ព័ត៌មានអន្ដរជាតិ
បំណុលមុនសងមិនទាន់អស់ផង ឥលូវស្រីលង្កាស្នើម្ចាស់បំណុលទ្វេភាគីសុំខ្ចីបន្ថែមទៀត
រដ្ឋាភិបាលស្រីលង្កា នឹងចុះកិច្ចព្រមព្រៀងបន្ធូរបន្ថយបំណុលជាមួយបណ្ដាប្រទេស ដែលជាម្ចាស់បំណុលទ្វេភាគីរបស់ខ្លួន នារសៀលថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីប្រទេសបារាំង។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

បើតាមក្រសួងហិរញ្ញវត្ថុស្រីលង្កា ដែលធ្លាប់បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ, កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យម្ចាស់បំណុល អាចបន្តឲ្យប្រាក់កម្ចីទៅកាន់ស្រីលង្កាបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥,៩ពាន់លានដុល្លារ។ កម្ចីថ្មី នឹងមានរយៈពេលសងយូរជាងមុន និងមានការប្រាក់ទាបជាងមុន។ មួយវិញទៀត កិច្ចព្រមព្រៀងនេះទៀតសោត ក៏ជាការបំពេញនូវលក្ខខណ្ឌក្នុងការស្នើសុំមូលនិធិសង្គ្រោះរបស់ទីភ្នាក់ងារអន្តររដ្ឋាភិបាល IMF របស់អង្គការសហប្រជាជាតិផងដែរ។
ស្រីលង្កា បានខកខានមិនអាចមានលទ្ធភាពសងបំណុលបរទេស ចាប់តាំងពីខែមេសា ឆ្នាំ២០២២មកម៉្លេះ បន្ទាប់ពីកើតមានបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ព្រោះការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស។ ដោយសារតែបញ្ហានេះហើយទើបកាលណោះលោក Gotabaya Rajapaksa បានសម្រេចចុះចេញពីតំណែងជាប្រធានាធិបតីស្រីលង្កា។
រដ្ឋាភិបាលស្រីលង្កា មានបំណងស្នើសុំម្ចាស់បំណុលទ្វេភាគីឲ្យចុះកិច្ចព្រមព្រៀងនេះ មុនចុងឆ្នាំ២០២២កន្លងទៅ ប៉ុន្តែការចរចាត្រូវបានអូសបន្លាយរហូតមកទល់នឹងពាក់កណ្ដាលឆ្នាំ២០២៤នេះ។
បំណុលទ្វេភាគី មានចំនួន ២៨,៥% នៃបំណុលបរទេសសរុបទាំងអស់របស់ស្រីលង្កា ដែលមានប្រមាណ ៣៧ពាន់លានដុល្លារ។ ម្ចាស់បំណុលទ្វេភាគីធំជាងគេរបស់ស្រីលង្កា គឺជា ចិន ក្នុងចំនួនទឹកប្រាក់កម្ចី ៤,៦៦ពាន់លានដុល្លារ។ បន្ទាប់មកនោះគឺជប៉ុន មាន ២,៣៥ពាន់លានដុល្លារ និងឥណ្ឌា មាន ១,៣៦ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


