Connect with us

ជីវិតកម្សាន្ដ

តារាហូលីវូដ Jodie រិះគន់ក្មេងជំនាន់ក្រោយថា ធ្វើការងារប្រើអារម្មណ៍ជ្រុលហួសហេតុពេក

បានផុស

នៅ

កាសែត The Guardian បង្ហាញពីផ្នែកនៃបទសម្ភាសន៍ជាមួយតារាសម្តែងដ៏ល្បីល្បាញ Jodie Foster ដែល​បាន​និយាយថា ​ក្រុមមនុស្ស Gen Z ពិតជាគួរឲ្យរំខាន ​ព្រោះ​ពួកគេ​ពិបាក​ធ្វើ​ការ​ជាមួយ ហើយនាងមិនយល់ពីអាកប្បកិរិយាការងារហួសហេតុរបស់មនុស្សជំនាន់នេះទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីដែលឈ្នះពានរង្វាន់អូស្ការវ័យ ៦១ ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងដែលធ្វើការជាមួយក្រុមមនុស្ស Gen Z ដោយនិយាយថា វារំខានខ្លាំងណាស់ ព្រោះមនុស្សម្នាក់ៗធ្វើការទៅតាមអារម្មណ៍របស់ពួកគេ។ ថ្ងៃណាដែលពួកគេមានអារម្មណ៍ល្អក៏ធ្វើ ថ្ងៃដែលពួកគេមិនចង់ធ្វើ ក៏មិនព្រមធ្វើ ហើយ​លើសពីនេះក្រុមនេះមិនទម្លាប់ស្តាប់​យោបល់​របស់​មនុស្ស​ចាស់ឡើយ។

ជាក់ស្ដែងមិនបង្អង់យូរតារាហូលីវូដ Jodie Foster បាននិយាយថា “ជាទម្លាប់ពួកគេធ្វើដូចជាអត់ខ្វល់ឆ្លើយផាំងៗថា ខ្ញុំមិនមានអារម្មណ៍ទេថ្ងៃនេះទេ។ ខ្ញុំ​នឹង​មក​ធ្វើ​ការ​នៅ​ម៉ោង ១០:៣០ ព្រឹកជាដើម។ ជាឧទាហរណ៍មួយទៀត ដូច​ជា​ការ​សរសេរ​អ៊ីមែល ខ្ញុំ​ព្រមាន​មនុស្ស Gen Z ថា នេះ​មិន​ត្រឹម​ត្រូវទេ តើអ្នកមិនបានពិនិត្យអក្ខរាវិរុទ្ធជាមុនទេ មុននឹងផ្ញើមកកាន់ខ្ញុំ។ ពួកគេបែរឆ្លើយតបថា ហេតុអ្វីត្រូវអ្នកពិនិត្យ? នោះធ្វើឲ្យការងារកាន់តែលំបាកលើសមុន”។\

យ៉ាងណាក៏ដោយ សម្រាប់ Gen Z គឺជាពាក្យដែលសំដៅទៅលើមនុស្សជំនាន់ថ្មីដែលកើតនៅចន្លោះឆ្នាំ ១៩៩៥ និង ២០០៩។ មនុស្សមួយក្រុមនេះនឹងធំឡើងជាមួយនឹងភាពងាយស្រួលជាច្រើននៅជុំវិញពួកគេ។ មាន​សមត្ថភាព​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ផ្សេង​គ្នា​និង​រៀន​យ៉ាង​ឆាប់​រហ័ស​។ ដោយសារតែឪពុកម្តាយប្រើប្រាស់របស់ទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​មនុស្ស​ដំបូង​ដែល​ធំ​ឡើង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ។ ពិភពឌីជីថល បច្ចេកវិទ្យា ផ្ញើសារទៅគ្នាទៅវិញទៅមក ហើយចូលក្នុងជីវិតការងារ។

ជាលទ្ធផល មនុស្សមួយក្រុមនេះមានអាកប្បកិរិយាការងារខុសពីមនុស្សជំនាន់មុន ដែលឧស្សាហ៍ព្យាយាមយ៉ាងខ្លាំងចំពោះការងារ ប៉ុន្តែមនុស្ស Gen Z ផ្តល់សារៈសំខាន់ដល់តុល្យភាពជីវិតការងារដែលជាភាពសុខស្រួលផ្ទាល់ខ្លួនក្នុងការងារ។ មិនត្រូវធ្វើការធ្ងន់​​ ឬធ្វើការលើសពីវិសាលភាពនៃទំនួលខុសត្រូវរបស់ខ្លួន។ នេះបណ្តាលឲ្យមានបញ្ហានៅកន្លែងធ្វើការដោយសារតែអាកប្បកិរិយាការងារដែលខុសពីមនុស្សជំនាន់មុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាបរទេសច្រើនរូប បង្អួតសម្រស់ប្លែកៗគ្នា ក្នុងកម្មវិធីកម្រាលព្រំក្រហម Golden Globes ឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម