Connect with us

KPT+

ទម្លាប់​មួយ​ដែល​ក្សត្រី Elizabeth បាន​បង្ខំ​ឲ្យ​ព្រះអង្គ Philip ដាច់ខាត​ត្រូវ​តែ​ឈប់​

បានផុស

នៅ

ជា​រឿង​សាមញ្ញ​ដែល​មហាក្សត្រី Elizabeth តែងតែ​មាន​សិទ្ធ​ធំ​ជាង​គេ​ នៅ​ក្នុង​គ្រួសារ​រាជវង្ស។ មិន​ត្រឹម​តែ​ជា​ព្រះមហាក្សត្រ​នៃ​ចក្រភពអង់គ្លេស​ ក៏​ដូចជា​បុព្វបុរស​នៃ​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទ្រង់​ក៏​ជា​ចៅហ្វាយ​របស់​ព្រះ​ស្វាមី​ផង​ដែរ​ គឺ​ព្រះអង្គ​ម្ចាស់ Philip យ៉ាងហោចណាស់​ដូចជា​ទម្លាប់​ជក់បារី​របស់​ទ្រង់​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ Philip ត្រូវ​បាន​គេ​រាយការណ៍​ថា ​ ជា​អ្នក​ជក់បារី​ខ្លាំងបំផុត ​មុន​ពេល​ដែល​ព្រះអង្គ​និង​ព្រះ​ម្ចាស់ក្សត្រី​បាន​​ចងចំណងអភិសេក។

អ្នកនិពន្ធ Bryan Kozlowski ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ជីវឧស្ម័ន​អ្នកនិពន្ធ Amazon របស់​លោក​ថា “​ជារបៀប​រស់នៅ​និង​អ្នក​ស្រាវជ្រាវ​វប្បធម៌​អង់គ្លេស “” បាន​សរសេរ​នៅ​ក្នុង​សៀវភៅ Long Live the Queen ក្នុង​វិធាន ១៣ សម្រាប់​ការ​រស់នៅ​របស់​​ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ​យូរ​ជាង​គេ​បំផុត​នៅ​ចក្រភព​អង់គ្លេស​ គឺ​ត្រូវ​បង្ខំ​ឲ្យ​លះបង់​ទម្លាប់​គ្រោះថ្នាក់​មួយ​ចំនួន​ចោលជាកំហិត។

Kozlowski បាន​និយាយ​ថា ” ​ម្ចាស់ក្សត្រី​បាន​បង្ខំ​ឲ្យ​ព្រះអង្គ​ម្ចាស់ Philip ឈប់​ជក់បារី​នៅ​ថ្ងៃ​អភិសេករបស់ទ្រង់” ។

ព្រះបិតា​របស់​មហាក្សត្រី Elizabeth ធ្លាប់​ជា​អ្នក​ជក់បារី​ខ្លាំង​បំផុត

ព្រះបិតា​របស់​មហាក្សត្រី Elizabeth គឺ​ស្ដេច George ទី ៦ និង​ជា​អ្នក​ជក់បារី​យ៉ាង​ខ្លាំង​ ដែល​បាន​រួមចំណែក​ដល់​ជំងឺ​មួយ​ចំនួន​ឲ្យ​ចូល​ក្នុង​ព្រះ​កាយ​របស់​ព្រះអង្គ។

ទ្រង់​បាន​ទទួលរង​ពី​ជំងឺ​មហារីក​សួត​ ដែល​មិន​អាច​ព្យាបាល​បាន​ឡើយ។ នៅ​ឆ្នាំ ១៩៥២ ព្រះអង្គ​បាន​ទទួល​មរណភាព​ដោយសារ​តែ​ជំងឺ​កាច​សាហាវ​នេះ។

ច្រើន​ទសវត្សរ៍​ក្រោយ​មក​ ចៅប្រុស​របស់​មហាក្សត្រី Elizabeth គឺ​ព្រះអង្គ​ម្ចាស់ Harry ត្រូវ​បាន​ជំរុញ​ឲ្យ​ឈប់​ជក់បារី​ ដោយ​ភរិយា​របស់​ទ្រង់​គឺ Meghan Markle ។

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Daily Mail ថា Harry បាន​សន្យា​ថា ​ មិន​ជក់បារី​​ពេល​នៅ​ផ្ទះ ​ព្រោះ​​មិនល្អ​សម្រាប់ Meghan ក្នុងនាម​ជា​អ្នក​មិន​ជក់បារី ។

ប្រភព​មួយ​ទៀត​បាន​ប្រាប់​សារព័ត៌មាន Daily News ថា​ មាន​ហេតុផល​មួយ​ទៀត​ដែល​ព្រះរាជា​បាន​លះបង់​ជាតិ​នីកូទីន​ សម្រាប់ Meghan ប៉ុន្តែមិនត្រូវបានគេដឹងឡើយ។ គូស្នេហ៍​មួយ​គូ​នេះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​បំណង​ចង់​បង្កើត​គ្រួសារ​មួយ​ភ្លាមៗ​ បន្ទាប់​ពី​ពិធី​រៀប​អភិសេក​នៅ​ឆ្នាំ ២០១៨ ។

ប្រភព​មួយ​បាន​និយាយ​ថា “ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​ធ្វើ​ឲ្យ​ទ្រង់​ឈប់​ជក់បារី ​គឺ​ដោយសារ​តែ​ការ​ជក់​បារី​ប៉ះពាល់​ដល់​ការ​ផលិត​មេ​ជីវិត​ឈ្មោល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thelist

ចុចអាន៖មេ​ចុងភៅ​ល្បី​ៗ​លើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិលំដាប់មហាសេដ្ឋី

ចុចអាន៖ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ជីវិតលោក VLADIMIR PUTIN មុន​និង​ក្រោយ​កាន់​តំណែង​ជា​ប្រធានាធិបតីរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម