ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ស្នើសុំឲ្យ ចិន ជួយ
ប្រទេសស្រីលង្កា បានស្នើឲ្យចិនជួយលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដើម្បីជួយឲ្យខ្លួនរីកចម្រើនប្រកបដោយនិរន្តរភាព។ នេះបើតាមសម្តី បេសកជនរបស់ទីក្រុងកូឡុំបូប្រចាំទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី២៥ខែកក្កដា ខណៈខ្លួន កំពុងចរចាសម្រាប់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន៤ពាន់លានដុល្លារ ដើម្បីជួយប្រទេសងើបចេញពីការដួលរលំនៃសេដ្ឋកិច្ច។
ប្រទេសដែលមានប្រជាជន ២២ លាននាក់មួយនេះ កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីការទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។
ការសង្កត់ធ្ងន់របស់ឯកអគ្គរដ្ឋទូត Palitha Kohona លើប្រទេសចិន គឺជាចំណុចគន្លឹះចំពោះការស្តារសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ហើយឆ្លុះបញ្ចាំងពីឋានៈរបស់ទីក្រុងប៉េកាំងជាម្ចាស់បំណុលបរទេសធំជាងគេលំដាប់ទីពីររបស់ប្រទេសស្រីលង្កា រួមជាមួយនឹងប្រទេសជប៉ុន។ ចិន ក៏កាន់កាប់ ១០% នៃបំណុលខាងក្រៅរបស់ស្រីលង្កាផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយ Reuters នៅស្ថានទូតក្រុងប៉េកាំងប្រចាំប្រទេសស្រីលង្កា លោក Kohona បាននិយាយថា ទីក្រុង កូឡុំបូ ចង់ឲ្យប្រទេសចិន ស្នើសុំក្រុមហ៊ុនរបស់ខ្លួន ទិញតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កា និង ធ្វើឲ្យច្បាប់នាំចូលរបស់ចិនកាន់តែមានតម្លាភាព និងងាយស្រួល។
លោកបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងក៏អាចជួយតាមរយៈការចាក់បញ្ចូលការវិនិយោគបន្ថែម ទៅក្នុងគម្រោងកំពង់ផែដ៏ធំដែលគាំទ្រដោយប្រទេសចិននៅក្នុងទីក្រុង កូឡុំបូ និង Hambantota ផងដែរ។
យោងតាមលោក Kohona, ផែនការវិនិយោគសំខាន់ៗរបស់ចិន មិនបានសម្រេចទេ ដោយសារតែជំងឺរាតត្បាត។ លើសពីនេះទៀត ស្រីលង្កាចង់ឃើញភ្ញៀវទេសចរចិនកាន់តែច្រើនចូលមកក្នុងប្រទេស បន្ទាប់ពីតួលេខបានធ្លាក់ចុះពី២៦៥ ០០០នាក់ក្នុងឆ្នាំ២០១៨ មកស្ទើរតែសូន្យ ក្រោយការវាយប្រហារអត្តឃាត និងជំងឺរាតត្បាតឆ្នាំ២០១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TOI
ចុចអាន៖ លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតី ស្រីលង្កា ចំពេលមានចលាចល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


