KPT+
បើមិនចង់អន្តរាយ កុំយកខ្លួនបៀតមនុស្ស ៧ ប្រភេទនេះឲ្យសោះ
ការសេពគប់មនុស្ស ត្រូវឲ្យចៀសឆ្ងាយពីប្រភេទបុគ្គលអវិជ្ជមាន មួយថ្ងៃៗបើកភ្នែកបើកមាត់សម្លឹងរាងកាយអ្នកដទៃ ដើម្បីនិយាយដើម។ ប្រសិនបើអ្នករាប់អានប៉ះមនុស្សប្រភេទនេះ គួរចៀស ហើយបើកំពុងសេពគប់គួរបញ្ឈប់ភ្លាម បើមិនចង់ឲ្យជីវិតជួបភាពអន្តរាយទៅថ្ងៃមុខ។
១ មនុស្សពូកែចាក់រុក និយាយដើម
ប្រភេទនេះមិនគិតរកសុខដាក់ខ្លួនឡើយ ថ្ងៃណាក៏យកភ្លើងមកដាក់លើទ្រូងខ្លួនឯង និយាយដើមគេលិចកើត ហើយតាំងកើតទុក្ខមិនសុខចិត្តតែខ្លួនឯង។ អស់ពីនិយាយដើមគេ ក៏តែងតាំងខ្លួនឯងជាអ្នកល្អផូរផង់ ផូសលើបណ្ដាញសង្គមថាបុគ្គលនេះមិនល្អ បុគ្គលនោះមិនល្អឡើយ។ បើដើរជួបឬរាប់អានប៉ះ សូមចៀសឆ្ងាយឲ្យបាន ជីវិតមិនមែនជាល្បែងសម្រាប់ពពួកក្រុមនិយមនិយាយដើមគេទេ។

២ មនុស្សចរិតតួឯក
មនុស្សប្រភេទនេះនៅកន្លែងណាក៏មានដែរ! កាន់តែគេចកាន់តែជួប ពពួកនេះពូកែសម្ដែងទួញសោក សុខភាពរាបសាមុខគេឯង ក្រោយខ្នងវិញសឹងថាយកកាំបិតមកចាក់ទម្លុះមិត្តណាដែលលើសគេ។ នៅមុខយើងសើចញឹមៗ ស្ងេញៗ ដូចគ្មានទុក្ខភ័យ តែក្នុងចិត្តសឹងថាខាំត្របាក់អ្នកណាបានខ្ពស់ជាងល្អជាងប៉ុណ្ណោះ។
៣ មនុស្សលោភលន់អំណាច
កន្លែងណាក៏ដោយ បើមានមនុស្សនេះរស់នៅគឺដូចក្នុងរឿងភាគ កាប់សម្លាប់គ្នាឥតឈប់ឈរ ព្រោះតែតណ្ហានៃអំណាចដឹកមុខ។ មនុស្សប្រភេទនេះមិនចេះស្កប់ស្កល់ទេ បានមួយចង់បានពីរ ធ្វើយ៉ាងម៉េចគឺឲ្យលើសគេ ធំជាងគេ ខ្លាំងជាងគេ ហើយក៏ត្រូវតែមានមនុស្សកោតខ្លាចគោរពគេដូចបងធំដែរ។ អ្នកណាមិនចូលសង ក៏ស្លាប់ខ្លួន អ្នកណាពូកែវ៉ៃអេបស៊ីអប ទ្រឈ្មោះឲ្យល្អផូរផង់ ក៏រស់បាននៅក្រោមអំណាចរបស់គេនេះហើយ។

៤ មនុស្សមានអំនួត
អំនួតនេះ និយាយឲ្យអស់សេចក្ដីបុគ្គលណាក៏មានវាក្នុងខ្លួនដែរ។ ប៉ុន្តែអំនួតមានតិចឬច្រើនអាស្រ័យលើបុគ្គលនោះ។មនុស្សអំនួតក៏មិនខុសពីមនុស្សលោភលន់អំណាចដែរ។ អ្វីក៏ដោយ ឲ្យតែលើសពេក ខ្ពស់ពេក គឺមិនល្អទាំងអស់នោះទេ។ បើអំនួតពេក ថ្ងៃណាមួយគង់តែអស់លក្ខណ៍ ធ្លាក់មកបាក់កចោលខ្លួនអាសាបង់ទេ។
៥ មនុស្សចូលចិត្តបំប៉ោងព័ត៌មាន
រឿងតូចធ្វើឲ្យក្លាយជារឿងធំ និយមបង្កចលាចលនាំឲ្យមានបញ្ហាឈឺក្បាលឥតស្វាង សុទ្ធតែស្ថិតក្នុងក្រុមមនុស្សចូលចិត្តបំប៉ោងព័ត៌មាន ដែលអ្នកក៏គួរចៀសឲ្យឆ្ងាយដែរ។ រឿងខ្លះមិនមែនជារឿង ឬបញ្ហាខ្លួនឯងទេ តែចូលចិត្តឈឺឆ្អាលបង្កើតបក្សពួកឲ្យគេឈ្លោះគ្នា ហើយអង្គុយទះដៃអបអរសើចញញឹមលាក់គំនួច។ មនុស្សកម្សោយប្រជ្ញានេះ នៅទីណាក៏មាន កន្លែងណាក៏មាន បើរាប់អានជួបសឹងថាស្មារលាកុំឲ្យជួបមួយជីវិត។
៦ មនុស្សមិនចេះស្គាល់កំហុសមិនចេះសុំទោស
កំហុសអ្នកណាក៏ធ្លាប់បង្កឲ្យមាន គ្មានបុគ្គលណាមិនចេះខុស។ ប៉ុន្តែខុសត្រូវដាក់ខ្លួន ស្គាល់ពីកំហុសខ្លួនឯង ហើយសុំទោសទៅ គឺរឿងនឹងប្រែជាល្អប្រសើរវិញហើយ។ កុំតាំងខ្លួនខ្ពស់ជាងគេ មានជាងគេ អាយុច្រើនជាងគេ ខ្លាំងជាងគេមិនខ្លបខ្លាចខ្ចិលសុំទោស ហើយទុកឲ្យរាលដាលពាសពេញ រហូតកើតរឿងធំទប់ស្កាត់លែងជាប់។ សុំទោស ប្រយោគនេះមានន័យតែពីរម៉ាត់ ស្រាលដូចសំឡី តែមានទំងន់សម្រាប់អ្នកដែលយើងសាងកំហុសលើគេ។
៧ មនុស្សពូកែតម្អូញ
អ្នកណាក៏មានបញ្ហាផ្ទាល់ខ្លួន មានទុក្ខសោកនៃជីវិតមកជាមួយដែរ។ មានជីវិតលើផែនដីនេះ ប្រាដកជាមានទុក្ខហើយ!សំខាន់ត្រូវចេះគ្រប់គ្រងអារម្មណ៍ រៀនបែងចែកបញ្ហាផ្ទាល់ខ្លួន និងរឿងការងារផ្សេងគ្នា។ កុំទម្លាប់យករឿងឈឺក្បាលមកដាក់លើមិត្តរួមការងារ ឬអ្នកណាក៏ដោយ យូរៗទៅអ្នកជុំវិញក៏ធុញទ្រាន់ សឹងមិនចង់រាប់អានឡើយ។ មនុស្សនេះរកភាពសុខសប្បាយមិនឃើញឡើយក្នុងជិវិត ព្រោះមិនចេះស្គាល់អ្វីទៅជាក្ដីសុខ និងមិនទម្លាប់រៀនបង្កើតក្ដីសុខដោយខ្លួន។ម្ងៃៗរស់ពឹងលើក្ដីសុខគេ សូម្បីតិចតួចក៏ត្រូវសួរគេ ហើយក៏ទ្រហោរថា គ្មានក្ដីសុខទេសម្រាប់ជីវិតនេះ។

សរុបជារួម អត្តចរិតរបស់មនុស្សមានខុសៗគ្នា គ្មានបុគ្គលណាល្អជាងអ្នកណាឡើយ។ ប៉ុន្តែត្រូវចងចាំថា គ្រប់គ្នាមានដង្ហើមលើផែនដីនេះ សុទ្ធតែមានបញ្ហាជារបស់ខ្លួនទាំងអស់។ សំខាន់ត្រូវចេះដោះស្រាយ ហើយរក្សាចិត្តឲ្យសប្បាយ កុំទម្លាប់យកក្ដីសុខអ្នកជុំវិញមកប្រៀនធៀបនឹងជីវិតខ្លួនឯង រហូតមានចរិតអាក្រក់ជាប់ខ្លួន ដើរតែរិះគន់គេឥតឈប់។ កុំរវល់តែសម្លឹងគេ រហូតភ្លេចកសាងចំណេះខ្លួនឯង គេដើរដល់ណាហើយ ឯងវិញនៅត្រឹមហ្នឹងដដែល ទាំងដែលពេលខ្លះឡើងមកដល់ចំណុចនេះ ស្មើគេសោះ៕
សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ តែរឿងផ្ទាល់ខ្លួនគេ
ចុចអាន៖មនុស្ស ៥ ប្រភេទ ក្នុងសង្គមសព្វថ្ងៃ បើសេពគប់នាំជីវិតរឹតស្មុគស្មាញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន