ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក
អ្នកនេសាទតៃវ៉ាន់ បានប្រទះឃើញនាវាមុជទឹកនុយក្លេអ៊ែររបស់ចិន លេចវត្តមាននៅខ្សែបន្ទាត់កណ្តាលជិតឆ្នេររបស់ខ្លួន ហើយថែមទាំងថតរូបទុកទៀតផង ជាហេតុធ្វើឲ្យកងកម្លាំងស្វ័យការពារទីក្រុងតៃប៉ិ ប្រុងខ្លួន និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

រូបថតប៉ុន្មានសន្លឹក ដែលបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានបង្ហាញឲ្យឃើញនូវនាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 របស់កងទ័ពជើងទឹកចិន ដែលកំពុងងើបពីទឹកបណ្តែតខ្លួន នៅក្បែរខ្សែបន្ទាត់កណ្តាល ដែលពុះចែកច្រកសមុទ្រតៃវ៉ាន់។
កាសែត Liberty Times បានដកស្រង់សម្តីអ្នកនេសាទម្នាក់ដែលនិយាយថា នាវាមុជទឹកស្រាប់តែងើបក្បាលឡើងមកបណ្តែតខ្លួន ហើយក៏មាននាវាកងទ័ពជើងទឹកចិនមួយគ្រឿងនៅផ្ទៃខាងលើ បានចូលទៅជិត រួចនាវាទាំងពីរក៏បែរក្បាល ឆ្ពោះដំណើរទៅចិនដីគោកវិញ។

ទោះបីជាយ៉ាងណាក៏ដោយ នាវាមុជទឹកនុយក្លេអ៊ែរនេះត្រូវបានគេសន្មត់ថា មានបញ្ហាបច្ចេកទេស ព្រោះវាមិនជ្រមុជទឹក តែបែរជាងើបឡើងបណ្តែតខ្លួនទៅវិញ។
ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំអង្គភាពការពារជាតិតៃវ៉ាន់ លោក Co Lap Hung ប្រកាសថា កងកម្លាំងខ្លួនកំពុងពិនិត្យនិងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ខណៈក្រសួងការពារជាតិចិន ក៏មិនធ្វើអត្ថាធិប្បាយលើរឿងនេះដែរ។

សូមបញ្ជាក់ថា ច្រកសមុទ្រតៃវ៉ាន់ គឺជាទីតាំងដ៏គ្រោះថ្នាក់ផ្នែកភូមិសាស្រ្តសម្រាប់ការធ្វើដំណើររបស់នាវាមុជទឹក។ រាល់ដង នៅពេលធ្វើដំណើរពីភាគខាងត្បូងទៅខាងជើង នាវាមុជទឹកចិន មិនឆ្លងកាត់ទីនេះទេ ពោលគឺត្រូវឆ្លងកាត់ច្រកសមុទ្រ Bashi និង Miyako វិញ។
ដូច្នេះហើយទើបគេសន្និដ្ឋានថា វត្តមាននាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 នាពេលនេះ គឺមិនមែនជារឿងធម្មតាឡើយ ជាពិសេសគឺការបង្ហាញវត្តមាននៅទីតាំងដែលក៏មានសហរដ្ឋអាមេរិក តាមឃ្លាំមើលផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ស៊ី ជីនពីង ថា អាមេរិកចង់ឲ្យចិនវាយប្រហារតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


