ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់ និង កូរ៉េខាងត្បូង អបអរលោកស្រី Takaichi ចំពោះ ជ័យជម្នះគគ្រឹកគគ្រេង
ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានអបអរសាទរនាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae ចំពោះជ័យជម្នះយ៉ាងគគ្រឹកគគ្រេងរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់លោកស្រី ក្នុងការបោះឆ្នោតសភាជាន់ទាបកាលពីថ្ងៃអាទិត្យទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ចេញផ្សាយដោយទីភ្នាក់ងារ NHK មេដឹកនាំតៃវ៉ាន់បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គមថា គណបក្ស LDP ដែលបានឈ្នះអាសនៈជាច្រើន បង្ហាញពីទំនុកចិត្ត និងការរំពឹងទុកក្នុងចំណោមអ្នកបោះឆ្នោតជប៉ុន ចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់លោកស្រី។
លោក Lai បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំជប៉ុន ដោយថា តៃវ៉ាន់-ជប៉ុន អាចធ្វើការរួមគ្នាលើបញ្ហាប្រឈមក្នុងតំបន់តាមរយៈតម្លៃរួម និងស្មារតីនៃផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហការ។ លោកសង្ឃឹមយ៉ាងមុតមាំ វិធីសាស្រ្តសហប្រតិបត្តិការនឹងនាំទៅរកការរីកចម្រើននៃសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ដោយឡែក នៅក្នុងថ្ងៃតែមួយនោះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអបអរសាទរដល់លោកស្រី Takaichi ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្ស ហើយបានជូនពរឲ្យប្រទេសជប៉ុនបន្តទទួលបានជោគជ័យក្រោមការដឹកនាំរបស់លោកស្រី។ លោកឡើកឡើងនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដោយសង្ឃឹមថា នឹងបានជួបលោកស្រីឆាប់ៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលមេដឹកនាំទាំងពីរចូលរួមក្នុងការទូតតាមយានអវកាស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ អបអរលោកស្រី Takaichi ចំពោះ «ជ័យជម្នះភ្លូកទឹកភ្លូកដី»
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


