ព័ត៌មានអន្ដរជាតិ
លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតី ស្រីលង្កា ចំពេលមានចលាចល
លោក Ranil Wickremesinghe បានស្បថចូលកាន់តំណែងជាប្រធានាធិបតី របស់ប្រទេសស្រីលង្កា នៅក្នុងពិធីមួយ នៅរដ្ឋសភា នៃទីក្រុង កូឡុំបូ។
បន្ទាប់ពីត្រួតពិនិត្យឆ្មាំកិត្តិយសជាមួយប្រធានសភានៅច្រកចូលវិមានសភា លោក Wickremesinghe បានចូលទៅក្នុងសភានៅថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដានេះ ដើម្បីស្បថចូលកាន់តំណែងនៅចំពោះមុខចៅក្រម។
អ្នកស្នងតំណែងមុនពីរនាក់គឺលោក Mahinda Rajapaksa និង Maithripala Sirisena ស្ថិតក្នុងចំណោមអ្នកដែលមានវត្តមានក្នុងពិធី។
លោក Wickremesinghe បានជំនួសតំណែងលោក Gotabaya Rajapaksa ដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេស ខណៈប្រឈមមុខការតវ៉ា រយៈពេលច្រើនខែ ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់មួយ។
គាត់ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ក្នុងករណីអវត្តមានរបស់លោក Rajapaksa ដែលបានភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ ហើយបន្ទាប់មកទៅសិង្ហបុរី។ លោក Rajapaksa បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី ១៤ខែកក្កដា បន្ទាប់ពីទៅដល់ប្រទេសសិង្ហបុរី។
កាលពីថ្ងៃពុធ លោក Wickremesinghe ត្រូវបានជ្រើសរើសជាប្រធានាធិបតី ដោយសមាជិកសភាស្រីលង្កា។ វាគឺជារឿងដ៏ភ្ញាក់ផ្អើល សម្រាប់មេដឹកនាំជើងចាស់រូបនេះ ដែលបានបាត់បង់អាសនៈក្នុងការបោះឆ្នោតសភាខែសីហា ឆ្នាំ ២០២០។
អស់រយៈពេលជាច្រើនខែ សភាស្រីលង្កាដែលមានសមាជិកចំនួន ២២៥ រូប បានដំណើរការតែជាមួយសមាជិកចំនួន ២២៤ រូបប៉ុណ្ណោះ ខណៈលោក Wickremesinghe មិនបានតែងតាំងនរណាម្នាក់សម្រាប់អាសនៈ ក្នុងបញ្ជីជាតិដែលត្រូវបានបែងចែកសម្រាប់គណបក្ស UNP ឡើយ។ ប៉ុន្មានខែក្រោយមក គាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំង នៅពេលដែលគាត់ តែងតាំងខ្លួនឯងឲ្យចូលកាន់អាសនៈនេះ។
ទោះមិនមែនជាអ្នកនយោបាយមានប្រជាប្រិយ ប៉ុន្តែលោក Wickremesinghe ត្រូវបានគេគោរព ក្នុងចំណោមមជ្ឈដ្ឋាននយោបាយ ក៏ដូចជាក្នុងរង្វង់ការទូតផងដែរ។
ពេញមួយអាជីពសភារយៈពេល ៤៥ ឆ្នាំរបស់គាត់ គាត់បានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើន រួមទាំងនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សប្រឆាំងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ស្រីលង្កា ជ្រើសតាំងលោក Ranil Wickeremesinghe ជាប្រធានាធិបតីថ្មី
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


