Connect with us

KPT+

មនុស្ស​​ច្រណែន​នឹង​បញ្ចេញ​សកម្មភាព​ទាំង​នេះ​ ទោះ​ពូកែ​សំដែង​យ៉ាងណា​ក៏​ដោយ

បានផុស

នៅ

យើង​តែ​ម្នាក់​មិន​អាច​ផ្គាប់​មនុស្ស​ច្រើន​អ្នក​បាន​ទេ​ ហើយ​មិន​មែន​មនុស្ស​ទាំង​អស់​ដែល​យើង​បាន​ជួប​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ នឹង​ចូលចិត្ត​យើង​គ្រប់គ្នា​ឡើយ។

ការ​ច្រណែន​គឺ​ជា​អារម្មណ៍​មួយ​កើត​ឡើង​ពី​ចិត្ត​ខាង​ក្នុង​មិន​ដូច​គេ វា​អាច​ជំរុញ​ឲ្យ​មនុស្ស​នោះ​ធ្វើ​រឿង​ឆ្កួត​ៗជា​ច្រើន​ និង​មាន​អារម្មណ៍​មិន​សម​ហេតុផល​ខុស​ទំនង។ ជា​ពិសេស​ពូកែ​សំដែង​បិទ​មុខ​ជា​ជន​រងគ្រោះ ​បន្លំ​ថា​គេ​ជា​មនុស្ស​ល្អ​ គ្រាន់​ចង់​ជួយ​យើង​ប៉ុណ្ណោះ! ប៉ុន្តែ​ទោះ​មនុស្ស​ច្រណែន​ពូកែ​សំដែង​ប៉ុណ្ណា​ ក៏​យើង​អាច​មើល​ដឹង​ខ្លះ​ៗ​តាម​រយះ​សកម្មភាពរបស់ពួកគេ។

១ ចាប់ផ្តើម​ចម្លង​ស្ទីល​សំលៀកបំពាក់​របស់​យើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ច្រណែន​មិន​ខ្វះ​ទេ​ស្ទាយ​ចេញ​មក​ប្លែកៗ​ ហើយ​សូម្បី​តែ​អ្នក​​ធ្វើអ្វី​ក៏​គេ​ធ្វើ​តាម​ដែរ។ អ្នក​ទាំង​នោះ​មិន​ហត់​ឡើយ​ក្នុង​ការ​ដើរ​តាម​គន្លង​របស់​យើង​ គេ​ធ្វើ​ដូច​យើង ​គឺ​ដើម្បី​យក​ឈ្នះ​យើង​ដូច​គ្នាដែរ។

២ ព្យាយាម​ដុត​កម្លោច​យើង​តាម​ចិត្ត​គេ​ចង់​បាន

យើង​កាន់​តែ​ល្អ​ គេ​កាន់​តែ​ចង់​ជាន់​យើង​ពន្លិច។ យើង​កាន់​​​តែ​ភ្លឺ​ត្រចង់​ជាង​គេ​ គេ​កាន់​តែ​ចង់​ឲ្យ​យើង​ស្រអាប់​ខ្មៅ​ងងឹត។ មនុស្ស​ច្រណែន​មិន​ចង់​ឃើញ​ភ្លឺ​ខ្លាំង​ពេក​ឬ​ល្អ​ជាង​គេ​ទេ។ ពួកគេ​នឹង​ព្យាយាម​បន្ទាប​ឬ​គូស​វាស​លាប​ពណ៌​ពន្លឺ​នោះ​ឲ្យ​ងងឹត​តាម​ចិត្ត​ពួកគេ។ បើ​អ្នក​ទន់ខ្សោយ​ អ្នក​នឹង​ដួល​តាម​គេ​លេង​មិន​ខាន។

៣ និយាយ​ដើម​យើង​ពី​ក្រោយ​ខ្នង

ជា​រឿង​មួយ​ទូទៅ​ នៅ​ពេល​ណា​មនុស្ស​ដែល​មាន​ចិត្ត​ច្រណែន​យើង ​ពួកគេ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ឬ​ហៅ​ម៉្យាង​ថា​និយាយ​ដើម​​យើង​ទៅ​ប្រាប់​មនុស្ស​ផ្សេង​ទៀត​ ដូចជា​​យើង​បែប​នេះ​ឬ​មើល​ទៅ​មិន​ស្អាត​សោះ។ អ្នក​ទាំងនោះ​ធ្វើ​បែបនេះ​ដោយ​សង្ឃឹម​ថា​រាល់​ការ​ជជែក​និង​សំឡេង​រំខាន​ពី​ខាង​ក្រៅ​ នឹង​បន្ថយ​នូវ​ភាព​ជឿជាក់​ដែល​យើង​មាន​សម្រាប់​ខ្លួនឯង។ បើ​យើង​ទោរទន់​តាម​គេ​យើង​ចាញ់​គេ​ហើយ!

៤ ពូកែ​និយាយ​បំផ្លើស​ការ​ពិត

វិធីសាស្ត្រ​សាមញ្ញ​មួយ​ទៀត​ដែល​ពួកគេ​និយម​ប្រើ​ គឺ​មក​ធ្វើ​ល្អ​ជាមួយ​យើង​ម្ដង ​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ថា​ពួកគេ​ប្រសើរ​ជាង​យើង​ឬ​ល្អ​ជាង។ ជា​ពិសេស​អ្នក​ពូកែ​ច្រណែន ​តែង​ចូលចិត្ត​និយាយ​កុហក​ឬ​បំផ្លើស​ពី​ការ​ពិត​របស់​ខ្លួន។ ទោះ​យ៉ាងណា ​អ្នក​អាច​មើល​ឃើញ​ការ​ភូតភរ​និង​ការ​និយាយ​បំផ្លើស​ទាំង​នោះ​បាន​ តាម​រយះ​កាយវិការ​ឬ​ការ​និយាយ​ស្ដី​របស់​គេ។

៥ ព្យាយាម​ស្វែងរក​កំហុស​ឲ្យ​យើង​អាម៉ាស់​មុខ

ភាព​ជឿជាក់​តែងតែ​ក្លាយ​ជា​ចំណុច​ទាក់ទាញ​មួយ​នៃ​ចរិត​លក្ខណៈ​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ តួយ៉ាង​ដូចជា​យើង​ល្អ​ជាង​គេ​ ស្អាត​ជាង​ឬ​មាន​​​​គេ​ចូលចិត្ត​ជាង។ មនុស្ស​ច្រណែន​នឹង​ព្យាយាម​រិះរក​មធ្យោបាយ​មួយ​ចំនួន ដើម្បី​ឲ្យ​អ្នក​អាម៉ាស់​មុខ ​ឬ​ចូល​មក​ក្បែរ​យើង​ដើម្បី​បំផ្លាញ​ទំនុក​ចិត្ត​របស់​យើង​ប៉ុណ្ណោះ។

៦ ពូកែ​ចាត់ចែង​សូម្បី​ជីវិត​គេ

មនុស្ស​អស់​នេះ​តែង​តែ​ព្យាយាម​ផ្ដល់​ដំបូន្មាន​មិន​ល្អ​ដល់​អ្នក។ ជា​ពិសេស​គឺ​ពូកែ​ណាស់​រឿង​ចាត់ចែង​មុខ​ក្រោយ ​ធ្វើ​ម៉េច​ឲ្យ​អ្នក​ធ្លាក់​ចុះ​ គឺ​​គេ​សប្បាយចិត្ត។ ពួកគេ​ក៏​​ព្យាយាម​​​ដឹកនាំ​យើង​ទៅ​ក្នុង​ទិសដៅ​ផ្សេង​ទៀត ​ខុស​ពី​អ្វី​ដែល​យើង​ចង់បាន។

៧ បញ្ចេញ​សកម្មភាព​ប្រកួតប្រជែង

ការ​ប្រកួតប្រជែង​តែងតែ​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​ច្រណែន​ឈ្នានីស។ វា​សូចនាករ​សំខាន់​តែង​កើត​ឡើង​ជា​ញឹកញាប់។ នៅ​ពេល​ណា​ដែល​មនុស្ស​ម្នាក់​ព្យាយាម​ធ្វើ​សកម្មភាព​ប្រកួតប្រជែង​ដោយសារ​តែ​អ្នក​ល្អ​ជាង​គេ​ មាន​គេ​សរសើរ​ឬ​ចូលចិត្ត​ច្រើន។

៨ ស្អប់​​យើង​ដោយ​គ្មាន​ហេតុផល​ក្រៅ​ពី​ការ​ច្រណែន

ចុង​ក្រោយ​ពួកគេ​នឹង​ស្អប់​យើង​ ដោយ​គ្មាន​ហេតុផល​អ្វី​ក្រៅ​ពី​ច្រណែន​ មិន​បាន​ដូច​យើង​​ ទាំង​ចំណេះដឹង​ ការ​និយាយ​ស្ដី រូបរាង​ ឬ​អ្វី​ផ្សេង​ទៀត​ដែល​យើង​មាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖relrules

ចុចអាន៖តើ​ការ​ច្រណែន​និន្ទា​រាប់​ជា​ជំងឺ​ផ្លូវចិត្ត​ដែរ​ទេ?

ចុចអាន៖មនុស្ស​ចូលចិត្ត​និន្ទា​គេ​ក្រោយ​ខ្នង​មិន​ចេញ​មុខ មាន​ចរិត​លក្ខណៈ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៣ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម