មនុស្សអវិជ្ជមាន Archives - Kampuchea Thmey Daily

បើមិនចង់អន្តរាយ កុំយកខ្លួនបៀតមនុស្ស ៧ ប្រភេទនេះឲ្យសោះ
ការសេពគប់មនុស្ស ត្រូវឲ្យចៀសឆ្ងាយពីប្រភេទបុគ្គលអវិជ្ជមាន មួយថ្ងៃៗបើកភ្នែកបើកមាត់សម្លឹងរាងកាយអ្នកដទៃ ដើម្បីនិយាយដើម។ ប្រសិនបើអ្នក​រាប់អាន​ប៉ះ​មនុស្ស​ប្រភេទ​នេះ ​គួរ​ចៀស ​ហើយ​បើ​កំពុង​សេពគប់​គួរ​បញ្ឈប់​ភ្លាម ​បើមិនចង់ឲ្យជីវិតជួប​ភាព​អន្តរាយ​ទៅ​ថ្ងៃមុខ។

១ មនុស្ស​ពូកែ​ចាក់រុក​ និយាយដើម

ប្រភេទ​នេះ​មិន​គិត​រក​សុខ​ដាក់​ខ្លួន​ឡើយ ​ថ្ងៃ​ណា​ក៏​យក​ភ្លើង​មក​ដាក់​លើ​ទ្រូង​ខ្លួនឯង​ ​និយាយ​ដើម​គេ​លិច​កើត​ ហើយ​តាំង​កើត​ទុក្ខ​មិន​សុខចិត្ត​តែ​ខ្លួនឯង។ អស់ពីនិយាយដើមគេ ក៏តែងតាំងខ្លួនឯងជាអ្នកល្អ​ផូរផង់ ​​ផូស​លើ​បណ្ដាញ​សង្គម​ថា​បុគ្គល​នេះ​មិន​ល្អ​​ បុគ្គល​នោះ​មិនល្អឡើយ។ បើ​ដើរ​ជួប​ឬ​រាប់អាន​ប៉ះ​ សូម​ចៀស​ឆ្ងាយ​ឲ្យបាន ជីវិតមិនមែនជាល្បែងសម្រាប់ពពួកក្រុមនិយមនិយាយដើមគេទេ។

២ មនុស្សចរិត​តួឯក

មនុស្ស​ប្រភេទ​នេះ​នៅកន្លែងណាក៏មានដែរ! កាន់តែ​គេច​កាន់​តែ​ជួប ​ពពួក​នេះ​ពូកែ​សម្ដែង​ទួញ​សោក ​សុខភាព​រាបសា​មុខ​គេ​ឯង​ ក្រោយ​ខ្នង​វិញ​សឹង​ថា​យក​កាំបិត​មក​ចាក់​ទម្លុះ​មិត្ត​ណា​ដែល​លើស​គេ។ នៅមុខ​យើង​សើច​ញឹមៗ​ ស្ងេញៗ ​ដូច​គ្មាន​ទុក្ខ​ភ័យ ​តែ​ក្នុង​ចិត្ត​សឹង​ថា​ខាំ​ត្របាក់​អ្នកណា​បាន​ខ្ពស់​ជាង​ល្អ​ជាង​ប៉ុណ្ណោះ។

៣ មនុស្សលោភលន់អំណាច

កន្លែង​ណា​ក៏​ដោយ បើមានមនុស្សនេះរស់នៅគឺដូចក្នុងរឿងភាគ កាប់​សម្លាប់​គ្នា​ឥត​ឈប់​ឈរ ​ព្រោះ​តែ​តណ្ហា​នៃអំណាចដឹកមុខ។ មនុស្សប្រភេទនេះ​មិន​ចេះ​ស្កប់ស្កល់​ទេ ​បាន​មួយ​ចង់​បាន​ពីរ​ ធ្វើយ៉ាង​ម៉េច​គឺឲ្យលើសគេ ធំជាងគេ ខ្លាំង​ជាង​គេ ហើយ​ក៏​ត្រូវតែ​មាន​មនុស្ស​កោត​ខ្លាច​គោរពគេ​ដូច​បង​ធំ​ដែរ។ អ្នក​ណា​មិន​ចូល​សង ​ក៏​ស្លាប់​ខ្លួន ​អ្នកណាពូកែ​វ៉ៃអេប​ស៊ីអប ទ្រឈ្មោះឲ្យល្អផូរផង់ ​ក៏​រស់បាន​នៅក្រោម​អំណាច​របស់​គេនេះហើយ។

៤ មនុស្ស​មាន​អំនួត

អំនួត​នេះ​ និយាយ​ឲ្យ​អស់​សេចក្ដី​បុគ្គល​ណា​ក៏​មាន​វា​ក្នុង​ខ្លួន​ដែរ។ ប៉ុន្តែ​អំនួត​មាន​តិច​ឬ​ច្រើនអាស្រ័យលើបុគ្គលនោះ។មនុស្សអំនួតក៏មិនខុសពីមនុស្ស​លោភលន់​អំណាច​ដែរ។ អ្វី​ក៏​ដោយ​ ឲ្យ​តែ​លើស​ពេក​ ខ្ពស់​ពេក​ គឺ​មិន​ល្អ​ទាំងអស់​នោះទេ។ បើ​អំនួតពេក ​ថ្ងៃ​ណាមួយ​គង់​តែ​អស់លក្ខណ៍ ​ធ្លាក់​មក​បាក់​ក​ចោល​ខ្លួន​អាសាបង់​ទេ។

៥ មនុស្ស​ចូលចិត្ត​បំប៉ោង​ព័ត៌មាន

រឿង​តូច​ធ្វើ​ឲ្យ​ក្លាយ​ជា​រឿង​ធំ ​និយម​បង្ក​ចលាចល​នាំ​ឲ្យ​មាន​បញ្ហា​ឈឺក្បាល​ឥត​ស្វាង ​ សុទ្ធតែស្ថិតក្នុងក្រុម​មនុស្ស​​ចូលចិត្ត​បំប៉ោង​ព័ត៌មាន ​ដែល​អ្នក​ក៏​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ដែរ។ រឿងខ្លះ​មិនមែន​ជា​រឿង​ ឬ​បញ្ហា​ខ្លួនឯង​ទេ​ តែ​ចូលចិត្ត​ឈឺឆ្អាល​បង្កើត​បក្សពួក​ឲ្យគេឈ្លោះ​គ្នា​ ហើយអង្គុយ​ទះដៃ​អបអរសើចញញឹមលាក់គំនួច។ មនុស្ស​កម្សោយ​ប្រជ្ញានេះ ​នៅទីណាក៏​មាន​ កន្លែង​ណា​ក៏​មាន ​បើ​រាប់អាន​ជួប​សឹង​ថា​ស្មារលា​កុំ​ឲ្យជួបមួយជីវិត។

៦ មនុស្សមិនចេះស្គាល់កំហុសមិនចេះសុំទោស

កំហុសអ្នកណាក៏ធ្លាប់បង្កឲ្យមាន គ្មានបុគ្គលណាមិនចេះខុស។ ប៉ុន្តែខុសត្រូវដាក់ខ្លួន ស្គាល់ពីកំហុសខ្លួនឯង ហើយសុំទោសទៅ គឺរឿងនឹងប្រែជាល្អប្រសើរវិញហើយ។ កុំតាំងខ្លួនខ្ពស់ជាងគេ មានជាងគេ អាយុច្រើនជាងគេ ខ្លាំងជាងគេ​មិនខ្លបខ្លាចខ្ចិលសុំទោស ហើយទុកឲ្យរាលដាលពាសពេញ រហូតកើតរឿងធំទប់ស្កាត់លែងជាប់។ សុំទោស ប្រយោគនេះមានន័យតែពីរម៉ាត់ ស្រាលដូចសំឡី តែមានទំងន់សម្រាប់អ្នកដែលយើងសាងកំហុសលើគេ។

៧ មនុស្សពូកែតម្អូញ

អ្នកណាក៏មានបញ្ហាផ្ទាល់ខ្លួន មានទុក្ខសោកនៃជីវិតមកជាមួយដែរ។ មានជីវិតលើផែនដីនេះ ប្រាដកជាមានទុក្ខហើយ!សំខាន់ត្រូវចេះគ្រប់គ្រងអារម្មណ៍ រៀនបែងចែកបញ្ហាផ្ទាល់ខ្លួន និងរឿងការងារផ្សេងគ្នា។ កុំទម្លាប់យករឿងឈឺក្បាលមកដាក់លើមិត្តរួមការងារ ឬអ្នកណាក៏ដោយ យូរៗទៅអ្នកជុំវិញក៏ធុញទ្រាន់ សឹងមិនចង់រាប់អានឡើយ។ មនុស្សនេះរកភាពសុខសប្បាយមិនឃើញឡើយក្នុងជិវិត ព្រោះមិនចេះស្គាល់អ្វីទៅជាក្ដីសុខ និងមិនទម្លាប់រៀនបង្កើតក្ដីសុខដោយខ្លួន។ម្ងៃៗរស់ពឹងលើក្ដីសុខគេ សូម្បីតិចតួចក៏ត្រូវសួរគេ ហើយក៏ទ្រហោរថា គ្មានក្ដីសុខទេសម្រាប់ជីវិតនេះ។

សរុបជារួម អត្តចរិតរបស់មនុស្សមានខុសៗគ្នា គ្មានបុគ្គលណាល្អជាងអ្នកណាឡើយ។ ប៉ុន្តែត្រូវចងចាំថា គ្រប់គ្នាមានដង្ហើមលើផែនដីនេះ សុទ្ធតែមានបញ្ហាជារបស់ខ្លួនទាំងអស់។ សំខាន់ត្រូវចេះដោះស្រាយ ហើយរក្សាចិត្តឲ្យសប្បាយ កុំទម្លាប់យកក្ដីសុខអ្នកជុំវិញមកប្រៀនធៀបនឹងជីវិតខ្លួនឯង រហូតមានចរិតអាក្រក់ជាប់ខ្លួន ដើរតែរិះគន់គេឥតឈប់។ កុំរវល់តែសម្លឹងគេ រហូតភ្លេចកសាងចំណេះខ្លួនឯង គេដើរដល់ណាហើយ ឯងវិញនៅត្រឹមហ្នឹងដដែល ទាំងដែលពេលខ្លះឡើងមកដល់ចំណុចនេះ ស្មើគេសោះ៕

សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ​ តែរឿងផ្ទាល់ខ្លួនគេ

ចុចអាន៖មនុស្ស ៥ ប្រភេទ ក្នុងសង្គមសព្វថ្ងៃ បើសេពគប់នាំជីវិតរឹតស្មុគស្មាញ

The post បើមិនចង់អន្តរាយ កុំយកខ្លួនបៀតមនុស្ស ៧ ប្រភេទនេះឲ្យសោះ appeared first on Kampuchea Thmey Daily.

មនុស្ស ៥ ប្រភេទ ក្នុងសង្គមសព្វថ្ងៃ បើសេពគប់នាំជីវិតរឹតស្មុគស្មាញ
គ្មានមនុស្សឯណាមានឆន្ទៈ និងសុខចិត្តរស់នៅក្នុងជីវិតដ៏ស្មុគស្មាញនោះទេ។ យើងម្នាក់ៗ ប្រាកដជាព្យាយាម ចៀសវាងវាមិនខានទេ។ ជាពិសេសសូម្បី​តែ​ស្រមៃ ​ក៏​ធ្វើ​ឲ្យ​អ្នក​វិលមុខ និងឈឺក្បាល ដោយសារតែមនុស្សបែបនេះចូលមកពាក់ព័ន្ធក្នុងជីវិតដែរ។

ទោះជាយ៉ាងណាក៏ដោយ ជីវិតដ៏ស្មុគស្មាញ និងមានបញ្ហា ក៏អាចបណ្តាលមកពីរង្វង់នៃការសេពគប់របស់យើងដែរ។ ប្រសិនបើសព្វថ្ងៃនេះ​ មិត្តអ្នកអានកំពុងតែសេពគប់មនុស្សដែលមានចរិត និងអាកប្បកិរិយាមិនល្អ គួរចាប់ផ្ដើមដកខ្លួនចេញពីពួកគេជាជាងលង់ខ្លួន។

ខាង​ក្រោម​នេះ ​គឺ​ជា​មនុស្ស​ ៥​ ប្រភេទ ​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្មុគស្មាញលើសមុន។

១ ប្រភេទ​មនុស្ស​ដែល​ចង់​ដឹង​ចង់​ឃើញ ពីជីវិតគេខុសរឿង

អត្ថិភាព​របស់​មនុស្ស​គ្រប់គ្នា​ ​​ត្រូវ​តែ​ស្គាល់​និងដឹងឮនៅ​ក្នុង​បរិយាកាស​ជុំវិញ ដូច​អ្នក​សារព័ត៌មាន​មួយរូបដែរ។ ប៉ុន្តែ​ប្រសិន​បើ​សូម្បី​តែ​ព័ត៌មាន​ខ្លះ​ ជា​រឿង​ផ្ទាល់ខ្លួន​របស់​យើងឬអ្នកផ្សេងសោះ​ តែ​បុគ្គលនេះ​បែរ​ជា​ចេះ​ដឹង​ និង​ជជីក​សួរ ធ្វើដូចជាអាណាព្យាបាលយើង។ តើគូរមានវិធានការបែបណា ចំពោះពួគគេ? ទន្ទឹមនោះ ការនៅក្នុងរង្វង់មិត្តភ័ក្តិ​ប្រភេទ​នេះ​ អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ស្មុគស្មាញ​ ដោយ​មិនដឹងខ្លួន។ ព្រោះ​គេ​នឹង​រក​ឃើញ​គ្រប់​យ៉ាង ​ដែល​កើត​ឡើង​ចំពោះ​អ្នក រួម​ទាំង​ការ​បន្ត​រុក​រក​បញ្ហា​ផ្ទាល់​ខ្លួន ​យើង​ថែម​ទៀត។ នេះហៅថាឈ្លានពានឯកជនភាពហើយ បើជួបឬសេពគប់ប៉ះ គួរតែដកខ្លួនទៅ។

២ ប្រភេទមនុស្សយកស្តង់ដារ​មកវាស់វែង​​

​មិន​មាន​អ្វី​ខុសឡើយ​​ ជាមួយ​នឹង​ស្តង់ដារ​នៃ​ភាព​ល្អឥតខ្ចោះ​។ នេះ​អាចធ្វើឲ្យអ្នកបន្ត​កែលំអ​ខ្លួនឯង ដើម្បី​ក្លាយ​ជា​បុគ្គល​ម្នាក់ ​ដែល​អាចធ្វើឲ្យជីវិតកាន់​តែ​ប្រសើរនា​ពេល​អនាគត។ ទោះ​យ៉ាងណា​ក៏ដោយ វា​ក៏​មាន​ដែន​កំណត់​របស់​វា​ដែរ ។ កុំ​ទុក​ឲ្យ​ខ្លួន​ឯង​ត្រូវ​បាន​បង្ខាំង​ខ្លួន​ថា​ ជា​អ្នក​មាន​ភាព​ល្អឥតខ្ចោះ។ ការ​បង្កើត​មិត្ត​ជាមួយ​ប្រភេទ​មនុស្ស​ដែល​ឈ្លក់​វង្វេង​នឹង​គំនិត​ដ៏​ល្អ​ឥត​ខ្ចោះ ​​គឺ​ជា​មូលហេតុ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នកកាន់តែ​ស្មុគស្មាញ។ ចំណង់ចំណូលចិត្ត​ខ្ពស់​របស់​គាត់​​ ជាមួយ​នឹង​ភាព​ល្អឥតខ្ចោះ ​អាច​រារាំង​អ្នក​ពី​ការ​ច្នៃប្រឌិត។ រាល់​ជំហាន​ដែល​អ្នក​ធ្វើ​ គឺ​តែងតែ​បញ្ចេញ​មតិ​ដោយ​បុគ្គល​នោះជានិច្ច។

៣ ប្រភេទ​មនុស្ស​គិត​អវិជ្ជមាន

និយាយ​ឲ្យ​ទូលំទូលាយ របៀប​គិត​របស់​មនុស្ស​អាច​បែងចែក​ជា​ពីរ។ មាន​មនុស្ស​មួយ​ចំនួន​ ​ដែល​តែង​តែ​មាន​ការ​គិត​វិជ្ជមាន ឬ​ការ​គិត​វិជ្ជមាន។ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ មាន​ទំនោរ​ទៅ​រក​ការ​គិត​អវិជ្ជមាន ​ឬ​ការ​គិត​វិជ្ជមាន។ ការ​រស់នៅ​ក្នុង​រង្វង់​មនុស្ស​ដែល​តែងតែ​គិត​អវិជ្ជមាន​ អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ស្មុគស្មាញ។ រឿង​តូចតាច​ដែល​អ្នក​ធ្វើ​តែងតែ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​អាក្រក់​។ ជាពិសេស ​ប្រសិន​បើ​អ្វី​ដែល​អ្នក​ធ្វើ​ ច្រើន​ស្រប​តាម​ការ​ចង់​បាន​របស់​គេវិញ។

៤ ប្រភេទមនុស្ស​ដើរ​តួ​ជា​ជនរងគ្រោះ

តួអង្គ​ដែល​មាន​អាកប្បកិរិយា​ជា​ជនរងគ្រោះ​​ តែងមាន​គ្រប់​មធ្យោបាយ​ដើម្បី​សង្គ្រោះ​ខ្លួន​ពី​ស្ថានការណ៍​ដ៏​អាក្រក់​បំផុត សូម្បី​តែ​រត់​ពី​កំហុស​ ដែល​ខ្លួន​បាន​ធ្វើ​ ក៏​គេ​ធ្វើ​បានដែរ។ អ្នក​ដែល​ចូល​ចិត្ត​លេង​ជា​តួ​ជន​រង​គ្រោះ​ ជា​មនុស្ស​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យជីវិត​អ្នក​កាន់​តែ​ស្មុគស្មាញ​ និងធុញថប់លើសមុន។ ការ​សេពគប់​ឬ​នៅ​ជិត​ពួកគេ អ្នក​នឹង​ក្លាយ​ជា​គោលដៅ​របស់​គេ​ សម្រាប់​ធ្វើ​រឿង​ណាមួយ​ ដែល​ពួកគេ​ចង់​បានតែប៉ុណ្ណោះ។

៥ ប្រភេទ​បង្កើត​បក្សពួក ​ឬ​ក្រុម​និយាយ​ដើម

ការ​អង្គុយ​ជុំ​គ្នា​ពេល​និយាយ​ពី​អ្នក​ដទៃ ​សម្រាប់​មនុស្ស​មួយ​ចំនួន​គឺ​ជា​ការ​រីករាយ​ខ្លាំង​ណាស់​។ អ្វី​ដែល​សំខាន់​ គឺ​ត្រូវ​ជជែក​លេង​សើច​ និង​និយាយ​ដើម​គេ​ឲ្យ​បាន​សប្បាយចិត្ត​។ ការ​ធ្វើ​មិត្ត​ជាមួយ​នឹង​ប្រភេទ​អ្នក​និយាយ​ដើម​ ដូច​ឲ្យ​នាំ​ខ្លួនឯង​ឲ្យ​ផុង​តែ​រឿង​ឥត​បាន​ការ។ អាកប្បកិរិយា​មនុស្ស​ប្រភេទ​នេះ​ អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ស្មុគស្មាញ។ ជា​ពិសេស ​ប្រសិន​បើ​ពួកគេ​បញ្ចេញ​បញ្ហា​ឯកជន​ភាព​របស់​អ្នក ​នៅ​ក្នុង​ការ​ជជែកនោះ ហើយគិតថាជារឿងសប្បាយរបស់ពួកគេវិញ។

សរុបជារួមទៅ​ ជីវិត​អាចនឹងកាន់​តែ​ស្មុគស្មាញ​ គឺដោយសារតែកំហុស​របស់​យើង ​ក្នុង​ការ​ជ្រើសរើស​មិត្ត។ បើ​ជួប​មនុស្ស​ទាំង​៥​ប្រភេទ​ខាង​លើ​ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន

ចុចអាន៖ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

The post មនុស្ស ៥ ប្រភេទ ក្នុងសង្គមសព្វថ្ងៃ បើសេពគប់នាំជីវិតរឹតស្មុគស្មាញ appeared first on Kampuchea Thmey Daily.

ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
បើទោះបីជាការនិយាយលេងសើច (និយាយដើម) ពីរឿងរ៉ាវរបស់អ្នកដទៃជាការកម្សាន្ត ឬជាទម្លាប់ពីកំណើតក្ដី។ តែនេះក៏អាចជារោគសញ្ញាមួយទៀត នៃជំងឺផ្លូវចិត្តដែលមាន ប៉ុន្តែក្រុម​មនុស្ស​ទាំង​នោះ​ ជួន​មិនដឹងថាខ្លួនមានជំងឺនេះទេ។

​ការ​ចេះ​ដឹង​រឿង​គេ​ជ្រុល​និយម​ ឬ​ពូកែ​ចាត់ចែង​ឲ្យ​ជីវិត​គេ​ទៅ​ខាង​នេះ​ខាង​នោះ​តាម​ចិត្ត​ខ្លួន​ចង់​បាន​ ធ្វើ​ឲ្យ​បញ្ហា​ផ្លូវ​ចិត្ត​បុគ្គល​នោះ​នឹង​កាន់​តែ​ស្មុគស្មាញ​ខ្លាំង។ ដោយសារ​ម្ង៉ៃៗ​គេ​ពូកែ​យក​រឿង​អ្នក​ដទៃ​មក​ដាក់​លើ​ទ្រូង​ឯង​ នាំ​ឲ្យ​ក្ដៅ​រហូត​កើត​ជា​នៅ​មិន​សុខ​ដេក​មិន​លក់​ បើ​មិន​បាន​និយាយ​រឿង​ឬ​ចាត់ចែង​អ្នក​ណាម្នាក់​ឲ្យ​សម​គំនិត​គេ​ចង់​បាន គេ​នឹង​មាន​សំពាធ​អារម្មណ៍​កើត​មាន​អត់​ដឹង​ខ្លួន។ អ្នកខ្លះជួននៅមិនសុខ ធ្វើការមិនបាន ព្រោះខួរក្បាលស្តុកទុកតែរឿងគេជាងរឿងខ្លួន។

តាមពិត​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ នៃ​ជីវិត​បុគ្គល​និយម​យក​រឿង​គេ​មក​ចែកចាយ​ ជា​ត្រាវ​ចម្អែត​មាត់​ពួកគេ​ប៉ុណ្ណោះ។ តែ​មួយ​ផ្នែក​ទៀត​គឺ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ បុគ្គល​ដែល​រួម​ស្ដាប់​ជាមួយ​ពួកគេ។ អ្នកខ្លះ​អាច​ទន់ខ្សោយ​ផ្លូវចិត្ត​ ពេល​ស្ដាប់​ហើយ​ប្រែ​ជា​មិន​សប្បាយ​ចិត្ត​ ភ្លាម​មួយ​រំពេច​ក៏​មាន។ នេះ​ក៏​ដោយសារ​ជីវិត​ពួកគេ​ហ៊ុមព័ទ្ធ​ដោយ​បុគ្គល​បង្កើត​គ្រុប ​បង្កើត​បក្ស​ពួក​និយម​និយាយ​ដើម​អ្នក​ជុំវិញ​​ តើ​មាន​ន័យ​អី​ទៀត ​ដែល​សុខភាព​ផ្លូវ​ចិត្ត​រឹងមាំ​បាន។

ទម្លាប់​យក​រឿង​គេ​មក​ចែកចាយ​ជា​ក្រុម​ជា​បក្ស​ យូរៗ​ទៅ​រាងកាយ​នឹង​ទ្រុឌទ្រោម ​ឬ​ញៀន​នឹង​ការ​និយាយ​ដើម​អ្នក​ផង​ទាំង​ពួង​ មិន​លើកលែង​សូម្បី​មេកោយ​​ខ្លួនឯង។ អ្នក​ខ្លះ​ឃើញ​សមាជិក​ថ្មី​ចូល​មក​ធ្វើការ ​ក៏​ទៅ​រាក់ទាក់​ដូច​ចង់​រាប់អាន។ តាមពិត​ទៅ​អត់ទេ! ពួកគេ​មក​ស៊ើប​ដើម្បី​ចង់​ដឹង​ពី​អ្នក​ចំណូល​ថ្មី​ ដើម្បី​ងាយស្រួល​យក​ចុះ​ចូល​ជា​ក្រុម​តែ​មួយ។

បើសិន​បាន​ជួប​ឬ​រាប់អាន​បុគ្គល​មួយ​ថ្ងៃៗ​ប្រមូល​ផ្ដុំ​តែ​និយាយ​រឿង​គេ ​ចូរ​ប្រញាប់​ដក​ខ្លួន​ឆាប់។ នៅ​ពេល​អ្នក​នៅ​ជិត​បុគ្គល​អស់​នោះ​ មាន​តែ​ធ្វើ​ឲ្យ​រាងកាយ​ទទួល​បាន​តែ​រឿង​អវិជ្ជមាន​ និង​បន្ទុក​ដែល​ពួកគេ​ដាក់​មក​ប៉ុណ្ណោះ។ ជាពិសេស​បើ​ស្ដាប់​រឿង​ឥតបានការ​នេះ​ច្រើន ​ធ្វើ​ឲ្យ​កើត​ជំងឺ​ផ្លូវ​ចិត្ត​តាម​ពួកគេ​ ហើយ​កើត​ជា​ថប់បារម្ភ​ មាន​បញ្ហា​នៃ​ការ​គេង ​នឹក​ឃើញ​តែ​រឿង​ដដែលៗ​  និង​មាន​អារម្មណ៍​សោកសៅ​ទៅ​តាម​ដែរ៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖ទ្រឹស្ដីព្រះពុទ្ធ៖ លក្ខណ:សម្បត្តិ ៥យ៉ាងនៃអ្នកស្ដាប់ដ៏ល្អម្នាក់

ចុចអាន៖កុំមើលរំលង! សញ្ញានៃជំងឺភ័យស្លន់ស្លោឬថប់បារម្ភ ជាស្ថានភាពផ្លូវចិត្តគ្រោះថ្នាក់ខ្លាំង បើមិនឆាប់ព្យាបាល

ចុចអាន៖ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ

The post ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន
មនុស្ស​អវិជ្ជមាន​តែង​នាំ​ទុក្ខ ​នាំ​ភ្លើង​ សន្សំ​តែ​រឿង​ក្ដៅ​ចិត្ត​ក្ដៅ​ទ្រូង​ចូល​មក​ក្នុង​ខ្លួន​យើង​ មិន​ចេះ​ចប់​មិន​ចេះ​​​តែ​ប៉ុណ្ណោះ។ តើ​ចាំបាច់​អី​ដែល​យើង​ ត្រូវ​នៅ​ក្បែរ​ ខាត​ពេល​ជាមួយ​ធ្វើអ្វី។

បើ​សព្វថ្ងៃ​នេះ​អ្នក​កំពុង​ជួប​មនុស្ស​ប្រភេទ​នេះ ​សូម​ប្រញាប់​ដក​ខ្លួន​ជា​ប្រញាប់ ​បើ​មិន​ចង់​ឲ្យ​ខ្លួន​អន្តរាយ​ជាប់​ឈ្មោះ​តាម​ជាមួយ​ពួកគេ។

មនុស្ស​យើង​គ្រប់គ្នា​ អ្នក​ណា​ក៏​មាន​ភាព​អាក្រក់​រៀង​ៗ​ខ្លួន​ដែរ ​គ្មាន​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​ឡើយ។ សំខាន់​តើ​យើង​គួរ​ប្រើ​ភាព​អាក្រក់​របស់​យើង​ទៅ​បំផ្លាញ​អ្នក​ដទៃ​ដែរ​ទេ? គួរ​ឬ​មិន​គួរ​យើង​មាន​តែ​ត្រិះរិះ​ពិចារណា​គិត​ខ្លួនឯង។

តួយ៉ាង​ចំពោះ​មនុស្ស​អវិជ្ជមាន​ឬ​ហៅ​ម៉្យាង​ទៀត​ថា​ បុគ្គល​គិត​តែ​រឿង​មិន​ល្អ​គ្មាន​ចិត្ត​ជ្រះថ្លា​ពី​ខាង​ក្នុង ចូលចិត្ត​ធ្វើអ្វី​ប្លែកៗ​ឥត​ទំនង​ បង្ក​រឿង​បង្ក​តែ​ភាព​ក្ដៅក្រហាយ​ដល់​អ្នក​ដទៃ​ឥត​ឈប់ឈរ។

បើ​អ្នក​បាន​ជួប​ សូម​ចៀស​ឆ្ងាយ ​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ! បើ​អ្នក​នៅ​ជិត​គ្មាន​អី​ក្រៅ​ពី​ចម្លង​ស្ទាយ​អាក្រក់​ៗ​ពី​គ្នា​តែ​ប៉ុណ្ណោះ! ស្ទាយ​ល្អៗ​ គំនិត​ជួយ​សង្គម ​​សាង​ភាព​រីករាយ​ដល់​មនុស្ស ​ម៉េច​មិន​ចម្លង​មិន​ធ្វើ​តាម​គ្នា។

ត្រូវ​​គិត​ថា​ សង្គម​មួយ​នេះ​ដើរ​ដល់​ណា​ហើយ ​មិនមែន​នៅ​ត្រាំត្រែង​ជាមួយ​ភាព​អវិជ្ជមាន​មួយ​ជីវិត​ឡើយ។ ប្រញាប់​ក្រោក​ឡើង​សាង​សុភមង្គល​ដល់​ខ្លួនឯង ​កុំ​មាន​ទំនោរ​ទោរទន់​តាម​កម្ម​ តាម​មនុស្ស​អវិជ្ជមាន​អូសទាញ។

ទោះ​យើង​មិនមែន​បុគ្គល​ជោគជ័យ​ដូច​អ្នក​ផ្សេង​ តែ​យ៉ាងណា​ គ្រាន់​តែ​រស់នៅ​ឲ្យ​ល្អ​ មាន​ដំបូល​ជ្រក ​មាន​របស់​ហូប​គ្រប់ ​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ មិន​កេងប្រវ័ញ្ច​ មិន​ចង់​ចំណេញ​អ្នកណា ដឹងគុណដល់អ្នកមានគុណឬអ្នកធ្លាប់ជួយឬឲ្យ។ ប្រើ​ភាព​ស្មោះត្រង់​មិន​វៀចវេរ​ទៅ​រក​គេ ​ដើម្បី​សាង​ភាព​ចំណេញ​ដល់​ខ្លួនឯង​ នោះ​ចាត់​ទុក​ថា​អ្នក​បាន​នាំ​សុភមង្គល​មួយ​ដ៏​អស្ចារ្យ​មក​ខ្លួន​ហើយ។ ជាពិសេស​កុំ​​​រស់នៅ​ជិត​មនុស្ស​អវិជ្ជមាន​ មួយ​ថ្ងៃៗ​គ្មាន​គិត​អី​ក្រៅ​ពី​នាំ​ភ្លើង​មក​ដុត​យើង​ឲ្យ​សៅហ្មង ​ខូច​អារម្មណ៍​តែ​ប៉ុណ្ណោះ។

ឈប់​សង្ស័យ! ឈប់​គិត​ច្រើន ​ថា​គួរ​ចេញ​ឬ​មិន​ចេញ​ ចុង​ក្រោយ​នេះ​គួរ​សម្រេចចិត្ត​ដើរ​ចេញ​ឆាប់​កាន់​តែ​ល្អ​។ ជីវិត​យើង​នឹង​ដេក​លក់​ស្រួល​ ឈប់​មាន​រឿង​អាក្រក់​ៗ​ពី​ពួកគេ​មក​រំខាន​សតិ​របស់​យើង។ យើង​អាច​ហូប​ឆ្ងាញ់​រស់នៅ​ស្រួល​ចិត្ត​ជាង​មុន​ ហើយ​យើង​ក៏​បាន​សេពគប់​មនុស្ស​ថ្មីៗ​ចូល​មក​ក្នុង​ជីវិត​បន្ថែម។ ដក​ពួកគេ​ចេញ​កុំ​ឲ្យ​នាំ​ចង្អៀត​ចិត្ត​ច្រើន​ ហើយក៏មិន​មាន​អ្វី​ត្រូវ​ស្ដាយ​ ជាមួយ​មនុស្ស​អវិជ្ជមាន​ទាំង​នោះ​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ​តូច​ៗ​យើង​តែង​មើល​រំលង​ តែ​បាន​បន្ថែម​អត្ថន័យ​ឲ្យ​ជីវិត ​​​ល្អ​ប្រសើរ​ជាង​មុន

ចុចអាន៖មនុស្ស​​ច្រណែន​នឹង​បញ្ចេញ​សកម្មភាព​ទាំង​នេះ​ ទោះ​ពូកែ​សំដែង​យ៉ាងណា​ក៏​ដោយ

The post ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន appeared first on Kampuchea Thmey Daily.

ហេតុអ្វី​មនុស្ស​ខ្លះ មិន​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ សូម្បី​តែ​សម្រាប់​ខ្លួនឯង ?
កុំ​អង្គុយ​តូចចិត្ត! ងើបមុខមកគិត ហើយ​សួរខ្លួនឯងថា ហេតុអ្វី​បាន​ជា​មិនដែល​មាន​ពេល​វេលា​គ្រប់គ្រាន់ សូម្បីតែ​ហាត់ប្រាណ កម្សាន្ត​ឬ​មួយស្នាក់នៅ​ចោលការងារ​ស្រលះ​មុខ​ដូចគេ​សូម្បី​ម្តង?
គ្រប់គ្នា​តែងតែ​មាន​អារម្មណ៍​ថា ខ្លួនឯងមានកម្ម មួយជាតិនេះមិនដែលដកខ្លួនរួច មិន​អាច​សប្បាយ​ដូចគេ?

គ្មាន​ជាតិមុខ​ជាតិ​ក្រោយ​ឯណា​ទេ!​ ពេលវេលា​គឺ​ក្នុងដៃយើង!

អារម្មណ៍​តានតឹង​នៅ​ក្នុង​សម្ពាធ​ពេលវេលា ដែលត្រូវបង្ខំចិត្ត​ធ្វើការ​ម្នាក់ឯង ខណៈអ្នកផ្សេងគេ​មាន​ឱកាស និង​មាន​លុយកាក់​ដើរកម្សាន្ត​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​បន្ទោស​កម្ម​ព្រេងវាសនា មិន​ព្រម​សម្លឹង​មើល​មក​ខ្លួនឯង​វិញ ថា​ខ្លួននេះ​ហើយ​ជា​ម្ចាស់​នៃ​ពេលវេលា។

ប្រសិន​ជីវិត​មួយ​នេះ​មិនធ្វើ​ឲ្យ​យើងមានក្តីសុខទេ វាបង្ហាញថា​សកម្មភាពប្រចាំថ្ងៃ​​របស់យើងមិនត្រឹមត្រូវ​ទេ ច្នោះ​ហើយ​យើង​គួរ​បន្តសកម្មភាពដដែលនោះ​ទាំងមិនសប្បាយចិត្ត​បែបនេះ​ដល់ថ្ងៃស្លាប់ ឬចង់ផ្លាស់ប្តូរ​ចោល?

អ្នកស្រាវជ្រាវ Cassie Mogilner និងសហសេវិករបស់នាងបានសរសេរសៀវភៅមួយ នៅឆ្នាំ ២០១២ ថា មនុស្ស​ខ្លះ ដោយរវល់ជាមួយ​ការងារ ពេលវេលានិងទ្រនិច​នាទីដែលនៅសល់សម្រាប់ការចង់ធ្វើលំហាត់ប្រាណ ការសម្អាតខ្លួន តុបតែង ​ជាមួយ​សិល្បៈណា​មួយ ដែលជាចំណូលចិត្ត​ខ្លួនផ្ទាល់ ជាមួយ​ទំនាក់ទំនងសង្គម ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ ត្រូវបានថយចុះ សឹងដល់សូន្យ​ដែល(លេសរកលុយ)សែនពេញនិយម  តែ​តាម​ការ​ពិត ​គេ​ជា​មនុស្សមិនចេះ​មាន​ផែនការ​ពេលវេលា​។

បញ្ហា​នៅ​ត្រង់​សម្ពាធ​ពេលវេលា និង​អារម្មណ៍ដែលយើងមិនដឹងថា​មកពីអ្វី បែរជាបន្ទោស​ព្រេងវាសនា​ ។ បើយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ នេះជាជីវិតមួយ​ដែលយើងមិនពេញចិត្ត​ទេ និងមិនយូរមិនឆាប់ ជីវិតបែបនេះ នឹង​នាំទៅរកអពមង្គលនៃវិបត្តិផ្លូវចិត្ត។

ចំណែក ការសិក្សាដោយ​សម្ភាសន៍លើជនជាតិអូស្រ្តាលីដែលធ្វើការឲ្យគេ​ប្រមាណ​ជាង ៧.០០០ នាក់បានរកឃើញថា សម្ពាធពេលវេលាគឺជា“ ការបំភាន់” ដោយគំនិត​ខ្លួនឯង ដែលតាមពិតមិនទម្លាប់មានផែនការ​និងទញ់ទាល់គ្មានគោលដៅ។

១ ពួកគេមិនខ្វល់រឿងពេលវេលា

មនុស្សទាំងនោះមិនដែលគិតថា​ តើជាទូទៅ​ខ្លួនត្រូវការ​ពេលវេលាប៉ុន្មានសម្រាប់ការរស់នៅជាមូលដ្ឋាន ដូចជា ម៉ោងធ្វើការ ប្រាក់រកមកបាន និងការថែទាំផ្ទាល់ខ្លួន(ចិត្តនិងកាយ)ដែលត្រូវការ​ហាត់ប្រាណ និងដើរកម្សាន្ត​។ ពួកគេផ្ទុកគំនិតមួយថា ខ្លួនមិនមាន​ពេលវេលាទំនេរទេ មិនមាន​ដាច់ខាត។

ភាពខុសគ្នាធំមួយនេះ ជាកត្តាវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់គ្រួសារដែលបន្តបញ្ហា​នេះដល់កូនតូចៗរបស់ពួកគេ។ ក្មេងៗមិនដែលបានលំហែរ​ហើយថែមទាំងត្រូវបាន​រងស្ត្រេស​នៃឳពុកម្តាយ​​ភាពរអ៊ូរទាំ និងតូចចិត្ត​។

អ្នកស្រាវជ្រាវបានសរសេរថា“ អ្នកដែលមានអារម្មណ៍ថាខ្លួនឯងត្រូវធ្វើការច្រើនជាងអ្នកផ្សេង​ទើបរស់ តែគេមិនដែលគិតចង់ផ្លាស់ប្តូរវិធីរស់នៅរបៀបនោះចេញទេ។ ពួកគេមាន​ហេតុផលជានិច្ច​ក្នុងការ​តវ៉ាថាជីវិតខ្លួនមិនស្រួលជាងអ្នកដទៃ តែមិនព្រម​ទទួលស្គាល់ឡើយថា​ភាពងាយស្រួលឬទុក្ខព្រួយ គឺជាទង្វើររបស់មនុស្ស​ យើងជាម្ចាស់នៃសុភមង្គលក្នុងជីវិត​យើង។

២ មនុស្ស​ប្រភេទ «គិតអ្វីក៏ពិបាក»

អ្នកខ្លះចិញ្ចឹមជីវិតមកដោយ​គ្រាន់តែចង់មានបាន តែមិនបាន ឲ្យសំខាន់លើការយកចិត្តទុកដាក់រឿងពិសេសៗ​ដូចជា អារម្មណ៍កូនៗ  ឬមនុស្ស​ក្នុងគ្រួសារជាប្តី ប្រពន្ធ ឲ្យ​តម្លៃតែគំនិតចង់មាន​បានមិនចេះចប់របស់ខ្លួន លោភលន់លើសមាឌ ហើយលះបង់ពួកគេចោល​រហូត​ដល់ភ្លេចថា ថ្ងៃណាមួយ​ពួកគេ​ក៏លែងត្រូវការ​យើងវិញ​ដូចគ្នា។

ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា នេះទាក់ទងសំខាន់នឹងឥរិយាបថ ចិត្ត​គំនិតរបស់យើងដែល​តែងតែស្តីបន្ទោសនាឡិកា ហើយគិតអ្វីក៏ពិបាក​ គិតអ្វី​ក៏គិតថា ទៅមិនរួច​ធ្វើមិនបាន? មនុស្សជោគជ័យ​ជាច្រើន​លើលោកនេះ អាចធ្វើទៅបាន ដោយសារគេ​មាន​ការបែងចែកច្បាស់លាស់អំពី ពេលវេលា​ណាមួយសម្រាប់ខ្លួនឯង​សម្រាប់អានសៀវភៅ ដើរកម្សាន្ត ធ្វើលំហាត់ប្រាណទៀងពេល និងធ្វើសិល្បៈណាដែលយើងចូលចិត្ត ។

អ្នកខ្លះ «គ្មានពេលទេអានសៀវភៅ!» «គ្មាន​ពេលទេធ្វើម្ហូបទិញគេចុះ!!»«ហាត់ប្រាណអីរវល់ណាស់!» បង្រៀនកូនអី គ្មានពេលទេ។ យើងអាចរកឃើញឫសគល់នៃពេលវេលាដែលចាក់ដោតយ៉ាងជ្រៅនៅក្នុងចិត្តវិទ្យារបស់យើងនេះគឺជាការយល់ដឹងខាងវិទ្យាសាស្ត្រមួយចំនួនដើម្បីជួយឱ្យមនុស្ស​ខ្លះរសនៅរមនា​ជាងមនុស្សច្រើនទៀត។

៣ ទម្លាប់មិនព្រមប្តូរ​

នៅក្នុងការសិក្សាមួយកាលពីឆ្នាំ ២០០៤ លើមនុស្សធ្វើការជិត ៨០០ នាក់នៅក្នុងរដ្ឋអូហៃអូអ្នកស្រាវជ្រាវវិភាគថា ស្ត្រីដែលធ្វើកិច្ចការផ្ទះអស់រយៈពេលជាង ១០ ម៉ោងក្នុងមួយសប្តាហ៍ពួកគេមានអារម្មណ៍ធុញថប់ ប៉ុន្តែបុរសធ្វើកិច្ចការផ្ទះក្នុងពេលវេលាដូចគ្នាពួកគេមិនមានអារម្មណ៍​តេងតែងទេ(អារម្មណ៍ស្ម័គ្រចិត្តធ្វើ និងអារម្មណ៍​ថាត្រូវតែធ្វើគឺខុសគ្នា!)

ជីវិតមនុស្ស​ក៏ដូច្នោះដែរ គឺចេះរំលែក​ចេញកំណត់ពេល ចេះកាត់ចិត្តមិនលោភលន់មិនអស់មិនហើយ។

នៅក្នុងការសិក្សាមួយផ្សេងទៀត អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិបុគ្គលិកជាង ២៥០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ។ ពួកគេបានរកឃើញថាមនុស្សដែលងប់ងល់ច្រើន ចង់ធ្វើអ្វីដដែលៗ ហើយមានជីវិត​មិនដែលរីករាយខ្លាំងទៅៗ និងមិនដែលមានកាលវិភាគ មិនដែល​ចេះគិតអ្វីទុកជាមុនទេ​ចាំដល់ពេលចាំ​ប្រញាប់ប្រញាល់ឬរអ៊ូរទាំ។

ចុះតើអ្នកកំពុង​អាន​ជាមនុស្សប្រភេទណាដែរអ៊ីចឹង?

ប្រែសម្រួល៖ហាណា

ប្រភព៖greatergood

ចុចអាន៖

ចុចអាន៖

The post ហេតុអ្វី​មនុស្ស​ខ្លះ មិន​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ សូម្បី​តែ​សម្រាប់​ខ្លួនឯង ? appeared first on Kampuchea Thmey Daily.

មនុស្ស​បី​ប្រភេទ​ដែល​ពួក​អ្នកមាន​ខ្លាច​មិន​ឲ្យ​បៀត ហើយ​មួយ​ប្រភេទ​ទៀត​គោរព​ស្វែងរក
ពាក្យ​ថា អ្នកមាន​ ចេះ​តែដើរលេងប៉ោឡែ រាប់អាន​ពួកឡេមឡឺម ចូលចិត្ត​គេទ្រ​ គេ​ឡកលើយ​ ឬ​មិន​ចេះ​គិត គឺជាគំនិតខុសហើយ!
អ្នក​គិត​អញ្ចឹង បាន​ជា​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន!
ទម្រាំ​ក្លាយ​ជាអ្នកមាន ​និង​រក្សាភាព​មាន​បាន​យូរយារ​ច្រើន​ជំនាន់ ពួក​គេ​មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ ក្នុង​ចំណោម​នោះ​ការ​សេពគប់​សែន​សំខាន់​ក្រៃលែង​ក្នុង​ជីវិត​ពួកគេ។ ​ពួកគេ​ប្រយ័ត្ន​បំផុត​លើ​ទំនាក់ទំនង​និង​បណ្តាញ ។
ខាងក្រោម​នេះ​ ជា​មនុស្ស​បី​ប្រភេទ​ធំៗ ដែល​ពួក​អ្នកមាន​មិន​ចង់​ឃើញ​មកនៅក្បែរៗ រួមមាន៖

១​ មនុស្ស​អែបអប​ចង់​បាន​លាភ

មនុស្ស​ចង់​បានលាភច្រើនពេកហើយ​លើភពផែនដី​នេះ រហូតដល់ថ្នាក់ដាក់ខ្លួន ទន់ជ្រាយ​បែបណា​ក៏គេអាចធ្វើបាន ចំណែកអ្នកអែបអបយកបុងក៏មាន​មិនខ្វះ។ ​ពួក​អ្នកមាន​កើត​មក​ភ្លាម គឺ​ឪពុកម្ដាយ​គេ​បង្រៀន​​ឲ្យ​រៀនចាកចេញពីជំពូកពួក​មនុស្សអស់​ទាំងនេះ។

២ មនុស្ស​ពឹង​ពាក់

មនុស្ស​ភាគច្រើន​ចង់មករកចូលក្បែរអ្នកមានប្រាក់អំណាច ​ដោយចិត្ត​មិនស្មោះ គឺជំពូកមនុស្ស​ចូលចិត្ត ពឹង​គេ ​ខ្ចី​លុយ​រកស៊ី ​ចង់​តោង​​ឲ្យ​មាន​បានដែរ ឬ​ចង់​បាន​ជំនួយ យកឈ្មោះ​ទៅ​ប្រើ​ថត​រូប​ផុស​យក​ឡូយ លាប​ពណ៌​ខូច​កិត្តិយស​គេ។ល​។ អ្នកមាន​ៗខ្លាច​ណាស់​ជំពូក​មនុស្ស​បែបនេះ ​ឲ្យ​តែ​ដឹង​គឺ​ដាក់​មេប្រូច

៣ និយាយ​ច្រើន​ចេចចូច

មនុស្ស​មាត់​អេចអូច តែង​ធ្វើ​ឲ្យ​ខូចការធំ។ គេមិនយកមកនៅក្បែរបានយូរទេ។​ ថ្ងៃនេះ​គេ​មិន​ដឹង​ពុត​អ្នក ថ្ងៃណាមួយ​លាក់​មិន​ជិត​ឡើយ។

ចំណែក​មនុស្ស​មួយ​ប្រភេទនេះដែល​រាប់អានជាមួយ​អ្នកមាន​បាន​យូរយារ​ រហូត​ចាស់​ព្រឹទ្ធិ ចាស់ព្រេង​អាច​មាន​បាន​រកស៊ី​ចង​សម្ព័ន្ធ​មួយ​គឺ​មាន​ប៉ុន្មាន​ចំណុច​នេះ​ក្នុងខ្លួន៖

១ មនុស្ស​ត្រង់​ទៅត្រង់ទៅមក

ក្នុងចំណងមិត្តភាព​ បើអ្នកចេះតែឆ្លើយ​អូខេ ​អ្នកមិនមែន​មិត្តទេ ជាទាសករ​ឬជា​បរិវា។​ មនុស្ស​ដូចអ្នក​មិនខ្វះឡើយ​ឲ្យ​តែមានលុយ​ឲ្យ។

២ មនុស្ស​ចេះ​គោរពខ្លួនឯង

មនុស្ស​ចេះ​គោរព​ខ្លួនឯង មិន​ពឹង​មិត្ត មិន​យក​ប្រយោជន៍ មិន​យក​ទំនាក់ទំនង​មក​ធ្វើ​ជំនួញ។

៣ មិន​ទាក់ទាញ​បាន​ដោយ​លុយកាក់

មនុស្ស​នេះ​នឹង​​មិន​រញីរញ័រ​នៅ​នឹង​មុខ​ទ្រព្យធន​ទេ។ ជា​មនុស្ស​ដែល​ពួក​អ្នកមាន​គោរព​ក្រែងចិត្ត​ និង​ឲ្យ​តម្លៃ ចង់​យក​មក​នៅ​ជា​ក្លើម្រាក់​រហូតតទៅ។

៤ មនុស្ស​ចេះ​ជួយគ្នា​ឈឺឆ្អាល

ពាក្យ​ថាមិត្ត តោង​​ចេះចេញមុខ​រារាំងការពារគ្នា នេះជាប្រភេទមនុស្សកម្ររកបាន ព្រោះក្នុងសង្គមអ្នកមាន​ ភាគច្រើនល្អនឹង​មុខក្រោយ​ខ្នង​រុញគ្នាចុះរណ្តៅ។

៥ មនុស្ស​និយាយ​ហើយធ្វើ

មនុស្ស​សន្យា​ប៉ប៉ោច អួតអាង មិនខ្វះទេ ពួក​​អ្នកមានបាន​​ជួបរាល់ថ្ងៃ ព្រោះឲ្យតែមានឱកាស ពួកមនុស្ស​ប៉ប៉ោចនឹង​មកបង្ហាញខ្លួន។ ​ពួកអ្នកមាន​តែង​​ហត់នឿយចិត្តខ្លាំងណាស់នឹង​ជំពូកមនុសុ្ស​មិនបានការទាំងនេះចោមព័ទ្ធ។ ​គេ​ត្រូវការ​មិត្ត​ម្នាក់ណាដែលនិយាយយ៉ាងណាធ្វើយ៉ាងនោះ។

ប្រែសម្រួល៖ហាណា

ចុចអាន៖ទម្លាប់​មួយ​ដែល​ក្សត្រី Elizabeth បាន​បង្ខំ​ឲ្យ​ព្រះអង្គ Philip ដាច់ខាត​ត្រូវ​តែ​ឈប់​

ចុចអាន៖លួចស្រលាញ់យូរប៉ុណ្ណា ទើបខាងប្រុសៗ ដាច់ចិត្ត​សារភាព?

The post មនុស្ស​បី​ប្រភេទ​ដែល​ពួក​អ្នកមាន​ខ្លាច​មិន​ឲ្យ​បៀត ហើយ​មួយ​ប្រភេទ​ទៀត​គោរព​ស្វែងរក appeared first on Kampuchea Thmey Daily.

នៅឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦ យ៉ាងនេះ
រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត​ គឺ​គួរ​សេពគប់​ជាមួយ​អ្នកណា​ នៅ​ក្នុង​ជីវិត​យើង។ មនុស្ស​ជោគជ័យ​ក្នុង​អាជីព​ តែង​ចៀសវាង​មនុស្ស​អវិជ្ជមាន​ចោល ​ពី​ជីវិត​ពួកគេ។

នេះ​ជា​ហេតុផល ៦ យ៉ាង​ ដែល​អ្នក​គួរ​ចៀសវាង ​មនុស្ស​អវិជ្ជមាន​ក្នុង​ជីវិត​អ្នក ៖

១. មនុស្ស​អវិជ្ជមាន​អាច​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​

មនុស្ស​អវិជ្ជមាន​នឹង​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​ទឹកចិត្ត​ ហើយ​ពួកគេ​នឹង​ព្យាយាម​ទាញ​អ្នក​ចុះ​​ទៅ​កន្លែង​ងងឹតជាមួយ​ពួកគេ។ ដូចលោក Robert Tew  ធ្លាប់​និយាយ​ថា “ កុំ​ទុក​ឱ្យ​មនុស្ស​អវិជ្ជមាន​នៅ​ក្បែរ​​ ហើយ​ឲ្យ​គេ​មក​បំពុល​អ្នក​ឲ្យ​សោះ ” ។

២. មតិ​ប្រតិកម្ម​អវិជ្ជមាន​ពី​មនុស្ស​អវិជ្ជមាន​ប៉ះពាល់​ដល់​ការ​គិត​

ប្រសិន​បើ​អ្នក​ដើរ​លេង​ជាមួយ​ក្រុម​មនុស្ស​អវិជ្ជមាន​ ហើយ​ស្ដាប់​ពួកគេ​និយាយ ​ពួកគេ​នឹង​ចាប់ផ្ដើម​ជះឥទ្ធិពល​ដល់​ការ​គិត​របស់​អ្នក។  ត្រូវ​ចាត់​ទុក​មនុស្ស​អវិជ្ជមាន​ គឺ​ជា​បិសាច​ជញ្ជក់​ឈាម​ ដែល​យើង​គួរ​ចៀស​ឆ្ងាយ។

៣. ពួកគេ​គឺ​ជា​បំពង់​បង្ហូរ​ថាមពល

ភាពអវិជ្ជមាន​របស់​គេ​មិន​មែន​តែ​ធ្វើ​ឲ្យ​ខ្លួនគេ​ហត់​នឿយ ប៉ុន្តែ​ក៏​ធ្វើឲ្យយើង​ហត់​នឿយ​តាម​ដែរ។ ​ពេល​ដែល​នៅ​ជុំវិញ​មនុស្ស​អវិជ្ជមាន ពួកគេ​ប្រៀប​ដូចជា​ជាបំពង់បង្ហូរ​ថាមពលចេញ​ពី​ខ្លួនអ្នក​។ ពួកគេគឺជាក្រុម​ដែល​បាន​បូម​យក​គ្រប់យ៉ាង ទាំងកម្លាំង​កាយ និង​ចិត្ត​ ចេញ​​ពី​យើង។

៤. បំផ្លាញ​ភាព​ជឿជាក់​របស់​អ្នក

ប្រសិន​បើ​នៅ​ជុំវិញ​ខ្លួន​អ្នក ​មាន​ក្រុម​មនុស្ស​អវិជ្ជមាន ​ធានា​ថា​ពួកគេ​នឹង​ព្យាយាម​និយាយ​រឿង​អាក្រក់​ណាមួយ​ ប្រាប់​អ្នក ​ធ្វើ​ឲ្យ​អ្នក​ភ្លេចភ្លាំង​ស្មារតី​ បាត់បង់​ជំនឿ​ចិត្ត​ និង​ភាព​ជឿជាក់​ផ្ទាល់ខ្លួន។

៥. មនុស្ស​អវិជ្ជមាន​មិន​ដែល​ផ្ដល់​ការ​លើក​ទឹកចិត្ត

មនុស្ស​អវិជ្ជមាន​មិន​ត្រឹម​តែ​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ​ ពួកគេ​នៅ​ពូកែ​ខាង​និយាយ​បំបាក់​ទឹកចិត្ត​ និង​ផ្ដល់​ឱ្យ​អ្នក​នូវ​មតិ​អវិជ្ជមាន​ផង​ដែរ។

អ្វី​ដែល​ត្រូវ​ការ​ក្នុង​គ្រា​ជួប​ទុក្ខ​លំបាក​នោះ ​គឺ​មាន​អ្នក​ដែល​លើក​ទឹកចិត្ត​​ គាំទ្រ​ ហើយ​បញ្ចុះបញ្ចូល​អ្នក ​តែ​ក្រុម​មនុស្ស​អវិជ្ជមាន​គឺ​ផ្ទុយ​ពី​នេះ។

៦. មិន​រីក​ចម្រើន​ទៅ​មុខ

ប្រសិន​បើ​មាន​មិត្ត​ជាមួយ​មនុស្ស​អវិជ្ជមាន ​ពួកគេ​នឹង​ត្រេកអរ​នៅ​ពេល​អ្នក​បរាជ័យ​ ព្រោះ​ពួកគេ​មិន​ចង់​ឃើញ​អ្នក ​រីកចម្រើន​ជាង​ពួកគេ​ឡើយ។ ចង់​បាន​ជីវិត​ល្អ​ប្រសើរ ​គឺ​ត្រូវ​សេពគប់​ជាមួយ​មនុស្ស​ដែល​គិត​វិជ្ជមាន​ ដើរ​ទាន់​សម័យកាល​ ហើយ​នឹង​ជួយ​ឱ្យ​អ្នក​ឈាន​ទៅ​មុខ​ជាមួយ​គេ​ដែរ។

មក​ដល់​ចុង​ក្រោយ​នេះ​ អ្នក​អាច​រៀន​សម្លឹង​មើល​មនុស្ស​ ហើយ​សម្រេចចិត្ត​​ថា ​មនុស្ស​ប្រភេទ​ណា​ ដែល​អ្នក​គួរ​ធ្វើ​ជា​មិត្ត​ និង​សក្តិ​សម​ចំណាយ​ពេល​ជាមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង

ចុចអាន៖ ពាក្យថា មនុស្ស​ទន់ខ្សោយពឹងសំណាង​ មនុស្ស​រឹងមាំ ពឹងខ្លួនឯងមានន័យ​ដូចម្តេច?

The post នៅឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦ យ៉ាងនេះ appeared first on Kampuchea Thmey Daily.