ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ជ្រើសតាំងលោក Ranil Wickeremesinghe ជាប្រធានាធិបតីថ្មី
សមាជិកសភាស្រីលង្កា បានបោះឆ្នោតជ្រើសរើសលោកនាយករដ្ឋមន្ត្រី Ranil Wickeremesinghe ឲ្យក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ថ្វីបើគាត់មិនមានប្រជាប្រិយភាពពីសាធារណជនក៏ដោយ។
លោក Wickremesinghe ត្រូវប្រឈមមុខនឹងភារកិច្ចដឹកនាំប្រទេសនេះ ចេញពីការដួលរលំផ្នែកសេដ្ឋកិច្ច និងស្តារសណ្តាប់ធ្នាប់សាធារណៈឡើងវិញ បន្ទាប់ពីមានការតវ៉ារយៈពេលច្រើនខែ។
គាត់បានយកឈ្នះគូប្រជែងឈ្មោះ Dullus Alahapperuma ក្នុងការបោះឆ្នោតដែលធ្វើឡើងនៅរដ្ឋសភា នាថ្ងៃពុធទី២០ខែកក្កដានេះ។
គួររម្លឹកឡើងវិញថា អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសកាលពីសប្តាហ៍មុន។
គាត់បានធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មក ទៅសិង្ហបុរី បន្ទាប់ពីបាតុកររាប់ពាន់នាក់ បានសម្រុកចូលវិមានប្រធានាធិបតី និងអគាររដ្ឋាភិបាលផ្សេងទៀត ដោយអំពាវនាវឲ្យគាត់លាលែងពីតំណែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


