KPT+
នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦ យ៉ាងនេះ
រឿងមួយដែលត្រូវប្រយ័ត្នប្រយែងបំផុត គឺគួរសេពគប់ជាមួយអ្នកណា នៅក្នុងជីវិតយើង។ មនុស្សជោគជ័យក្នុងអាជីព តែងចៀសវាងមនុស្សអវិជ្ជមានចោល ពីជីវិតពួកគេ។
នេះជាហេតុផល ៦ យ៉ាង ដែលអ្នកគួរចៀសវាង មនុស្សអវិជ្ជមានក្នុងជីវិតអ្នក ៖
១. មនុស្សអវិជ្ជមានអាចមានឥទ្ធិពលលើអាកប្បកិរិយា
មនុស្សអវិជ្ជមាននឹងធ្វើឱ្យអ្នកធ្លាក់ទឹកចិត្ត ហើយពួកគេនឹងព្យាយាមទាញអ្នកចុះទៅកន្លែងងងឹតជាមួយពួកគេ។ ដូចលោក Robert Tew ធ្លាប់និយាយថា “ កុំទុកឱ្យមនុស្សអវិជ្ជមាននៅក្បែរ ហើយឲ្យគេមកបំពុលអ្នកឲ្យសោះ ” ។

២. មតិប្រតិកម្មអវិជ្ជមានពីមនុស្សអវិជ្ជមានប៉ះពាល់ដល់ការគិត
ប្រសិនបើអ្នកដើរលេងជាមួយក្រុមមនុស្សអវិជ្ជមាន ហើយស្ដាប់ពួកគេនិយាយ ពួកគេនឹងចាប់ផ្ដើមជះឥទ្ធិពលដល់ការគិតរបស់អ្នក។ ត្រូវចាត់ទុកមនុស្សអវិជ្ជមាន គឺជាបិសាចជញ្ជក់ឈាម ដែលយើងគួរចៀសឆ្ងាយ។
៣. ពួកគេគឺជាបំពង់បង្ហូរថាមពល
ភាពអវិជ្ជមានរបស់គេមិនមែនតែធ្វើឲ្យខ្លួនគេហត់នឿយ ប៉ុន្តែក៏ធ្វើឲ្យយើងហត់នឿយតាមដែរ។ ពេលដែលនៅជុំវិញមនុស្សអវិជ្ជមាន ពួកគេប្រៀបដូចជាជាបំពង់បង្ហូរថាមពលចេញពីខ្លួនអ្នក។ ពួកគេគឺជាក្រុមដែលបានបូមយកគ្រប់យ៉ាង ទាំងកម្លាំងកាយ និងចិត្ត ចេញពីយើង។
៤. បំផ្លាញភាពជឿជាក់របស់អ្នក
ប្រសិនបើនៅជុំវិញខ្លួនអ្នក មានក្រុមមនុស្សអវិជ្ជមាន ធានាថាពួកគេនឹងព្យាយាមនិយាយរឿងអាក្រក់ណាមួយ ប្រាប់អ្នក ធ្វើឲ្យអ្នកភ្លេចភ្លាំងស្មារតី បាត់បង់ជំនឿចិត្ត និងភាពជឿជាក់ផ្ទាល់ខ្លួន។
៥. មនុស្សអវិជ្ជមានមិនដែលផ្ដល់ការលើកទឹកចិត្ត
មនុស្សអវិជ្ជមានមិនត្រឹមតែអវិជ្ជមានប៉ុណ្ណោះទេ ពួកគេនៅពូកែខាងនិយាយបំបាក់ទឹកចិត្ត និងផ្ដល់ឱ្យអ្នកនូវមតិអវិជ្ជមានផងដែរ។

អ្វីដែលត្រូវការក្នុងគ្រាជួបទុក្ខលំបាកនោះ គឺមានអ្នកដែលលើកទឹកចិត្ត គាំទ្រ ហើយបញ្ចុះបញ្ចូលអ្នក តែក្រុមមនុស្សអវិជ្ជមានគឺផ្ទុយពីនេះ។
៦. មិនរីកចម្រើនទៅមុខ
ប្រសិនបើមានមិត្តជាមួយមនុស្សអវិជ្ជមាន ពួកគេនឹងត្រេកអរនៅពេលអ្នកបរាជ័យ ព្រោះពួកគេមិនចង់ឃើញអ្នក រីកចម្រើនជាងពួកគេឡើយ។ ចង់បានជីវិតល្អប្រសើរ គឺត្រូវសេពគប់ជាមួយមនុស្សដែលគិតវិជ្ជមាន ដើរទាន់សម័យកាល ហើយនឹងជួយឱ្យអ្នកឈានទៅមុខជាមួយគេដែរ។
មកដល់ចុងក្រោយនេះ អ្នកអាចរៀនសម្លឹងមើលមនុស្ស ហើយសម្រេចចិត្តថា មនុស្សប្រភេទណា ដែលអ្នកគួរធ្វើជាមិត្ត និងសក្តិសមចំណាយពេលជាមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង
ចុចអាន៖ ពាក្យថា មនុស្សទន់ខ្សោយពឹងសំណាង មនុស្សរឹងមាំ ពឹងខ្លួនឯងមានន័យដូចម្តេច?
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


