ព័ត៌មានអន្ដរជាតិ
លោក Dissanayake ក្លាយជាប្រធានាធិបតីថ្មីរបស់ស្រីលង្កា សន្យាធ្វើនយោបាយស្អាតស្អំ លើកកម្ពស់ប្រជាធិបតេយ្យ
ប្រទេសស្រីលង្ការកឃើញប្រធានាធិបតីថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដោយជ័យជម្នះបានទៅលើអ្នកតស៊ូនយោបាយ លោក Anura Kumara Dissanayake វ័យ៥៥ឆ្នាំ ដែលបញ្ចប់ការដឹកនាំរបបចាស់ដឹកនាំដោយខ្សែស្រឡាយបងប្អូនរបស់អតីតប្រធានាធិបតី Ranil Wickremesinghe និង ត្រកូល Gotabaya Rajapaksa អស់រយៈពេលជាង៤ទសវត្សរ៍។
យោងទីភ្នាក់ងារព័ត៌មាន BBC ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា Anura Kumara Dissanayake បានស្បថចូលកាន់តំណែងភ្លាមៗនៅថ្ងៃចន្ទនេះ ដោយសន្យាថានឹងធ្វើនយោបាយ«ស្អាតស្អំ» នៅពេលដែលប្រទេសនេះទើបងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនដែលកើតមានកាលពី២ឆ្នាំមុន។

ប្រទេសស្រីលង្កាបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនិងសង្គមយ៉ាងធ្ងន់ធ្ងរកាលដើមឆ្នាំ២០២២ ពេលដែលប្រទេសនេះរួតរឹតដោយវិបត្តិបំណុលសាធារណៈ កង្វះសាច់ប្រាក់បរទេសដើម្បីបញ្ជាការនាំចូលទំនិញចាំបាច់ មានឥន្ធនៈនិងគ្រឿងបរិភោគ ធ្វើឱ្យមានអតិផរណាយ៉ាងខ្លាំងលើតម្លៃឧស្ម័នចម្អិន និង គ្រឿងបរិភោគ រហូតមានបាតុកម្មទម្លាក់រដ្ឋាភិបាលនៅខែកក្កដា។
លោក Dissanayake ដែលប្រកាន់ឆ្វេងបានចាត់ទុកខ្លួនឯងថាជាអ្នកបង្អាក់ស្ថានភាពបច្ចុប្បន្ន ហើយអ្នកវិភាគមើលឃើញថា ជ័យជម្នះរបស់គាត់ជាការបដិសេធអំពើពុករលួយ និងបក្សពួកសែស្រឡាយនិយម (Cronyism) ដែលបានញាំញីប្រទេសជាច្រើនទសវត្សរ៍។
ការបោះឆ្នោតកាលពីថ្ងៃសៅរ៍គឺជាការបោះឆ្នោតលើកដំបូងចាប់តាំងពីវិបត្តិក្នុងឆ្នាំ២០២២នៅពេលដែលការមិនសប្បាយចិត្តលើសេដ្ឋកិច្ចបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងបានបណ្តេញអតីតប្រធានាធិបតី Gotabaya Rajapaksa ចេញពីអំណាច។
BBC បានស្រង់សម្តី លោក Dissanayake ដូចដែលបានថ្លែងថា៖«យើងត្រូវបង្កើតវប្បធម៌នយោបាយស្អាតស្អំថ្មី។ ខ្ញុំប្តេជ្ញាថានឹងសម្រេចឱ្យបាននូវចំណុចនេះ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកត្រឡប់មកវិញនូវការគោរព និងការជឿទុកចិត្តរបស់ប្រជាជនចំពោះប្រព័ន្ធនយោបាយ»។

លោក Anura Kumara Dissanayake អាយុ៥៥ឆ្នាំដែលត្រូវបានគេស្គាល់និងហៅថា «AKD» បានប្រាប់ប្រទេសស្រីលង្កាថា៖«លទ្ធិប្រជាធិបតេយ្យមិនបញ្ចប់ដោយការតែងតាំងអ្នកដឹកនាំទេ»។
លោកបានថ្លែងថា៖«យើងត្រូវពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសន្យាថានឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំធ្លាប់បាននិយាយពីមុនថា ខ្ញុំមិនមែនជាគ្រូមន្តអាគមទេ ខ្ញុំជាពលរដ្ឋសាមញ្ញម្នាក់។ មានរឿងដែលខ្ញុំដឹង និងមិនដឹង។ គោលបំណងធំបំផុតរបស់ខ្ញុំគឺប្រមូលផ្តុំអ្នកដែលមានចំណេះដឹង និងជំនាញ ដើម្បីជួយលើកស្ទួយប្រទេសនេះ»។
លោក Dissanayake បានទទួលពរជ័យពីព្រះពុទ្ធសាសនានៅចុងបញ្ចប់នៃសុន្ទរកថារបស់គាត់។ អ្នកតំណាងនៃសាសនាផ្សេងទៀតរបស់ប្រទេសស្រីលង្កា មាន ឥស្លាម ហិណ្ឌូ និងគ្រិស្តសាសនា ក៏មានវត្តមានក្នុងអំឡុងពេលស្បថចូលកាន់តំណែងនេះផងដែរ ដោយបានគូសបញ្ជាក់ពីការសង្កត់ធ្ងន់របស់ប្រធានាធិបតីថ្មីលើភាពចម្រុះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅមុនថ្ងៃនៃពិធីនេះ លោក Dissanayake បានសង្កត់ធ្ងន់ថា ការរួបរួមគ្នារបស់ក្រុមជនជាតិ Sinhalese, ទមិឡ (Tamils), មូស្លីម (Muslims) និង ស្រីលង្កា ទាំងអស់គឺជាមូលដ្ឋានគ្រឹះនៃការចាប់ផ្តើមថ្មីនេះ។

លោក Dissanayake បានឈ្នះបន្ទាប់ពីការរាប់សន្លឹកឆ្នោតបានឈានដល់ជុំទី២ កាលពីថ្ងៃអាទិត្យ ដោយសារគ្មានបេក្ខជនណាម្នាក់អាចឈ្នះលើសពី៥០ភាគរយ នៃសម្លេងឆ្នោតសរុបនៅក្នុងជុំទីមួយ។
នៅពេលដែលការបោះឆ្នោតជ្រើសរើសទីពីរ និងទីបីសម្រាប់ប្រធានាធិបតីត្រូវបានបូកសរុប គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា Dissanayake បានឈ្នះជាមួយនឹងសន្លឹកឆ្នោតសរុបចំនួន ៥ ៧៤០ ១៧៩ សំឡេង។
មេបក្សប្រឆាំង Sajith Premadasa ឈរនៅលេខរៀងទី២ មានចំនួន ៤ ៥៣០ ៩០២។ ប្រធានាធិបតីផុតអាណត្តិ Ranil Wickremesinghe ទទួលបានការគាំទ្រត្រឹមតែ ២ ២៩៩ ៧៦៧ សំឡេង ក្នុងអំឡុងពេលនៃការរាប់ជុំទីមួយ ហើយត្រូវបានដកចេញពីជុំទីពីរ។

លោក Wickremesinghe បានអបអរសាទរអ្នកឈ្នះឆ្នោត ដោយនិយាយថា៖«ដោយក្តីស្រឡាញ់ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជាតិជាទីស្រឡាញ់នេះ ខ្ញុំបានប្រគល់អនាគតរបស់ខ្លួនទៅឱ្យប្រធានាធិបតីថ្មី»។
រហូតមកដល់ការបោះឆ្នោតនៅចុងសប្តាហ៍កន្លងទៅនេះ ការបោះឆ្នោតប្រធានាធិបតីទាំងប្រាំបីលើករបស់ប្រទេសស្រីលង្កា ចាប់តាំងពីឆ្នាំ១៩៨២ បានឃើញអ្នកឈ្នះបានលេចឡើងក្នុងអំឡុងពេលនៃការរាប់ជុំទីមួយ។ ការបោះឆ្នោតនេះត្រូវបានពិពណ៌នាថាជាការប្រកៀកប្រកិតគ្នាបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដែនកោះក្នុងអាស៊ីខាងត្បូងនេះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


