ប្រទេស ស្រីលង្កា Archives - Kampuchea Thmey Daily

ប្រទេស​ស្រីលង្កា​ចាប់​ខ្លួន​បុរស​បី​នាក់​ ករណី​​ដុត​ដំរី​ទាំង​រស់​
ប៉ូលិស​ស្រី​លង្កា​បាន​ចាប់​ខ្លួន​បុរសបី​នាក់​ ដែល​បាន​ដុត​ដំរី​ទាំង​រស់​យ៉ាង​​ឃោ​ឃៅ​​​ បន្ទាប់​ពី​មាន​​មនុស្សមួយ​ក្រុម​​បាន​ឃើញ​វីដេ​អូ​ដ៏​ល្បីរបស់​ពួក​គេ​ ​​ចែក​ចាយ​លើ​បណ្តាញ​សង្គម​។ ​យោងទីភ្នាក់ងារ​ព័ត៌មាន​ AFP។

ភ្លើង​ឆេះដំរី នៅ​ប្រទេសឥណ្ឌា។ Sanctuary Nature Foundation

ប៉ូលិសស្រីលង្កា ​បាន​ប្រាប់​ថា ​ជន​សង្ស័យ​មាន​អាយុ​ចន្លោះ​ពី ៤២ឆ្នាំ ដល់​៥០​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ភាគ​ខាង​ជើង​ កណ្តាលនៃតំបន់​ Anuradhapura ប្រហែល ២០០គីឡូម៉ែត្រ​ពី​ភាគខាង​ជើង​នៃ​ទីក្រុង​កូឡុំបូ។

ប៉ូលិស​បាន​ឱ្យ​ដឹងទៀត​​ថា ​ជន​សង្ស័យ​​ត្រូវ​បាន​ឃុំ​ខ្លួន​រហូត​​ដល់​ថ្ងៃ​ទី​២៤​ខែ​ឆ្នូ​ រង​ចាំ​ការ​​ស៊ើប​អង្គេត​បន្ថែម​លើ​ករណី​នេះ​។ មិន​តែ​ប៉ុណ្ណោះ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់អ្នក​លេង​បណ្តាញ​សង្គម​ បន្ទាប់​ពី​ឃើញ​វី​ដេអូ​ដុត​ដំរី​ ដែល​ពួក​គេ​បាន​បង្ហោះ​លើ​អ៊ីន​ធឺ​ណិត​។​

មន្ត្រី​អភិរក្ស​សត្វព្រៃ​​នៅ​តំបន់​នោះ​បាន​​ឱ្យ​ដឹង​ថា​ ដំរី​នេះ​​​ត្រូវ​​បាន​​គេ​​បាញ់​ឱ្យ​​របួស​​ជា​លើក​​ដំបូង​ ​មុន​​ពេល​​ត្រូវ​​បាន​​គេ​​ដុត ជាក់​ស្តែង​​គ្រូ​​ពេទ្យ​បាន​​ការ​ព្យាយាម​​​​សង្គ្រោះ​​ជីវិត​​របស់​​វា​ដែរ តែ​ត្រូវ​​បាន​​បរាជ័យ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ប្រទេស​ស្រី​លង្កា សត្វ​ដំរី​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ ព្រោះ​វា​ជា​សត្វ​ដែល​​ងាយរងហានិភ័យ​​ នាំ​សំណាង និង​​គួរ​ឱ្យ​ស្រឡាញ់​។ ប៉ុន្តែ​កសិករ និង​អ្នក​រស់​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល ជួន​កាល​ក៏​វាយ​ប្រហារ​ដំរី​ព្រៃ​ដែលបំផ្លាញ​ដំណាំ​របស់​ពួក​គេ​ដែរ​។

ជាង​នេះ​ទៅ​ទៀត សត្វ​ដំរី​​ត្រូវ​​បាន​​ការពារ​​ក្រោម​​ច្បាប់​​របស់​ប្រទេស​ស្រីលង្កាហើយ​​អ្នកដែល​​​ប្រមាញ់សត្វ​នេះ​ ​​អាច​​ប្រឈម​​នឹង​​ទោស​​ប្រហារ​​ជីវិត​ក្នុង​ករណី​ដែល​បាន​សម្លាប់​​ពួកគេ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​នេះ​មិន​បាន​អនុវត្ត​ការ​ប្រហារ​ជីវិត​​ឡើយ​ តាំងពីឆ្នាំ១៩៧៦​ ហើយ​ទោស​ប្រហារ​ជីវិត​ត្រូ​វបាន​ប្តូរ​ទៅ​ជា​ការ​ដាក់​ពន្ធ​នាគារ​ដោយ​​​ស្វ័យ​​ប្រវត្តិ​​អស់​មួយ​ជីវិត។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ ជម្លោះ​​រវាង​​មនុស្ស​​និងសត្វ​​​ដំរី​​កាន់​តែ​​កើន​ឡើង​ ដែលក្នុង​នោះ​​មាន​ដំរី​​ប្រមាណ​៤០០​ក្បាល និង​​មនុស្ស​២០០​នាក់​ ​បាន​បាត់​បង់​ជីវិត​ជា​​រៀង​រាល់​ឆ្នាំ​​ក្នុង​​រយៈពេល​​៥​ឆ្នាំ​ចុង​ក្រោយ​​នេះ​។

ប្រទេស​ស្រី​លង្កា​មាន​ដំរី​ព្រៃ​ប្រមាណ ៧០០០ក្បាល ដែល​ត្រូវ​បានចាត់​ទុក​ថា​ជា​សម្បត្តិ​ជាតិ​មួយ​ផ្នែក​ ដោយ​សារ​តែពួក​គេ​មាន​​សារៈ​សំខាន់​ក្នុង​វប្បធម៌​ព្រះពុទ្ធ​សាសនា៕​

​ណឺ មិនា​

The post ប្រទេស​ស្រីលង្កា​ចាប់​ខ្លួន​បុរស​បី​នាក់​ ករណី​​ដុត​ដំរី​ទាំង​រស់​ appeared first on Kampuchea Thmey Daily.

អ្នកស្លាប់ដោយទឹកជំនន់ និងបាក់ដីនៅ ស្រីលង្កា កើនដល់ ៣៣៤នាក់ហើយ
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសស្រីលង្កាបាននិយាយកាលពីថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូនឌីតវ៉ា (Ditwah) បានកើនឡើងដល់ ៣៣៤នាក់ ខណៈមនុស្សជាច្រើនទៀតនៅតែបន្តបាត់ខ្លួននូវឡើយ។

រូបភាព៖ REUTERS/Thilina Kaluthotage)

បើយោងតាមសារព័ត៌មាន CNA បានចុះផ្សាយនាថ្ងៃទី១ ខែធ្នូ បានបញ្ចាក់ឲ្យដឹងថា វាគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតដែលបានវាយប្រហារកោះនេះក្នុងរយៈពេលពីរទសវត្សរ៍មកហើយ ស្របពលដែរមន្ត្រីនិយាយថា វិសាលភាពនៃការខូចខាតនៅក្នុងតំបន់កណ្តាលដែលរងផលប៉ះពាល់ខ្លាំងបំផុតទើបតែត្រូវបានបង្ហាញនៅពេលដែលក្រុមអ្នកជួយសង្គ្រោះបានសម្អាតផ្លូវដែលរារាំងដោយដើមឈើដួលរលំ និងការរអិលបាក់ដី។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) និយាយថា មកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៣៤នាក់ហើយ ខណៈកាលពីថ្ងៃអាទិត្យត្រឹមតែ ២១២នាក់ ដោយមនុស្សជិត ៤០០នាក់នៅតែបាត់ខ្លួន និងមនុស្សជាង ១,៣លាននាក់នៅទូទាំងកោះនេះ រងផលប៉ះពាល់ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។

ក្រោយមក ប្រធានាធិបតីលោក អាណូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ (Anura Kumara Dissanayake) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីដោះស្រាយគ្រោះមហន្តរាយនេះ ដោយសន្យាថា នឹងកសាងឡើងវិញជាមួយនឹងការគាំទ្រពីអន្តរជាតិ។

លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិថា «យើងកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុត និងប្រឈមមុខបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ «ពិតណាស់ យើងនឹងកសាងប្រទេសជាតិមួយឲ្យកាន់តែប្រសើរឡើង ជាងអ្វីដែលមានពីមុនមក»។

ទោះជាយ៉ាងណា ការខាតបង់ និងការខូចខាតទាំងនេះ គឺជារឿងអាក្រក់បំផុតចាប់តាំងពីរលកយក្សស៊ូណាមិអាស៊ីឆ្នាំ ២០០៤ ដែលបានសម្លាប់មនុស្សប្រហែល ៣១.០០០ នាក់ និងធ្វើឲ្យមនុស្សជាងមួយលាននាក់គ្មានផ្ទះសម្បែង។ ថ្វីដ្បិតតែ ពេលនេះភ្លៀងបានស្រកចុះទូទាំងប្រទេសស្រីលង្កាក្ដី ប៉ុន្តែតំបន់ទំនាបនៃរដ្ឋធានីនៅតែជន់លិចមិនទាន់ស្រក ក្នុងពេលដែលអាជ្ញាធរកំពុងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសង្គ្រោះដ៏សំខាន់មួយ៕

ផ្ទះមួយខ្នងដែលលិចទឹក ស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅ Malwana ប្រទេសស្រីលង្កា (រូបថត៖ Reuters/Thilina Kaluthotage)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈអ្នកស្លាប់ព្រោះព្យុះ Ditwah កើនដល់១៥៣នាក់

The post អ្នកស្លាប់ដោយទឹកជំនន់ និងបាក់ដីនៅ ស្រីលង្កា កើនដល់ ៣៣៤នាក់ហើយ appeared first on Kampuchea Thmey Daily.

អ្នកស្លាប់ដោយទឹកជំនន់ និងបាក់ដីនៅ ស្រីលង្កា កើនដល់ ៤៧ នាក់ និង ២១ នាក់បាត់ខ្លួន
យ៉ាងហោចណាស់មនុស្ស ៤៧ នាក់បានស្លាប់ និង ២១ នាក់ផ្សេងទៀតបាត់ខ្លួនដោយសារតែទឹកជំនន់ និងការរអិលបាក់ដីដ៏ធំប្រហែល ១០ ថ្ងៃនៅទូទាំងប្រទេសស្រីលង្កា នេះបើយោងតាមរបាយការណ៍របស់ Anadolu Ajansi (AA) ដោយដកស្រង់សម្តីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ទី២៧ វិច្ឆិកា ឆ្នាំ២០២៥។

រូបភាព៖VCG

ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង ខណៈដែលប្រទេសនេះនៅតែស្ថិតនៅក្រោមលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រួមទាំងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់កើនឡើង និងការរអិលបាក់ដី ចាប់តាំងពីថ្ងៃទី ១៧ ខែវិច្ឆិកាមក ដែលរំខានដល់ជីវិតមនុស្សនៅទូទាំងស្រុកជាច្រើន នេះបើយោងតាមកាសែត Daily Mirror ដែលជាកាសែតភាសាអង់គ្លេសក្នុងស្រុកបានចុះផ្សាយ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះហន្តរាយ មនុស្សជាង ៥.៨៩៣ នាក់នៅក្នុង ១៧ ស្រុកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអាកាសធាតុអាក្រក់ ខណៈដែលមនុស្ស ១០ នាក់បានរងរបួសក្នុងអំឡុងពេលនេះ។ អ្នកស្រុក Batticaloa បានកត់ត្រាទឹកភ្លៀងជាង ៣០០ មីលីម៉ែត្រក្នុងពេលតែមួយ ដែលជាចំនួនខ្ពស់មិនធម្មតា។ ស្របពេលដែល ប្រព័ន្ធសម្ពាធទាបនៅតែជាប់គាំងលើប្រទេស ដែលបង្កើតជាខ្យល់បក់ខ្លាំង និងរលកភ្លៀងខ្លាំងម្តងហើយម្តងទៀត។

ទន្ទឹមនេះដែរ អាជ្ញាធរបានចេញការព្រមានអំពីការរអិលបាក់ដីកម្រិតក្រហមសម្រាប់ស្រុកចំនួន៨ ដែលមានហានិភ័យខ្ពស់ និងជាសញ្ញានៃហានិភ័យធ្ងន់ធ្ងរដល់ជម្រាលចោត សហគមន៍ភ្នំ និងតំបន់ងាយរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងនោះត្រូវបានជំរុញឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងត្រៀមខ្លួនសម្រាប់ការជម្លៀសជាបន្ទាន់៕

រូបភាព៖EPA Images pic

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងសោកនាដកម្មអគ្គិភ័យនៅ ហុងកុង

The post អ្នកស្លាប់ដោយទឹកជំនន់ និងបាក់ដីនៅ ស្រីលង្កា កើនដល់ ៤៧ នាក់ និង ២១ នាក់បាត់ខ្លួន appeared first on Kampuchea Thmey Daily.

​​​លោក Dissanayake ក្លាយ​ជា​ប្រធានាធិបតីថ្មី​របស់​​ស្រីលង្កា​ សន្យា​​ធ្វើ​នយោបាយស្អាតស្អំ លើក​កម្ពស់​ប្រជាធិបតេយ្យ
ប្រទេសស្រីលង្កា​រក​ឃើញ​​ប្រធានាធិបតី​ថ្មី​ បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​សៅរ៍​​ ដោយ​​​ជ័យ​ជម្នះ​បាន​ទៅ​លើ​អ្នក​​តស៊ូ​​នយោបាយ​​ លោក​ Anura Kumara Dissanayake វ័យ​៥៥​ឆ្នាំ​ ដែល​បញ្ចប់​​​ការ​ដឹកនាំ​​​​របប​ចាស់​​ដឹកនាំ​ដោយ​ខ្សែ​ស្រឡា​យ​បងប្អូន​របស់​​អតីតប្រធានាធិបតី ​Ranil Wickremesinghe និង​ ត្រកូល​ Gotabaya Rajapaksa អស់រយៈពេល​​ជាង​៤​ទសវត្សរ៍​​​​។​

យោង​ទីភ្នាក់ងារ​ព័ត៌មាន BBC ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា Anura Kumara Dissanayake បានស្បថចូលកាន់តំណែងភ្លាម​ៗ​នៅ​ថ្ងៃចន្ទ​នេះ​ ដោយសន្យាថានឹងធ្វើនយោបាយ«​ស្អាតស្អំ» នៅពេលដែលប្រទេសនេះ​ទើប​​ងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន​ដែល​កើត​មាន​កាល​ពី​២​ឆ្នាំ​មុន​។

លោក Dissanayake ថ្លែង​ពេលស្បថ​ចូលកាន់​ដំណែង​​។ Snipping from live

ប្រទេសស្រីលង្កា​​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​​សេដ្ឋកិច្ច​និង​សង្គម​​យ៉ាង​ធ្ងន់​ធ្ងរ​​កាល​ដើម​ឆ្នាំ​២០២២ ពេលដែល​ប្រទេស​នេះ​​​រួត​រឹត​ដោយ​វិបត្តិបំណុល​សាធារណៈ កង្វះសាច់​ប្រាក់​បរទេស​ដើម្បី​បញ្ជា​ការ​នាំ​ចូល​ទំនិញ​ចាំបាច់ មាន​ឥន្ធនៈ​និង​​​គ្រឿង​បរិភោគ​ ​ធ្វើឱ្យ​មាន​អតិផរណា​យ៉ាង​ខ្លាំង​លើ​តម្លៃ​ឧស្ម័ន​ចម្អិន និង គ្រឿងបរិភោគ​ រហូត​មាន​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​នៅខែកក្កដា។

​លោក Dissanayake ដែលប្រកាន់ឆ្វេង​បានចាត់ទុកខ្លួនឯងថាជាអ្នកបង្អាក់ស្ថានភាពបច្ចុប្បន្ន ហើយអ្នកវិភាគមើលឃើញថា ជ័យជម្នះរបស់គាត់ជាការបដិសេធអំពើពុករលួយ និង​បក្សពួក​​សែ​​ស្រឡាយ​និយម (Cronyism) ដែលបានញាំញីប្រទេស​​ជា​ច្រើន​ទសវត្សរ៍​។

ការបោះឆ្នោតកាលពីថ្ងៃសៅរ៍គឺជាការបោះឆ្នោតលើកដំបូងចាប់តាំងពី​វិបត្តិ​ក្នុង​ឆ្នាំ២០២២​នៅ​ពេលដែលការមិនសប្បាយចិត្តលើសេដ្ឋកិច្ចបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងបាន​បណ្តេញ​អតីតប្រធានាធិបតី Gotabaya Rajapaksa ចេញពីអំណាច។

BBC បាន​ស្រង់សម្តី​ លោក Dissanayake ​ដូច​ដែល​បាន​​ថ្លែង​ថា​៖«​យើង​ត្រូវ​បង្កើត​វប្បធម៌​នយោបាយ​ស្អាតស្អំ​ថ្មី​។ ខ្ញុំប្តេជ្ញាថានឹងសម្រេចឱ្យ​បាននូវចំណុចនេះ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយក​ត្រឡប់​មកវិញនូវការគោរព និងការជឿទុកចិត្តរបស់ប្រជាជនចំពោះប្រព័ន្ធនយោបាយ»​។

​លោក Anura Kumara Dissanayake អាយុ៥៥​ឆ្នាំដែលត្រូវបានគេស្គាល់​និង​ហៅ​ថា «AKD» បានប្រាប់ប្រទេសស្រីលង្កាថា៖«លទ្ធិប្រជាធិបតេយ្យមិនបញ្ចប់ដោយការតែងតាំងអ្នកដឹកនាំទេ»។

លោក​បាន​ថ្លែង​ថា​៖«​យើង​ត្រូវ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។​ ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំធ្លាប់បាននិយាយពីមុនថា ខ្ញុំមិនមែនជាគ្រូមន្តអាគមទេ ខ្ញុំជាពលរដ្ឋសាមញ្ញម្នាក់។ មានរឿងដែលខ្ញុំដឹង និងមិនដឹង។ គោលបំណង​ធំបំផុតរបស់ខ្ញុំគឺប្រមូលផ្តុំអ្នកដែលមានចំណេះដឹង និងជំនាញ ដើម្បីជួយលើកស្ទួយប្រទេសនេះ»។

​លោក ​Dissanayake បានទទួលពរជ័យពីព្រះពុទ្ធសាសនានៅចុងបញ្ចប់នៃសុន្ទរកថារបស់គាត់។ អ្នកតំណាងនៃសាសនាផ្សេងទៀតរបស់ប្រទេសស្រីលង្កា មាន​ ឥស្លាម ហិណ្ឌូ និងគ្រិស្តសាសនា ក៏មានវត្តមានក្នុងអំឡុងពេលស្បថ​ចូល​កាន់​តំណែង​នេះ​​ផងដែរ ដោយបានគូសបញ្ជាក់ពីការសង្កត់ធ្ងន់របស់ប្រធានាធិបតីថ្មីលើភាពចម្រុះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅមុនថ្ងៃនៃពិធីនេះ លោក Dissanayake ​​បាន​សង្កត់ធ្ងន់ថា​​ ការរួបរួម​​គ្នា​​របស់​​ក្រុម​ជន​ជាតិ​​ Sinhalese, ទមិឡ (Tamils), មូស្លីម (Muslims) និង ស្រីលង្កា​ ទាំងអស់គឺជាមូលដ្ឋានគ្រឹះនៃការចាប់ផ្តើមថ្មីនេះ។​

តំណាង​ពុទ្ធសាសនា មូស្លីម គ្រឹះសាសនា និង​សាសនាដទៃ​ទៀត​ដែលចូលរួ​ម​ពិធី​ចូល​កាន់​តំណែង​។​

​លោក Dissanayake បានឈ្នះបន្ទាប់ពីការរាប់សន្លឹកឆ្នោតបានឈានដល់ជុំទី២ កាលពីថ្ងៃអាទិត្យ ដោយសារគ្មានបេក្ខជនណាម្នាក់អាចឈ្នះលើសពី៥០ភាគរយ​​ នៃសម្លេងឆ្នោតសរុបនៅក្នុងជុំទីមួយ។

នៅពេលដែលការបោះឆ្នោតជ្រើសរើសទីពីរ និងទីបីសម្រាប់ប្រធានាធិបតីត្រូវបានបូកសរុប គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា Dissanayake បានឈ្នះជាមួយនឹង​សន្លឹក​ឆ្នោតសរុបចំនួន ៥​ ៧៤០ ១៧៩ សំឡេង។

មេបក្សប្រឆាំង Sajith Premadasa ឈរនៅលេខរៀងទី២​ មាន​ចំនួន​ ៤ ៥៣០ ៩០២។ ប្រធានាធិបតីផុតអាណត្តិ Ranil Wickremesinghe ទទួលបាន​ការគាំទ្រ​ត្រឹមតែ​ ២ ២៩៩ ៧៦៧​ សំឡេង​ ក្នុងអំឡុងពេលនៃការរាប់ជុំទីមួយ ហើយត្រូវបានដកចេញពីជុំទីពីរ។

Ranil Wickremesinghe ដែល​​ផុត​អាណត្តិ​។​

លោក Wickremesinghe បានអបអរសាទរអ្នក​​ឈ្នះឆ្នោត​​ ដោយនិយាយថា៖«ដោយក្តីស្រឡាញ់ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជាតិជាទីស្រឡាញ់នេះ ខ្ញុំបានប្រគល់អនាគតរបស់ខ្លួនទៅឱ្យប្រធានាធិបតីថ្មី​»​។

រហូតមកដល់ការបោះឆ្នោតនៅចុងសប្តាហ៍​​កន្លង​ទៅ​នេះ ការបោះឆ្នោតប្រធានាធិបតីទាំងប្រាំបី​​លើក​របស់ប្រទេសស្រីលង្កា ចាប់តាំងពីឆ្នាំ១៩៨២​ បានឃើញអ្នកឈ្នះបានលេចឡើង​ក្នុងអំឡុងពេលនៃការរាប់ជុំទីមួយ។ ការបោះឆ្នោត​នេះត្រូវបានពិពណ៌នាថាជាការប្រកៀក​ប្រកិត​គ្នា​បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស​​ដែន​កោះ​ក្នុង​​អាស៊ី​ខាងត្បូង​នេះ​​៕​

ដោយ រ៉ាន់ រើយ​

The post ​​​លោក Dissanayake ក្លាយ​ជា​ប្រធានាធិបតីថ្មី​របស់​​ស្រីលង្កា​ សន្យា​​ធ្វើ​នយោបាយស្អាតស្អំ លើក​កម្ពស់​ប្រជាធិបតេយ្យ appeared first on Kampuchea Thmey Daily.

បំណុលមុន​សង​មិន​ទាន់​អស់​ផង ឥលូវ​ស្រីលង្កា​ស្នើ​ម្ចាស់​​បំណុល​ទ្វេភាគី​សុំ​ខ្ចី​បន្ថែម​ទៀត
រដ្ឋាភិបាល​ស្រី​លង្កា នឹង​​ចុះ​​កិច្ច​ព្រមព្រៀង​បន្ធូរបន្ថយ​បំណុល​​ជាមួយ​បណ្ដា​ប្រទេស ដែល​ជា​ម្ចាស់​បំណុល​​ទ្វេ​ភាគី​របស់​ខ្លួន នា​រសៀល​ថ្ងៃ​ពុធ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​លើ​​ទឹក​ដី​ប្រទេស​បារាំង។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

បើ​តាម​​ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា ដែល​ធ្លាប់​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ, កិច្ច​ព្រមព្រៀង​នេះ នឹង​​​អនុញ្ញាត​​ឲ្យ​ម្ចាស់​បំណុល​ អាច​បន្ត​​ឲ្យ​ប្រាក់​កម្ចី​ទៅ​កាន់​​ស្រី​លង្កា​បន្ថែម​ទៀត ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ៥,៩​ពាន់​លាន​ដុល្លារ។ កម្ចី​​ថ្មី នឹង​មាន​រយៈពេល​សង​យូរ​ជាង​មុន ​និង​​មាន​ការ​ប្រាក់​​ទាប​ជាង​មុន។ មួយ​វិញ​ទៀត កិច្ច​ព្រមព្រៀង​នេះ​ទៀតសោត ក៏​ជា​ការ​បំពេញ​នូវ​លក្ខខណ្ឌ​​ក្នុង​​ការ​ស្នើ​សុំ​មូលនិធិ​សង្គ្រោះ​របស់​ទីភ្នាក់ងារ​អន្តរ​រដ្ឋាភិបាល IMF របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។

ស្រី​លង្កា បាន​ខកខាន​មិន​អាច​មាន​លទ្ធភាព​​សង​បំណុល​បរទេស ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២២​មក​ម៉្លេះ បន្ទាប់​ពី​​កើត​មាន​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ព្រោះ​ការ​ធ្លាក់​ចុះ​នៃ​ទុន​បម្រុង​​រូបិយប័ណ្ណ​បរទេស។ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ទើប​កាល​ណោះ​លោក Gotabaya Rajapaksa បាន​សម្រេច​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​ស្រី​លង្កា។

រដ្ឋាភិបាល​ស្រី​លង្កា មាន​បំណង​ស្នើ​សុំ​ម្ចាស់​បំណុល​ទ្វេ​ភាគី​​ឲ្យ​ចុះ​កិច្ច​ព្រមព្រៀង​​​នេះ មុន​ចុង​ឆ្នាំ​២០២២​កន្លង​ទៅ ប៉ុន្តែ​ការ​ចរចា​ត្រូវ​បាន​​​អូស​បន្លាយ​រហូត​មក​ទល់​នឹង​ពាក់​កណ្ដាល​​ឆ្នាំ​២០២៤​នេះ។

បំណុល​ទ្វេ​ភាគី​ មាន​ចំនួន​ ២៨,៥% នៃ​បំណុល​បរទេស​សរុប​ទាំង​អស់​របស់​ស្រីលង្កា ដែល​​មាន​ប្រមាណ ៣៧​ពាន់​លាន​ដុល្លារ។ ម្ចាស់​បំណុល​ទ្វេ​ភាគី​​ធំ​ជាង​គេ​​របស់​ស្រី​លង្កា គឺ​ជា ចិន ក្នុង​ចំនួន​ទឹក​ប្រាក់​កម្ចី ៤,៦៦​ពាន់​លាន​ដុល្លារ។ បន្ទាប់​មក​​នោះ​គឺ​ជប៉ុន មាន ២,៣៥​ពាន់​លាន​ដុល្លារ និង​​ឥណ្ឌា មាន ១,៣៦​ពាន់​លាន​ដុល្លារ៕

ដោយ៖ ឈាង

The post បំណុលមុន​សង​មិន​ទាន់​អស់​ផង ឥលូវ​ស្រីលង្កា​ស្នើ​ម្ចាស់​​បំណុល​ទ្វេភាគី​សុំ​ខ្ចី​បន្ថែម​ទៀត appeared first on Kampuchea Thmey Daily.

ស្រីលង្កា ស្នើសុំឲ្យ ចិន ជួយ
ប្រទេសស្រីលង្កា បានស្នើឲ្យចិនជួយលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដើម្បីជួយឲ្យខ្លួនរីកចម្រើនប្រកបដោយនិរន្តរភាព។ នេះបើតាមសម្តី បេសកជនរបស់ទីក្រុងកូឡុំបូប្រចាំទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី២៥ខែកក្កដា ខណៈខ្លួន កំពុងចរចាសម្រាប់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន៤ពាន់លានដុល្លារ ដើម្បីជួយប្រទេសងើបចេញពីការដួលរលំនៃសេដ្ឋកិច្ច។

ប្រទេសដែលមានប្រជាជន ២២ លាននាក់មួយនេះ​ កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីការទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។

ការសង្កត់ធ្ងន់របស់ឯកអគ្គរដ្ឋទូត Palitha Kohona លើប្រទេសចិន គឺជាចំណុចគន្លឹះចំពោះការស្តារសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ហើយឆ្លុះបញ្ចាំងពីឋានៈរបស់ទីក្រុងប៉េកាំងជាម្ចាស់បំណុលបរទេសធំជាងគេលំដាប់ទីពីររបស់ប្រទេសស្រីលង្កា រួមជាមួយនឹងប្រទេសជប៉ុន។ ចិន ក៏កាន់កាប់ ១០% នៃបំណុលខាងក្រៅរបស់ស្រីលង្កាផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយ Reuters នៅស្ថានទូតក្រុងប៉េកាំងប្រចាំប្រទេសស្រីលង្កា លោក Kohona បាននិយាយថា ទីក្រុង កូឡុំបូ ចង់ឲ្យប្រទេសចិន ស្នើសុំក្រុមហ៊ុនរបស់ខ្លួន ទិញតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កា និង ធ្វើឲ្យច្បាប់នាំចូលរបស់ចិនកាន់តែមានតម្លាភាព និងងាយស្រួល។

លោកបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងក៏អាចជួយតាមរយៈការចាក់បញ្ចូលការវិនិយោគបន្ថែម ទៅក្នុងគម្រោងកំពង់ផែដ៏ធំដែលគាំទ្រដោយប្រទេសចិននៅក្នុងទីក្រុង កូឡុំបូ និង Hambantota ផងដែរ។

យោងតាមលោក Kohona, ផែនការវិនិយោគសំខាន់ៗរបស់ចិន មិនបានសម្រេចទេ ដោយសារតែជំងឺរាតត្បាត។ លើសពីនេះទៀត ស្រីលង្កាចង់ឃើញភ្ញៀវទេសចរចិនកាន់តែច្រើនចូលមកក្នុងប្រទេស បន្ទាប់ពីតួលេខបានធ្លាក់ចុះពី២៦៥ ០០០នាក់ក្នុងឆ្នាំ២០១៨ មកស្ទើរតែសូន្យ ក្រោយការវាយប្រហារអត្តឃាត និងជំងឺរាតត្បាតឆ្នាំ២០១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TOI

ចុចអាន៖ លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតី ស្រីលង្កា ចំពេលមានចលាចល

The post ស្រីលង្កា ស្នើសុំឲ្យ ចិន ជួយ appeared first on Kampuchea Thmey Daily.

លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតី ស្រីលង្កា ចំពេលមានចលាចល
លោក Ranil Wickremesinghe បានស្បថចូលកាន់តំណែងជាប្រធានាធិបតី របស់ប្រទេសស្រីលង្កា នៅក្នុងពិធីមួយ នៅរដ្ឋសភា នៃទីក្រុង កូឡុំបូ។

បន្ទាប់ពីត្រួតពិនិត្យឆ្មាំកិត្តិយសជាមួយប្រធានសភានៅច្រកចូលវិមានសភា លោក Wickremesinghe បានចូលទៅក្នុងសភានៅថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដានេះ ដើម្បីស្បថចូលកាន់តំណែងនៅចំពោះមុខចៅក្រម។

អ្នកស្នងតំណែងមុនពីរនាក់គឺលោក Mahinda Rajapaksa និង Maithripala Sirisena ស្ថិតក្នុងចំណោមអ្នកដែលមានវត្តមានក្នុងពិធី។

លោក Wickremesinghe បានជំនួសតំណែងលោក Gotabaya Rajapaksa ដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេស ខណៈប្រឈមមុខការតវ៉ា រយៈពេលច្រើនខែ ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់មួយ។

គាត់ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ក្នុងករណីអវត្តមានរបស់លោក Rajapaksa ដែលបានភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ ហើយបន្ទាប់មកទៅសិង្ហបុរី។ លោក Rajapaksa បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី ១៤ខែកក្កដា បន្ទាប់ពីទៅដល់ប្រទេសសិង្ហបុរី។

កាល​ពី​ថ្ងៃ​ពុធ លោក Wickremesinghe ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ ដោយ​សមាជិក​សភា​ស្រីលង្កា។ វា​គឺជា​រឿង​ដ៏​ភ្ញាក់ផ្អើល ​សម្រាប់​មេដឹកនាំ​ជើងចាស់​រូបនេះ ដែល​បាន​បាត់បង់​អាសនៈ​ក្នុង​ការបោះឆ្នោត​សភា​ខែសីហា ឆ្នាំ ២០២០។

អស់រយៈពេលជាច្រើនខែ សភាស្រីលង្កាដែលមានសមាជិកចំនួន ២២៥ រូប បានដំណើរការតែជាមួយសមាជិកចំនួន ២២៤ រូបប៉ុណ្ណោះ ខណៈលោក Wickremesinghe មិនបានតែងតាំងនរណាម្នាក់សម្រាប់អាសនៈ ក្នុងបញ្ជីជាតិដែលត្រូវបានបែងចែកសម្រាប់គណបក្ស UNP ឡើយ។ ប៉ុន្មានខែក្រោយមក គាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំង នៅពេលដែលគាត់ តែងតាំងខ្លួនឯងឲ្យចូលកាន់អាសនៈនេះ។

ទោះមិនមែនជាអ្នកនយោបាយមានប្រជាប្រិយ ប៉ុន្តែលោក Wickremesinghe ត្រូវបានគេគោរព ក្នុងចំណោមមជ្ឈដ្ឋាននយោបាយ ក៏ដូចជាក្នុងរង្វង់ការទូតផងដែរ។

ពេញមួយអាជីពសភារយៈពេល ៤៥ ឆ្នាំរបស់គាត់ គាត់បានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើន រួមទាំងនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សប្រឆាំងផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ស្រីលង្កា ជ្រើសតាំងលោក Ranil Wickeremesinghe ជាប្រធានាធិបតីថ្មី

The post លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតី ស្រីលង្កា ចំពេលមានចលាចល appeared first on Kampuchea Thmey Daily.

ស្រីលង្កា ជ្រើសតាំងលោក Ranil Wickeremesinghe ជាប្រធានាធិបតីថ្មី
សមាជិកសភាស្រីលង្កា បានបោះឆ្នោតជ្រើសរើសលោកនាយករដ្ឋមន្ត្រី Ranil Wickeremesinghe ឲ្យក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ថ្វីបើគាត់មិនមានប្រជាប្រិយភាពពីសាធារណជនក៏ដោយ។

លោក Wickremesinghe ត្រូវប្រឈមមុខនឹងភារកិច្ចដឹកនាំប្រទេសនេះ ចេញពីការដួលរលំផ្នែកសេដ្ឋកិច្ច និងស្តារសណ្តាប់ធ្នាប់សាធារណៈឡើងវិញ បន្ទាប់ពីមានការតវ៉ារយៈពេលច្រើនខែ។

គាត់បានយកឈ្នះគូប្រជែងឈ្មោះ Dullus Alahapperuma ក្នុងការបោះឆ្នោតដែលធ្វើឡើងនៅរដ្ឋសភា នាថ្ងៃពុធទី២០ខែកក្កដានេះ។

គួររម្លឹកឡើងវិញថា អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសកាលពីសប្តាហ៍មុន។

គាត់បានធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មក ទៅសិង្ហបុរី បន្ទាប់ពីបាតុកររាប់ពាន់នាក់ បានសម្រុកចូលវិមានប្រធានាធិបតី និងអគាររដ្ឋាភិបាលផ្សេងទៀត ដោយអំពាវនាវឲ្យគាត់លាលែងពីតំណែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន សាជាថ្មី

The post ស្រីលង្កា ជ្រើសតាំងលោក Ranil Wickeremesinghe ជាប្រធានាធិបតីថ្មី appeared first on Kampuchea Thmey Daily.