Connect with us

KPT+

មនុស្ស ៥ ប្រភេទ ក្នុងសង្គមសព្វថ្ងៃ បើសេពគប់នាំជីវិតរឹតស្មុគស្មាញ

បានផុស

នៅ

គ្មានមនុស្សឯណាមានឆន្ទៈ និងសុខចិត្តរស់នៅក្នុងជីវិតដ៏ស្មុគស្មាញនោះទេ។ យើងម្នាក់ៗ ប្រាកដជាព្យាយាម ចៀសវាងវាមិនខានទេ។ ជាពិសេសសូម្បី​តែ​ស្រមៃ ​ក៏​ធ្វើ​ឲ្យ​អ្នក​វិលមុខ និងឈឺក្បាល ដោយសារតែមនុស្សបែបនេះចូលមកពាក់ព័ន្ធក្នុងជីវិតដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ជីវិតដ៏ស្មុគស្មាញ និងមានបញ្ហា ក៏អាចបណ្តាលមកពីរង្វង់នៃការសេពគប់របស់យើងដែរ។ ប្រសិនបើសព្វថ្ងៃនេះ​ មិត្តអ្នកអានកំពុងតែសេពគប់មនុស្សដែលមានចរិត និងអាកប្បកិរិយាមិនល្អ គួរចាប់ផ្ដើមដកខ្លួនចេញពីពួកគេជាជាងលង់ខ្លួន។

ខាង​ក្រោម​នេះ ​គឺ​ជា​មនុស្ស​ ៥​ ប្រភេទ ​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្មុគស្មាញលើសមុន។

១ ប្រភេទ​មនុស្ស​ដែល​ចង់​ដឹង​ចង់​ឃើញ ពីជីវិតគេខុសរឿង

អត្ថិភាព​របស់​មនុស្ស​គ្រប់គ្នា​ ​​ត្រូវ​តែ​ស្គាល់​និងដឹងឮនៅ​ក្នុង​បរិយាកាស​ជុំវិញ ដូច​អ្នក​សារព័ត៌មាន​មួយរូបដែរ។ ប៉ុន្តែ​ប្រសិន​បើ​សូម្បី​តែ​ព័ត៌មាន​ខ្លះ​ ជា​រឿង​ផ្ទាល់ខ្លួន​របស់​យើងឬអ្នកផ្សេងសោះ​ តែ​បុគ្គលនេះ​បែរ​ជា​ចេះ​ដឹង​ និង​ជជីក​សួរ ធ្វើដូចជាអាណាព្យាបាលយើង។ តើគូរមានវិធានការបែបណា ចំពោះពួគគេ? ទន្ទឹមនោះ ការនៅក្នុងរង្វង់មិត្តភ័ក្តិ​ប្រភេទ​នេះ​ អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ស្មុគស្មាញ​ ដោយ​មិនដឹងខ្លួន។ ព្រោះ​គេ​នឹង​រក​ឃើញ​គ្រប់​យ៉ាង ​ដែល​កើត​ឡើង​ចំពោះ​អ្នក រួម​ទាំង​ការ​បន្ត​រុក​រក​បញ្ហា​ផ្ទាល់​ខ្លួន ​យើង​ថែម​ទៀត។ នេះហៅថាឈ្លានពានឯកជនភាពហើយ បើជួបឬសេពគប់ប៉ះ គួរតែដកខ្លួនទៅ។

២ ប្រភេទមនុស្សយកស្តង់ដារ​មកវាស់វែង​

​មិន​មាន​អ្វី​ខុសឡើយ​​ ជាមួយ​នឹង​ស្តង់ដារ​នៃ​ភាព​ល្អឥតខ្ចោះ​។ នេះ​អាចធ្វើឲ្យអ្នកបន្ត​កែលំអ​ខ្លួនឯង ដើម្បី​ក្លាយ​ជា​បុគ្គល​ម្នាក់ ​ដែល​អាចធ្វើឲ្យជីវិតកាន់​តែ​ប្រសើរនា​ពេល​អនាគត។ ទោះ​យ៉ាងណា​ក៏ដោយ វា​ក៏​មាន​ដែន​កំណត់​របស់​វា​ដែរ ។ កុំ​ទុក​ឲ្យ​ខ្លួន​ឯង​ត្រូវ​បាន​បង្ខាំង​ខ្លួន​ថា​ ជា​អ្នក​មាន​ភាព​ល្អឥតខ្ចោះ។ ការ​បង្កើត​មិត្ត​ជាមួយ​ប្រភេទ​មនុស្ស​ដែល​ឈ្លក់​វង្វេង​នឹង​គំនិត​ដ៏​ល្អ​ឥត​ខ្ចោះ ​​គឺ​ជា​មូលហេតុ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នកកាន់តែ​ស្មុគស្មាញ។ ចំណង់ចំណូលចិត្ត​ខ្ពស់​របស់​គាត់​​ ជាមួយ​នឹង​ភាព​ល្អឥតខ្ចោះ ​អាច​រារាំង​អ្នក​ពី​ការ​ច្នៃប្រឌិត។ រាល់​ជំហាន​ដែល​អ្នក​ធ្វើ​ គឺ​តែងតែ​បញ្ចេញ​មតិ​ដោយ​បុគ្គល​នោះជានិច្ច។

៣ ប្រភេទ​មនុស្ស​គិត​អវិជ្ជមាន

និយាយ​ឲ្យ​ទូលំទូលាយ របៀប​គិត​របស់​មនុស្ស​អាច​បែងចែក​ជា​ពីរ។ មាន​មនុស្ស​មួយ​ចំនួន​ ​ដែល​តែង​តែ​មាន​ការ​គិត​វិជ្ជមាន ឬ​ការ​គិត​វិជ្ជមាន។ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ មាន​ទំនោរ​ទៅ​រក​ការ​គិត​អវិជ្ជមាន ​ឬ​ការ​គិត​វិជ្ជមាន។ ការ​រស់នៅ​ក្នុង​រង្វង់​មនុស្ស​ដែល​តែងតែ​គិត​អវិជ្ជមាន​ អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ស្មុគស្មាញ។ រឿង​តូចតាច​ដែល​អ្នក​ធ្វើ​តែងតែ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​អាក្រក់​។ ជាពិសេស ​ប្រសិន​បើ​អ្វី​ដែល​អ្នក​ធ្វើ​ ច្រើន​ស្រប​តាម​ការ​ចង់​បាន​របស់​គេវិញ។

៤ ប្រភេទមនុស្ស​ដើរ​តួ​ជា​ជនរងគ្រោះ

តួអង្គ​ដែល​មាន​អាកប្បកិរិយា​ជា​ជនរងគ្រោះ​​ តែងមាន​គ្រប់​មធ្យោបាយ​ដើម្បី​សង្គ្រោះ​ខ្លួន​ពី​ស្ថានការណ៍​ដ៏​អាក្រក់​បំផុត សូម្បី​តែ​រត់​ពី​កំហុស​ ដែល​ខ្លួន​បាន​ធ្វើ​ ក៏​គេ​ធ្វើ​បានដែរ។ អ្នក​ដែល​ចូល​ចិត្ត​លេង​ជា​តួ​ជន​រង​គ្រោះ​ ជា​មនុស្ស​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យជីវិត​អ្នក​កាន់​តែ​ស្មុគស្មាញ​ និងធុញថប់លើសមុន។ ការ​សេពគប់​ឬ​នៅ​ជិត​ពួកគេ អ្នក​នឹង​ក្លាយ​ជា​គោលដៅ​របស់​គេ​ សម្រាប់​ធ្វើ​រឿង​ណាមួយ​ ដែល​ពួកគេ​ចង់​បានតែប៉ុណ្ណោះ។

៥ ប្រភេទ​បង្កើត​បក្សពួក ​ឬ​ក្រុម​និយាយ​ដើម

ការ​អង្គុយ​ជុំ​គ្នា​ពេល​និយាយ​ពី​អ្នក​ដទៃ ​សម្រាប់​មនុស្ស​មួយ​ចំនួន​គឺ​ជា​ការ​រីករាយ​ខ្លាំង​ណាស់​។ អ្វី​ដែល​សំខាន់​ គឺ​ត្រូវ​ជជែក​លេង​សើច​ និង​និយាយ​ដើម​គេ​ឲ្យ​បាន​សប្បាយចិត្ត​។ ការ​ធ្វើ​មិត្ត​ជាមួយ​នឹង​ប្រភេទ​អ្នក​និយាយ​ដើម​ ដូច​ឲ្យ​នាំ​ខ្លួនឯង​ឲ្យ​ផុង​តែ​រឿង​ឥត​បាន​ការ។ អាកប្បកិរិយា​មនុស្ស​ប្រភេទ​នេះ​ អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ស្មុគស្មាញ។ ជា​ពិសេស ​ប្រសិន​បើ​ពួកគេ​បញ្ចេញ​បញ្ហា​ឯកជន​ភាព​របស់​អ្នក ​នៅ​ក្នុង​ការ​ជជែកនោះ ហើយគិតថាជារឿងសប្បាយរបស់ពួកគេវិញ។

សរុបជារួមទៅ​ ជីវិត​អាចនឹងកាន់​តែ​ស្មុគស្មាញ​ គឺដោយសារតែកំហុស​របស់​យើង ​ក្នុង​ការ​ជ្រើសរើស​មិត្ត។ បើ​ជួប​មនុស្ស​ទាំង​៥​ប្រភេទ​ខាង​លើ​ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន

ចុចអាន៖ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម