ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់ តាំងចិត្ត មិនឱនក្បាលដាក់ ចិន
ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង លើទីក្រុងតៃប៉ិនោះ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានតាំងចិត្តថា តៃវ៉ាន់ នឹងមិនឱនក្បាលដាក់ចិនឡើយ ទោះមានការបង្ខិតបង្ខំបែបណាក៏ដោយចុះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤ លោក Lai និយាយថា “ការកាត់យកកោះតៃវ៉ាន់ គឺជាគោលនយោបាយជាតិរបស់សាធារណៈរដ្ឋប្រជាមានិតចិន។ ក្រៅពីការគំរាមប្រើកម្លាំងយោធា ពួកគេតែងប្រើប្រាស់វិធីសាស្ត្រសម្លុតកំហែង ដើម្បីព្យាយាមបង្ខំឲ្យតៃវ៉ាន់ ចុះចូល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តៃវ៉ាន់នឹងមិនឱនក្បាលចំពោះសម្ពាធនោះឡើយ។ ប្រជាជនតៃវ៉ាន់ នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យជាតិ ក៏ដូចជាបន្តរស់នៅតាមបែបប្រជាធិបតេយ្យ និងដោយសេរី ហើយតៃវ៉ាន់ មិនចង់មានជម្លោះទេ”។
ការតាំងចិត្តរបស់លោក Lai កើតឡើងបន្ទាប់ពី នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 របស់កងទ័ពជើងទឹកចិន លេចវត្តមាននៅខ្សែបន្ទាត់កណ្តាលជិតឆ្នេរសមុទ្រតៃវ៉ាន់ ជាហេតុធ្វើឲ្យកងកម្លាំងស្វ័យការពារទីក្រុងតៃប៉ិ ប្រុងខ្លួន និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

កាសែត Liberty Times បានដកស្រង់សម្តីអ្នកនេសាទម្នាក់ដែលនិយាយថា នាវាមុជទឹកស្រាប់តែងើបក្បាលឡើងមកបណ្តែតខ្លួន ហើយក៏មាននាវាកងទ័ពជើងទឹកចិនមួយគ្រឿងនៅផ្ទៃខាងលើ បានចូលទៅជិត រួចនាវាទាំងពីរក៏បែរក្បាល ឆ្ពោះដំណើរទៅចិនដីគោកវិញ។
ទោះបីជាយ៉ាងណាក៏ដោយ នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងនេះត្រូវបានគេសន្មត់ថា មានបញ្ហាបច្ចេកទេស ព្រោះវាមិនជ្រមុជទឹកទេ តែបែរជាងើបឡើងរយៈពេលយូរ បណ្តែតខ្លួនទៅវិញ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Lai ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី ២០ខែឧសភា ប្រទេសចិនក៏ធ្វើសមយុទ្ធ Joint Sword-2024A ដែលខ្លួន ចាត់ទុកជាការដាក់ទណ្ឌកម្ម ចំពោះសុន្ទរកឯករាជ្យភាពដ៏គឃ្លើនរបស់លោក និងជាការសាកល្បងសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការដណ្តើមកាន់កាប់កោះនេះ។
ក្រោយសមយុទ្ធបញ្ចប់ ទីក្រុងប៉េកាំងប្តេជ្ញាចិត្តថា សម្ពាធយោធានឹងនៅតែបន្តដរាបណា តៃវ៉ាន់ មិនចោលគំនិតចង់ប្រកាសឯករាជ្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


