លោក Lai Ching-te Archives - Kampuchea Thmey Daily

​ប្រធានាធិបតីតៃវ៉ាន់លុប​ចោល​ដំណើរ​ទៅ​អាហ្វ្រិក​ភ្លាមៗ​ ដោយ​ ថា ចិន​​​ដាក់សម្ពាធ​ប្រទេសទី​​៣​
ការិយាល័យប្រធានាធិបតីតៃវ៉ាន់​នៅ​​ថ្ងៃទី២១មេសា បាន​ប្រកាស​​ឲ្យ​ដឹងថា ខ្លួនបានលុបចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ឡៃ ឈីង​-តេ (Lai Ching-te) ទៅកាន់ប្រទេសអេស្វាទីនីនៅទ្វីបអាហ្វ្រិក ដោយចោទប្រកាន់​ប្រទេសចិន​ចំពោះ​ការ​ដាក់សម្ពាធ​​​ប្រទេស​ផ្សេង​ទៀត​ចំនួន​៣​ឲ្យលប់ចោល​​​លិខិត​​​​​ហោះ​ហើ​​​​​របស់​ប្រធានាធិបតី​តៃ​វ៉ាន់។

រូបភាព៖Reuters

សារ​ព័ត៌មាន​ theguardian បាន​ផ្សាយ​ថា ការិយាល័យ​​​ប្រធានាធិបតី​តៃ​វ៉ាន់​បានធ្វើសន្និសីទសារព័ត៌មានដែលមិនបានគ្រោងទុក​នៅ​ថ្ងៃអង្គារ ដើម្បីប្រកាសពីការលុបចោលដំណើរទស្សនកិច្ច ដែលគ្រោងចាប់ផ្តើមនៅថ្ងៃពុធ​នេះ​​ ក្នុងគោលបំណងចូលរួមខួបលើកទី ៤០ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Mswati ទី៣ ជាពិសេស គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

អគ្គលេខាធិការការិយាល័យប្រធានាធិបតី លោក Pan Meng-an បាននិយាយថា ប្រទេស Seychelles, Mauritius និង Madagascar បានលុបចោលលិខិតអនុញ្ញាតហោះហើរសម្រាប់យន្តហោះរបស់ប្រធានាធិបតីហោះហើរ​ឆ្លងកាត់​​ទឹកដីរបស់ពួកគេ ដោយគ្មានការព្រមានជាមុន។

លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ទីក្រុង​តៃប៉ិ​ថា ចំពោះមូលហេតុ​ពិតប្រាកដ​គឺ​សម្ពាធ​ខ្លាំង​ដែល​បាន​ដាក់​ចេញ​ដោយ​អាជ្ញាធរ​ចិន រួម​ទាំង​ការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ចផងងដែរ។ ការបង្ខិតបង្ខំប្រទេសទីបីឲ្យផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេតាមរយៈការបំភិតបំភ័យ រំលោភលើច្បាប់អន្តរជាតិ ធ្វើឲ្យខូចស្ថានភាពបច្ចុប្បន្នក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនតៃវ៉ាន់។

ដោយឡែក នៅក្នុងការបង្ហោះមួយនៅលើទំព័រហ្វេសប៊ុក លោក ឡៃ ឈីង​-តេ បានសរសេរថា រាល់សកម្មភាព​គាប​សង្កត់​របស់ចិន បង្ហាញពីការគំរាមកំហែងដែលរដ្ឋផ្តាច់ការបង្កឡើងចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព។ គ្មានការគំរាមកំហែង ឬការគាបសង្កត់ណាមួយអាចផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ក្នុងការចូលរួមជាមួយពិភពលោកបានទេ ហើយវាក៏មិនអាចបដិសេធសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការចូលរួមចំណែកដល់សហគមន៍អន្តរជាតិបានដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អ៊ីស្រាអែល ដាក់សម្ពាធ​​ទាំង​ការទូត និងយោធា ដើម្បីរំសាយ​អាវុធពី​ក្រុមហេសបូឡា

The post ​ប្រធានាធិបតីតៃវ៉ាន់លុប​ចោល​ដំណើរ​ទៅ​អាហ្វ្រិក​ភ្លាមៗ​ ដោយ​ ថា ចិន​​​ដាក់សម្ពាធ​ប្រទេសទី​​៣​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីតៃវ៉ាន់ និង កូរ៉េខាងត្បូង អបអរលោកស្រី Takaichi ចំពោះ ជ័យជម្នះគគ្រឹកគគ្រេង
ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានអបអរសាទរនាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae ចំពោះជ័យជម្នះយ៉ាងគគ្រឹកគគ្រេងរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់លោកស្រី ក្នុងការបោះឆ្នោតសភាជាន់ទាបកាលពីថ្ងៃអាទិត្យទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និង លោក Lai Ching-te

ចេញផ្សាយដោយទីភ្នាក់ងារ NHK មេដឹកនាំតៃវ៉ាន់បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គមថា គណបក្ស LDP ដែលបានឈ្នះអាសនៈជាច្រើន បង្ហាញពីទំនុកចិត្ត និងការរំពឹងទុកក្នុងចំណោមអ្នកបោះឆ្នោតជប៉ុន ចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់លោកស្រី។

លោក Lai បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំជប៉ុន ដោយថា តៃវ៉ាន់-ជប៉ុន អាចធ្វើការរួមគ្នាលើបញ្ហាប្រឈមក្នុងតំបន់តាមរយៈតម្លៃរួម និងស្មារតីនៃផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហការ។ លោកសង្ឃឹមយ៉ាងមុតមាំ វិធីសាស្រ្តសហប្រតិបត្តិការនឹងនាំទៅរកការរីកចម្រើននៃសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ដោយឡែក នៅក្នុងថ្ងៃតែមួយនោះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអបអរសាទរដល់លោកស្រី Takaichi ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្ស ហើយបានជូនពរឲ្យប្រទេសជប៉ុនបន្តទទួលបានជោគជ័យក្រោមការដឹកនាំរបស់លោកស្រី។ លោកឡើកឡើងនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដោយសង្ឃឹមថា នឹងបានជួបលោកស្រីឆាប់ៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលមេដឹកនាំទាំងពីរចូលរួមក្នុងការទូតតាមយានអវកាស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ អបអរលោកស្រី Takaichi ចំពោះ «ជ័យជម្នះភ្លូកទឹកភ្លូកដី»

The post ប្រធានាធិបតីតៃវ៉ាន់ និង កូរ៉េខាងត្បូង  អបអរលោកស្រី Takaichi ចំពោះ ជ័យជម្នះគគ្រឹកគគ្រេង appeared first on Kampuchea Thmey Daily.

​តៃ​វ៉ាន់​ប្តេជ្ញាការពារខ្លួន​ឯង ខណៈ​ចិន​​​កំញើញ​យោធា​​កាន់តែខ្លាំង​​​
ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ​ ឈីងតេ (Lai Ching-te) បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១ខែមករា​នេះ​ ថា តៃ​វ៉ាន់​ប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន និងជំរុញ​វិស័យ​ការពារ​ជាតិរបស់ខ្លួន​ឲ្យ​កាន់តែខ្លាំង ប្រឈមមុខនឹងការពង្រីកសម្ពាធ​​ដែល​ចេះ​តែ​កើនឡើងរបស់ចិន បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​​​ទ្រង់ទ្រាយធំ​។

ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ​ ឈីងតេ (Lai Ching-te) បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១ខែមករា​នេះ។ រូបភាព ការិយាល័យ​ប្រធានាធិបតីតៃវ៉ាន់។

យោង​ការដកស្រង់ពីទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ប្រធានាធិបតី​ តៃ​វ៉ាន់​ បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលផ្សាយផ្ទាល់ពីការិយាល័យប្រធានាធិបតីនៅទីក្រុងតៃប៉ិថា សហគមន៍អន្តរជាតិកំពុងមើលថាតើប្រជាជនតៃវ៉ាន់មានដំណោះស្រាយដើម្បីការពារខ្លួនឬអត់។

លោក ឡៃ​​ បាននិយាយថា៖«ក្នុងនាមជាប្រធានាធិបតី ជំហររបស់ខ្ញុំតែងតែមានភាពច្បាស់លាស់ នោះគឺដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងពង្រឹងការការពារជាតិ»​។

លោកបាននិយាយថា ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពីតម្រូវការក្នុងការបង្កើនលទ្ធកម្មការពារជាតិ ដោយជំរុញឱ្យភាគីប្រឆាំងគាំទ្រផែនការរបស់គាត់ក្នុងការជំរុញការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ចំនួន ៤០ពាន់លានដុល្លារអាមេរិក ដែលជាសំណើបច្ចុប្បន្នជាប់គាំងជាមួយនឹងបញ្ហាផ្សេងទៀតនៅក្នុងភាពជាប់គាំងនយោបាយនៅក្នុងសភាដែលគ្រប់គ្រងដោយក្រុមប្រឆាំង។

លោកប្រធានាធិបតី ឡៃ បាននិយាយនៅពេលត្រូវបានសួរអំពីរបាយការណ៍របស់សហរដ្ឋអាមេរិកដែលនិយាយថាប្រទេសចិនកំពុងរៀបចំឱ្យមានសមត្ថភាពក្នុងការឈ្នះការប្រយុទ្ធសម្រាប់តៃវ៉ាន់នៅឆ្នាំ ២០២៧ ថា «ថាតើប្រទេសចិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនតាមកាលវិភាគ​នោះ គឺជារឿងមួយ»។

លោក បាននិយាយថា៖«ឆ្នាំខាងមុខនេះ ២០២៦ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់តៃវ៉ាន់» ដោយបន្ថែមថា តៃវ៉ាន់ត្រូវតែ «រៀបចំផែនការសម្រាប់អ្វីដែលអាក្រក់បំផុត ប៉ុន្តែសង្ឃឹមសម្រាប់អ្វីដែលល្អបំផុត»។

លោក ឡៃ បាននិយាយថា៖«យើងមានឆន្ទៈក្នុងការចូលរួមក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដោយឈរលើមូលដ្ឋានស្មើភាព និងសេចក្តីថ្លៃថ្នូរ ដោយលើកកម្ពស់បរិយាកាសសន្តិភាព និងការចែករំលែកនៅទូទាំងច្រកសមុទ្រ។ ដរាបណាចិនទទួលស្គាល់អត្ថិភាពនៃសាធារណរដ្ឋចិន គោរពតាមបំណងប្រាថ្នារបស់ប្រជាជនតៃវ៉ាន់សម្រាប់របៀបរស់នៅបែបប្រជាធិបតេយ្យ និងសេរី»។

មហាអំណាច​​ចិន​ តែ​​ងតែ​ទាមទារ​គ្រប់គ្រង​តៃវ៉ាន់​តាម​បែប​ប្រជាធិបតេយ្យ​ជា​ទឹកដី​របស់​ខ្លួន ហើយ​ខ្លួន​មិន​បាន​ច្រានចោល​ការ​ប្រើ​កម្លាំង​ដើម្បី​យក​វា​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន​ទេ។ តៃវ៉ាន់​បដិសេធ​ការ​អះអាង​របស់​ចិន៕​​

រ៉ាន់ រើយ​

The post ​តៃ​វ៉ាន់​ប្តេជ្ញាការពារខ្លួន​ឯង ខណៈ​ចិន​​​កំញើញ​យោធា​​កាន់តែខ្លាំង​​​ appeared first on Kampuchea Thmey Daily.

​​ប្រធានាធិបតីតៃវ៉ាន់​ សន្យា​បញ្ជា​ស៊ើបអង្កេតពេញលេញ​​ ទោះ​បី​​អ្នកវាយ​​​​ប្រហារ​ធ្វើអត្តឃាត
ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានសន្យាថានឹងដាក់​ចេញ​​​ឲ្យ​មានការស៊ើបអង្កេត​ពេញ​លេញ​ជាសាធារណៈ លើការវាយប្រហារ​​​តាម​ផ្លូវក្រោមដីដ៏សាហាវ ស្របពេល​ដែល​លោកបាន​ទៅ​​សួរសុខទុក្ខ​អ្នក​របួស​​នៅ​មន្ទីរពេទ្យ​នៅ​​ថ្ងៃទី ២០ខែធ្នូ​នេះ​​។

ការ​វាយប្រហារ​​ដោយ​កាំបិតនៅតៃវ៉ាន់​កាល​យប់ថ្ងៃទី​១៩​ធ្នូ ប្រធានាធិបតី​​​សន្យា​ដាក់ចេញ​ការ​ស៊ើប​អង្កេត​ពេញលេញ។​ EPA

យោងតាមអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យអាយុ ២៧ឆ្នាំម្នាក់បានបំផ្ទុះគ្រាប់បែកផ្សែងនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីដ៏សំខាន់របស់ទីក្រុងតៃប៉ិក្នុងអំឡុងពេលម៉ោង​ដ៏​មមាញឹក​កាល​ល្ងាចថ្ងៃទី១៩​ខែធ្នូ មុនពេល​ចាប់ផ្តើម​ចូលទៅក្នុងការវាយប្រហារដោយ​ការ​​ចាក់សម្លាប់។

​​ជនសង្ស័ុយ​នោះ បានសម្លាប់មនុស្ស៣​នាក់នៅក្នុងការវាយប្រហារ​នៅស្ថានីយ៍​រថភ្លើង​​​ដ៏​​ធំមួយ សង្កាត់ផ្សារទំនើបក្រោមដី និងចំណតរថភ្លើងក្រោមដីមួយទៀត ខណៈដែលយ៉ាងហោចណាស់មាន​មនុស្ស​១១​នាក់ផ្សេងទៀតបានរងរបួស ។ នេះបើយោងតាមការរាប់ដែលបាន​ត្រួតពិនិត្យ​និង​កែប្រែពីប៉ូលីសកាលពីថ្ងៃទី២០ខែធ្នូ។

អភិបាលក្រុងតៃប៉ិបាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីយប់ថ្ងៃទី ១៩​ខែធ្នូថា ជនសង្ស័យដែល​អាជ្ញាធរ​តាមចាប់​​​​ ព្រោះ​តែ​ការគេចពីកាតព្វកិច្ចយោធាបានស្លាប់នៅក្នុងការធ្វើអត្តឃាត​​​នៅពេលក្រោយ​មក បន្ទាប់ពីការវាយប្រហារ។

មន្ត្រី​បាន​ហៅ​វា​ថា​ជា​«​ទង្វើ​ដោយ​ចេតនា​» ប៉ុន្តែ ​ក៏បា​ប្រលយ​ដែរថា ​ហេតុផល​នេះ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។

នៅពេល​​ទៅសួរសុខទុក្ខ​អ្នករងរបួស​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​២០ខែ​ធ្នូ ប្រធានាធិបតី​តៃ​វ៉ាន់ លោក Lai បាន​ផ្តល់​ការ​អាណិត​អាសូរ និង​សន្យា​​ស៊ើប​​អង្កេត​​ឲ្យ​មាន​​តម្លាភាព។ នេះ​បើយោង​តាម ការ​ផ្សាយ​របស់​ AFP។

លោក​បាន​ថ្លែង​នៅ​មន្ទីរពេទ្យ​មួយ​ថា​៖«​ខ្ញុំ​ចង់​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​កាលពី​យប់​មិញ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​ពួកគេ​»​៕​​

The post ​​ប្រធានាធិបតីតៃវ៉ាន់​ សន្យា​បញ្ជា​ស៊ើបអង្កេតពេញលេញ​​ ទោះ​បី​​អ្នកវាយ​​​​ប្រហារ​ធ្វើអត្តឃាត appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី តៃវ៉ាន់ ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិ ទប់ស្កាត់ការគំរាមកំហែងពី ចិន
លោកប្រធានាធិបតី ឡៃ ឈីងតេ (Lai Ching-te) បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោក ក្នុងការជំរុញសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន NHK នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

រូបភាព៖NHK

លោក ឡៃ ឈីងតេ បានត្រួតពិនិត្យសមយុទ្ធហ្វឹកហាត់សម្រាប់កងទ័ពបម្រុងប្រហែល ៤០០នាក់ នៅយីឡាន (Yilan) កាលពីថ្ងៃអង្គារ ខណៈកងទ័ពបម្រុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងរៀនពីរបៀបបញ្ឈប់ការឈានទៅមុខរបស់សត្រូវក្នុងសង្គ្រាមទីក្រុង។ យ៉ាងណាក៏ដោយ សមយុទ្ធមួយនេះបានចាប់ផ្តើម កាលថ្ងៃទី២២ ខែវិច្ឆិកា ហើយនឹងបន្តរហូតដល់ថ្ងៃសុក្រឯណោះ។

ប្រធានាធិបតីបានសង្កត់ធ្ងន់ថា គោលបំណងមួយនៃការកសាងយោធា គឺដើម្បីការពារសន្តិភាពពិភពលោក។ លោកក៏បាននិយាយផងដែរថា តៃវ៉ាន់ត្រូវតែពឹងផ្អែកលើកម្លាំងដើម្បីទទួលបានសន្តិភាពពិតប្រាកដ។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើងពីតម្រូវការក្នុងការបញ្ឈប់ប្រទេសចិន ពីការផ្លាស់ប្តូរពីសមយុទ្ធយោធាទៅជាការប្រយុទ្ធ ខណៈដែលទីក្រុងប៉េកាំងមានគោលបំណងបង្រួបបង្រួមជាមួយតៃវ៉ាន់។

លោក ឡៃ បានសំដៅទៅលើផែនការដើម្បីចងក្រងថវិកាពិសេសចំនួន ១,២៥ ពាន់ពាន់លានដុល្លារតៃវ៉ាន់ថ្មី ឬប្រហែល ៤០ ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៨ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដើម្បីបង្កើនសមត្ថភាពការពារជាតិ។ ថវិកានឹងត្រូវបានបែងចែកសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពារដែនអាកាស និងវិធានការផ្សេងៗទៀត។

លើសពីនេះទៀត ក្រុមហ៊ុនយោធា និងឯកជនរបស់តៃវ៉ាន់កំពុងរួមគ្នាអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក និងយានជំនិះសមុទ្រគ្មានមនុស្សបើក ក្រោមយុទ្ធសាស្ត្រសង្គ្រាមអសមមាត្ររបស់ខ្លួន ដើម្បីទប់ទល់នឹងអំណាចយោធារបស់ប្រទេសចិន ជាមួយនឹងប្រព័ន្ធដែលមានតម្លៃទាប និងចល័តខ្ពស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជំ​និតលោក ហ្សេលេនស្គី  ផ្ទុះកំហឹងឡើងមក ក្រោយត្រូវបង្ខំឲ្យលាលែងតំណែង

The post ប្រធានាធិបតី តៃវ៉ាន់ ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិ ទប់ស្កាត់ការគំរាមកំហែងពី ចិន appeared first on Kampuchea Thmey Daily.

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​
សមាជិកសភាតៃវ៉ាន់បាន​ប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រជុំវិញ​ច្បាប់​មួយ​​ដែលត្រូវបានគេមើលឃើញថាជាការគំរាមកំហែង «លទ្ធិប្រជាធិបតេយ្យ» ហើយ​​ព្យាយាម​​​ការ​អនុម័ត​​​ដោយ​​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់​ប្រធានាធិបតី Lai Ching-te ដែល​ត្រូវ​បាន​គេ​ដឹង​ថា មាន​និន្នាការ​​​មិន​រណប​ចិន​។

សភាតៃ​វ៉ាន់​វាយ​គ្នា​​ដើម្បី​រារាំង​ការ​អនុម័តវិសោធនកម្ម​ច្បាប់ដែល​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ។ Taipei Times

ឧប្បត្តិហេតុ​ដ៏​ចលាចល​​បាត់​បង់​សណ្តាប់​ធ្នាប់​នេះ ​ត្រូវ​​បាន​គេ​មើល​ឃើញ​​​តាម​រយៈ​វីដេអូដោយ​​​សមាជិក​សភា​នៃ​គណបក្ស​បដិបក្ស​ ប្រើប្រាស់​​ទឹក​បាញ​ដាក់​គ្នា ​ការ​រុញ​ ការ​ទាត់ ដែល​មើល​ទៅ​មាន​សកម្ម​ភាព​ប្រកប​ដោយ​ហិង្សា​​។​

តាមសេចក្តីរាយការណ៍របស់​សារព័ត៌មាន​តៃ​វ៉ា​ន់ សមាជិកសភាតៃវ៉ាន់បានប៉ះទង្គិចគ្នានៅក្នុង​សភា​ នៅពេលដែលសមាជិកនៃគណបក្សប្រជាធិបតេយ្យជឿនលឿន​ (DPP) របស់ប្រធានាធិបតី Lai Ching-te បានចូលទៅក្នុងអគារសភាកាលពីយប់ថ្ងៃព្រហស្បតិ៍ដើម្បីការពារការអនុម័តច្បាប់ដ៏ចម្រូងចម្រាសដែលចាត់ទុកថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ សមាជិកសភាមួយចំនួនបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។

សមាជិកសភា​នៃ​គណបក្ស​ DPP បានកាន់កាប់កិច្ច​ប្រជុំ​​សភាសំខាន់​កាលពីថ្ងៃទី១៩​ខែធ្នូ ហើយបានបិទច្រកចូលសភា​​​ ដោយ​​រារាំង​ខ្លួន​ឯង​នៅ​ខាង​ក្នុង​​សភា​​ដោយ​ដាក់​កៅអី​បាំង​នៅ​ច្រក​ចូល​។ ចំណាត់​ការ​នេះ​គឺ​ដើម្បីរារាំង​​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​បី​ដែល​ស្នើ​ដោយ​ក្រុម​​គណបក្ស​​ប្រឆាំង។

វាត្រូវបានគេចោទប្រកាន់ថាការអនុម័តច្បាប់ទាំងនេះនឹងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហេតុដូច្នេះហើយនឹងធ្វើឱ្យមានការលំបាកសម្រាប់អ្នកបោះឆ្នោតក្នុងការបណ្តេញមន្ត្រីជាប់ឆ្នោតដែលពួកគេចាត់ទុកថាមិនសមរម្យ។ នៅក្នុងរូបថតមួយសន្លឹក គណបក្សប្រឆាំងតៃវ៉ាន់ Kuomintang (KMT) ឬសមាជិកសភាគណបក្សជាតិនិយម Hsu Chiao-hsin ត្រូវបានគេប្រទះឃើញប៉ុនប៉ងបំបែកសោរដើម្បីបណ្តេញសមាជិក DPP ចេញពីសភាក្នុងទីក្រុងតៃប៉ិ​នៅថ្ងៃសុក្រ​នេះ​​៕​

ដោយ រ៉ាន់ រើយ​

The post សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីតៃវ៉ាន់ តាំងចិត្ត មិនឱនក្បាលដាក់ ចិន
ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង លើទីក្រុងតៃប៉ិនោះ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានតាំងចិត្តថា តៃវ៉ាន់ នឹងមិនឱនក្បាលដាក់ចិនឡើយ ទោះមានការបង្ខិតបង្ខំបែបណាក៏ដោយចុះ។

ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te (រូបថត៖ AFP)

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤ លោក Lai និយាយថា “ការកាត់យកកោះតៃវ៉ាន់ គឺជាគោលនយោបាយជាតិរបស់សាធារណៈរដ្ឋប្រជាមានិតចិន។ ក្រៅពីការគំរាមប្រើកម្លាំងយោធា ពួកគេតែងប្រើប្រាស់វិធីសាស្ត្រសម្លុតកំហែង ដើម្បីព្យាយាមបង្ខំឲ្យតៃវ៉ាន់ ចុះចូល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តៃវ៉ាន់នឹងមិនឱនក្បាលចំពោះសម្ពាធនោះឡើយ។ ប្រជាជនតៃវ៉ាន់ នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យជាតិ ក៏ដូចជាបន្តរស់នៅតាមបែបប្រជាធិបតេយ្យ និងដោយសេរី ហើយតៃវ៉ាន់ មិនចង់មានជម្លោះទេ”។

ការតាំងចិត្តរបស់លោក Lai កើតឡើងបន្ទាប់ពី នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 របស់កងទ័ពជើងទឹកចិន លេចវត្តមាននៅខ្សែបន្ទាត់កណ្តាលជិតឆ្នេរសមុទ្រតៃវ៉ាន់ ជាហេតុធ្វើឲ្យកងកម្លាំងស្វ័យការពារទីក្រុងតៃប៉ិ ប្រុងខ្លួន និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

នាវាមុជទឹកចិន (រូបថត៖ Liberty Times)

កាសែត Liberty Times បានដកស្រង់សម្តីអ្នកនេសាទម្នាក់ដែលនិយាយថា នាវាមុជទឹកស្រាប់តែងើបក្បាលឡើងមកបណ្តែតខ្លួន ហើយក៏មាននាវា​កងទ័ព​ជើង​ទឹក​ចិនមួយគ្រឿងនៅផ្ទៃខាងលើ ​បាន​ចូល​ទៅ​ជិត រួចនាវាទាំងពីរក៏បែរក្បាល ឆ្ពោះដំណើរទៅចិនដីគោកវិញ។

ទោះបីជាយ៉ាងណាក៏ដោយ នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងនេះត្រូវបានគេសន្មត់ថា មានបញ្ហាបច្ចេកទេស ព្រោះវាមិនជ្រមុជទឹកទេ តែបែរជាងើបឡើងរយៈពេលយូរ បណ្តែតខ្លួនទៅវិញ។

(រូបថត៖ X)

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Lai ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី ២០ខែឧសភា ប្រទេសចិនក៏ធ្វើសមយុទ្ធ Joint Sword-2024A ដែលខ្លួន ចាត់ទុកជាការដាក់ទណ្ឌកម្ម ចំពោះសុន្ទរកឯករាជ្យភាពដ៏គឃ្លើនរបស់លោក និងជាការសាកល្បងសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការដណ្តើមកាន់កាប់កោះនេះ។

ក្រោយសមយុទ្ធបញ្ចប់ ទីក្រុងប៉េកាំងប្តេជ្ញាចិត្តថា សម្ពាធយោធានឹងនៅតែបន្តដរាបណា តៃវ៉ាន់ មិនចោលគំនិតចង់ប្រកាសឯករាជ្យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់​ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក

The post ប្រធានាធិបតីតៃវ៉ាន់ តាំងចិត្ត មិនឱនក្បាលដាក់ ចិន appeared first on Kampuchea Thmey Daily.

លោក Lai Ching-te ស្បថចូលកាន់តំណែងជាប្រធានាធិបតី តៃវ៉ាន់ ខណៈ ចិន ផ្ទៀងស្ដាប់សុន្ទរកថាបើក
លោក Lai Ching-te នៅថ្ងៃចន្ទនេះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ ខណៈពិភពលោក និងចិនកំពុងផ្ទៀងស្ដាប់ពាក្យពេចន៍នៅក្នុងសុន្ទរកថាបើកនៅឯពិធីស្បថចូលកាន់តំណែងរបស់លោកពាក់ព័ន្ធទៅនឹងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំងចាត់ទុកបុរសសម្ដីផ្អែមរូបនេះថាជាអ្នកចង់ប្រកាសឯករាជ្យតៃវ៉ាន់ ។

យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបដែលសុំនិយាយមិនបញ្ចេញឈ្មោះបានលួចប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភានេះថា នៅក្នុងសុន្ទរកថាបើកនៃពិធីស្បថចូលកាន់តំណែង, លោក Lai Ching-te រំពឹងនឹងបង្ហាញសុច្ឆន្ទៈចំពោះទីក្រុងប៉េកាំង ហើយអំពាវនាវឲ្យភាគីនៃច្រកសមុទ្រតៃវ៉ាន់ទាំងពីរបន្តស្វែងរកសុខសន្តិភាពនៅក្នុងតំបន់ដើម្បីបញ្ចៀសការប្រើកម្លាំងយោធាណាមួយ ។

តាមការបញ្ជាក់ពីមន្ត្រីដដែលបានឲ្យដឹងទៀតថា ដោយឈរលើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ លោក Lai Ching-te និងលោកស្រី Hsiao Bi-khim ដែលជាអនុប្រធានាធិបតី នឹងស្វែងរកកិច្ចសន្ទនាជាមួយប្រទេសចិនជំនួសឲ្យការប្រឈមមុខដាក់គ្នា ហើយជំរុញឲ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រប្រកបដោយទំនុកចិត្ត ដើម្បីសម្រួល ក៏ដូចជាកាត់បន្ថយបំណងរបស់ទីក្រុងប៉េកាំងដែលនៅតែទាមទារចង់បានកោះតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ចិន​ហាក់ដូចជា​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​បង្កើន​សម្ពាធ​លើ​តៃវ៉ាន់ ជាពិសេសអាស្រ័យ​លើ​ខ្លឹមសារ​នៃ​សុន្ទរកថា​របស់​លោក Lai Ching-te នេះឯង ។ ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍មុនថា មេដឹកនាំថ្មីនៃ “តំបន់តៃវ៉ាន់” ត្រូវតែធ្វើការជ្រើសរើសយ៉ាងច្បាស់លាស់រវាង “ថាតើត្រូវធ្វើតាមឆន្ទៈរបស់ប្រជាជន និងដើរលើផ្លូវនៃការអភិវឌ្ឍន៍ដោយសន្តិភាព ឬប្រឆាំងឆន្ទៈប្រជាជនដោយចូលរួមក្នុងការញុះញង់ និងការប្រឈមមុខដាក់គ្នាជាមួយចិន” ។

គួរបញ្ជាក់ថា លោក Lai Ching-te ដែលបានឈ្នះការបោះឆ្នោតមិនឲ្យគូប្រជែងតដៃរួចកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានឡើងកាន់ការជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ដើម្បីបន្តពីលោកស្រី Tsai Ing-wen ដែលបានកាន់តំណែងមួយនេះអស់រយៈពេល ២ អាណត្តិជាប់ៗគ្នា ខណៈចិនចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ទីបំផុត វៀតណាម រកបានប្រធានាធីបតីថ្មីហើយ

The post លោក Lai Ching-te ស្បថចូលកាន់តំណែងជាប្រធានាធិបតី តៃវ៉ាន់ ខណៈ ចិន ផ្ទៀងស្ដាប់សុន្ទរកថាបើក appeared first on Kampuchea Thmey Daily.