ព័ត៌មានអន្ដរជាតិ
លោក Lai Ching-te ស្បថចូលកាន់តំណែងជាប្រធានាធិបតី តៃវ៉ាន់ ខណៈ ចិន ផ្ទៀងស្ដាប់សុន្ទរកថាបើក
លោក Lai Ching-te នៅថ្ងៃចន្ទនេះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ ខណៈពិភពលោក និងចិនកំពុងផ្ទៀងស្ដាប់ពាក្យពេចន៍នៅក្នុងសុន្ទរកថាបើកនៅឯពិធីស្បថចូលកាន់តំណែងរបស់លោកពាក់ព័ន្ធទៅនឹងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំងចាត់ទុកបុរសសម្ដីផ្អែមរូបនេះថាជាអ្នកចង់ប្រកាសឯករាជ្យតៃវ៉ាន់ ។

យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបដែលសុំនិយាយមិនបញ្ចេញឈ្មោះបានលួចប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភានេះថា នៅក្នុងសុន្ទរកថាបើកនៃពិធីស្បថចូលកាន់តំណែង, លោក Lai Ching-te រំពឹងនឹងបង្ហាញសុច្ឆន្ទៈចំពោះទីក្រុងប៉េកាំង ហើយអំពាវនាវឲ្យភាគីនៃច្រកសមុទ្រតៃវ៉ាន់ទាំងពីរបន្តស្វែងរកសុខសន្តិភាពនៅក្នុងតំបន់ដើម្បីបញ្ចៀសការប្រើកម្លាំងយោធាណាមួយ ។
តាមការបញ្ជាក់ពីមន្ត្រីដដែលបានឲ្យដឹងទៀតថា ដោយឈរលើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ លោក Lai Ching-te និងលោកស្រី Hsiao Bi-khim ដែលជាអនុប្រធានាធិបតី នឹងស្វែងរកកិច្ចសន្ទនាជាមួយប្រទេសចិនជំនួសឲ្យការប្រឈមមុខដាក់គ្នា ហើយជំរុញឲ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រប្រកបដោយទំនុកចិត្ត ដើម្បីសម្រួល ក៏ដូចជាកាត់បន្ថយបំណងរបស់ទីក្រុងប៉េកាំងដែលនៅតែទាមទារចង់បានកោះតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ចិនហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនសម្ពាធលើតៃវ៉ាន់ ជាពិសេសអាស្រ័យលើខ្លឹមសារនៃសុន្ទរកថារបស់លោក Lai Ching-te នេះឯង ។ ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍មុនថា មេដឹកនាំថ្មីនៃ “តំបន់តៃវ៉ាន់” ត្រូវតែធ្វើការជ្រើសរើសយ៉ាងច្បាស់លាស់រវាង “ថាតើត្រូវធ្វើតាមឆន្ទៈរបស់ប្រជាជន និងដើរលើផ្លូវនៃការអភិវឌ្ឍន៍ដោយសន្តិភាព ឬប្រឆាំងឆន្ទៈប្រជាជនដោយចូលរួមក្នុងការញុះញង់ និងការប្រឈមមុខដាក់គ្នាជាមួយចិន” ។
គួរបញ្ជាក់ថា លោក Lai Ching-te ដែលបានឈ្នះការបោះឆ្នោតមិនឲ្យគូប្រជែងតដៃរួចកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានឡើងកាន់ការជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ដើម្បីបន្តពីលោកស្រី Tsai Ing-wen ដែលបានកាន់តំណែងមួយនេះអស់រយៈពេល ២ អាណត្តិជាប់ៗគ្នា ខណៈចិនចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


