បានធ្វើឲ្យតារាស្រីៗជាច្រើនប្រជែងសម្រស់គ្នាយ៉ាងខ្លាំងក្លាបំផុត។
អ្នកទីមួយគឺ តារាសម្តែង Rosamund Pike បានមកដល់ពិធីប្រគល់ពានរង្វាន់ 2024 Golden Globe នៅព្រឹកថ្ងៃទី ០៨ ខែមករាក្នុងនាមជាបេក្ខភាព។ មុនពេលនោះ នាងបានជួបឧបទ្ទវហេតុពេលជិះស្គី ធ្វើឲ្យមុខនាងមានស្លាកស្នាម ។ Rosamund Pike បានសម្រេចចិត្តពាក់ស្បៃមុខ ហើយក្លាយជាតារាបង្ហាញម៉ូដនៃពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ ជាមួយនឹងស្ទីលដ៏គួរឲ្យចាប់អារម្មណ៍។

Jennifer Lopez បានឈរនៅលើកំរាលព្រំក្រហមជាមួយនឹងរ៉ូបពណ៌ផ្កាឈូកសំយេះដៃ បង្ហាញស្មាដ៏ទាក់ទាញរបស់នាងនៅអាយុ ៥៥ ឆ្នាំ។ ចំណែកតារាសម្ដែង Jennifer Aniston បានជ្រើសរើសរ៉ូបពណ៌ខ្មៅដ៏សាមញ្ញ ប៉ុន្តែក៏ទាកទាញភ្នែកទស្សនិកជនក្រឡេកមើលនាងសឹងតែគ្រប់ៗគ្នា។


Elizabeth Olsen ស្លៀករ៉ូបពណ៌សដ៏ប្រណិត ជាមួយនឹងក្រណាត់ចរ និងលំនាំក្រឡោតអូសដី ខណៈដែល Naomi Watts ជ្រើសរើសរ៉ូបពណ៌ប្រផេះមានអង្កាំលម្អិតអមជាមួយនឹងឈុត។


Elle Fanning នៅតែមើលទៅដូចព្រះនាងនៅលើកម្រាលព្រំក្រហម ដោយសារស្ទីលឆើតឆាយ និងបែបនារីដ៏ទាន់សម័យរបស់នាង ជាមួយនឹងបូដ៏ធំនៅលើដើមទ្រូង។


Meryl Streep ស្ថិតឈុតសំពត់វែងសក្តិសមជាមួយអាវស និងអាវក្រៅគ្របពីលើមួយជាន់ទៀតបង្ហាញស្ទីលបែបវ័យក្មេង ប៉ុន្តែទាកទាញការចាប់អារម្មណ៍មិនធម្មតា។

Selena Gomez ស្លៀករ៉ូបពណ៌ក្រហមសិចស៊ីជាមួយនឹងកែងជើងខ្ពស់ ក្នុងពេលដែលមហាជនក្នុងកម្មវិធីលើកសរសើរពីសម្រស់តារាស្រីរូបនេះថាស្អាតឥតខ្ចោះ។ ចំណែកឯ Taylor Swift បានជ្រើសរើសរ៉ូបពណ៌ខៀវដ៏ស្រស់ស្អាត ដើម្បីបង្ហាញខ្លូនឲ្យដូចរូបចម្លាក់តាំងលម្អ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្តាយ Angelina ស្រស់ស្អាតបែបនេះ ទើបបន្តជំនាន់សម្រស់ដល់កូននិងចៅស្រី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


