ជីវិតកម្សាន្ដ
តារាជើងចាស់ Arnold ត្រូវគេឃុំខ្លួននៅអាកាសយានដ្ឋានអាល្លឺម៉ង់ ព្រោះនាឡិកាមួយគ្រឿង
របាយការណ៍ពីកាសែត Bild ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៤ បានរាយការណ៍ថា តារាសម្តែងជើងចាស់ Arnold Schwarzenegger អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ាវ័យ៧៦ ឆ្នាំ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអាកាសយានដ្ឋាន Munich នៃប្រទេសកំណើតខ្លួន ដោយសារតែមន្ត្រីចង់ផ្ទៀងផ្ទាត់ព័ត៌មានអំពីនាឡិកាប្រណីតតែគាត់មិនព្រមរាយការណ៍ពីការបង់ពន្ធ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា Arnold ត្រូវបានបង្ខាំងអស់រយៈពេលជាច្រើនម៉ោង។ ក្នុងពេលដែលក្រុមគយបានហៅទៅពិនិត្យមើលនាឡិកាប្រណីតដែលគាត់បាននាំចូល ខណៈដែលមួយគ្រឿងនេះមានតម្លៃថ្លៃជាងដែនកំណត់គយអាល្លឺម៉ង់កំណត់។
កាសែតដដែលនេះក៏បាននិយាយផងដែរថា នាឡិកាដ៏ប្រណិតនោះត្រូវបានរក្សាទុកក្នុងវ៉ាលី មានតម្លៃដល់ទៅ ២០,០០០ អឺរ៉ូ ហើយនឹងត្រូវដាក់លក់ដេញថ្លៃនៅឯពិធីជប់លៀងអាហារពេលល្ងាច សម្រាប់ការរៃអង្គាសថវិកាដើម្បីជួយដល់គម្រោង Schwarzenegger Climate Initiative។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់អាល្លឺម៉ង់ចែងយ៉ាងដូច្នេះថា អ្នកធ្វើដំណើរអាចនាំយកវត្ថុមានតម្លៃ ឬគ្រឿងអលង្ការចូលប្រទេសដោយមិនចាំបាច់ប្រកាសថាពួកគេបង់ពន្ធ។ ប៉ុន្តែវាត្រូវតែជារបស់ដែលមានតម្លៃតិចជាង ៤៣០ អឺរ៉ូ ប៉ុន្តែនៅក្នុងករណីរបស់ Arnold តម្លៃនៃនាឡិកានេះលើសពីដែនកំណត់ច្បាប់។ គយអាឡឺម៉ង់នឹងចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងគាត់ដែលហ៊ាននឹងល្មើសនឹងច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយាសេដ្ឋីថៃ Noey Chotika ប្រកាសលក់រថយន្តស៊េរីទំនើប តម្លៃមហាសាល
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


