ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងសោកនាដកម្មអគ្គិភ័យនៅ ហុងកុង
បុរសបីនាក់មកពីក្រុមហ៊ុនសំណង់ត្រូវប៉ូលិសចាប់ខ្លួនពីបទសង្ស័យថា បានសម្លាប់មនុស្សដោយអចេតនាចំពោះគ្រោះអគ្គិភ័យដ៏សាហាវ ដែលឆាបឆេះនៅក្នុងអាផាតមិនមួយក្នុងទីក្រុងហុងកុង ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ និង ៣០០ នាក់ទៀតនៅតែបាត់ខ្លួន។ នេះបើយោងតាមការលើកឡើងរបស់ប៉ូលិស នាថ្ងៃព្រហស្បតិ៍ទី២៧ វិច្ឆិកា ឆ្នាំ២០២៥។

តាមរបាយការណ៍ចុហផ្សាយពី Reuters ដោយផ្អែកតាមការសើបអង្កេតដំបូង ប៉ូលិសបានដាក់ការសង្ស័យថា សោកនាដកម្មអគ្គិភ័យនេះអាចបណ្ដាលមកពីបន្ទះឫស្សី សំណាញ់ជ័រ ដែលហុំព័ន្ធអាផាតមិន ដាក់ធ្វើជារនាំងការពារសុវត្ថិភាព ព្រមទាំងសម្ភារៈស្នោ ប្រើក្នុងអំឡុងពេលជួសជុលអគារឡើងវិញ។
ប៉ូលិសបាននិយាយទៀតថា បន្ថែមពីលើអគារដែលគ្របដណ្ដប់ដោយសំណាញ់ការពារ និងផ្លាស្ទិច ដែលមិនបំពេញតាមស្តង់ដារអគ្គិភ័យ ពួកគេបានរកឃើញបង្អួចមួយចំនួននៅលើអគារដែលមិនរងផលប៉ះពាល់មួយត្រូវបានផ្សាភ្ជាប់ជាមួយនឹងសម្ភារៈស្នោ ដំឡើងដោយក្រុមហ៊ុនសំណង់មួយពេលកំពុងអនុវត្តការងារថែទាំ។
លោកស្រី Eileen Chung អធិការប៉ូលិសហុងកុងនិយាយថា «យើងមានហេតុផលដើម្បីជឿថា ភាគីទទួលខុសត្រូវរបស់ក្រុមហ៊ុនមានការធ្វេសប្រហែសយ៉ាងខ្លាំង ដែលនាំឲ្យមានគ្រោះថ្នាក់នេះ និងបណ្តាលឲ្យភ្លើងឆេះរាលដាលមិនអាចគ្រប់គ្រងបាន ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរ»។
លោកស្រីបន្ថែមថា បុរស៣នាក់មកពីក្រុមហ៊ុនសំណង់ រួមមាន នាយក២នាក់ និងអ្នកប្រឹក្សាផ្នែកវិស្វកម្មម្នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា សម្លាប់មនុស្សដោយអចេតនាចំពោះអគ្គិភ័យនៅហុងកុង។

ប៉ូលិសបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃដដែលនេះថា អ្នកពន្លត់អគ្គីភ័យម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៤៤ នាក់ ដោយមានមនុស្ស ៤៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ ដោយឡែក ចំនួនអ្នកស្លាប់ឥឡូវនេះ គឺខ្ពស់បំផុតនៅក្នុងអគ្គិភ័យនៅហុងកុង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ដោយលើសពីចំនួនអ្នកស្លាប់ ៤១ នាក់នៅក្នុងអគ្គីភ័យនៅក្នុងអគារពាណិជ្ជកម្មមួយនៅក្នុងស្រុកកូវលូន (Kowloon) ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៦៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
វៀតណាម ខាតបង់ប្រាក់ជាង ៣ពាន់លានដុល្លារ ដោយសារទឹកជំនន់ និងព្យុះដ៏សាហាវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


