Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​ស្រីលង្កា​ចាប់​ខ្លួន​បុរស​បី​នាក់​ ករណី​​ដុត​ដំរី​ទាំង​រស់​

បានផុស

នៅ

ប៉ូលិស​ស្រី​លង្កា​បាន​ចាប់​ខ្លួន​បុរសបី​នាក់​ ដែល​បាន​ដុត​ដំរី​ទាំង​រស់​យ៉ាង​​ឃោ​ឃៅ​​​ បន្ទាប់​ពី​មាន​​មនុស្សមួយ​ក្រុម​​បាន​ឃើញ​វីដេ​អូ​ដ៏​ល្បីរបស់​ពួក​គេ​ ​​ចែក​ចាយ​លើ​បណ្តាញ​សង្គម​។ ​យោងទីភ្នាក់ងារ​ព័ត៌មាន​ AFP។

ភ្លើង​ឆេះដំរី នៅ​ប្រទេសឥណ្ឌា។ Sanctuary Nature Foundation
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសស្រីលង្កា ​បាន​ប្រាប់​ថា ​ជន​សង្ស័យ​មាន​អាយុ​ចន្លោះ​ពី ៤២ឆ្នាំ ដល់​៥០​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ភាគ​ខាង​ជើង​ កណ្តាលនៃតំបន់​ Anuradhapura ប្រហែល ២០០គីឡូម៉ែត្រ​ពី​ភាគខាង​ជើង​នៃ​ទីក្រុង​កូឡុំបូ។

ប៉ូលិស​បាន​ឱ្យ​ដឹងទៀត​​ថា ​ជន​សង្ស័យ​​ត្រូវ​បាន​ឃុំ​ខ្លួន​រហូត​​ដល់​ថ្ងៃ​ទី​២៤​ខែ​ឆ្នូ​ រង​ចាំ​ការ​​ស៊ើប​អង្គេត​បន្ថែម​លើ​ករណី​នេះ​។ មិន​តែ​ប៉ុណ្ណោះ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់អ្នក​លេង​បណ្តាញ​សង្គម​ បន្ទាប់​ពី​ឃើញ​វី​ដេអូ​ដុត​ដំរី​ ដែល​ពួក​គេ​បាន​បង្ហោះ​លើ​អ៊ីន​ធឺ​ណិត​។​

មន្ត្រី​អភិរក្ស​សត្វព្រៃ​​នៅ​តំបន់​នោះ​បាន​​ឱ្យ​ដឹង​ថា​ ដំរី​នេះ​​​ត្រូវ​​បាន​​គេ​​បាញ់​ឱ្យ​​របួស​​ជា​លើក​​ដំបូង​ ​មុន​​ពេល​​ត្រូវ​​បាន​​គេ​​ដុត ជាក់​ស្តែង​​គ្រូ​​ពេទ្យ​បាន​​ការ​ព្យាយាម​​​​សង្គ្រោះ​​ជីវិត​​របស់​​វា​ដែរ តែ​ត្រូវ​​បាន​​បរាជ័យ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ប្រទេស​ស្រី​លង្កា សត្វ​ដំរី​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ ព្រោះ​វា​ជា​សត្វ​ដែល​​ងាយរងហានិភ័យ​​ នាំ​សំណាង និង​​គួរ​ឱ្យ​ស្រឡាញ់​។ ប៉ុន្តែ​កសិករ និង​អ្នក​រស់​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល ជួន​កាល​ក៏​វាយ​ប្រហារ​ដំរី​ព្រៃ​ដែលបំផ្លាញ​ដំណាំ​របស់​ពួក​គេ​ដែរ​។

ជាង​នេះ​ទៅ​ទៀត សត្វ​ដំរី​​ត្រូវ​​បាន​​ការពារ​​ក្រោម​​ច្បាប់​​របស់​ប្រទេស​ស្រីលង្កាហើយ​​អ្នកដែល​​​ប្រមាញ់សត្វ​នេះ​ ​​អាច​​ប្រឈម​​នឹង​​ទោស​​ប្រហារ​​ជីវិត​ក្នុង​ករណី​ដែល​បាន​សម្លាប់​​ពួកគេ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​នេះ​មិន​បាន​អនុវត្ត​ការ​ប្រហារ​ជីវិត​​ឡើយ​ តាំងពីឆ្នាំ១៩៧៦​ ហើយ​ទោស​ប្រហារ​ជីវិត​ត្រូ​វបាន​ប្តូរ​ទៅ​ជា​ការ​ដាក់​ពន្ធ​នាគារ​ដោយ​​​ស្វ័យ​​ប្រវត្តិ​​អស់​មួយ​ជីវិត។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ ជម្លោះ​​រវាង​​មនុស្ស​​និងសត្វ​​​ដំរី​​កាន់​តែ​​កើន​ឡើង​ ដែលក្នុង​នោះ​​មាន​ដំរី​​ប្រមាណ​៤០០​ក្បាល និង​​មនុស្ស​២០០​នាក់​ ​បាន​បាត់​បង់​ជីវិត​ជា​​រៀង​រាល់​ឆ្នាំ​​ក្នុង​​រយៈពេល​​៥​ឆ្នាំ​ចុង​ក្រោយ​​នេះ​។

ប្រទេស​ស្រី​លង្កា​មាន​ដំរី​ព្រៃ​ប្រមាណ ៧០០០ក្បាល ដែល​ត្រូវ​បានចាត់​ទុក​ថា​ជា​សម្បត្តិ​ជាតិ​មួយ​ផ្នែក​ ដោយ​សារ​តែពួក​គេ​មាន​​សារៈ​សំខាន់​ក្នុង​វប្បធម៌​ព្រះពុទ្ធ​សាសនា៕​

​ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម