ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់សម្ពាធទាំងការទូត និងយោធា ដើម្បីរំសាយអាវុធពីក្រុមហេសបូឡា
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃអង្គារទី២១មេសានេះថា យុទ្ធនាការរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់គឺពឹងផ្អែកលើ «សម្ពាធយោធា និងសម្ពាធការទូត» ដើម្បីធ្វើឲ្យក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់អ៊ីរ៉ង់ បាត់បង់សមត្ថភាពប្រយុទ្ថទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ alarabiya។

លោក Katz បាននិយាយក្នុងពិធីរំលឹកទិវាជាតិរំលឹកដល់ទាហានដែលបានស្លាប់ និងជនរងគ្រោះនៃភេរវកម្ម ថា «គោលដៅចម្បងនៃយុទ្ធនាការនៅក្នុងប្រទេសលីបង់ គឺដើម្បីដកហូតអាវុធពីក្រុមហេសបូឡា និងលុបបំបាត់ការគំរាមកំហែងដល់សហគមន៍ភាគខាងជើង (នៃអ៊ីស្រាអែល) តាមរយៈការរួមបញ្ចូលគ្នានៃវិធានការ២គឺ ទាំងយោធា និងការទូត។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះថែមទាំងគូសបញ្ចាក់បន្ថែមថា «យើងនឹងអនុវត្តវិធានការដូចគ្នា ចំពោះការបាញ់ប្រហារក្នុងគន្លងខ្ពស់ (សំដៅមកលើប្រទេសអ៊ីស្រាអែល) ដែលចេញមកពីតំបន់ភាគខាងជើងនៃទន្លេលីតានី (Litani) និងពីទូទាំងប្រទេសលីបង់»។ ការលើកឡើងនេះ សំដៅទៅលើទន្លេលីតានី ដែលជាចំណុចសញ្ញាសម្គាល់ធម្មជាតិកាត់ទទឹងភាគខាងត្បូងលីបង់ ហើយជាតំបន់ដែលអ៊ីស្រាអែលមិនចង់ឲ្យមានវត្តមានក្រុមហេសបូឡាទៀតឡើយ។
ទោះបីជា បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមាននៅថ្ងៃសុក្រក៏ដោយ កងទ័ពអ៊ីស្រាអែលនៅតែមានវត្តមាន និងការប្រយុទ្ធយ៉ាងសកម្មជាមួយពួកសកម្មប្រយុទ្ធហេសបូឡានៅភាគខាងត្បូងលីបង់ ដោយ លោក Katz បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពនឹងប្រើប្រាស់ «កម្លាំងពេញលេញ» ប្រសិនបើត្រូវបានគំរាមកំហែង។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លីបង់ និងអ៊ីស្រាអែល នឹងត្រូវត្រៀមចរចាជាថ្មីក្រោមក្រសែភ្នែកតាមដានពីហេសបូឡា។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសអាមេរិក ដែលនឹងនាំយកអង្គទូតនៃប្រទេសទាំងពីរមកអង្គុយតុជាមួយគ្នា ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការបន្តបទឈប់បាញ់ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីបានអនុវត្តតាំងពីថ្ងៃសុក្រសប្តាហ៍មុន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
អ៊ីស្រាអែល បដិសេធការវិលត្រឡប់របស់ប្រជាជនលីបង់ ទៅភូមិឋានជិតតំបន់ព្រំដែន ទោះបីមានបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


