ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយទឹកជំនន់ និងបាក់ដីនៅ ស្រីលង្កា កើនដល់ ៣៣៤នាក់ហើយ
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសស្រីលង្កាបាននិយាយកាលពីថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូនឌីតវ៉ា (Ditwah) បានកើនឡើងដល់ ៣៣៤នាក់ ខណៈមនុស្សជាច្រើនទៀតនៅតែបន្តបាត់ខ្លួននូវឡើយ។

បើយោងតាមសារព័ត៌មាន CNA បានចុះផ្សាយនាថ្ងៃទី១ ខែធ្នូ បានបញ្ចាក់ឲ្យដឹងថា វាគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតដែលបានវាយប្រហារកោះនេះក្នុងរយៈពេលពីរទសវត្សរ៍មកហើយ ស្របពលដែរមន្ត្រីនិយាយថា វិសាលភាពនៃការខូចខាតនៅក្នុងតំបន់កណ្តាលដែលរងផលប៉ះពាល់ខ្លាំងបំផុតទើបតែត្រូវបានបង្ហាញនៅពេលដែលក្រុមអ្នកជួយសង្គ្រោះបានសម្អាតផ្លូវដែលរារាំងដោយដើមឈើដួលរលំ និងការរអិលបាក់ដី។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) និយាយថា មកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៣៤នាក់ហើយ ខណៈកាលពីថ្ងៃអាទិត្យត្រឹមតែ ២១២នាក់ ដោយមនុស្សជិត ៤០០នាក់នៅតែបាត់ខ្លួន និងមនុស្សជាង ១,៣លាននាក់នៅទូទាំងកោះនេះ រងផលប៉ះពាល់ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។
ក្រោយមក ប្រធានាធិបតីលោក អាណូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ (Anura Kumara Dissanayake) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីដោះស្រាយគ្រោះមហន្តរាយនេះ ដោយសន្យាថា នឹងកសាងឡើងវិញជាមួយនឹងការគាំទ្រពីអន្តរជាតិ។
លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិថា «យើងកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុត និងប្រឈមមុខបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ «ពិតណាស់ យើងនឹងកសាងប្រទេសជាតិមួយឲ្យកាន់តែប្រសើរឡើង ជាងអ្វីដែលមានពីមុនមក»។
ទោះជាយ៉ាងណា ការខាតបង់ និងការខូចខាតទាំងនេះ គឺជារឿងអាក្រក់បំផុតចាប់តាំងពីរលកយក្សស៊ូណាមិអាស៊ីឆ្នាំ ២០០៤ ដែលបានសម្លាប់មនុស្សប្រហែល ៣១.០០០ នាក់ និងធ្វើឲ្យមនុស្សជាងមួយលាននាក់គ្មានផ្ទះសម្បែង។ ថ្វីដ្បិតតែ ពេលនេះភ្លៀងបានស្រកចុះទូទាំងប្រទេសស្រីលង្កាក្ដី ប៉ុន្តែតំបន់ទំនាបនៃរដ្ឋធានីនៅតែជន់លិចមិនទាន់ស្រក ក្នុងពេលដែលអាជ្ញាធរកំពុងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសង្គ្រោះដ៏សំខាន់មួយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈអ្នកស្លាប់ព្រោះព្យុះ Ditwah កើនដល់១៥៣នាក់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


